*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GBX-100-7
ម៉ូដែល G-LIDE ដែលភ្ជាប់ទៅនឹងទូរសព្ទឆ្លាតវៃពីស្រឡាយបែបកីឡា G-SHOCK ។ ព័ត៌មានអំពីជំនោរ និងពេលថ្ងៃរះ/ថ្ងៃលិចប្រហែល 3,300 កន្លែងជុំវិញពិភពលោកអាចត្រូវបានកំណត់យ៉ាងងាយស្រួលដោយប្រើកម្មវិធីដែលមានស្រាប់។ MIP LCD ដែលមានគុណភាពបង្ហាញខ្ពស់ក៏ជួយបង្កើនភាពមើលឃើញច្បាស់ផងដែរ។ សមត្ថភាពរបស់ម៉ូដែលនេះបង្ហាញក្រាហ្វជំនោរ ទិន្ន័យព្រះចន្ទ ពេលវេលាកម្រិតជំនោរខ្ពស់/ទាប និងពេលថ្ងៃរះ/ពេលថ្ងៃលិចមានសារៈប្រយោជន៍សម្រាប់អ្នកជិះស្គីលើទឹករលកព្រោះម៉ូដែលនេះអាចឱ្យពួកគេយល់ពីស្ថានភាពជំនោរដោយលម្អិតត្រឹមតែមួយភ្លែត ដែលផ្គូផ្គងយ៉ាងល្អជាមួយមុខងារវាស់ការហ្វឹកហាត់។ កងមុខរួមបញ្ចូលគ្នារវាងជ័រ និងលោហៈ ដោយមានការផលិតពីដែកអ៊ីណុកនៅផ្នែកខាងលើ ដែលមានការចាក់ផ្ទៃម៉ត់រលោង ដើម្បីទទួលបានទាំងភាពធន់រឹង និងវាយនភាព។ លើសពីនេះទៀតដោយសារការប្រើប្រាស់រចនាសម្ព័ន្ធការពារជ័រ ម៉ូដែលនេះមានភាពធន់នឹងការប៉ះទង្គិចអមដោយទ្រនាប់ការពារប៊ូតុងនៅទីតាំងម៉ោង 6 ។ ក៏ផ្តល់នូវផាសុកភាពជាមួយនឹងខ្សែអ៊ុយរ៉េតានទន់ដែលមានរន្ធអាចជួយពាក់សមល្មម និងអាចឱ្យទឹក និងញើសហូរចេញផងដែរ។ * ព័ត៌មានដែលបានបង្ហាញគឺទុកសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
អស្ចារ្យសម្រាប់ការកម្សាន្តតាមឆ្នេរសមុទ្រ
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
តាមដានការហ្វឹកហាត់របស់អ្នក
-
អស្ចារ្យសម្រាប់កីឡាផ្សេងៗ
លក្ខណៈបច្ចេកទេស

មុខងារវាស់
មុខងាររួមមាន Tide Graph និង Moon Data រួមជាមួយលក្ខណៈពិសេសនៃការហ្វឹកហាត់ដែលវាស់ចម្ងាយដែលបានធ្វើដំណើរ រយៈពេលកន្លងផុត ល្បឿនបោះជំហាន និងអ្វីៗជាច្រើនទៀត។ កម្មវិធីទូរសព្ទអាចឱ្យអ្នកពិនិត្យមើលព័ត៌មានជំនោរ សម្រាប់រាល់ការជ្រើសរើសកន្លែងជិះស្គីលើផ្ទៃទឹកធំៗនៅជុំវិញពិភពលោក។

MIP LCD ដែលមានគុណភាពខ្ពស់
MIP LCD គឺល្អណាស់សម្រាប់ការបង្ហាញទិន្នន័យច្រើនដែលមានទាំងលេខ និងក្រាហ្វិក។ ទិន្នន័យជំនោរ និងព្រះចន្ទ ម៉ោងបច្ចុប្បន្ន ការវាស់វែងផ្សេងៗ និងជាច្រើនទៀតត្រូវបានបង្ហាញដោយគុណភាពបង្ហាញខ្ពស់។

កងមុខនាឡិកាដែកអ៊ីណុកដែលបានដំរួច
កងមុខនាឡិកាពីរជាន់ត្រូវបានផលិតឡើងដោយរួមផ្សំគ្នារវាងដែកអ៊ីណុក និងជ័រ។ ផ្ទៃនៃផ្នែកធ្វើពីដែកអ៊ីណុកមានផ្ទៃម៉ត់រលោង និងចែងចាំង។

ការកំណត់ចំណុចជំនោរតាមរយៈទូរសព្ទឆ្លាតវៃ
អាចកំណត់បានយ៉ាងងាយស្រួលនៅលើនាឡិកាដៃដោយជ្រើសរើសពីចំណុចជិះស្គីលើផ្ទៃទឹកប្រមាណ 3300 កន្លែងធំៗនៅជុំវិញពិភពលោកដែលត្រូវបានបង្កើតឡើងនៅក្នុងកម្មវិធីដែលមានស្រាប់។

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែងដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។