Skip to content
FULL METAL
ស៊េរី 2100

GM-B2100D-1A

G-SHOCK របស់ខ្ញុំ

សូមណែនាំអំពីការបញ្ចូលការស្រោបលោហៈពេញជាលើក​ដំបូងទៅនាឡិកាស៊េរី 2100 ដែលវិវត្តជាបន្តបន្ទាប់ ដែល​ទទួលមរតកនៃ G-SHOCK ដែលមិនធ្លាប់​មាន​ពីមុន​មកនោះគឺ DW-5000C។ រចនាសម្ព័ន្ធលោហៈពេញប្រណិតជាមួយ​ប្រអប់នាឡិកា​មាន​វីសខាងក្រោយ កងមុខនាឡិកា និង​ខ្សែនាឡិកា​ដែល​ផលិតពីដែកអ៊ីណុក បង្កើតនូវ​ការរចនា​ដ៏សាមញ្ញ រាងតូចបំផុត ខណៈដែល​ការពារ​ម៉ូឌុល​ពីការប៉ះទង្គិច​នៅ​ពេលធ្លាក់។ យើងបង្កើតវាឡើងដោយកងមុខនាឡិកាប្រាំបីជ្រុង និងការរចនា​ខ្សែនាឡិការាងខួចនៃនាឡិកាដំបូង​ជាយូរណាស់មកហើយចាប់ពីឆ្នាំ 1983 គ្រឿងទាំងអស់ធ្វើពីលោហៈ។ ការម៉ោនដែលមានដង់ស៊ីតេ​ខ្ពស់រក្សា​ម៉ូឌុល​បន្សំ​អាណាឡុកឌីជីថលជារាងស្ដើង ខណៈដែល​នៅតែផ្តល់នូវ​មុខងារ​កម្រិត​ខ្ពស់​ដែល​អ្នកចូលចិត្តនៅក្នុង​ទម្រង់រាងតូច និង​ពាក់​នៅលើកដៃយ៉ាងស័ក្ដិសម។ ផ្គូផ្គងជាមួយទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth®។ គ្រាន់តែចូលទៅកាន់កម្មវិធីដែលមានស្រាប់ក្នុងការកំណត់ពេលវេលា​ជាក់លាក់ដែលជួយ​បន្ដ​ធ្វើសកម្មភាព​របស់អ្នកបាន។ ជាមួយនឹង Tough Solar អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង និងមុខងារងាយស្រួលជាច្រើនទៀត នេះគឺ​ជានាឡិកា​ដែល​ផ្តល់នូវរចនាប័ទ្ម និងការប្រើប្រាស់ដ៏មានប្រយោជន៍។

  • LED light

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេសរបស់ GM-B2100 Series

ភាពយន្តផ្សព្វផ្សាយ

នាឡិកាអាណាឡុកស្រោបដោយលោហៈពេញ
ម៉ូដែលស្នងមរតកនៃដួងព្រលឹងរបស់
G-SHOCK ដំបូងបង្អស់

ឥឡូវនេះនៅក្នុងគ្រោងនាឡិកាស្រោបដោយលោហៈពេញ ខ្សែស្រឡាយនាឡិកា 2100 នេះ​មាន​ទម្រង់​ប្រាំបីជ្រុង​ដែល​ច្នៃចេញ​ពី DW-5000C ដែល​ជានាឡិកា G-SHOCK ដំបូង​បំផុត​ដែលបានបង្ហាញខ្លួននៅឆ្នាំ 1983។ ជាមួយនឹង​ប្រអប់នាឡិនា​មានវីស​នៅ​ខ្នងខាងក្រោយ កងមុខនាឡិកា និងខ្សែនាឡិកា​ដែល​ធ្វើឡើង​ដោយ​ដែក​អ៊ីណុក នាឡិកាដៃនេះ​ផ្តល់នូវ​ការរ​ចនា​សាមញ្ញ​បែប​ទាន់​​សម័យ​ ហើយក៏ការពារ​ម៉ូឌុលពីការធ្លាក់ និង​ការ​ប៉ះ​ទង្គិច​ជាមួយនឹងគ្រោង​នាឡិកាធន់នឹងការប៉ះទង្គិច G-SHOCK ដ៏អស្ចារ្យរបស់ខ្លួន។ ជាមួយនឹងរូបរាង​ដ៏រឹងមាំជាជ្រុងវិមាត្រ កងមុខ​នាឡិកា​មាន​ពន្លឺចែងចាំងជាមួយនឹងផ្ទៃ​ម៉ត់រលោង​ជារាងរង្វង់​ដ៏គួរឱ្យទាក់ទាញនៅលើ​ផ្ទៃ​មុខ​ខាង​លើ​របស់នាឡិកាដៃនេះ។ ការ​ផលិតឡើងវិញនូវផ្នែក​ដែលស្រអាប់​នៃ​ DW-5000C ខ្លះ​ជា​លោហៈ ខ្សែនាឡិកាបង្ហាញ​រាងសណ្ឋានល្អប្រសើរ​ជាមួយ​ផ្ទៃម៉ត់រលោង​ និងដូចកញ្ចក់​ដែលមានភាពខុសគ្នា។

ការរចនាម៉ូឌុលបែបស្តើងត្រូវបានធ្វើឡើង
តាមរយៈការម៉ោនដែលមាន​ដង់ស៊ីតេខ្ពស់

ដោយប្រើប្រាស់​ម៉ូឌុលមានមុខងារកំណត់ពេលដើរដោយ Tough Solar ជាមួយ​នឹងការភ្ជាប់ Bluetooth® នាឡិកា​ដៃ​នេះរក្សាបាននូវទំហំដូចគ្នាទៅនឹង GM-2100 មុន​ ខណៈដែលផ្តល់នូវ​មុខងារ​ជាច្រើន​ និងគ្រោងនាឡិកា​ស្រោប​ពេញដោយលោហៈ។ ខណៈដែលផ្តល់ជូនអត្ថប្រយោជន៍​​​កម្រិតខ្ពស់​ជាមួយ​នឹង​មុខងារ Smartphone Link និង Tough Solar នាឡិកា GM-B2100 ក៏ផ្តល់ផាសុកភាព​ពេល​ពាក់​វា​នៅ​លើកដៃ​ផងដែរ។

គ្រោងរចនាសម្ព័ន្ធលោហៈ​ធន់នឹង
ការប៉ះទង្គិចដែលមានផ្ទៃស្រស់ស្អាត
ដ៏ជាក់លាក់

សមាសធាតុទ្រនាប់ដែលធ្វើពីជ័រល្អត្រូវបានដំឡើងនៅចន្លោះ​កងមុខដែកអ៊ីណុក និងប្រអប់ដើម្បីការពារ​ម៉ូឌុល​ពី​ការប៉ះទង្គិច។ ដោយឆ្លងកាត់ដំណើរការដ៏ប៉ិនប្រសប់នៃការដំស្មិត ការ​កាត់ និងការប៉ូលា កងមុខនាឡិកា និងប្រអប់​នាឡិកា​​ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់គ្រប់ផ្នែកដែលរាប់បញ្ចូលទាំង​​ទម្រង់​ខាង​មុខ​ដ៏ប្រណិត ព្រមទាំង​ផ្នែកខាងក្រោយផងដែរ ដែលជា​គន្លឹះ​ឱ្យពាក់ទៅស័ក្ដិសមបំផុត។ លើសពីនេះ រចនាសម្ព័ន្ធខ្នែងបី​ត្រូ​វបានប្រើសម្រាប់ក្បាល​ឡោស៊ី​នៅលើ​ប្រអប់នាឡិកា​ដើម្បីទប់ការប៉ះទង្គិច​នឹងគ្រឿង​តភ្ជាប់របស់​ខ្សែនាឡិកា។

ព័ត៌មានលម្អិត

ផ្ទៃមុខនាឡិកាត្រូវបានរចនាឡើង​ដោយប្រើ​បច្ចេកវិទ្យាមីក្រូហ្វាប៊្រីខេសិន

គ្រោង​មុខនាឡិកាស្រទាប់ពីរជាន់​ត្រូវបាន​ប្រើ​ដើម្បីបង្ហាញ​ផ្នែក​មុខនាឡិកាខាងក្នុង និង LCD ដែល​មានផ្ទៃប្លែក​ខុសពីគេផ្ទាល់។ ជាមួយនឹងផ្ទៃខាត់យ៉ាងរលោងបែបស្រាល និង​ដំណើរបញ្ចេញចំហាយ​ដែលប្រើទៅលើកងមុខនាឡិកាខាងក្នុង ការផ្សារភ្ជាប់ដោយឡាស៊ែរ​ដែល​ប្រើដើម្បីភ្ជាប់វានឹង​មុខ​នាឡិកាន់ និងច្រើនទៀត បច្ចេកវិទ្យាចាក់ពុម្ព​ជាក់លាក់​ដែលប្រើដោយ Yamagata Casio ផ្តល់​​ទ្រង់ទ្រាយ​ដែលមិនច្បាស់ និងមុខនាឡិកាមានផ្ទៃល្អិតល្អន់បំផុត។ លើសពីនេះ ដំណើរបញ្ចេញចំហាយ​ដែលបានប្រើ​ទៅ​លើ​គ្រឿង​សម្គាល់ទ្រនិចរាង​វិមាត្រ និងទ្រនិច​សូចនាករ​បង្ហាញ​បញ្ជាក់​ពីទ្រង់សណ្ឋាន​​លោហៈធាតុសម្រាប់​ការ​រចនា​មុខ​នាឡិកា​ដែលបំពេញ​បន្ថែម​ផ្នែក​ខាងក្រៅ​ដែល​ជាលោហៈ​របស់​​នាឡិកាដៃ។

ពណ៌ IP ប្លែកៗចំនួនបីសម្រាប់​ការរចនា​ស្រោប​លោហៈ​ពេញ

បន្ថែមពីលើពណ៌ប្រាក់ដ៏ភ្លឺចែងចាំង (GM-B2100D) ជម្រើសពីរផ្សេងទៀតត្រូវបានផ្តល់ជូន៖ ពណ៌ IP ខ្មៅសុទ្ធ​សម្រាប់រូបរាងដ៏គួរឱ្យទាក់ទាញ (GM-B2100BD) និងពណ៌ IP មាស​ស្រាល​ដ៏ទាន់សម័យ (GM-B2100GD)។

មុខងារ​កំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យជាមួយ Bluetooth® ជួយបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*រូបភាពបង្ហាញពី GM-B2100D-1A

MR-G Connected

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
នាឡិកា CASIO

(កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (មួយថ្ងៃបួនដង)
-  ការកំណត់នាឡិកាដៃមានភាពងាយស្រួល
-  ម៉ោងពិភពលោក
 (ប្រមាណ 300 ទីក្រុង)
-  ពេលវេលា និងទីកន្លែង៖
ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងនៅលើផែនទី។ អត្ថប្រយោជន៍ជាកំណត់ហេតុសកម្មភាព។
-  មុខងារំលឹក៖
នាឡិកានេះនឹងរំលឹកអ្នកអំពីព្រឹត្តិការណ៍ជិតមកដល់ចំនួនប្រាំដែលអ្នកបានកំណត់នៅក្នុងកម្មវិធី។
- មុខងារស្វែងរក​ទូរសព្ទ

Bluetooth® គឺជាពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Bluetooth SIG, Inc.

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location