Skip to content
G-LIDE
ស៊េរី GBX-100

GBX-100S-1

G-SHOCK របស់ខ្ញុំ

ទទួលបានភាពធន់មាំ និងមុខងារមានប្រយោជន៍ទៅតាមតម្រូវការបែបផែនជីវិតជាអ្នកជិះក្ដារស្គីលើទឹក ព្រមទាំងវត្ថុធាតុ និងពណ៌ស័ក្ដិសមសម្រាប់រដូវក្ដៅដែលអ្នកស្រឡាញ់ជាមួយនឹងនាឡិកា G-SHOCK ពីខ្សែស្រឡាយ G-LIDE។ តាមរយៈការបំផុសគំនិតពី​កីឡាជិះ​ក្ដារស្គីលើ​ទឹក​ក្នុង​រដូវក្ដៅ កងមុខនាឡិកា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​វត្ថុធាតុ​ពីរ​ផ្សេង​គ្នា​ ដើម្បី​បង្ហាញ​រូបរាង​បែប​រលក​ចាំងនឹង​ពន្លឺ​ថ្ងៃបង្កើតពន្លឺ​ដ៏ចែងចាំង។ ផ្នែកខាងលើកងមុខនាឡិកាធ្វើពីដែកអ៊ីណុក ដែលមានគែមផ្ទៃកញ្ចក់រាងជម្រាល មានភាពផ្ទុយគ្នាពីកងមុខនាឡិកាធ្វើពីជ័រថ្លារលោង។ ខ្សែនាឡិកា ត្រូវបានផលិតពីសារធាតុអ៊ុយរែនបែបជីវសាស្រ្ត និងមានរន្ធវះ ដើម្បីកាន់តែងាយស្រួលពាក់ ទោះជាមានទឹក និងបែកញើសក៏ដោយ។ សមាសធាតុជ័រសំខាន់ៗដែលប្រើសម្រាប់ខ្សែនាឡិកា ត្រូវបានផលិតពីជ័របែបជីវសាស្រ្ត ជាវត្ថុធាតុដើមដែលរំពឹងថា នឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ លក្ខណៈទាំងអស់នេះធ្វើឱ្យងាយស្រួលពាក់ ដូច្នេះ អ្នកអាចផ្តោតអារម្មណ៍លើការជិះលើរលកតែម្ដង។ ទទួលបានមុខងារពេញលេញដោយប្រើម្រាមដៃរបស់អ្នកតាមរយៈ Smartphone Link។ គ្រាន់​តែ​ប្រើ​កម្មវិធី​ដែលមានស្រាប់ ​ដើម្បី​ជ្រើសរើស​កន្លែង​ជិះក្ដារស្គីលើទឹកធំៗ​ចំនួន 3,300 កន្លែងជុំវិញ​ពិភពលោក បន្ទាប់មកផ្ញើ​លំនាំ​ជំនោរ​នៅ​ទីតាំងជាក់លាក់​ និង​លក្ខខណ្ឌ​ពន្លឺ​ថ្ងៃ​ទៅ​នាឡិកាតែម្ដង។ អេក្រង់ MIP LCD កម្រិតគុណភាពខ្ពស់ ក៏អាចឱ្យមើលឃើញកាន់តែច្បាស់ និងផ្ដល់ក្រាហ្វជំនោរច្បាស់លាស់ និងអាយុព្រះចន្ទ ក៏ដូចជាពេលវេលា និងកម្រិតជំនោរខ្ពស់/ទាប និងពេលថ្ងៃរះ/ថ្ងៃលិច — ទាំងអស់បានភ្លាមៗ។ នាឡិកានេះត្រូវបានបង្កើតឡើង ដើម្បីជួយដល់អ្នកជិះក្ដារស្គីលើទឹកឱ្យត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ស្វិតស្វាញជុំវិញពិភពលោក។

  • ពីផ្នែកខាងឆ្វេង៖ GBX-100S-1, GBX-100S-2
  • កងមុខនាឡិកាដែក និងជ័រថ្លា បញ្ចេញរលកពន្លឺដ៏ចែងចាំង
  • មុខងារវាស់៖ មានប្រយោជន៍សម្រាប់សកម្មភាពប្រចាំថ្ងៃ
  • Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក
  • អំពូល LED
  • មុខងារច្រើនដែលងាយស្រួលមើលជាងមុន៖ LCD អង្គចងចាំជាភិចសែល (MIP)
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

កងមុខនាឡិកាដែក និងជ័រថ្លា ដែលបញ្ចេញរលកពន្លឺដ៏ចែងចាំង

ដោយរំលេចទម្រង់រចនាយកលំនាំ​​តាមឈុតឆាក​កីឡាជិះ​ក្ដារស្គីលើ​ទឹកនា​រដូវក្ដៅ កងមុខនាឡិកា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​វត្ថុធាតុ​ពីរ​ផ្សេង​គ្នា​ ដើម្បី​បង្ហាញ​រូបរាង​បែប​រលក​ចាំងនឹង​ពន្លឺ​ថ្ងៃបង្កើតពន្លឺ​ភ្លឺថ្លាចែងចាំង។ កងមុខនាឡិកាផ្នែកខាងលើ ត្រូវបានផលិតឡើងពីសមាសធាតុដែកអ៊ីណុក ដែលមានគែមផ្ទៃកញ្ចក់រាងជម្រាល និងជ័រថ្លាឆ្វង់ដែលមានពន្លឺចែងចាំង ត្រូវបានប្រើប្រាស់សម្រាប់ផ្នែកមូលដ្ឋាន។

កងមុខនាឡិកាដែក និងជ័រថ្លា ដែលបញ្ចេញរលកពន្លឺដ៏ចែងចាំង

មុខងារវាស់៖ មានប្រយោជន៍សម្រាប់សកម្មភាពជាច្រើន

នាឡិកាទាំងនេះ ផ្ដល់ជូនមុខងារវាស់ផ្សេងៗគ្នា ចាប់ពីមុខងារផ្ដោតលើកីឡាជិះក្ដារស្គីលើទឹក ដូចជាក្រាហ្វជំនោរ និងទិន្នន័យព្រះចន្ទ ដល់មុខងារវាស់ទិសដៅលំហាត់ប្រាណ រួមទាំងចម្ងាយធ្វើដំណើរ ពេលវេលា និងល្បឿនបោះជំហាន។ អេក្រង់ LCD អង្គចងចាំជាភិចសែល (MIP) មានការបង្ហាញជាលេខ និងក្រាហ្វិកអំពីទិន្នន័យតាមដានគុណភាពខ្ពស់។

មុខងារវាស់៖ មានប្រយោជន៍សម្រាប់សកម្មភាពជាច្រើន

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

បន្ថែមពីលើមុខងារកែតម្រូវម៉ោងដោយស្វ័យប្រវត្តិ និងមុខងារកំណត់នាឡិកា ក្រាហ្វជំនោរសម្រាប់កន្លែងកម្សាន្តកីឡាជិះក្ដារស្គីលើទឹកសំខាន់ៗប្រហែល 3,300 កន្លែងនៅជុំវិញពិភពលោក បានកំណត់ជាមុនរួចហើយ។ ប្រើកម្មវិធី ដើម្បីជ្រើសរើសទីតាំងដែលពេញចិត្ត ដើម្បីមើលក្រាហ្វជំនោរក្នុងតំបន់យ៉ាងងាយស្រួល។

* ព័ត៌មានដែលបានបង្ហាញ គឺទុកសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូម​ជ្រាប​ថា ​លក្ខខណ្ឌ​ជាក់​លាក់អាច​នឹង​ខុស​គ្នា ដោយសារ​ក្រាហ្វិក​ជំនោរ ​ត្រូវ​បាន​គណនា​ដោយ​ផ្អែក​លើ​ទិន្នន័យពីមុន។

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើក្នុងខ្សែនាឡិកា ត្រូវបានផលិតពីជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុរំពឹងថាជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location