Skip to content
ANALOG-DIGITAL
ស៊េរី GM-110

GM-110NE-1A

G-SHOCK របស់ខ្ញុំ

ម៉ូដែល​ដែលបានរចនាឡើងដោយការសហការជាមួយ New Era ដែលជាអ្នកផ្គត់ផ្គង់មួកសម្រាប់កីឡាករ MLB ផ្លូវការដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1920 និងបានប្រារព្ធខួប 100 ឆ្នាំរបស់ខ្លួននៅឆ្នាំ 2020 ។ ម៉ូដែលនេះត្រូវបានរចនាផ្អែកលើផ្ទៃពណ៌ខ្មៅ និងពណ៌មាសដោយទទួលបានការបំផុសគំនិតពីនិមិត្តសញ្ញាស្ទីគ័រលើមួកសុវត្ថិភាព 59FIFTY® របស់ New Era ។ កងមុខខ្មៅ ហើយមុខខាងក្នុងត្រូវបានរចនាឡើងដោយប្រើស្ទីគ័រលើមួកសុវត្ថិភាព 59FIFTY® ជាផ្ទៃរចនា។ ការរចនានេះគឺមានការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ដូចជាសញ្ញាសម្គាល់ ★ ពីស្ទីគ័រលើមួកសុវត្ថិភាពនៅទីតាំង​ម៉ោង 6 ។ លក្ខណៈបច្ចេកទេសពិសេសរួមមានខ្សែដែលនៅខាងក្រៅធ្វើពីក្រណាត់ដូចគ្នាដែលត្រូវបានប្រើនៅក្នុងមួក New Era​ហើយផ្នែកខាងក្នុងធ្វើពីក្រណាត់ពណ៌បៃតង Kelly ដែលត្រូវបានផ្សំជាមួយនិមិត្តសញ្ញាទង់ជាតិនៅចុងម្ខាង និងចាក់ពុម្ព “1920-2020” នៅខាងដើម។ ម៉ូដែលនេះក៏ភ្ជាប់មកជាមួយខ្សែ​អ៊ុយរ៉េតានព្រាល​ដែលមានពណ៌ខ្មៅដែលមាននិមិត្តសញ្ញាទង់ជាតិ New Era ថ្មីឆ្លាក់នៅលើជ័រទប់ខ្សែ​។ ខ្សែ​ទាំងពីរអាចដោះដូរគ្នាបាន។ គម្របខ្នង​ត្រូវបានគេឆ្លាក់ជាមួយនិមិត្តសញ្ញា New Era ខួបទី 100 ហើយពាក្យស្លោកពីមុន “Originators of the True FittedTM” ក៏ត្រូវបានចាក់ពុម្ពនៅលើកញ្ចប់តាមរចនាប័ទ្ម​នៃការរចនាស្ទីគ័រលើមួកសុវត្ថិភាពដែរ។

លក្ខណៈបច្ចេកទេស

រចនាសម្ព័ន្ធ

រចនាសម្ព័ន្ធ​ធន់នឹងការប៉ះទង្គិច​-ស្រោប​ដោយលោហៈ

រចនាសម្ព័ន្ធ​ធន់នឹងការប៉ះទង្គិច​-ស្រោប​ដោយលោហៈ

គែមនាឡិកាត្រូវបានបង្កើតឡើងដោយរូបធាតុលោហៈ​។ ចំណុចលយនៅលើប្រអប់​​ខាងក្នុងកាត់បន្ថយការប៉ះពាល់​ផ្ទៃជាមួយគែម ដើម្បីជាទ្រនាប់ការពារការប៉ះទង្គិចដល់ម៉ូឌុល។

ស្រោមខាងក្នុងជ័រធ្វើពីសរសៃកញ្ចក់

ស្រោមខាងក្នុងជ័រធ្វើពីសរសៃកញ្ចក់

សរសៃកញ្ចក់ត្រូវបានដាក់បញ្ចូលទៅក្នុងជ័រដើម្បីបង្កើនភាពរឹងមាំ។ ភាពធន់នឹងការបែកបាក់ និងធន់នឹងកំណោងរបស់វត្ថុធាតុដើម ការពារម៉ូឌុលនេះពីការប៉ះទង្គិចផ្នែកខាងក្រៅ។

គែមដែលបានផលិត និងចាក់ពុម្ព

គែមដែលបានផលិត និងចាក់ពុម្ព

ការឆ្លងកាត់ដំណើរការលុតដំ​ 20 ដំណាក់កាល ក៏ដូចជាការកាត់និងការដុសខាត់ គែមនេះត្រូវបាន​បង្កើតឡើងយ៉ាងមានភាពផ្ចិតផ្ចង់​ពីការចាក់ពុម្ពលើផ្ទៃមិនស្មើ​ទៅជាទម្រង់ផ្ទៃខាងក្រោយ​ដែលកំណត់ពីភាពជាក់លាក់នៅពេលផ្គុំរូបរាងវាឡើង។

ផ្ទៃម៉ត់រលោង និងភ្លឺ​ដូចកញ្ចក់ [GM-110]

ផ្ទៃតួរាងមូល និងម៉ត់រលោងកោងព័ន្ធ​ត្រូវបានប្រើ​ទៅលើកងមុខ​លយចេញ និងផ្នែកខាងក្រោម ហើយផ្ទៃរាងទេ​ត្រូវបានប៉ូលារហូតដល់រលោងដូចកញ្ចក់។

-ការស្រោបបន្ទះ​​អ៊ីយ៉ុងមាស (IP) និងការធ្វើឱ្យផ្ទៃ​រលោងដូច​​កញ្ចក់ [GM-110G]

ការធ្វើឱ្យផ្ទៃ​រលោងដូច​កញ្ចក់ត្រូវបានអនុវត្តទៅកងមុខលោហៈ​។ ពណ៌មាសត្រូវបានយកមកប្រើ​ដោយដំណើរការស្រោបបន្ទះ​អ៊ីយ៉ុង។

ការរចនា / មុខងារ

មុខនាឡិកាស្រោបប្លាស្ទិក

មុខនាឡិកាស្រោបប្លាស្ទិក

ការរៀបចំគ្រឿង​ដែលមានបួនស្រទាប់បង្ហាញឱ្យឃើញពីកម្រិត​​ជម្រៅ។ ការធ្វើទ្រង់ទ្រាយបែប​វិមាត្រ និងលាយ​ពណ៌បែប​លោហៈផ្តល់ឱ្យផ្នែកដែលមានរាងអក្សរ Y ដែលមានសណ្ឋានតួដូចលោហៈ​សុទ្ធលើផ្ទៃតួរបស់វា។

រូបរាងទ្រនិច

ទ្រនិច​ម៉ោងនិងនាទីដែលមានទំហំធំធ្វើឱ្យមើលទៅ​មានភាពរឹងមាំជាមួយនឹងរូបរាងសាមញ្ញរបស់វា។ ផលិតឡើងដោយការយកចិត្តទុកដាក់លើគ្រប់ចំណុច​លម្អិតអមដោយលក្ខណៈពិសេសរបស់វា ដែលរួមបញ្ចូល​ការសង្កត់ចោះ និងបន្ថែមពន្លឺ។

ការរចនាខ្សែនាឡិកា

នាឡិកានេះប្រើខ្សែនាឡិកា​ជ័រក្រាស់មានភាពសាមញ្ញ។ លំនាំធរណីមាត្ររចនាប័ទ្មឧស្សាហកម្មនៅលើផ្ទៃនាឡិកាធ្វើឱ្យមើលទៅឃើញជ្រៅ។

Super Illuminator

Super Illuminator

ភ្លើង LED មានអាំងតង់ស៊ីតេភ្លឺខ្លាំងធ្វើការបំ​ភ្លឺលើមុខនាឡិកា​ ជាមួយពន្លឺដែលមានអាំងតង់ស៊ីតេខ្ពស់ ដោយរក្សាឱ្យអាចមើលឃើញមុខនាឡិកា​​បាន​នៅទីងងឹត។

ភាពធន់នឹង​ម៉ាញ៉េទិក

ភាពធន់នឹង​ម៉ាញេទិករបស់ JIS1 អមដោយ​បន្ទះធន់នឹង​ម៉ាញ៉េទិកដែលត្រូវបានភ្ជាប់​នៅក្នុងម៉ូឌុល។ បន្ទះ​នេះការពាររំងាកនៃ​ទ្រនិច​បណ្តាលមកពីមេដែក។

អាយុកាលថ្មប្រហែល 3 ឆ្នាំ

ម៉ូឌុលដែលបានរចនាថ្មីនេះផ្តល់នូវអត្ថប្រយោជន៍សន្សំសំចៃ​ថាមពល ដើម្បីទទួលបានអាយុកាលថ្មប្រហែល 3 ឆ្នាំលើសពីម៉ូដែលធម្មតា 2 ឆ្នាំ។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location