*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GA-B2100FC-1A
-
-
-
-
-
ពីផ្នែកខាងឆ្វេង៖ GA-B2100FC-7A, GA-B2100FC-1A, GA-B2100FC-3A
អ្នកណាថាអ្នកមិនអាចលេងសើច និងរឹងមាំបាននោះ? សូមណែនាំឱ្យស្គាល់នាឡិកា G-SHOCK ដ៏រឹងមាំស្រោបដោយពណ៌រំលេចចម្រុះបាចសាច — ត្រៀមខ្លួនជាស្រេចសម្រាប់ពិធីជប់លៀង និងកម្សាន្ដសប្បាយ។ នាឡិកានេះយកលំនាំតាម GA-B2100 ដែលរក្សាគ្រោងរចនាទម្រង់ប្រាំបីជ្រុងដែលប្លែកពីគេរបស់ GA-2100 និងមានមុខងារងាយស្រួលប្រើដូចជា Smartphone Link និងប្រព័ន្ធសាកថ្មដោយពន្លឺព្រះអាទិត្យ Tough Solar ជាដើម។ ហើយក៏ប្រើរចនាសម្ព័ន្ធការពារស្នូលកាបូន ដើម្បីរក្សាភាពស័ក្ដិសមស្រដៀងគ្នានៅលើកដៃដូចម៉ូដែលដើមផងដែរ។ ពណ៌គោលតែមួយដែលរួមមាន ខ្មៅ ស និងបៃតង ដែលងាយស្រួលពាក់ស័ក្ដិសមជាមួយសម្លៀកបំពាក់ដែលអ្នកពេញចិត្ត — ត្រូវបានតែងលម្អដោយពណ៌ក្រហមខ្ចី ពណ៌ខៀវ ពណ៌លឿង និងពណ៌បៃតងដែលរំលេចលើគ្រឿងដាំបង្កប់ក្នុងកងមុខនាឡិកា សមាសភាគមុខនាឡិកា គ្រឿងសម្គាល់ និងសូចនាករនៃមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 9។ លទ្ធផលគឺជាការប្រើការរចនាទំហំតូចបំផុតយ៉ាងពិសេសដែលស្រោបពាសពេញដោយលំហូរពណ៌ដូចទៅនឹងក្រដាសបាចអបអរ។ ជាវិធីដ៏ល្អមួយសម្រាប់អបអរតាមបែបស្ដាយល៍ធម្មតាលេងសើច — មិនថាដើរលេងជាមួយមិត្តភ័ក្តិ ឬរាំកម្សាន្ដនៅកន្លែងប្រគុំតន្ត្រី ឬពិធីបុណ្យខាងក្រៅផ្ទះនោះទេ។
-
-
-
-
-
ពីផ្នែកខាងឆ្វេង៖ GA-B2100FC-7A, GA-B2100FC-1A, GA-B2100FC-3A
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ងាយស្រួលមើលក្នុងទីងងឹង