*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GM-2110D-8A
-
-
-
កងមុខនាឡិការាងប្រាំបីជ្រុងត្រូវបានផលិត ឡើងដោយដំណើការលុតដំ កាត់ និងប៉ូលាយ៉ាងល្អិតល្អន់ ចាប់ពីផ្នែកខាងស្តាំចុះទៅផ្នែកតភ្ជាប់នៅខាងក្រោម, ដោយមានការរចនាផ្ទៃម៉ត់រលោង និងកញ្ចក់ដាច់ដោយឡែកពីគ្នាទៅលើផ្ទៃនីមួយៗ។ -
រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចបំពាក់ដោយកងមុខនាឡិកាលោហធាតុ៖ ផ្តល់ភាពរឹងមាំ និងភាពស្រស់ស្អាត -
ខ្សែនាឡិកាលោហៈ៖ បន្ថែមភាពទំនើបលើវាយនភាពបន្ថែមទៀត -
មុខនាឡិកាដែលមានពណ៌ស្រស់ស្អាតជាមួយនឹងពន្លឺលោហៈរលោង -
ភ្លើង LED * រូបភាពបង្ហាញពី GM-2110D-2A។ -
សូមពិនិត្យមើលនាឡិកា GM-2110D — ម៉ូដែល GA-2100 បែបអាណាឡូក-ឌីជីថលដ៏ល្បីល្បាញ ប៉ុន្តែត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងកងមុខ និងខ្សែនាឡិកាដ៏ទាន់សម័យ។ កងមុខលោហៈរាងប្រាំបីជ្រុងដែលមានឯកសណ្ឋានភាពដែលត្រូវបានលុតដំ កាត់ និងប៉ូលាយ៉ាងល្អិតល្អន់ គឺជាមូលដ្ឋាននៃរចនាសម្ព័ន្ធដ៏រឹងមាំក្នុងការរចនាដែលសាមញ្ញ និងមិនរញ៉េរញ៉ៃ។ ដោយសារតួនាឡិកាដែលផលិតពីជ័រធ្វើពីសរសៃកាបូនរឹងដែលមានភាពរឹងមាំខ្ពស់ មុខនាឡិកាលោហៈរលោង — ពណ៌ខៀវ-បៃតងដ៏ទាន់សម័យ ឬពណ៌ប្រផេះដូចថ្មស្លែតដ៏ប្រណិត — ព្រមទាំងខ្សែលោហៈ នាឡិកាដៃនេះអាចប្រើប្រាស់បានគ្រប់យ៉ាង ទាំងការងារ និងការលេងកម្សាន្ត។ ដោយបន្តកេរដំណែលនៃនាឡិកា G-SHOCK ដំបូងបំផុត នាឡិកា GM-2110D គឺត្រូវបានប្តេជ្ញាចិត្តទាំងស្រុងចំពោះកិត្តិសព្ទរបស់ម៉ាកយីហោនេះ — ទាំងផ្នែករចនា ទម្រង់ ទំហំ និងភាពធន់នឹងការប៉ះទង្គិច។
-
-
-
កងមុខនាឡិការាងប្រាំបីជ្រុងត្រូវបានផលិត ឡើងដោយដំណើការលុតដំ កាត់ និងប៉ូលាយ៉ាងល្អិតល្អន់ ចាប់ពីផ្នែកខាងស្តាំចុះទៅផ្នែកតភ្ជាប់នៅខាងក្រោម, ដោយមានការរចនាផ្ទៃម៉ត់រលោង និងកញ្ចក់ដាច់ដោយឡែកពីគ្នាទៅលើផ្ទៃនីមួយៗ។
-
រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចបំពាក់ដោយកងមុខនាឡិកាលោហធាតុ៖ ផ្តល់ភាពរឹងមាំ និងភាពស្រស់ស្អាត
-
ខ្សែនាឡិកាលោហៈ៖ បន្ថែមភាពទំនើបលើវាយនភាពបន្ថែមទៀត
-
មុខនាឡិកាដែលមានពណ៌ស្រស់ស្អាតជាមួយនឹងពន្លឺលោហៈរលោង
-
ភ្លើង LED * រូបភាពបង្ហាញពី GM-2110D-2A។
-
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
ស្ដើង និងងាយស្រួលពាក់
-
លោហៈរលោងដ៏ស្រស់ស្អាត
-
ងាយស្រួលមើលក្នុងទីងងឹង
លក្ខណៈបច្ចេកទេស
រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចបំពាក់ដោយកងមុខនាឡិកាលោហធាតុ៖ ផ្តល់ភាពរឹងមាំ និងភាពស្រស់ស្អាត
ប្រអប់ជ័រធ្វើពីសរសៃកាបូនកញ្ចក់ ត្រូវបានស្រោបដោយកងមុខនាឡិកាដែកអ៊ីណុក។ កងមុខនាឡិការាងប្រាំបីជ្រុងត្រូវបានផលិត ឡើងដោយដំណើការលុតដំ កាត់ និងប៉ូលាយ៉ាងល្អិតល្អន់ ចាប់ពីផ្នែកខាងស្តាំចុះទៅផ្នែកតភ្ជាប់នៅខាងក្រោម, ដោយមានការរចនាផ្ទៃម៉ត់រលោង និងកញ្ចក់ដាច់ដោយឡែកពីគ្នាទៅលើផ្ទៃនីមួយៗ។
* រូបភាពទីពីរបង្ហាញពី GM-2110D-2A។
ខ្សែនាឡិកាលោហៈ៖ បន្ថែមភាពទំនើបលើវាយនភាពបន្ថែមទៀត
នេះគឺជាម៉ូដែលដំបូងគេក្នុងស៊េរីនាឡិកាកងមុខលោហៈ GM-2100 ដែលមានខ្សែនាឡិកាផលិតឡើងពីលោហធាតុផងដែរ។ ដែកអ៊ីណុកត្រូវបានចាក់ផ្ទៃដោយភាពទាក់ទាញវាយនភាពដ៏ទំនើប ដែលបង្ហាញពីរូបរាងដ៏សាមញ្ញ ប៉ុន្តែឆើតឆាយដ៏អស្ចារ្យសម្រាប់ទាំងការប្រើប្រាស់តាមទីកន្លែងធម្មតា និងការប្រជុំបែបអាជីវកម្ម។
មុខនាឡិកាចម្រុះពណ៌ជាមួយពន្លឺចាំងលោហៈ
មុខនាឡិកាផលិតចេញពីលោហធាតុ ដែលមានរូបរាងដ៏ភ្លឺចែងចាំងបង្កើតឡើងដោយការស្រោបលោហធាតុ និងស្រោបពណ៌ ដែលមានផ្ដល់ជូនជាជម្រើសពណ៌លាំៗ។ ក៏មានការចាក់ផ្ទៃដោយលោហធាតុទៅលើកងមុខនាឡិកាផងដែរ ដែលបង្ហាញពីរូបរាងបីវិមាត្រដ៏ស្រស់ស្អាត និងចែងចាំង។
Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
*រូបភាពបង្ហាញពី GM-2110D-2A។