Skip to content
ឌីជីថល
ស៊េរី GD-B500

GD-B500-7

G-SHOCK របស់ខ្ញុំ

​G-SHOCK ទំហំតូច​​មានជាផ្ទៃ​​រចនាសាមញ្ញ​បែប​អង់អាច ​ដែលធ្វើឱ្យ​រចនាប័ទ្ម​ឆ្ពោះទៅរកអនាគតកាល។ GD-B500 ឌីជីថលដ៏រឹងមាំ មានទំហំតូចជាង និងស្តើងជាងមុន ដើម្បីបំពេញតម្រូវការនាពេលបច្ចុប្បន្ននេះ ដោយផ្តល់នូវអ្វីដែលអ្នកត្រូវការពីនាឡិកា ជាការរចនាតូចច្រឡឹង​ ដោយផ្ដល់នូវ​អារម្មណ៍បែបអនាគត។ ដោយមានប្រអប់ដែលមានអង្កត់ផ្ចិតត្រឹមតែ 46.3 mm និងតួខ្លួនស្តើងកម្រាស់ 11.0 mm ធ្វើឱ្យ G-SHOCK នេះមានទំហំតូចជាងម៉ូដែលមុនៗ។ ទោះបីមានទំហំតូចក៏ដោយ ក៏មានបំពាក់ប៊្លូធូស និងកម្មវិធីតាមដានជំហាន ដូច្នេះអ្នកអាចគ្រប់គ្រងលំហាត់ប្រាណប្រចាំថ្ងៃរបស់អ្នកបានយ៉ាងងាយស្រួល។ ជ្រើសរើសពណ៌ខ្មៅ ឬសបែបក្លាស៊ិក ឬជ្រើសយក GD-B500S-3 ដែលមានពណ៌លឿងបែបពន្លឺណេអុងឌីណាមិក រួមជាមួយនឹងប្រដាប់​ភ្ជាប់ខ្សែនាឡិកាប្រភេទថ្លា។ ​អមនឹងមានភាពទាន់សម័យងាយស្រួលប្រើ GD-B500 រក្សានូវគន្លឹះដើម្បីឆ្ពោះ​ទៅរកឱកាសថ្មីទាំងស្រុង​ជាមួយ G-SHOCK។

  • ពីផ្នែកខាងឆ្វេង៖ GD-B500-7, GD-B500S-3, GD-B500-1

លក្ខណៈបច្ចេកទេស

ភាពយន្ត

ភាពយន្តផ្សាយ​ផលិតផល

លក្ខណៈពិសេស

លក្ខណៈពិសេស 1

ទម្រង់ចតុកោណរាងតូចច្រឡឹង៖ ងាយស្រួលអាន ងាយស្រួលពាក់

នាឡិកានេះមានរាងពងក្រពើជ្រុងដែលរចនាឡើង ដើម្បីសម្រួលផ្នែកខាងក្រោយនៃទ្រនិចនាឡិកា និងអេក្រង់ LCD ឌីជីថលដែលមានប្លង់បង្ហាញបីជាន់ — ទាំងអស់មានក្នុង​ទម្រង់តូច ទម្ងន់ស្រាល ស័ក្តិសមនឹងការប្រើប្រាស់ប្រចាំថ្ងៃ។ ប្រវែងខ្សែអាចលៃតម្រូវបានពី 145 ទៅ 200 មីលីម៉ែត្រ ដើម្បីងាយស្រួលពាក់ ទោះជាកដៃស្រឡូនជាងមុនក៏ដោយ។ ការ​រចនា​ធានា​បាន​នូវ​ភាព​ស្រស់​ស្អាត ស័ក្តិសម​សម្រាប់​អ្នក​ពាក់​ប្រកបដោយភាព​រីករាយ។

ទម្រង់ចតុកោណរាងតូចច្រឡឹង៖ ងាយស្រួលអាន ងាយស្រួលពាក់
ទម្រង់ចតុកោណរាងតូចច្រឡឹង៖ ងាយស្រួលអាន ងាយស្រួលពាក់

គ្រោងរចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចបែបថ្មីសម្រាប់លទ្ធភាពនៃការរចនាផ្ទៃខាងក្រៅបានកាន់តែច្រើន
លក្ខណៈពិសេស 2

គ្រោងរចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចបែបថ្មីសម្រាប់លទ្ធភាពនៃការរចនាផ្ទៃខាងក្រៅបានកាន់តែច្រើន

នាឡិកានេះមានគ្រោង​ធន់នឹងការប៉ះទង្គិច ដែលរួមបញ្ចូលគ្នារវាងកងមុខនាឡិកា ប្រអប់នាឡិកា និងឧបករណ៍ភ្ជាប់ខ្សែ។ ខុសគ្នា​ពីគ្រោង​រចនាសម្ព័ន្ធបែបធម្មតា ដែលប្រអប់នាឡិកាត្រូវបានគ្របដោយកងមុខនាឡិកា ហើយខ្សែនាឡិកាត្រូវបានភ្ជាប់ដោយផ្ទាល់ វិធីសាស្ត្រនេះប្រើប្រាស់ផ្នែកនីមួយៗជាសមាសធាតុគ្រោង​រចនាសម្ព័ន្ធ ដោយបញ្ចូលរូបរាង និងពណ៌របស់វាទៅក្នុងលក្ខណៈផ្ទៃរចនាផងដែរ។ ជ័រធ្វើពីសរសៃកញ្ចក់ត្រូវបានប្រើទៅលើប្រអប់នាឡិកា។ ឧបករណ៍ភ្ជាប់ខ្សែនាឡិកាមានពីរប្រភេទ៖ ប្រភេទរឹង ស្រអាប់ ដោយមានបញ្ចូលសណ្ឋានសម្រាប់ GD-B500 និងប្រភេទព្រាល​សម្រាប់ GD-B500S។

គ្រោងរចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចបែបថ្មីសម្រាប់លទ្ធភាពនៃការរចនាផ្ទៃខាងក្រៅបានកាន់តែច្រើន

លក្ខណៈពិសេស 3

មុខងារប្រចាំថ្ងៃ ស័ក្ដិសមសម្រាប់តម្រូវការបែបផែនរស់នៅ

កម្មវិធីតាមដានជំហានត្រូវបានរួមបញ្ចូល ដោយបន្ថែមមុខងារងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃជាមួយនឹងឧបករណ៍វាស់ល្បឿនដើម្បីរាប់ជំហាន។ នាឡិកាក៏បង្ហាញវឌ្ឍនភាពដែលអ្នកបានធ្វើឆ្ពោះទៅរកគោលដៅរបស់អ្នកនៅលើក្រាហ្វ ដើម្បីសម្រួលបែបផែននៃ​ការរស់នៅយ៉ាងមមាញឹករបស់អ្នក។ លើសពីនេះ ការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth® ផ្តល់ជូនការកែតម្រូវ​ម៉ោងស្វ័យប្រវត្តិ និងមានភាព​ងាយស្រួល​ក្នុងការកំណត់រចនាសម្ព័ន្ធមុខងារផ្សេងៗពីកម្មវិធី រួមទាំងម៉ោងពិភពលោក​ផងដែរ។

មុខងារប្រចាំថ្ងៃ ស័ក្ដិសមសម្រាប់តម្រូវការបែបផែនរស់នៅ
មុខងារប្រចាំថ្ងៃ ស័ក្ដិសមសម្រាប់តម្រូវការបែបផែនរស់នៅ

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
លក្ខណៈពិសេស 4

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*រូបភាពបង្ហាញពី GD-B500S-3។

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location