*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GBD-100SM-1
ស្រឡាយ G-SHOCK បែបកីឡានៃស៊េរី "G-SQUAD" ។ ចាក់ផ្ទៃដោយផ្ទៃពណ៌ដោយប្រើជ័រព្រាលស ល្អប្រសើរសម្រាប់សកម្មភាពកម្សាន្ត។ បើនិយាយពីមុខងារវិញ ការវាស់ចម្ងាយតាមរយៈឧបករណ៍វាស់ល្បឿនត្រូវបានកែតម្រូវដោយភ្ជាប់ជាមួយមុខងារ GPS របស់ទូរសព្ទឆ្លាតវៃតាមរយៈការតភ្ជាប់ Bluetooth® ។ បន្ថែមពីលើការតាមដានល្បឿនរត់ដោយការប្រៀបធៀបចម្ងាយដែលវាស់ជាមួយពេលវេលារត់ ម៉ូដែលនេះក៏មានបំពាក់ដោយមុខងាររាប់ចំនួនជុំស្វ័យប្រវត្តិផងដែរ។ ម៉ូដែលនេះជួយដល់ការហ្វឹកហាត់ប្រចាំថ្ងៃតាមរយៈការរួមបញ្ចូលគ្នានៃកម្មវិធីតាមដានជំហានធម្មតា កម្មវិធីកំណត់ចន្លោះពេលសម្រាក កម្មវិធីកំណត់ចំនួនជុំ និងម៉ាស៊ីនគណនាការប្រើប្រាស់កាឡូរី។ ម៉ូដែលនេះក៏មានកម្មវិធីកំណត់ហេតុជីវិត និងប្រវត្តិសកម្មភាពដែលមានស្រាប់ ហើយអាចឱ្យយើងបង្កើតផែនការហ្វឹកហាត់ដោយស្វ័យប្រវត្តិ។ ប្រើ MIP LED ដែលមានគុណភាពបង្ហាញខ្ពស់ ដើម្បីធ្វើការបង្ហាញ ហើយក៏មានបំពាក់ដោយមុខងារ super illuminator ផងដែរ។ វត្ថុធាតុអ៊ុយរ៉េតានទន់ត្រូវបានយកមកធ្វើជាខ្សែ ដើម្បីងាយស្រួលប្រើជាងមុន ហើយរន្ធខ្សែមួយចំនួនធំ ដើម្បីឱ្យលៃតម្រូវបានល្អ។ អាយុកាលថ្មនៃម៉ូដែលនេះអាចប្រើបានប្រហែលពីរឆ្នាំ ទោះបីជាប្រើមុខងារច្រើនជារៀងរាល់ថ្ងៃក៏ដោយ។ មុខងារនេះមានប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនចាប់ពីការគ្រប់គ្រងសុខភាពប្រចាំថ្ងៃដល់ការធ្វើឱ្យភាពអំណត់ធន់ក្នុងការរត់ប្រសើរឡើង ឬជាសម្ភារសម្លៀកបំពាក់ដ៏ទាន់សម័យ។
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
តាមដានការហ្វឹកហាត់របស់អ្នក
-
អស្ចារ្យសម្រាប់កីឡាកររត់ប្រណាំង
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
អាចឱ្យអ្នកដឹងពីចំនួនជំហាន
លក្ខណៈបច្ចេកទេស
Smartphone link ជាមួយឧបករណ៍វាស់ល្បឿនបង្កើនភាពត្រឹមត្រូវ* នៃការវាស់ចម្ងាយ។

មុខងារវាស់ចម្ងាយ
មុខងារ GPS របស់ទូរសព្ទឆ្លាតវៃលៃតម្រូវចម្ងាយដែលវាស់ដោយឧបករណ៍វាស់ល្បឿនសម្រាប់ការវាស់ចម្ងាយបានកាន់តែត្រឹមត្រូវ* បន្ទាប់ពីការកែតម្រូវ វាអាចវាស់ចម្ងាយដោយប្រើតែនាឡិកាដៃប៉ុណ្ណោះ។
* បើប្រៀបធៀបទៅនឹងម៉ូដែល Casio ធម្មតាដែលវាស់ចម្ងាយដោយប្រើតែឧបករណ៍វាស់ល្បឿនប៉ុណ្ណោះ។ មុខងារនេះអាស្រ័យលើភាពត្រឹមត្រូវនៃ GPS របស់ទូរសព្ទឆ្លាតវៃ។

ការវាស់ចម្ងាយរត់
មិនត្រឹមតែអាចប្រើជានាឡិកាកំណត់ពេលទេ ប៉ុន្តែថែមទាំងអាចវាស់ចម្ងាយ ល្បឿន ជំហាន និងវាស់ការប្រើប្រាស់កាឡូរីបានផងដែរ។ គាំទ្រដល់ការវាស់ Auto lap ផងដែរ។

មុខងារតាមដានជំហាន
រាប់ជំហានដោយស្វ័យប្រវត្តិនៅពេលចាប់ផ្តើមដើរ។

កម្មវិធីកំណត់ម៉ោងចន្លោះពេល
កម្មវិធីកំណត់ម៉ោងចម្រុះ អាចត្រូវបានកំណត់ទៅការកំណត់ម៉ោងប្រាំផ្សេងគ្នា។
GBD-100 TIPS MOVIES

គម្របខ្នងប្រអប់
គម្របខ្នងប្រអប់ជ័រល្អជាមួយសរសៃកញ្ចក់។ ទម្រង់ផ្ទៃកោងជួយធ្វើឱ្យការពាក់នៅកដៃមានផាសុកភាព។

ការរចនាប៊ូតុង
ប៊ូតុងធំ និងប៊ូតុងចំហៀងដែលមានរាងធន់នឹងការរអិលមានភាពងាយស្រួលដំណើរការ។

MIP LCD (អង្គចងចាំជា pixel LCD)
បង្ហាញទិន្នន័យវាស់លម្អិតផ្សេងៗក្នុងកម្រិតពណ៌ខ្ពស់ដើម្បីងាយស្រួលមើល។ ធាតុដែលបង្ហាញនៅពេលហ្វឹកហាត់ អាចត្រូវបានកែសម្រួលដើម្បីងាយស្រួលប្រើប្រាស់។

មុខងារជូនដំណឹងដោយរំញ័រ
រំញ័រដើម្បីជូនដំណឹងដល់អ្នកពាក់អំពីការបង្ហាញពេលវេលាកន្លងផុត និងកាឡូរីដែលបានដុតអំឡុងពេលហ្វឹកហាត់ ក៏ដូចជាដើម្បីបង្ហាញពីការទទួលការហៅចូលតាមទូរសព្ទ អ៊ីមែល និងសារ SNS ដែលភ្ជាប់ Bluetooth® ។

ខ្សែអ៊ុយរ៉េតានទន់
រន្ធជាច្រើននៅក្នុងខ្សែនាឡិកាធ្វើឱ្យខ្យល់ចេញចូលបានល្អ និងធ្វើការកែតម្រូវបានល្អនៅពេលពាក់នាឡិកាដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើកិច្ចការ។
Super Illuminator
LED ដែលមានពន្លឺខ្លាំងបញ្ចេញពន្លឺ LCD ជាមួយពន្លឺដែលមានអាំងតង់ស៊ីតេខ្ពស់ ជួយឱ្យការអានរបស់នាឡិកាដៃនៅទីងងឹតបានល្អ។
គ្រប់គ្រងការហ្វឹកហាត់ប្រចាំថ្ងៃកាន់តែងាយស្រួល និងគ្មានការរំខាន

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែងដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។
ម៉ូដែលទូរសព្ទដែលអាចប្រើបាន (គិតត្រឹមខែមេសា ឆ្នាំ 2020)
iOS៖ iOS 11 ឬជំនាន់ក្រោយ
Android៖ Android 7.0 ឬជំនាន់ក្រោយ
* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។
G-SHOCK MOVE សម្រាប់វិប
មើលការវាស់ដែលបានតាមដានរបស់អ្នកនៅក្នុងកម្មវិធីរុករក។ ធ្វើសមកាលកម្មទិន្នន័យរបស់អ្នកដើម្បីបង្ហាញនៅក្នុងកម្មវិធីពីក្រុមហ៊ុនផ្សេងទៀត។


មើលព័ត៌មានលម្អិតអំពីចំណុចទិន្នន័យជាច្រើនដែលអ្នកបានកំពុងតាមដានទាំងអស់មកពីម៉ូនីទ័រកុំព្យូទ័រធំ។
ទាញចូលទិន្នន័យលើសកម្មភាពរបស់អ្នកដែលប្រមូលបានដោយកម្មវិធីពីក្រុមហ៊ុនផ្សេងៗ (ក្នុងទម្រង់ TCX ឬ GPX) ហើយបង្ហាញវានៅក្នុងកម្មវិធី G-SHOCK MOVE ។ អ្នកក៏អាចភ្ជាប់ការវាស់ដែលបានតាមដានរបស់អ្នកសម្រាប់ការបង្ហាញ និងការប្រើប្រាស់នៅក្នុងកម្មវិធីដែលផ្តល់ដោយ STRAVA, Google fit និង Apple Health ។