Skip to content
G-STEEL
ស៊េរី 2100

GM-2110D-2A

G-SHOCK របស់ខ្ញុំ

សូមណែនាំ GM-2110D ដែលជាការរួមបញ្ចូលគ្នារវាងអាណាឡុកឌីជីថល G-STEEL ផ្អែកលើ GA-2100 ឥឡូវនេះមកជាមួយនឹងកងមុខលោហៈដ៏ទាន់សម័យ និងការអាប់ដេតខ្សែនាឡិកា។ កងមុខដែកអ៊ីណុករាងប្រាំបីជ្រុងដែលត្រូវបានលុតដុំ និងប៉ូលាយ៉ាងល្អិតល្អន់ បង្កើតនូវការរចនាដ៏សាមញ្ញ ដែលមិនមានការរំខាន ជាមួយនឹងរូបរាងដ៏ទំនើប និងរឹងមាំ។ ផលិតពីជ័រចម្រាញ់ចេញពីសរសៃកាបូនកញ្ចក់ រឹងមាំខ្លាំង ប្រអប់នៃម៉ូដែលរួមបញ្ចូលគ្នា G-SHOCK ទាំងអស់មានរូបរាងស្តើងបំផុត ត្រឹមតែ 11.8 មីលីម៉ែត្រប៉ុណ្ណោះ។ ខ្សែនាឡិកាលោហៈ រួមជាមួយនឹងពណ៌​ទាក់ទាញពីមុខនាឡិកាលង្ហិនលោហធាតុ គឺអាចប្រើបានសម្រាប់គ្រប់យ៉ាងមិនថាធ្វើការ ឬលេងកីឡានោះទេ។ ជ្រើសរើសពីពណ៌ខៀវផ្ទៃមេឃ ពណ៌ទឹកក្រូច ឬពណ៌បៃតងខ្ចី បន្ថែមពីលើពណ៌បែបបុរាណគឺណ៌ទឹកប៊ិចចាស់ និងប្រាក់។ នាឡិកាទាំងអស់មានមកជាមួយនឹងអំពូល LED ពីរដែលមានពន្លឺខ្លាំងដើម្បីឱ្យងាយស្រួលមើល ទោះបីជានៅក្នុងទីងងឹតក៏ដោយ។

  • ពីខាងឆ្វេងផ្នែកខាងលើ៖ GM-2110D-7A, GM-2110D-4A, GM-2110D-2A, GM-2110D-2B, GM-2110D-3A
  • កងមុខនាឡិការាងប្រាំបីជ្រុងត្រូវបានផលិត ឡើងដោយដំណើការលុតដំ កាត់ និងប៉ូលាយ៉ាងល្អិតល្អន់ ចាប់ពីផ្នែកខាងស្តាំចុះទៅផ្នែកតភ្ជាប់នៅខាងក្រោម, ដោយមានការរចនាផ្ទៃម៉ត់រលោង និងកញ្ចក់ដាច់ដោយឡែកពីគ្នាទៅលើផ្ទៃនីមួយៗ។
  • រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចបំពាក់ដោយកងមុខនាឡិកាលោហធាតុ៖ ផ្តល់ជូនទាំងភាពរឹងមាំ និងភាពស្រស់ស្អាត
  • ខ្សែនាឡិកាលោហៈ៖ បន្ថែមភាពទំនើបលើវាយនភាពបន្ថែមទៀត
  • មុខនាឡិកាចម្រុះពណ៌៖ ជ្រើសរើសពីពណ៌លាំៗចំនួនប្រាំដែលឆ្លុះបញ្ចាំងពីតួអក្សរនីមួយៗផ្សេងគ្នា
  • អំពូល LED

លក្ខណៈបច្ចេកទេស

ភាពយន្ត

ភាពយន្តផ្សាយ​ផលិតផល

លក្ខណៈពិសេស

រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចបំពាក់ដោយកងមុខនាឡិកាលោហធាតុ៖ ផ្តល់ជូនទាំងភាពរឹងមាំ និងភាពស្រស់ស្អាត

ប្រអប់ជ័រធ្វើពីសរសៃកាបូនកញ្ចក់ ត្រូវបានស្រោបដោយកងមុខនាឡិកាដែកអ៊ីណុក។ កងមុខនាឡិការាងប្រាំបីជ្រុងត្រូវបានផលិត ឡើងដោយប្រើដំណើរ​ការលុតដំ កាត់ និងប៉ូលាយ៉ាងល្អិតល្អន់ ចាប់ពីផ្នែកខាងស្តាំចុះទៅផ្នែកតភ្ជាប់នៅខាងក្រោម, ដោយមានការរចនាផ្ទៃម៉ត់រលោង និងកញ្ចក់ដាច់ដោយឡែកពីគ្នាទៅលើផ្ទៃនីមួយៗ។


ខ្សែនាឡិកាលោហៈ៖ បន្ថែមភាពទំនើបលើវាយនភាពបន្ថែមទៀត

ខ្សែនាឡិកាលោហៈ៖ បន្ថែមភាពទំនើបលើវាយនភាពបន្ថែមទៀត

នេះ​គឺ​ជា​ម៉ូដែល​ដំបូង​គេ​ក្នុង​ស៊េរីនាឡិកាកងមុខលោហៈ GM-2100 ដែល​មាន​ខ្សែ​នាឡិកាផលិតឡើងពីលោហធាតុផងដែរ។ ដែកអ៊ីណុកត្រូវបានចាក់ផ្ទៃដោយភាពទាក់ទាញវាយនភាពដ៏ទំនើប ដែលបង្ហាញពីរូបរាងដ៏សាមញ្ញ ប៉ុន្តែឆើតឆាយដ៏អស្ចារ្យសម្រាប់ទាំងការប្រើប្រាស់តាមទីកន្លែងធម្មតា និងការប្រជុំបែបអាជីវកម្ម។

ខ្សែនាឡិកាលោហៈ៖ បន្ថែមភាពទំនើបលើវាយនភាពបន្ថែមទៀត

មុខនាឡិកាចម្រុះពណ៌៖ ជ្រើសរើសពីពណ៌លាំៗចំនួនប្រាំដែលឆ្លុះបញ្ចាំងពីតួអក្សរនីមួយៗផ្សេងគ្នា

មុខនាឡិកាផលិតចេញពីលោហធាតុ ដែលមានរូបរាងដ៏ភ្លឺចែងចាំងបង្កើតឡើងដោយការស្រោបលោហធាតុ និងស្រោបពណ៌ ដែលមានផ្ដល់ជូនជាជម្រើសពណ៌លាំៗ។ ក៏មានការចាក់ផ្ទៃដោយលោហធាតុទៅលើកងមុខនាឡិកាផងដែរ ដែលបង្ហាញពីរូបរាងបីវិមាត្រដ៏ស្រស់ស្អាត និងចែងចាំង។

មុខនាឡិកាចម្រុះពណ៌៖ ជ្រើសរើសពីពណ៌លាំៗចំនួនប្រាំដែលឆ្លុះបញ្ចាំងពីតួអក្សរនីមួយៗផ្សេងគ្នា
មុខនាឡិកាចម្រុះពណ៌៖ ជ្រើសរើសពីពណ៌លាំៗចំនួនប្រាំដែលឆ្លុះបញ្ចាំងពីតួអក្សរនីមួយៗផ្សេងគ្នា

Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*រូបភាពបង្ហាញពី GM-2110D-2A។

Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location