*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GM-B2100AD-5A
-
-
-
-
-
Back engraving -
-
-
-
-
ការណែនាំអំពីការបញ្ចូលការស្រោបលោហៈពេញលើរចនាប័ទ្មនាឡិកា 2100 ដែលមានការវិវឌ្ឍជាបន្តបន្ទាប់ ដែលទទួលមរតកពី G-SHOCK ដែលមិនធ្លាប់មានពីមុនមកនោះគឺ DW-5000C។ រចនាសម្ព័ន្ធលោហៈពេញប្រណិតដែលមានប្រអប់នាឡិកាមានវីសខាងក្រោយ កងមុខនាឡិកា និងខ្សែនាឡិកាផលិតពីដែកអ៊ីណុក បង្កើតបានជាការរចនាដ៏សាមញ្ញ រាងតូចបំផុត ខណៈការពារម៉ូឌុលពីការប៉ះទង្គិចនៅពេលធ្លាក់។ ការម៉ោនដែលមានដង់ស៊ីតេខ្ពស់រក្សាម៉ូឌុលបន្សំអាណាឡុក-ឌីជីថលជារាងស្ដើង ខណៈដែលនៅតែផ្តល់ជូនមុខងារកម្រិតខ្ពស់ដែលអ្នកចូលចិត្តនៅក្នុងទម្រង់រាងតូច និងពាក់នៅលើកដៃយ៉ាងស័ក្ដិសម។ យើងបានបង្កើតការរចនាកងមុខរាងប្រាំបីជ្រុង និងខ្សែនាឡិការាងផតនៃនាឡិកាដើមចាប់ពីឆ្នាំ 1983 មកម៉្លេះ ដោយគ្រឿងទាំងអស់ធ្វើពីលោហៈ។ កងមុខបន្ទះដែកអ៊ីណុក (ដែលបានបង្កើតជារូបរាងបីវិមាត្រតាមរយៈដំណើរការលត់ កាត់ និងប៉ូលាដែលប្រើពេលយូរ) ត្រូវបានចាក់ផ្ទៃយ៉ាងស្រស់ស្អាតដោយការស្រោបផ្ទៃម៉ដ្ឋរលោងរាងជារង្វង់នៅលើផ្ទៃខាងលើ និងការប៉ូលាកញ្ចក់នៅលើជម្រាល។ សមាសធាតុទ្រនាប់ដែលផលិតចេញពីជ័រដែលមានគុណភាព ត្រូវបានដំឡើងនៅចន្លោះកងមុខ និងប្រអប់ ដើម្បីឱ្យទទួលបានរចនាសម្ព័ន្ធដែលធន់នឹងការប៉ះទង្គិចជាមួយនឹងផ្នែកខាងក្រៅលោហៈពេញលេញ។ ការចាក់ពុម្ពដ៏ប្រណិតរបស់មុខនាឡិកាដែលសម្រេចបានតាមរយៈបច្ចេកវិទ្យាដំណើរការដ៏អស្ចារ្យរបស់ Yamagata Casio និងការបញ្ចេញចំហាពណ៌ទង់ដែងដ៏ស្រស់ស្អាត បន្ថែមនូវរូបរាងចុងក្រោយនៃភាពទំនើបទាន់សម័យ និងគុណភាព។ ផ្គូផ្គងជាមួយទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth®។ គ្រាន់តែចូលទៅកាន់កម្មវិធីដែលមានស្រាប់ក្នុងការកំណត់ពេលវេលាជាក់លាក់ដែលជួយបន្ដធ្វើសកម្មភាពរបស់អ្នកបាន។ ជាមួយនឹងបច្ចេកវិទ្យា Tough Solar, អំពូល LED ដែលភ្លឺខ្លាំង និងមុខងារងាយស្រួលជាច្រើនទៀត នេះគឺជានាឡិកាដែលផ្ដល់នូវរចនាប័ទ្ម និងការប្រើប្រាស់ដ៏មានប្រយោជន៍។
-
-
-
-
-
Back engraving
-
-
-
-
-
-
ផលិតនៅប្រទេសជប៉ុន
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
លក្ខណៈបច្ចេកទេស
លក្ខណៈពិសេសរបស់ GM-B2100 Series
ភាពយន្តផ្សព្វផ្សាយ
ឥឡូវនេះនៅក្នុងគ្រោងនាឡិកាស្រោបដោយលោហៈពេញ ខ្សែស្រឡាយនាឡិកា 2100 នេះមានទម្រង់ប្រាំបីជ្រុងដែលច្នៃចេញពី DW-5000C ដែលជានាឡិកា G-SHOCK ដំបូងបំផុតដែលបានបង្ហាញខ្លួននៅឆ្នាំ 1983។ ជាមួយនឹងប្រអប់នាឡិនាមានវីសនៅខ្នងខាងក្រោយ កងមុខនាឡិកា និងខ្សែនាឡិកាដែលធ្វើឡើងដោយដែកអ៊ីណុក នាឡិកាដៃនេះផ្តល់នូវការរចនាសាមញ្ញបែបទាន់សម័យ ហើយក៏ការពារម៉ូឌុលពីការធ្លាក់ និងការប៉ះទង្គិចជាមួយនឹងគ្រោងនាឡិកាធន់នឹងការប៉ះទង្គិច G-SHOCK ដ៏អស្ចារ្យរបស់ខ្លួន។ ជាមួយនឹងរូបរាងដ៏រឹងមាំជាជ្រុងវិមាត្រ កងមុខនាឡិកាមានពន្លឺចែងចាំងជាមួយនឹងផ្ទៃម៉ត់រលោងជារាងរង្វង់ដ៏គួរឱ្យទាក់ទាញនៅលើផ្ទៃមុខខាងលើរបស់នាឡិកាដៃនេះ។ ការផលិតឡើងវិញនូវផ្នែកដែលស្រអាប់នៃ DW-5000C ខ្លះជាលោហៈ ខ្សែនាឡិកាបង្ហាញរាងសណ្ឋានល្អប្រសើរជាមួយផ្ទៃម៉ត់រលោង និងដូចកញ្ចក់ដែលមានភាពខុសគ្នា។
ដោយប្រើប្រាស់ម៉ូឌុលមានមុខងារកំណត់ពេលដើរដោយ Tough Solar ជាមួយនឹងការភ្ជាប់ Bluetooth® នាឡិកាដៃនេះរក្សាបាននូវទំហំដូចគ្នាទៅនឹង GM-2100 មុន ខណៈដែលផ្តល់នូវមុខងារជាច្រើន និងគ្រោងនាឡិកាស្រោបពេញដោយលោហៈ។ ខណៈដែលផ្តល់ជូនអត្ថប្រយោជន៍កម្រិតខ្ពស់ជាមួយនឹងមុខងារ Smartphone Link និង Tough Solar នាឡិកា GM-B2100 ក៏ផ្តល់ផាសុកភាពពេលពាក់វានៅលើកដៃផងដែរ។
សមាសធាតុទ្រនាប់ដែលធ្វើពីជ័រល្អត្រូវបានដំឡើងនៅចន្លោះកងមុខដែកអ៊ីណុក និងប្រអប់ដើម្បីការពារម៉ូឌុលពីការប៉ះទង្គិច។ ដោយឆ្លងកាត់ដំណើរការដ៏ប៉ិនប្រសប់នៃការដំស្មិត ការកាត់ និងការប៉ូលា កងមុខនាឡិកា និងប្រអប់នាឡិកាត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់គ្រប់ផ្នែកដែលរាប់បញ្ចូលទាំងទម្រង់ខាងមុខដ៏ប្រណិត ព្រមទាំងផ្នែកខាងក្រោយផងដែរ ដែលជាគន្លឹះឱ្យពាក់ទៅស័ក្ដិសមបំផុត។ លើសពីនេះ រចនាសម្ព័ន្ធខ្នែងបីត្រូវបានប្រើសម្រាប់ក្បាលឡោស៊ីនៅលើប្រអប់នាឡិកាដើម្បីទប់ការប៉ះទង្គិចនឹងគ្រឿងតភ្ជាប់របស់ខ្សែនាឡិកា។
ព័ត៌មានលម្អិត
ផ្ទៃមុខនាឡិកាត្រូវបានរចនាឡើងដោយប្រើបច្ចេកវិទ្យាមីក្រូហ្វាប៊្រីខេសិន
គ្រោងមុខនាឡិកាស្រទាប់ពីរជាន់ត្រូវបានប្រើដើម្បីបង្ហាញផ្នែកមុខនាឡិកាខាងក្នុង និង LCD ដែលមានផ្ទៃប្លែកខុសពីគេផ្ទាល់។ ជាមួយនឹងផ្ទៃខាត់យ៉ាងរលោងបែបស្រាល និងដំណើរបញ្ចេញចំហាយដែលប្រើទៅលើកងមុខនាឡិកាខាងក្នុង ការផ្សារភ្ជាប់ដោយឡាស៊ែរដែលប្រើដើម្បីភ្ជាប់វានឹងមុខនាឡិកាន់ និងច្រើនទៀត បច្ចេកវិទ្យាចាក់ពុម្ពជាក់លាក់ដែលប្រើដោយ Yamagata Casio ផ្តល់ទ្រង់ទ្រាយដែលមិនច្បាស់ និងមុខនាឡិកាមានផ្ទៃល្អិតល្អន់បំផុត។ លើសពីនេះ ដំណើរបញ្ចេញចំហាយដែលបានប្រើទៅលើគ្រឿងសម្គាល់ទ្រនិចរាងវិមាត្រ និងទ្រនិចសូចនាករបង្ហាញបញ្ជាក់ពីទ្រង់សណ្ឋានលោហៈធាតុសម្រាប់ការរចនាមុខនាឡិកាដែលបំពេញបន្ថែមផ្នែកខាងក្រៅដែលជាលោហៈរបស់នាឡិកាដៃ។
ពណ៌ IP ប្លែកៗចំនួនបីសម្រាប់ការរចនាស្រោបលោហៈពេញ
បន្ថែមពីលើពណ៌ប្រាក់ដ៏ភ្លឺចែងចាំង (GM-B2100D) ជម្រើសពីរផ្សេងទៀតត្រូវបានផ្តល់ជូន៖ ពណ៌ IP ខ្មៅសុទ្ធសម្រាប់រូបរាងដ៏គួរឱ្យទាក់ទាញ (GM-B2100BD) និងពណ៌ IP មាសស្រាលដ៏ទាន់សម័យ (GM-B2100GD)។
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យជាមួយ Bluetooth® ជួយបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់
Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
*រូបភាពបង្ហាញពី GM-B2100D-1A
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (មួយថ្ងៃបួនដង)
- ការកំណត់នាឡិកាដៃមានភាពងាយស្រួល
- ម៉ោងពិភពលោក (ប្រមាណ 300 ទីក្រុង)
- ពេលវេលា និងទីកន្លែង៖
ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងនៅលើផែនទី។ អត្ថប្រយោជន៍ជាកំណត់ហេតុសកម្មភាព។
- មុខងារំលឹក៖
នាឡិកានេះនឹងរំលឹកអ្នកអំពីព្រឹត្តិការណ៍ជិតមកដល់ចំនួនប្រាំដែលអ្នកបានកំណត់នៅក្នុងកម្មវិធី។
- មុខងារស្វែងរកទូរសព្ទ
Bluetooth® គឺជាពាណិជ្ជសញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Bluetooth SIG, Inc.