Skip to content
ANALOG-DIGITAL
ស៊េរី 2100

GA-B2100CT-1A5

G-SHOCK របស់ខ្ញុំ

សូមណែនាំ G-SHOCK ដែលជាផលិតផលគិតគូពី​ធម្មជាតិដូចជាអ្នកដែរ ដោយត្រូវបាន​ផលិតឡើងពីវត្ថុធាតុដើម ដែលអាចកកើតឡើងវិញ និងផ្តោតលើនិរន្តរភាព។ យើងសូមចាប់ផ្តើមពី GA-B2100 ដែលភ្ជាប់មកជាមួយមុខងារងាយស្រួលប្រើ​ដូចជា Smartphone Link និងប្រព័ន្ធសាកថ្មពន្លឺព្រះអាទិត្យ Tough Solar ស្របពេល​ដែលរក្សាបាននូវទម្រង់ប្រាំបីជ្រុងប្លែកពីគេ​នៃ GA-2100។ បន្ទាប់មក យើងបង្កើតសមាសធាតុជ័រសំខាន់ៗ ដោយប្រើ​ជ័របែបជីវសាស្រ្ដ ដែលផលិតឡើងដោយប្រើធនធានសរីរាង្គដែលកកើតឡើងវិញ ដែលរំពឹងថានឹងជួយទប់ស្កាត់ការបំភាយឧស្ម័ន CO2 និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថាន។ យើងផ្តោតលើធម្មជាតិកាន់តែខ្ពស់ តាមរយៈខ្សែនាឡិកាក្រណាត់ពិសេសៗ ដែលបង្ហាញពីស្នាដៃរបស់អ្នកច្នៃប្រឌិតពីរនាក់គឺ TRUECOTTON និង FOOD TEXTILE ដើម្បីកាត់បន្ថយកាកសំណល់ និងលើកកម្ពស់ការស្វែងរកប្រភពប្រកបដោយក្រម​សីលធម៌។ ក្រណាត់សម្រាប់ខ្សែនាឡិកាត្រូវបានធ្វើពីសរីរាង្គ TRUECOTTON ដែលអាចតាមដានបាន ដូច្នេះយើងដឹងថាកសិដ្ឋាន និងរោងចក្រក្រណាត់នោះ​មកពីណា។ នេះមិនត្រឹមតែជួយគ្រប់គ្រងផលប៉ះពាល់ចំពោះបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថាកម្មករនិយោជិតត្រូវបានការពារ ហើយសិប្បកម្មគឺមានគុណភាពខ្ពស់ពេញមួយដំណើរការផលិត។ ខ្សែនាឡិកានេះត្រូវបានចាក់​ពណ៌ដោយថ្នាំជ្រលក់ពណ៌ពី FOOD TEXTILE ដែលជាគម្រោងប្រើប្រាស់អាហារឡើងវិញ ដែលជាប្រភេទអាហារដែលត្រូវបោះចោល យកមកបង្កើតជាថ្នាំពណ៌ធម្មជាតិ។ ពណ៌ដីបែប​ស្រ​ទន់ ​ត្រូវ​បានបង្កើតឡើងមក​តាមរយៈ​​ថ្នាំជ្រលក់ពណ៌ ​ដែល​ផលិត​ពី​សារធាតុ​ផ្សំ​ពី​ធម្មជាតិ​ជាង 90%។ ពណ៌ស្រគាំពណ៌ត្នោតចាស់នៃខ្សែនាឡិកា GA-B2100CT-1A5 ត្រូវបានផលិតឡើងតាមរយៈ​​ថ្នាំជ្រលក់ពណ៌ ដែលចម្រាញ់​ចេញពីកាហ្វេ ខណៈដែលពណ៌ប្រផេះកាគីនៃខ្សែនាឡិកា GA-B2100CT-5A បានមកពីថ្នាំជ្រលក់ពណ៌ដែលចម្រាញ់​ចេញពីផ្កា echinacea។ វត្ថុធាតុ​ដែលត្រូវបោះចោលទៅក្នុង​ធុងសំរាមបានកើតជាថ្មីក្នុងទម្រង់ថ្មីដ៏ស្រស់ស្អាត — ពោលគឺជានាឡិកាដែលប្រកបដោយនិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន។

  • From left: GA-B2100CT-1A5, GA-B2100CT-5A

លក្ខណៈបច្ចេកទេស

ខ្សែនាឡិកាមានពណ៌ស្រទន់ចម្រាញ់ចេញមកពីធម្មជាតិ

ខ្សែនាឡិកាក្រណាត់ឆ្លងកាត់ដំណើរការដាក់ពណ៌ដោយប្រើការជ្រលក់ពណ៌ថ្នាំ FOOD TEXTILE ដែលចម្រាញ់ចេញពីកាកសំណល់អាហារ និងរុក្ខជាតិដែលត្រូវបានបោះចោល។ កាហ្វេ (GA-B2100CT-1A5) និងផ្កាពណ៌ផ្កាឈូក (GA-B2100CT-5A) ជាថ្នាំជ្រលក់ពណ៌ដើមពីរប្រភេទដែលគេប្រើសម្រាប់ដាក់ពណ៌។ ពណ៌ pastel ស្រទន់ បន្ថែមពណ៌ដ៏ទន់ភ្លន់​ដល់របៀបរស់នៅ​តាមធម្មជាតិរបស់អ្នក។

*ការប្រែប្រួលលើដង់ស៊ីតេ និងការដាក់ពណ៌ពីសរសៃ​ធម្មជាតិធ្វើឱ្យខ្សែនាឡិកាមានរាងសណ្ឋាន និងពណ៌ប្លែកៗគ្នា។

និមិត្តសញ្ញា FOOD TEXTILE

ម៉ាកយីហោនៃគម្រោងឧស្សាហកម្មសម្លៀកបំពាក់ដែលផ្តោតលើការប្រើប្រាស់ឡើងវិញនូវកាកសំណល់អាហារដើម្បីផលិតថ្នាំពណ៌ដើម និងផ្តល់ខ្សែអំបោះ និងក្រណាត់ពណ៌ដោយប្រើថ្នាំជ្រលក់ទាំងនេះ។ គម្រោងនេះគាំទ្រដល់ការរស់នៅប្រកបដោយចីរភាពដោយមានគោលគំនិត “ប្រែក្លាយ​កាកសំណល់ដែលបោះបង់ចោលឱ្យប្រើប្រាស់ឡើងវិញបាន”។

ខ្សែនាឡិកាមានពណ៌ទន់ភ្លន់ចម្រាញ់ចេញពីធម្មជាតិ

វត្ថុធាតុនៃខ្សែនាឡិកាធានាថាងាយស្រួលពាក់

ខ្សែនាឡិកាក្រណាត់ត្រូវបានផលិតចេញពីក្រណាត់ត្បាញយ៉ាងល្អ ដោយប្រើ TRUECOTTON សរីរាង្គដែលអាចរកបាន ដែលជាវត្ថុធាតុដែល​ត្រូវបានទទួលស្គាល់​សម្រាប់ប្រភពធនធាន​ប្រកបដោយសីលធម៌របស់ខ្លួន។ ខ្សែនាឡិកាដែលមានក្លាស់លោហៈ និងគ្រឿងទប់ខ្សែនាឡិកា ផ្តល់នូវភាពរលូន និងផាសុកភាពនៅពេលពាក់លើកដៃ។

*ការប្រែប្រួលលើដង់ស៊ីតេ និងការដាក់ពណ៌ពីសរសៃ​ធម្មជាតិធ្វើឱ្យខ្សែនាឡិកាមានរាងសណ្ឋាន និងពណ៌ប្លែកៗគ្នា។

និមិត្តសញ្ញា TRUECOTTON

កប្បាសសរីរាង្គដែលអាចរកបាន ត្រូវបានផលិតនៅកសិដ្ឋាន និងរោងម៉ាស៊ីនរមូរ ដែលអាចចាប់ដឹងយ៉ាងជាក់លាក់ ដោយផ្តល់ទំនុកចិត្តថាការផលិតគឺស្ថិតក្រោមការត្រួតពិនិត្យគុណភាពយ៉ាងតឹងរឹង។ ការត្រួតពិនិត្យផលិតកម្មសមស្របមានន័យថាផលិតផលដែលធ្វើឱ្យអ្នកប្រើប្រាស់ចុងក្រោយ និង​អ្នកផលិតសប្បាយចិត្ត។

វត្ថុធាតុនៃខ្សែនាឡិកាធានាថាងាយស្រួលពាក់
素材へのこだわりバイオマスプラスチック

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

កងមុខនាឡិកាត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនេះនឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។
*រូបភាពបង្ហាញពី GA-B2100CT-5A។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location