*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
ឌីជីថល
GD-100 SERIES
GD-100GB-1
ម៉ូដែលដែលកើតចេញពីស៊េរីខ្មៅ និងមាសរបស់ G-SHOCK ដោយបន្តស្វែងរកភាពធន់រឹងមាំ។ ប្រើ GD-100 ជាម៉ូដែលមូលដ្ឋានដែលមានមុខងារ និងការរចនាដើម។ សិនស័រសម្ពាធ/សីតុណ្ហភាពត្រូវបានភ្ជាប់នៅលើរូបរាងដ៏ប្លែកដែលលយចេញនៅម៉ោង 9 ។ ពន្លឺភ្លឺដែលបញ្ចេញដោយអំពូល LED ដែលមានពន្លឺខ្លាំងជួយរំលេចការរចនាលើផ្ទៃមុខធំ។ ការដាក់ពណ៌គឺជាពណ៌មាសភ្លឺរលោងរស់រវើកនៅលើតួស្រោបខ្មៅម៉ាក G-SHOCK ដ៏ពិសេស។ ថ្នាំរលោងលើរូបរាងទាំងមូល និងវាយនភាពផ្ទៃស្រោបភ្លឺដូចកញ្ចក់ត្រូវបានរចនារួមគ្នា ដើម្បីបង្កើតជាការរចនាស្រស់ស្អាត និងអស្ចារ្យ។ G-SHOCK ដែលរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងការរចនាបែបទំនើប។
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
ងាយស្រួលមើលក្នុងទីងងឹង
-
ពិនិត្យមើលម៉ោងទីក្រុងពីរតែមួយភ្លែត
-
ការរចនាបែបកីឡា
-
ពណ៌លោហធាតុភ្លឺ