Skip to content
ANALOG-DIGITAL
ស៊េរី GM-110

GM-110SG-9A

G-SHOCK របស់ខ្ញុំ

ពី G-SHOCK នាឡិកាដ៏ធន់រឹងមាំដែលតែងតែវិវត្ត​ក្នុងដំណើរស្វែងរកភាពរឹងមាំគ្មានដែនកំណត់ ស៊េរីនេះមានបន្ទាត់ Metal Covered ទម្ងន់ស្រាល និងទាន់សម័យបំពាក់កងមុខដែលអ៊ីណុកដែលបានរចនាជាមួយពណ៌មាសឱ្យទៅជាផ្ទៃរចនា។ ម៉ូដែលមូលដ្ឋានគឺជា GA-110 បន្សំគ្នារវាងឌីជីថល-អាណាឡុកស្រោបលោហៈខាងក្រៅ ដែលជះឥទ្ធិពលដោយគំនិតឧស្សាហ៍កម្មតាមដងផ្លូវ។ ខ្សែធ្វើពីជ័រថ្លា ដើម្បីបំពេញនាឡិកាពណ៌មាស ជាលទ្ធផលការរចនាបែបទំនើប និងទាន់សម័យ។ G-SHOCK ដ៏ប្រណិតដែលនាំមកនូវពណ៌មាសទៅបន្ទាត់ Metal Covered ។

លក្ខណៈបច្ចេកទេស

រចនាសម្ព័ន្ធ

រចនាសម្ព័ន្ធ​ធន់នឹងការប៉ះទង្គិច​-ស្រោប​ដោយលោហៈ

រចនាសម្ព័ន្ធ​ធន់នឹងការប៉ះទង្គិច​-ស្រោប​ដោយលោហៈ

គែមនាឡិកាត្រូវបានបង្កើតឡើងដោយរូបធាតុលោហៈ​។ ចំណុចលយនៅលើប្រអប់​​ខាងក្នុងកាត់បន្ថយការប៉ះពាល់​ផ្ទៃជាមួយគែម ដើម្បីជាទ្រនាប់ការពារការប៉ះទង្គិចដល់ម៉ូឌុល។

ស្រោមខាងក្នុងជ័រធ្វើពីសរសៃកញ្ចក់

ស្រោមខាងក្នុងជ័រធ្វើពីសរសៃកញ្ចក់

សរសៃកញ្ចក់ត្រូវបានដាក់បញ្ចូលទៅក្នុងជ័រដើម្បីបង្កើនភាពរឹងមាំ។ ភាពធន់នឹងការបែកបាក់ និងធន់នឹងកំណោងរបស់វត្ថុធាតុដើម ការពារម៉ូឌុលនេះពីការប៉ះទង្គិចផ្នែកខាងក្រៅ។

គែមដែលបានផលិត និងចាក់ពុម្ព

គែមដែលបានផលិត និងចាក់ពុម្ព

ការឆ្លងកាត់ដំណើរការលុតដំ​ 20 ដំណាក់កាល ក៏ដូចជាការកាត់និងការដុសខាត់ គែមនេះត្រូវបាន​បង្កើតឡើងយ៉ាងមានភាពផ្ចិតផ្ចង់​ពីការចាក់ពុម្ពលើផ្ទៃមិនស្មើ​ទៅជាទម្រង់ផ្ទៃខាងក្រោយ​ដែលកំណត់ពីភាពជាក់លាក់នៅពេលផ្គុំរូបរាងវាឡើង។

ផ្ទៃម៉ត់រលោង និងភ្លឺ​ដូចកញ្ចក់ [GM-110]

ផ្ទៃតួរាងមូល និងម៉ត់រលោងកោងព័ន្ធ​ត្រូវបានប្រើ​ទៅលើកងមុខ​លយចេញ និងផ្នែកខាងក្រោម ហើយផ្ទៃរាងទេ​ត្រូវបានប៉ូលារហូតដល់រលោងដូចកញ្ចក់។

-ការស្រោបបន្ទះ​​អ៊ីយ៉ុងមាស (IP) និងការធ្វើឱ្យផ្ទៃ​រលោងដូច​​កញ្ចក់ [GM-110G]

ការធ្វើឱ្យផ្ទៃ​រលោងដូច​កញ្ចក់ត្រូវបានអនុវត្តទៅកងមុខលោហៈ​។ ពណ៌មាសត្រូវបានយកមកប្រើ​ដោយដំណើរការស្រោបបន្ទះ​អ៊ីយ៉ុង។

ការរចនា / មុខងារ

មុខនាឡិកាស្រោបប្លាស្ទិក

មុខនាឡិកាស្រោបប្លាស្ទិក

ការរៀបចំគ្រឿង​ដែលមានបួនស្រទាប់បង្ហាញឱ្យឃើញពីកម្រិត​​ជម្រៅ។ ការធ្វើទ្រង់ទ្រាយបែប​វិមាត្រ និងលាយ​ពណ៌បែប​លោហៈផ្តល់ឱ្យផ្នែកដែលមានរាងអក្សរ Y ដែលមានសណ្ឋានតួដូចលោហៈ​សុទ្ធលើផ្ទៃតួរបស់វា។

រូបរាងទ្រនិច

ទ្រនិច​ម៉ោងនិងនាទីដែលមានទំហំធំធ្វើឱ្យមើលទៅ​មានភាពរឹងមាំជាមួយនឹងរូបរាងសាមញ្ញរបស់វា។ ផលិតឡើងដោយការយកចិត្តទុកដាក់លើគ្រប់ចំណុច​លម្អិតអមដោយលក្ខណៈពិសេសរបស់វា ដែលរួមបញ្ចូល​ការសង្កត់ចោះ និងបន្ថែមពន្លឺ។

ការរចនាខ្សែនាឡិកា

នាឡិកានេះប្រើខ្សែនាឡិកា​ជ័រក្រាស់មានភាពសាមញ្ញ។ លំនាំធរណីមាត្ររចនាប័ទ្មឧស្សាហកម្មនៅលើផ្ទៃនាឡិកាធ្វើឱ្យមើលទៅឃើញជ្រៅ។

Super Illuminator

Super Illuminator

ភ្លើង LED មានអាំងតង់ស៊ីតេភ្លឺខ្លាំងធ្វើការបំ​ភ្លឺលើមុខនាឡិកា​ ជាមួយពន្លឺដែលមានអាំងតង់ស៊ីតេខ្ពស់ ដោយរក្សាឱ្យអាចមើលឃើញមុខនាឡិកា​​បាន​នៅទីងងឹត។

ភាពធន់នឹង​ម៉ាញ៉េទិក

ភាពធន់នឹង​ម៉ាញេទិករបស់ JIS1 អមដោយ​បន្ទះធន់នឹង​ម៉ាញ៉េទិកដែលត្រូវបានភ្ជាប់​នៅក្នុងម៉ូឌុល។ បន្ទះ​នេះការពាររំងាកនៃ​ទ្រនិច​បណ្តាលមកពីមេដែក។

អាយុកាលថ្មប្រហែល 3 ឆ្នាំ

ម៉ូឌុលដែលបានរចនាថ្មីនេះផ្តល់នូវអត្ថប្រយោជន៍សន្សំសំចៃ​ថាមពល ដើម្បីទទួលបានអាយុកាលថ្មប្រហែល 3 ឆ្នាំលើសពីម៉ូដែលធម្មតា 2 ឆ្នាំ។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location