*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GA-700-1A
ពី G-SHOCK ម៉ាកនាឡិកាដែលកំពុងបង្កើតស្តង់ដារថ្មីឥតឈប់ឈរសម្រាប់ភាពធន់រឹងមាំក្នុងការកំណត់ម៉ោង បានដាក់ចេញម៉ូដែលថ្មីបន្សំអាណាឡុក/ឌីជីថល GA-700 ។ ទ្រនិចម៉ោង និងនាទីរាងពហុវិមាត្រមើលទៅដូចជាមានការឆ្លាក់ចេញពីលោហៈ ដើម្បីទទួលបានការរចនាដ៏ខ្លាំងក្លា និងអង់អាច។ ទម្រង់ថ្មីរបស់នាឡិកាទាំងនេះមិនត្រឹមតែធ្វើឱ្យការអានបានប្រសើរឡើងប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងបង្ហាញពីការប្រើប្រាស់ដែលធន់រឹងមាំទៀតផង។ ប៊ូតុងខាងមុខនៅចំណុចម៉ោង 6 បន្ថែមលើរចនាប័ទ្មបែបឌីណាមិច និងទំនើបឈានមុខគេ។ ផ្ទៃពណ៌ទាំងបីរបស់ម៉ូដែលទាំងនេះត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីឆ្លុះបញ្ចាំងពីគោលគំនិតរបស់ម៉ាក។ ពណ៌ខ្មៅ និងក្រហម ខ្មៅ ក្រហមត្រូវបានរចនាឡើងដើម្បីជាតំណាងនៃស្មារតីនៃភាពធន់មាំរបស់ម៉ូដែលទាំងនេះ។ ភាពជាក់ស្តែងទាំងអស់នៃទម្រង់អាណាឡុក-ឌីជីថល ការបំភ្លឺ LED ដែលមានពន្លឺខ្លាំង មុខងារប្តូរទ្រនិចនិងលក្ខណៈពិសេសជាច្រើន ផ្តល់នូវភាពងាយស្រួលបំផុតក្នុងការកំណត់ពេលវេលា។ មុខ 3D ដែលរួមបញ្ចូលគ្នាជាមួយការរចនាដ៏រឹងមាំខុសប្លែកពីគេធ្វើឱ្យម៉ូដែល GA-700 ថ្មីមើលទៅមានភាពរស់រវើក និងធន់រឹងមាំ។
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
ងាយស្រួលមើលក្នុងទីងងឹង
-
ការរចនាធម្មតា
-
ការរចនាបែបកីឡា
-
ផលិតផលលក់់ដាច់ជាងគេ