Skip to content
G-SQUAD
ស៊េរី GBA-800

GBA-800-2A

G-SHOCK របស់ខ្ញុំ

G-SQUAD G-SHOCK ជាម៉ាកនាឡិកាដែលតែងតែស្វែងរកវិធី បញ្ចូលវប្បធម៌ពិភពលោកផ្សេងៗគ្នាចូលទៅក្នុងនាឡិកាស័ក្ដិសមនឹងទស្សនីយភាពទាន់សម័យតាមដងផ្លូវ ដាក់ប្រកាសម៉ូដែលថ្មី GBA-800 ដែលមានផ្ទៃរចនាបែបកីឡានៅទីក្រុងសម្រាប់ការស្លៀកពាក់បែបកម្សាន្តលាយអត្តពលិក។ នាឡិកា និងសមត្ថភាពទំនាក់ទំនង Bluetooth របស់នាឡិកានេះត្រូវបានរចនា និងបង្កើតឡើងដើម្បីធ្វើឱ្យសកម្មភាពកីឡាកាន់តែរីករាយ។ ការភ្ជាប់ជាមួយកម្មវិធីទូរសព្ទ CASIO WATCHES ផ្តល់នូវការចូលដំណើរការមុខងារមួយចំនួន ដើម្បីគាំទ្រដល់ការហាត់ប្រាណរបស់អ្នក។ មុខងារជួយដល់សុខភាព និងសម្បទាប្រចាំថ្ងៃរួមមានឧបករណ៍វាស់ល្បឿនអ័ក្ស 3 ដែលអាចតាមដានចំនួនជំហានរបស់អ្នក កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយដែលអាចឱ្យអ្នកបង្កើតបន្សំកម្មវិធីកំណត់ម៉ោងរហូតដល់ 20 នៃកម្មវិធីកំណត់ម៉ោងចំនួនប្រាំនីមួយៗ អង្គចងចាំសម្រាប់កំណត់ត្រារហូតដល់ 200 ជុំ និងមានមុខងារជាច្រើនទៀត។ ខណៈពេលដែលភ្ជាប់ជាមួយកម្មវិធីទូរសព្ទ CASIO WATCHES អ្នកអាចកំណត់រចនាសម្ព័ន្ធការកំណត់សម្រាប់កំណត់ហេតុចំនួនជំហាន ការគណនាកាឡូរី និងគោលដៅជំហាន។ សមត្ថភាពក្នុងការប្រើប្រាស់កម្មវិធី ដើម្បីបង្កើតបន្សំកម្មវិធីកំណត់ម៉ោង ហើយបញ្ជូនទៅកាន់នាឡិកា ដើម្បីរក្សាទុកទិន្នន័យវាស់នៃនាឡិកាកំណត់ពេល ដើម្បីមើលទិន្នន័យ និងមានច្រើនទៀតរួមបញ្ចូលគ្នា ដើម្បីជួយអ្នករៀបចំផែនការ​និងកត់ត្រាការហាត់ប្រាណរបស់អ្នកដែលធ្វើឱ្យមុខងារទាំងនោះកាន់តែមានប្រសិទ្ធភាព និងសប្បាយរីករាយ។ មុខងារផ្សេងទៀតរួមមានការកែតម្រូវការកំណត់ម៉ោងស្វ័យប្រវត្តិដោយប្រើកម្មវិធី និងមុខងារផ្សេងទៀតក្នុងការកំណត់ពេលវេលាដែលមានប្រសិទ្ធភាពជាងមុន និងពន្លឺ LED ពីរស្វ័យប្រវត្តិ ដើម្បីជួយសម្រួលដល់ការហាត់ប្រាណនៅកន្លែងដែលមានពន្លឺស្រអាប់។ ប្រអប់​តូចរបស់ម៉ូដែលទាំងនេះគឺល្អបំផុតសម្រាប់សម្លៀកបំពាក់លេងកីឡា។ ស្លាបខាងក្រោយនៅខាងក្នុងខ្សែដែលភ្ជាប់ទៅនឹងប្រអប់ រូបរាងកងខ្សែថ្មីដែលការពារការរអិល រន្ធខ្សែបន្ថែមដែលអាចលៃតម្រូវភាពតឹងណែនល្អប្រសើរ និងខ្សែនាឡិកាអ៊ុយរ៉េតានទន់ ដែលរក្សាភាពបត់បែនទោះបីជាពាក់យូរប៉ុណ្ណាក៏ដោយ អ្វីទាំងអស់នេះបានឱ្យនាឡិកាដៃនេះពាក់ទៅកាន់តែមានផាសុកភាព។ ការរចនាខ្នាតមធ្យមដែលល្អបំផុតសម្រាប់ការរត់ និងការហ្វឹកហាត់, Bluetooth, ​ការភ្ជាប់កម្មវិធីទូរសព្ទ និងអ្វីជាច្រើនទៀតធ្វើឱ្យ GBA-800 ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់សម្លៀកបំពាក់លេងកីឡា។ • មុខងារតំណភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃ • ក្រាហ្វចំនួនជំហាន • ក្រាហ្វចំនួនជំហាន • ការបង្ហាញកាឡូរីដែលបានដុត • កម្មវិធីកំណត់ម៉ោងរួមបញ្ចូលគ្នា • កំណត់ហេតុទិន្នន័យវាស់ស្ទង់នៃនាឡិកាកំណត់ពេល • ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (4 ដងក្នុងមួយថ្ងៃ) • ការកំណត់នាឡិកាងាយៗ • ម៉ោងពិភពលោកសម្រាប់ទីក្រុងប្រហែលចំនួន 300 • ការផ្លាស់ប្តូរពេលវេលា • ការកែតម្រូវទីតាំងទ្រនិច​ • រាប់ចំនួនជំហានដោយប្រើឧបករណ៍វាស់​ល្បឿនអ័ក្ស 3 (ក្រាហ្វចំនួនជំហាន ក្រាហ្វិកដំណើរការគោលដៅជំហាន) • នាឡិកាកំណត់ពេលជាមួយម៉ោងរោទ៍ពេលវេលាកំណត់ (ការផ្លាស់ប្តូរការបង្ហាញរយៈពេលជុំ/កំណាត់ ពេលវេលាគោលដៅរហូតដល់ 10 កំណត់ត្រាពេលវេលាជុំចំនួន 200 ជុំ) • កម្មវិធីកំណត់ម៉ោងវាស់ចន្លោះពេលដែលមានការកំណត់រហូតដល់ប្រាំ (ការធ្វើឡើងវិញស្វ័យប្រវត្តិរហូតដល់ 20 ដង រំលង ការចាប់ផ្តើមស្វ័យប្រវត្តិ សំឡេងម៉ោងរោទ៍) • មុខងារផ្លាស់ប្តូរទ្រនិច • Super Illuminator (ពីរ) បំភ្លឺមុខ និងអេក្រង់បង្ហាញ​ឌីជីថល

លក្ខណៈបច្ចេកទេស

G-SQUAD ដែលបង្ហាញពី TEAM G-SHOCK

ជិះស្គីលើផ្ទៃទឹក
Kanoa Igarashi

 

លក្ខណៈពិសេស

ខ្សែនាឡិកាដែលងាយស្រួលពាក់លំដាប់ខ្ពស់

ខ្សែនាឡិកាមានរន្ធ 15 ត្រូវបានរចនាឡើង​ដើម្បីងាយស្រួលកែតម្រូវ​បានល្អ។ ប្រអប់ត្រូវបានបំពាក់ដោយប្រដាប់ការពារខ្នងប្រអប់​ពិសេស ដើម្បីធានាថាអ្នកពាក់មានលក្ខណៈងាយស្រួល។

ខ្សែនាឡិកាដែលងាយស្រួលពាក់លំដាប់ខ្ពស់
មុខងារតាមដានជំហាន

ការគ្រប់គ្រង​សុខភាព និងកាយសម្បទា

មុខងារតាមដានជំហាន

[មុខងាររាប់ជំហាន]

សិនស័របង្កើនល្បឿនអ័ក្ស 3 ដែលបានផលិតមកចាប់ផ្តើមរាប់ជំហាននៅពេលអ្នកចាប់ផ្តើមដើរ។

ក្រាហ្វកម្រិតលេខជំហាននៅម៉ោង 6 បង្ហាញលេខជំហានបច្ចុប្បន្ន និងលេខ 1 ម៉ោងមុន។
និងផ្ទាំងសញ្ញាបញ្ជាក់ស្ថានភាពនៅផ្នែកខាងស្តាំខាងលើនៃមុខនាឡិកាបង្ហាញពីអត្រាសម្រេចគោលដៅ។
ទិន្នន័យនេះអាចជួយជំរុញអ្នកឱ្យបង្កើនចំនួនជំហានរបស់អ្នក។

[កម្មវិធី] ការផ្ទេរទិន្នន័យវាស់ចំនួនជំហាន

ការផ្ទេរទិន្នន័យវាស់ចំនួនជំហាន 1
ការផ្ទេរទិន្នន័យវាស់ចំនួនជំហាន 2
ការផ្ទេរទិន្នន័យវាស់ចំនួនជំហាន 3
ការផ្ទេរទិន្នន័យវាស់ចំនួនជំហាន 4

ទិន្នន័យវាស់អាចត្រូវបានផ្ទេរទៅកម្មវិធីដែលបានកំណត់សម្រាប់ការប្រើប្រាស់។ បន្ថែមពីលើការផ្ទេរដោយដៃ កម្មវិធីនេះធ្វើការផ្ទេរដោយស្វ័យប្រវត្តិបួនដងក្នុងមួយថ្ងៃ។
ក្រៅពីកត់ត្រាចំនួនជំហានប្រចាំថ្ងៃ និងការប្រើប្រាស់កាឡូរី កម្មវិធីបង្ហាញក្រាហ្វចំំនួនជំហានដែលបង្ហាញពីចំនួនជំហាន កាឡូរី និងអាំងតង់ស៊ីតេលំហាត់ប្រាណ (5 កម្រិត) រៀងរាល់ថ្ងៃ សប្តាហ៍ និងខែ។
នៅពេលមានការបើកដំណើរការដោយទូរសព្ទឆ្លាតវៃ ចំនួនជំហានត្រូវបានបង្ហាញជាក្រាហ្វិកនៅលើផែនទីរៀងរាល់ 30 នាទីម្តង។

កម្មវិធីកំណត់ម៉ោង

ការហាត់ប្រាណមានចន្លោះពេលសម្រាក

កម្មវិធីកំណត់ម៉ោង

មុខងារពហុកំណត់ពេលដែលមានប្រយោជន៍សម្រាប់ការហាត់ប្រាណមានចន្លោះពេលសម្រាក​អាចត្រូវបានកំណត់រហូតដល់ប្រាំដងផ្សេងៗគ្នា។
ពេលវេលាដែលនៅសល់នៅលើកម្មវិធីកំណត់ម៉ោង (%) ត្រូវបានចង្អុលបង្ហាញនៅក្នុងផ្ទាំងចង្អុលបង្ហាញ​ស្ថានភាពទៅខាងស្តាំផ្នែក​ខាងលើនៅលើមុខនាឡិកា។
ការធ្វើឡើងវិញដោយស្វ័យប្រវត្តិ (អតិបរមា 20 ដង) និងការចាប់ផ្តើមស្វ័យប្រវត្តិអាចប្រើបានរួមជាមួយមុខងារជូនដំណឹងអំពីការប្រកាស។

[កម្មវិធី] បង្កើតម៉ឺនុយកម្មវិធី​កំណត់ម៉ោង

បង្កើតម៉ឺនុយកម្មវិធី​កំណត់ម៉ោង 1
បង្កើតម៉ឺនុយកម្មវិធី​កំណត់ម៉ោង 2
បង្កើតម៉ឺនុយកម្មវិធី​កំណត់ម៉ោង 3

បានរហូតដល់ 20 សំណុំនៃកម្មវិធី​កំណ​ត់ម៉ោង​ចំនួន 5 អាចត្រូវបានរៀបចំនៅលើកម្មវិធីដែលបានកំណត់។ វាបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតម៉ឺនុយនៃការហាត់ប្រាណ និងចន្លោះពេលសម្រាក​ដែលជាសំណុំនៃការហាត់ប្រាណ និងពេលវេលាសម្រាកដែលធ្វើឡើងវិញក្នុងរយៈពេលជាក់លាក់ណាមួយ។ អ្នកអាចរក្សាទុកម៉ឺនុយដែលអ្នកបង្កើតក្រោមចំណងជើងនីមួយៗបាន។ បន្ទាប់មកអ្នកអាចបង្ហាញវាបាន​ភ្លាមៗទៅតាមថ្ងៃនៃការហាត់ប្រាណ ហើយបញ្ជូនការកំណត់ទៅនាឡិកា។

នាឡិកាកំណត់ពេល

ការកំណត់ម៉ោង និង 

ការគ្រប់គ្រងល្បឿនបោះជំហាន

នាឡិកាកំណត់ពេល

នាឡិកាកំណត់ពេល 1/100 វិនាទីដែលមានសមត្ថភាពរក្សាទុកការចងចាំរហូតដល់ 200 ជុំត្រូវបានដំឡើង។ សមត្ថភាព​កំណត់ពេលវេលាគោលដៅបានរហូតដល់ 10 គឺជា​សារៈប្រយោជន៍ក្នុង​ការបញ្ជាក់ពីល្បឿនបោះជំហានរបស់អ្នក។

[កម្មវិធី] ការផ្ទេរ​ទិន្នន័យវាស់នាឡិកាកំណត់ពេល

ការផ្ទេរទិន្នន័យវាស់របស់នាឡិកាកំណត់ពេល 1
ការផ្ទេរទិន្នន័យវាស់របស់នាឡិកាកំណត់ពេល 2
ការផ្ទេរទិន្នន័យវាស់របស់នាឡិកាកំណត់ពេល 3
ការផ្ទេរទិន្នន័យវាស់របស់នាឡិកាកំណត់ពេល 4

កម្មវិធីពិសេសមួយអាចប្រើបានសម្រាប់កំណត់ពេលវេលាគោលដៅ។ ទិន្នន័យវាស់របស់នាឡិកាកំណត់ពេលអាចត្រូវបានផ្ទេរ ហើយលើសពីនេះទៅទៀតវាក៏មាន​បង្ហាញពី​ភាពខុសគ្នានៃពេលវេលាវាស់/ពេលវេលាគោលដៅល្អ ព្រមទាំងពេលវេលាល្អបំផុត​/អាក្រក់បំផុត/មធ្យមជាមួយគ្នានៅលើកម្មវិធីផងដែរ។ លទ្ធផលអាចត្រូវបានគ្រប់គ្រងជាទិន្នន័យចងចាំកត់ត្រា ហើយបញ្ចូលទៅក្នុងការហាត់ប្រាណ​ប្រចាំថ្ងៃ។

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែងដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។
G-SHOCK Connected

G-SHOCK Connected ឥតគិតថ្លៃ

កម្មវិធីទូរសព្ទឆ្លាតវៃ

 

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (4 ដងក្នុងមួយថ្ងៃ)
- ការកំណត់ម៉ោងទីក្រុងពិភពលោក (ជាង 300 ទីក្រុង)
- ការប្តូរម៉ោងក្នុងតំបន់ / ម៉ោងពិភពលោក
- ការកំណត់ម៉ោងរោទ៍
- ការធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីម៉ោងសន្សំពន្លឺថ្ងៃ / ល្វែងម៉ោងស្វ័យប្រវត្តិ
- ការស្វែងរកទូរសព្ទចល័ត
- ការកែតម្រូវទីតាំង / ទ្រនិចដើមស្វ័យប្រវត្តិ
- ការផ្ទេរទិន្នន័យវាស់ចំនួនជំហាន
- ​មុខងារបង្កើតម៉ឺនុយនៃកម្មវិធី​កំណត់ម៉ោង

ម៉ូដែលទូរសព្ទដែលអាចប្រើបាន (គិតត្រឹមខែធ្នូ ឆ្នាំ 2017)

iOS៖ iOS 10 ឬជំនាន់ក្រោយ
Android៖ Android 6.0 ឬជំនាន់ក្រោយ

* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។

* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជ​សញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន​ Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
* ឈ្មោះ​ក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជ​សញ្ញា ឬពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location