*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GBD-100LM-1
ជម្នះរាល់ដែនកំណត់! ធ្វើឱ្យឧបករណ៍ហាត់ប្រាណរបស់អ្នកប្រសើរឡើងជាមួយខ្សែស្រឡាយ G-SQUAD របស់នាឡិកាដៃ G-SHOCK។ GBD-100LM មានជ័រដែលបញ្ចេញពន្លឺនៅទីងងឹតត្រង់កន្លែងភ្ជាប់កងមុខ និងខ្សែនាឡិកា ដើម្បីបញ្ចេញពន្លឺដោយភាពជឿជាក់នៅទីកន្លែងដែលគ្មានពន្លឺ។ ជាមួយនឹងខ្សែនាឡិកាលំនាំបំពួនខ្លួនដែលបានបំផុសគំនិតដោយទេសភាពទីក្រុងនាពេលរាត្រី ការរចនាដ៏អង់អាចនេះមិនច្រឡំនឹងនាឡិកាផ្សេងទៀតឡើយ ទោះមើលនៅពេលថ្ងៃ ឬយប់ក៏ដោយ។ G-SQUAD នេះបំពាក់ដោយមុខងារ និងរចនាប័ទ្មជាច្រើន ដែលអាចបំពេញតម្រូវការរបស់លោកអ្នកក្នុងការធ្វើលំហាត់ប្រាណរហូតដល់នាទីចុងក្រោយ។ គ្រាន់តែផ្គូផ្គងជាមួយទូរសព្ទឆ្លាតវៃដើម្បីតាមដានការរត់ ចូលប្រើសិនស័របង្កើនល្បឿន និងប្រើប្រាស់ GPS របស់ទូរសព្ទឆ្លាតវៃដើម្បីលៃតម្រូវចម្ងាយ។ ទិន្នន័យចំនួនជុំស្វ័យប្រវត្តិតាមដានល្បឿនបោះជំហាន និងរយៈពេលរត់សម្រាប់កំណត់ចម្ងាយ។ ភ្ជាប់ទៅកម្មវិធី CASIO WATCHES សម្រាប់ទូរសព្ទឆ្លាតវៃ ហើយពិនិត្យមើលប្រវត្តិសកម្មភាព និងកំណត់ហេតុជីវិតប្រចាំថ្ងៃជាមួយនឹងចំនួនជំហាន និងកាឡូរីដែលបានដុតនៅលើនាឡិការបស់អ្នក។ នាំអ្នកទៅកាន់លំហាត់ប្រាណប្រចាំថ្ងៃរបស់អ្នកជាមួយ G-SHOCK ដែលស័ក្ដិសមនឹងអ្វីដែលអ្នកធ្វើ។
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
តាមដានការហ្វឹកហាត់របស់អ្នក
-
អស្ចារ្យសម្រាប់កីឡាកររត់ប្រណាំង
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
អាចឱ្យអ្នកដឹងពីចំនួនជំហាន