*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GM-700G-9A
-
-
-
ភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍នៃកងមុខលោហៈ
-
រូបរាងដ៏មានអំណាច និងងាយស្រួលមើល៖ មុខ 3D
-
អំពូល LED
-
ជ័របែបជីវសាស្រ្តត្រូវបានប្រើក្នុងសមាសធាតុប្រអប់នាឡិកា។
សូមណែនាំ G-STEEL GM-700 ដែលជានាឡិកាចុងក្រោយបង្អស់នៃស៊េរីនាឡិកា G-SHOCK ឌីជីថលអាណាឡុកដ៏ពេញនិយមទូទាំងពិភពលោកដែលមានប្រអប់បែបធំបុរាណ។ តាមរយៈការយកលំនាំតាមការរចនាម៉ូតកងមុខដែកអ៊ីណុកដ៏រឹងមាំ និងទាន់សម័យរបស់នាឡិកាម៉ាក GM-5600, GM-6900 និង GM-110, នាឡិកាម៉ាក GM-700 គឺយកនាឡិកា GA-700 ជាគោល ដោយប្រែវាទៅជាបទពិសោធនថ្មីសន្លាងជាមួយនឹងកងមុខលោហៈជាពណ៌មួយក្នុងចំណោមពណ៌បីផ្សេងគ្នា។ កងមុខពណ៌ប្រាក់ និងមាសរំលេចពីរូបរាងដ៏អង់អាច បែបធម្មជាតិនៃលោហធាតុដែលពួកគេបង្ហាញ។ រូបរាងដ៏គួរឱ្យទាក់ទាញរបស់កងមុខពណ៌ស្វាយ លាយខ្មៅសម្រចទៅបានតាមរយៈការរំលេចពណ៌ស្វាយលើការស្រោបអ៊ីយ៉ុងពណ៌ខ្មៅ។ ការរចនាប៊ូតុងខាងមុខបង្កលក្ខណៈងាយស្រួលក្នុងការចូលប្រើអំពូល LED ដើម្បីបំភ្លឺមុខនាឡិកាដើម្បីមើលបានច្បាស់ ងាយស្រួលអាននៅពេលយប់ និងនៅទីងងឹត។
-
-
-
ភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍នៃកងមុខលោហៈ
-
រូបរាងដ៏មានអំណាច និងងាយស្រួលមើល៖ មុខ 3D
-
អំពូល LED
-
ជ័របែបជីវសាស្រ្តត្រូវបានប្រើក្នុងសមាសធាតុប្រអប់នាឡិកា។
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
ងាយស្រួលមើលក្នុងទីងងឹង
-
ពណ៌លោហធាតុភ្លឺ
លក្ខណៈបច្ចេកទេស
លក្ខណៈពិសេស
ភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍នៃកងមុខលោហៈ
ដែកអ៊ីណុកត្រូវបានប្រើប្រាស់សម្រាប់កងមុខ។ ទម្រង់នាឡិកាសាំញ៉ាំ ដែលការពារកញ្ចក់ និងប៊ូតុង ត្រូវបានរចនាឡើងដោយដំណើរការលុតដំ កាត់ និងប៉ូលាយ៉ាងល្អិតល្អន់។ ផ្ទៃម៉ត់ និងកញ្ចក់ដាច់ដោយឡែកត្រូវបានរចនាទៅលើផ្ទៃនីមួយៗ ដោយបង្កើតផ្នែកខាងក្រៅលោហៈជាមួយនឹង IP ពណ៌ដែលមានជម្រើសពណ៌លាំៗបង្កើតជាសណ្ឋានលោហៈដែលមើលទៅទំនើបដ៏គួរឱ្យទាក់ទាញ។


ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
ជ័របែបជីវសាស្រ្តត្រូវបានប្រើក្នុងសមាសធាតុប្រអប់នាឡិកា។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនោះនឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
*រូបភាពទីពីរត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់តែប៉ុណ្ណោះ។
រូបរាងដ៏មានអំណាច និងងាយស្រួលអាន៖ មុខ 3D
ការរចនាមុខនាឡិការួមបញ្ចូលគ្នារវាងអាណាឡុក ឌីជីថលបង្ហាញអារម្មណ៍ដ៏គួរឱ្យចាប់អារម្មណ៍ទៅលើនាឡិកា។ សមាសធាតុដែលមានទម្រង់ជ្រុង រួមទាំងទ្រនិចនាឡិកាដែលមើលទៅមានថាមពលខ្លាំង និងក្រាស់ជាងមុន និងគ្រឿងសម្គាល់វិមាត្រ បង្ហាញពីរូបរាងនាឡិកាដ៏គួរឱ្យចាប់អារម្មណ៍។



Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
*រូបភាពបង្ហាញពី GM-700G-9A។
