*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GA-V01SKE-6A
-
-
ទ្រនិចនាឡិកាពីខាងលើ៖ GA-V01SKE-8A, GA-V01SKE-4A, GA-V01SKE-3A, GA-V01SKE-6A -
-
Long-lasting timepiece with approximately 10-year battery life
បំពេញនូវក្ដីស្រឡាញ់របស់អ្នកចំពោះភាពរឹងមាំរបស់ G-SHOCK និងការរចនាម៉ូតដ៏លេចធ្លោប្លែកពីគេ! ស្វែងយល់ពីម៉ូដែល GA-V01 ស៊េរីថ្មី ដែលមានរចនាសម្ព័ន្ធបែបថ្មី និងតួនាឡិកាថ្លាបំផុសគំនិតដោយឧបករណ៍បច្ចេកវិទ្យាក្នុងសម័យកាល Y2K។ GA-V01 ផ្ដល់បន្សំរវាងទម្រង់ខាងក្រៅបែបធម្មជាតិ និងផ្នែកដែលមានគែមមុតស្រួច រួមទាំងអេក្រង់ LCD ធំពេញផ្ទៃមុខនាឡិកា ទ្រនិច Shock Release និងគំនិតច្នៃប្រឌិតផ្សេងៗ បង្ហាញពីអត្តសញ្ញាណនៃភាពរឹងមាំរបស់ G-SHOCK។ តួនាឡិកាកណ្តាលដែលការពារម៉ូឌុល ត្រូវបានគ្របដណ្តប់ដោយផ្នែកខាងក្រៅដែលប្រើការរចនាកងមុខ និងខ្សែនាឡិកាបែបបញ្ចូលគ្នា ជាមួយនឹងគ្រឿងសម្គាល់វិមាត្រធំៗ ដែលត្រួតពីលើកញ្ចក់ដើម្បីដើរតួជាកាងស្រូបការប៉ះទង្គិចផងដែរ។ ការរចនាដ៏មានអនុភាពមួយនេះផ្តល់នូវរូបរាងថ្មីទាំងស្រុង ខណៈពេលដែលរក្សាបាននូវភាពធន់នឹងការប៉ះទង្គិចរបស់ G-SHOCK ដែលអ្នកពេញចិត្ត។ ដើម្បីសម្រេចលទ្ធផលនេះ យើងបានបង្កើតរចនាសម្ព័ន្ធទប់ដោយមេដែក ដែលភ្ជាប់ទ្រនិចនាឡិកាទៅនឹងអ័ក្សដោយប្រើកម្លាំងមេដែក ជំនួសឱ្យការភ្ជាប់ជាប់នឹងថ្កល់។ ទ្រនិច Shock Release នេះ (ទ្រនិចនាទី)* ស្រូបយក និងរំសាយផលប៉ះពាល់យ៉ាងមានប្រសិទ្ធភាព។ រចនាសម្ព័ន្ធនេះក៏ធ្វើឱ្យវាអាចបង្កើតទ្រនិចធំជាងមុន និងផ្ដល់នូវភាពបត់បែនបន្ថែមទៀតនៅក្នុងរចនាបថ។ ការរចនាបែបស្រទាប់លើផ្ទៃមុខនាឡិកាបែបអាណាឡុក-ឌីជីថល បានបញ្ចូលនូវអេក្រង់ LCD ពេញផ្ទៃនាឡិកា និងកងមុខនាឡិកាដែលធ្វើពីលោហៈដែលមានផ្នែកវះផ្ទៃ ដើម្បីបង្កើតផ្នែកដែលមើលធ្លុះគ្រឿងតុបតែង។ ទ្រនិចបង្ហាញម៉ោង និងនាទីដែលមានទំហំមិនធម្មតា ដែលត្រូវបានរចនាឡើងយ៉ាងពិសេសនៅចំកណ្ដាល និងទ្រនិចនៅក្នុងអេក្រង់ LCD បានបន្ថែមលក្ខណៈសម្រេចដល់ការរចនាដ៏ប្លែកនេះ។ នាឡិកាទាំងនេះមិនត្រឹមតែមានរូបរាងថ្មីប្លែកនោះទេ ថែមទាំងផ្តល់នូវមុខងារដ៏មានប្រសិទ្ធភាពផងដែរ។ ផ្តល់ថាមពលថ្មរយៈពេល 10 ឆ្នាំ ដោយសារថ្មដែលមានសមត្ថភាពខ្ពស់ និងការប្រើថាមពលទាប ក៏មានមុខងារជូនដំណឹង ភ្លើង LED និងមុខងារផ្សេងទៀតផង។ ជ្រើសរើសពណ៌ដែលអ្នកពេញចិត្តក្នុងចំណោមពណ៌បែបព្រាលទាំងបួនពណ៌ ដែលពណ៌នីមួយៗរំលឹកដល់ការប្រើប្រាស់ពណ៌ដ៏ពេញនិយមនាដើមទសវត្សរ៍ឆ្នាំ 2000 សម្រាប់ឧបករណ៍អេឡិចត្រូនិក ប្រដាប់ក្មេងលេង និងគ្រឿងតុបតែងខ្លួន។ * ដោយសាររចនាសម្ព័ន្ធភ្ជាប់ដោយមេដែក ការប៉ះទង្គិច និងរំញ័រខ្លាំងអាចបណ្ដាលឱ្យទ្រនិចនាទីមានចលនាឃ្លេងឃ្លោង។ ទ្រនិចនាទីអាចនឹងរង្កើលចេញពីទីតាំងបណ្ដោះអាសន្នភ្លាមៗ បន្ទាប់ពីមានការប៉ះទង្គិច រំញ័រ ឬនៅពេលស្ថិតក្នុងតំបន់ដែលមានដែនមេដែកខ្លាំង ប៉ុន្តែវានឹងត្រឡប់ទៅរកទីតាំងត្រឹមត្រូវវិញក្នុងពេលឆាប់ៗ។
-
-
ទ្រនិចនាឡិកាពីខាងលើ៖ GA-V01SKE-8A, GA-V01SKE-4A, GA-V01SKE-3A, GA-V01SKE-6A
-
-
Long-lasting timepiece with approximately 10-year battery life
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
ងាយស្រួលមើលក្នុងទីងងឹង
-
ថ្មប្រើបានយូរ
-
ពណ៌រស់រវើក