*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GA-B2100DF-4A
-
-
ពីផ្នែកខាងឆ្វេង៖ GA-B2100DF-1A, GA-B2100DF-4A -
សត្វក្តាម Sally Lightfoot -
មុខងារពិសេស ដើម្បីរំលឹកដល់កិច្ចសហការពិសេស -
ការវេចខ្ចប់ពិសេសដែលគ្មានប្លាស្ទិក -
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមាន Bluetooth® ជួយបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់ -
អំពូល LED -
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត -
ប្រកាសពីការប្តេជ្ញាចិត្តរបស់អ្នកចំពោះកោះ Galápagos ជាមួយនឹងនាឡិកា G-SHOCK ដៃគូសហការដែលបង្កើតឡើងជាមួយមូលនិធិ Charles Darwin — ម៉ូដែលដ៏អស្ចារ្យចំនួនពីរ ដែលបំផុសគំនិតដោយប្រភេទសត្វតំណាងចំនួនពីរ ដែលរស់នៅលើកោះដ៏ស្រស់ស្អាតទាំងនេះ។ នេះគឺជាការសហការលើកទីបួនរបស់យើងជាមួយនឹងមូលនិធិ Charles Darwin ជាអង្គការដែលចូលរួមចំណែកក្នុងសកម្មភាពអភិរក្សបរិស្ថាននៅក្នុងកោះ Galápagos បានបង្កើតនាឡិកាភាពជាដៃគូចំនួនពីរផ្សេងគ្នា៖ មួយបំផុសគំនិតពីសត្វ Galápagos Albatross និងមួយទៀតបំផុសគំនិតពីក្តាម Sally Lightfoot។ ផ្អែកលើនាឡិកា GA-B2100 ដែលមានមុខងារ Smartphone Link និងការសាកថ្ម Tough Solar ព្រមទាំងមានខ្សែនាឡិកា និងកងមុខនាឡិកាដែលធ្វើពីជ័របែបជីវសាស្រ្ដ ផលិតចេញពីធនធានសរីរាង្គកកើតឡើងវិញ នាឡិកាដៃទាំងនេះបានផ្តល់កិត្តិយសដល់សត្វដ៏គួរឱ្យស្រឡាញ់ទាំងនេះជាមួយនឹងមុខងារ និងវត្ថុធាតុដែលផ្តោតលើការថែរក្សាបរិស្ថាន ពណ៌ស្រស់ស្អាត និងការរចនាប្លែកៗ។ នាឡិកា GA-B2100DF-4A គឺដើម្បីជាកិត្តិយសដល់ក្ដាម Sally Lightfoot ដែលរស់នៅលើឆ្នេរថ្មនិងឆ្នេរខ្សាច់នៃកោះនានា។ ពណ៌ដ៏រស់រវើករបស់វាត្រូវបានចាប់យកនៅក្នុងគ្រោងពណ៌ក្រហម និងពណ៌ទឹកក្រូចដ៏ដិតរបស់នាឡិកា។ រូបភាពក្ដាមលើកក្រញាំបែបលេងសើច បានបង្ហាញនៅលើទ្រនិចសូចនាករ ក៏ដូចជានៅលើជ័រទប់ខ្សែនាឡិកាផងដែរ។ មុខនាឡិកាក៏មានរូបស្រមោលនៃកោះ Galápagos ផងដែរ។ ខ្នងតួនាឡិកាត្រូវបានឆ្លាក់ដោយរូបសញ្ញា និងឈ្មោះមូលនិធិ Charles Darwin ជាភាសាអេស្ប៉ាញ ហើយខ្សែនាឡិកាត្រូវបានចាក់ពុម្ពដោយពាក្យថា៖ “Apoyo la conservación de Galápagos”។ (ភាសាអេស្ប៉ាញមានន័យថា “ខ្ញុំគាំទ្រការអភិរក្សកោះ Galápagos”។) នាឡិកាទាំងនេះក៏មានការវេចខ្ចប់ពិសេសដែលគ្មានប្លាស្ទិកផងដែរ ដែលស័ក្តិសមនឹងភាពសហការគ្នាលើនាឡិកាដៃជាមួយមូលនិធិ Charles Darwin។
-
-
ពីផ្នែកខាងឆ្វេង៖ GA-B2100DF-1A, GA-B2100DF-4A
-
សត្វក្តាម Sally Lightfoot
-
មុខងារពិសេស ដើម្បីរំលឹកដល់កិច្ចសហការពិសេស
-
ការវេចខ្ចប់ពិសេសដែលគ្មានប្លាស្ទិក
-
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមាន Bluetooth® ជួយបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់
-
អំពូល LED
-
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
-
-
ម៉ូដែលកិច្ចសហការ
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
លក្ខណៈបច្ចេកទេស
មូលនិធិ Charles Darwin
មូលនិធិ Charles Darwin គឺជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញដែលដំណើរការស្ថានីយស្រាវជ្រាវរបស់ Charles Darwin។ អង្គការនេះគឺជាអង្គការអន្តរជាតិដំបូងគេដែលចូលរួមក្នុងសកម្មភាពអភិរក្សនៅប្រជុំកោះ Galápagos ដែលចាប់ផ្ដើមក្នុងឆ្នាំ 1959។ បច្ចុប្បន្ននេះ មានបុគ្គលិកជាង 100 នាក់មកពីជុំវិញពិភពលោកចូលរួមក្នុងសកម្មភាពជាច្រើន រួមទាំងការស្ទង់មតិអំពីជីវិតរស់នៅ និងប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ និងដីគោករបស់កោះ Galápagos ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងអភិរក្សធម្មជាតិនៅលើកោះ និងការផ្តល់ការអប់រំបរិស្ថានដល់ប្រជាជនក្នុងតំបន់។
ក្ដាម Sally Lightfoot
GA-B2100DF-4A
ក្ដាម Sally Lightfoot រស់នៅលើច្រាំងថ្ម និងឆ្នេរខ្សាច់នៃប្រជុំកោះ Galápagos។ ពណ៌តួខ្លួនដ៏រស់រវើករបស់វាត្រូវបានបង្ហាញជាពណ៌ចម្រុះក្រហមដិតលាយទឹកក្រូច។ រូបភាពគួរឱ្យចង់គយគន់នៃក្ដាមលើកតង្កៀបរបស់វាបង្ហាញនៅលើទ្រនិចសូចនាករ និងជ័រទប់ខ្សែនាឡិកា។ មុខនាឡិកាក៏ត្រូវបានតុបតែងដោយស្រមោលដែលទទួលបានការបំផុសគំនិតពីប្រជុំកោះ Galápagos ផងដែរ។
មុខងារពិសេស ដើម្បីរំលឹកដល់កិច្ចសហការពិសេស
ខ្នងតួនាឡិកាត្រូវបានឆ្លាក់ដោយនិមិត្តសញ្ញាមូលនិធិ Charles Darwin ហើយខ្សែនាឡិកាត្រូវបានចាក់ពុម្ពដោយសរសេរថា “Apoyo la conservación de Galápagos”។ (ជាភាសាអេស្ប៉ាញដែលមានន័យថា “ខ្ញុំគាំទ្រការអភិរក្សកោះ Galápagos”។) នាឡិកាដៃទាំងនេះភ្ជាប់មកជាមួយការវេចខ្ចប់ពិសេសដោយគ្មានប្លាស្ទិក។
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
សមាសធាតុជ័រសំខាន់ៗដែលប្រើលើកងមុខ និងខ្សែនាឡិកា ផលិតចេញពីជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមាន Bluetooth® ជួយបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់
Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត