Skip to content
G-LIDE
ស៊េរី GBX-100

GBX-100-8

G-SHOCK របស់ខ្ញុំ

ធ្វើសកម្មភាពយ៉ាងរលូនតាមរយៈនាឡិកា GBX-100 ដែលភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃ ដែលបំផុសគំនិតដោយពណ៌ឆ្នេរសមុទ្រ​ធម្មជាតិ។ ចាប់ពីស៊េរីបែបស្ព័រ G-LIDE សម្រាប់អ្នកជិះស្គីកំពូលនៅលើពិភពលោក និងអ្នកគាំទ្រកីឡាដែលធ្វើសកម្មភាពខ្លាំងក្លា។ គ្រាន់តែជ្រើសរើសកន្លែងជិះក្ដារស្គីលើទឹកមួយក្នុងចំណោម 3,300​ កន្លែងជុំវិញ​ពិភពលោក​នៅលើកម្មវិធីទូរសព្ទឆ្លាតវៃដែលមានស្រាប់ រួចបញ្ជូនលំនាំជំនោរ ស្ថានភាពពន្លឺថ្ងៃ និង​ព័ត៌មានជាក់លាក់នៃទីតាំងផ្សេងទៀត​ទៅកាន់នាឡិកា។ មុខនាឡិកាធំទូលាយដែលមានអង្គចងចាំនៅក្នុងភីកសែលកម្រិតគុណភាពខ្ពស់ (MIP) អេក្រង់ LCD ផ្តល់រូបច្បាស់​នៃក្រាហ្វជំនោរ និងអាយុព្រះចន្ទ​ដូចគ្នាទៅនឹង​ម៉ូដែលមុនដែរ ព្រមទាំង​ពេលវេលា និងកម្រិតនៃជំនោរខ្ពស់/ទាប និងពេលថ្ងៃរះ/ថ្ងៃលិច — ​ត្រឹមតែក្រឡេកមើល​មួយភ្លែត។ អ្នកជិះក្ដារស្គីលើទឹកដែលប្រកួតប្រជែងក្នុង​ការប្រកួតប្រជែងដ៏ស្វិតស្វាញជុំវិញពិភពលោកពេញចិត្តចំពោះមុខងារនៃការហ្វឹកហាត់ និងការជិះក្ដារស្គីលើទឹក។ GBX-100 តាមដានចម្ងាយធ្វើដំណើរ ល្បឿន​បោះជំហាន ជុំ និងអត្រា​ចំនួនជំហាន ក៏ដូចជាចន្លោះកម្រិតទាំងមូលនៃមេទ្រិក​ជិះក្ដារស្គីលើទឹក ដែលទាំងអស់នេះត្រូវបាន​​បញ្ជូន​ទៅកដៃ​របស់​អ្នក​ដោយផ្ទាល់។ កងមុខ ដែលជាការលាយបញ្ចូលគ្នារវាងជ័រ និងលោហៈ ត្រូវបានរចនាឡើង ដើម្បីឱ្យមានភាពខុសពីគេ។ ការដាក់កម្រិត​ផ្ទុយគ្នារវាងផ្ទៃដុសខាត់ និងម៉ត់រលោង​នៅ​លើ​កងមុខខាងលើធ្វើពី​ដែកអ៊ីណុក បន្ថែម​រូបរាងចុងក្រោយទៅដល់នាឡិកាបែបកីឡា​ដែលផ្តល់នូវរូបរាងដ៏រឹងមាំ ទាក់ទាញ និងឆើតឆាយ។ នៅពេលប្រឈមនឹងបរិស្ថានដែលមិនស្ថិតស្ថេរ នាឡិកានេះ​មានរចនាសម្ព័ន្ធ​ការពារជ័រ​ដើម្បី​ទប់ទល់នឹងការប៉ះទង្គិចពីខាងលើ ខាងក្រោម និងផ្នែកចំហៀងទាំងសងខាង ព្រមទាំងរចនាសម្ព័ន្ធការពារសម្រាប់ប៊ូតុងនៅទីតាំងម៉ោង 6 ដើម្បីផ្តល់នូវភាពធន់នឹង​ការប៉ះទង្គិចដែលអ្នកអាចរំពឹងទុកបានពី G-SHOCK។ ខ្សែនាឡិកាផលិតឡើងពីជ័រអ៊ុយរ៉ែនជីវសាស្ត្រ​ទន់ជាមួយនឹងមុខកាត់នៅគល់ទីតាំងម៉ោង 6 ដើម្បីឱ្យ​ពាក់ទៅសមសួន ព្រមទាំង​អាចឱ្យទឹក និងញើសហូរចេញ ដើម្បីឱ្យ​អ្នក​អាច​ផ្តោតលើការជិះក្ដារស្គីលើទឹក។ ជ្រើសរើស G-LIDE ដែលអ្នកចូលចិត្ត​ជាមួយ​ពណ៌​បែបឆ្នេរសមុទ្រធម្មជាតិចំនួនពីរ — ពណ៌ខៀវដ៏ស្រស់ស្អាតនៃទឹកសមុទ្រ ឬពណ៌ត្នោតខ្ចីនៃឆ្នេរខ្សាច់។

  • ការឆ្លាក់ខ្នងខាងក្រោយ

លក្ខណៈបច្ចេកទេស

បច្ចេកវិទ្យា /
ការរចនា

មុខងារវាស់

មុខងារវាស់

មុខងាររួមមាន Tide Graph និង Moon Data រួមជាមួយលក្ខណៈពិសេសនៃការហ្វឹកហាត់​ដែលវាស់ចម្ងាយដែលបានធ្វើដំណើរ រយៈពេលកន្លងផុត ល្បឿនបោះជំហាន និងអ្វីៗជាច្រើនទៀត។ កម្មវិធីទូរសព្ទអាចឱ្យអ្នកពិនិត្យមើលព័ត៌មានជំនោរ សម្រាប់រាល់ការជ្រើសរើសកន្លែងជិះស្គីលើផ្ទៃទឹកធំៗនៅជុំវិញពិភពលោក។

MIP LCD ដែលមានគុណភាពខ្ពស់

MIP LCD ដែលមានគុណភាពខ្ពស់

MIP LCD គឺ​ល្អណាស់សម្រាប់ការបង្ហាញទិន្នន័យច្រើនដែលមានទាំងលេខ និងក្រាហ្វិក។ ទិន្នន័យជំនោរ និងព្រះចន្ទ ម៉ោងបច្ចុប្បន្ន ការវាស់វែងផ្សេងៗ និងជាច្រើនទៀតត្រូវបានបង្ហាញដោយគុណភាពបង្ហាញខ្ពស់។

កងមុខនាឡិកា​ដែកអ៊ីណុកដែលបានដំរួច

កងមុខនាឡិកា​ដែកអ៊ីណុកដែលបានដំរួច

កងមុខនាឡិកាពីរជាន់ត្រូវបានផលិតឡើងដោយរួមផ្សំគ្នារវាងដែកអ៊ីណុក និងជ័រ។ ផ្ទៃនៃផ្នែកធ្វើពីដែកអ៊ីណុកមានផ្ទៃម៉ត់រលោង និងចែងចាំង។

ការកំណត់ចំណុចជំនោរតាមរយៈទូរសព្ទឆ្លាតវៃ

ការកំណត់ចំណុចជំនោរតាមរយៈទូរសព្ទឆ្លាតវៃ

អាចកំណត់បានយ៉ាងងាយស្រួលនៅលើនាឡិកាដៃដោយជ្រើសរើសពីចំណុចជិះស្គីលើផ្ទៃទឹកប្រមាណ 3300 កន្លែងធំៗនៅជុំវិញពិភពលោកដែលត្រូវបានបង្កើតឡើងនៅក្នុងកម្មវិធីដែលមានស្រាប់។

ការប្រើប្រាស់

G-SHOCK MOVE

G-SHOCK MOVE ឥតគិតថ្លៃ

 

កម្មវិធីទូរសព្ទឆ្លាតវៃ

 

មុខងារសំខាន់

-ការកំណត់ចំណុចជំនោរ
­ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ*
-ម៉ោងពិភពលោកសម្រាប់ទីក្រុងជាង 300*
-មុខងារស្វែងរក​ទូរសព្ទ

* ការធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទៃក្នុងយោងតាមល្វែងម៉ោង/ ព័ត៌មានអំពីម៉ោងសន្សំពន្លឺថ្ងៃចុងក្រោយបង្អស់

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែងដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។

* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជ​សញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន​ Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google Inc.
* ឈ្មោះ​ក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជ​សញ្ញា ឬពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location