Skip to content
FULL METAL
ស៊េរី 2100

GM-B2100GD-9A

G-SHOCK របស់ខ្ញុំ

សូមណែនាំអំពីការបញ្ចូលការស្រោបលោហៈពេញជាលើក​ដំបូងទៅលើនាឡិកាស៊េរី 2100 ដែលវិវត្តជាបន្តបន្ទាប់ ដែល​ទទួលមរតកពី G-SHOCK ដែលមិនធ្លាប់​មាន​ពីមុន​មកនោះគឺ DW-5000C។ គ្រោង​លោហៈពេញប្រណិតដែលមាន​ប្រអប់នាឡិកា​មាន​វីសខាងក្រោយ កងមុខនាឡិកា និង​ខ្សែនាឡិកា​ដែល​ផលិតពីដែកអ៊ីណុក បង្កើតបានជាការរចនា​ដ៏សាមញ្ញ រាងតូចបំផុត ខណៈដែល​ការពារ​ម៉ូឌុល​ពីការប៉ះទង្គិច​នៅ​ពេលធ្លាក់។ ការម៉ោនដែលមានដង់ស៊ីតេ​ខ្ពស់រក្សា​ម៉ូឌុល​បន្សំ​អាណាឡុកឌីជីថលជារាងស្ដើង ខណៈដែល​នៅតែផ្តល់ជូនមុខងារ​កម្រិត​ខ្ពស់​ដែល​អ្នកចូលចិត្តនៅក្នុង​ទម្រង់រាងតូច និង​ពាក់​នៅលើកដៃយ៉ាងស័ក្ដិសម។ យើងបង្កើតវាឡើងដោយរចនាកងមុខនាឡិកាប្រាំបីជ្រុង និងរចនា​ខ្សែនាឡិការាងខួចពីនាឡិកាដំបូង​ជាយូរណាស់មកហើយចាប់ពីឆ្នាំ 1983 គ្រឿងទាំងអស់ធ្វើពីលោហៈ។ កងមុខ និងខ្សែ​ត្រូវបានស្រោបដោយបន្ទះអ៊ីយ៉ុងមាសពណ៌លឿង។ កងមុខបន្ទះដែកអ៊ីណុក - បង្កើតជារូបរាងបីវិមាត្រ (3D) តាមរយៈដំណើរការកែច្នៃ កាត់ និងប៉ូលាដែលប្រើពេលយូរ - ត្រូវបានចាក់ផ្ទៃ​យ៉ាងស្រស់ស្អាតដោយការស្រោបវ័ន្ត​​ថ្នេរសរសៃឆ្មាររាងជារង្វង់លើផ្ទៃខាងលើ និងប៉ូលាកញ្ចក់នៅលើជម្រាល។ ផ្គូផ្គងជាមួយទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth®។ គ្រាន់តែចូលទៅកាន់កម្មវិធីដែលមានស្រាប់ក្នុងការកំណត់ពេលវេលា​ជាក់លាក់ដែលជួយ​បន្ដ​ធ្វើសកម្មភាព​របស់អ្នកបាន។ ជាមួយនឹង Tough Solar អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង និងមុខងារងាយស្រួលជាច្រើនទៀត នេះគឺ​ជានាឡិកា​ដែល​ផ្តល់ជូនរចនាប័ទ្ម និងការប្រើប្រាស់ដ៏មានប្រយោជន៍។

  • អំពូល LED

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស1

IP ពណ៌មាសដែលរំលេចពន្លឺព្រឹមៗ
ដ៏ប្រណិត
នៃលោហៈធាតុ

IP ពណ៌មាសត្រូវបានប្រើលើសមាសធាតុដែកអ៊ីណុកសំខាន់ៗ ចាប់ពីកងមុខ និងខ្សែ​ចុះក្រោមរហូតដល់ប៊ូតុងចំហៀង និងវីស។ កងមុខមានលក្ខណៈពិសេសផ្ទៃ​រលោងបែបសរសៃឆ្មារ​រាងជារង្វង់ដែលត្រូវបានចាក់ទៅលើផ្ទៃខាងលើ និងផ្ទៃ​រលោងបែបសរសៃឆ្មារ​ដែលមានប្រវែងវែងដែលត្រូវបានចាក់ទៅ​លើ​ផ្ទៃខ្ពស់នៅលើចំហៀងរបស់វា ដើម្បីបន្ថែមភាពខុសប្លែកគ្នាទៅលើផ្ទៃនាឡិកា និងបំពេញទម្រង់របស់នាឡិកា។

លក្ខណៈពិសេស2

ការរចនារូបសញ្ញាដែល
ប្រកាន់ខ្ជាប់គោលគំនិតដើមរបស់ខ្លួន

ការរចនានាឡិកាចាប់យកខ្លឹមសារនៃចក្ខុវិស័យរបស់ G-SHOCK ដើម តាមវិធីជាច្រើន ចាប់ពីទម្រង់ប្រាំបីជ្រុងរហូតដល់រាងជ្រុង។ ផ្នែកដែលខួចតំណាងដោយរូបសញ្ញានៅលើខ្សែ​ត្រូវបានផលិតឡើងវិញដោយលោហៈ ដោយចាក់ផ្ទៃរលោងបែបសរសៃឆ្មារ និងកញ្ចក់ដាច់ដោយឡែកពីគ្នា ដើម្បីបង្កើនវាយនភាពនៃវត្ថុធាតុ។ ខាងខ្នងប្រអប់មានគ្រោងចាក់សោវីសដែលបញ្ចេញភាពរឹងដូចនៅលើ G-SHOCK ដំបូងបង្អស់។ មានការផ្ដល់ជូន​ភាពធន់នឹងសំណឹកដែលបានកែលម្អឱ្យ​ប្រសើរឡើងជាមួយនឹងថ្នាំកូតកាបូនដូចពេជ្រ (DLC)។

*ដោយសារគ្រោង​ចាក់សោដោយវីសនៅខ្នងប្រអប់ ការតម្រង់និមិត្តសញ្ញា និងការឆ្លាក់អក្សរនៅលើនោះអាចមិនត្រូវគ្នាយ៉ាងល្អឥតខ្ចោះ​ជាមួយមុខនាឡិកាទេ។

លក្ខណៈពិសេស3

ដំណើរការខ្ពស់
ម៉ូឌុលកាន់តែស្ដើងដើម្បីជា
ភាពងាយស្រួលប្រើប្រាស់ និងងាយស្រួលពាក់

ការភ្ជាប់ដែលមានដង់ស៊ីតេខ្ពស់និងបង្កើនប្រសិទ្ធភាព​នៅលើបន្ទះសៀគ្វីធ្វើឱ្យមានម៉ូឌុលស្តើងជាងមុន ជួយឱ្យនាឡិការក្សាទំហំដែលធ្លាប់ស្គាល់របស់ខ្សែផលិតផល 2100 នៅក្នុងការរចនាដ៏ស្តើងនេះ។ បំពាក់ដោយមុខងារដែលមានប្រយោជន៍ និងល្អ​ប្រសើរជាមួយនឹងការរួមបញ្ចូលមុខងារ Smartphone Link និងមុខងារ Tough Solar ទម្រង់របស់ GM-B2100GD នៅតែផ្តល់ភាពងាយស្រួលពាក់​នៅលើកដៃ។

លក្ខណៈពិសេស4

ដំណើរការស្មិត
និងកាត់ក្នុងកម្រិតជាក់លាក់ខ្ពស់

កងមុខអ៊ីណុកត្រូវបានបង្កើតឡើងតាមរយៈដំណើរការស្មិត និងកាត់ម្ដងហើយម្ដងទៀត និងប្រុងប្រយ័ត្ន។ ការច្នៃដោយផ្តោតយ៉ាងខ្លាំងលើការផលិតសមាសធាតុច្បាស់លាស់ សូម្បីតែគ្រឿង​ដែលមើលមិនឃើញ ក៏ធានាបាននូវភាពស័ក្ដិសមជាមួយប្រអប់​ជាក់លាក់ខ្ពស់ជាងមុន រួមទាំងការចាក់ផ្ទៃ​រលោងគ្រប់​ជ្រុងជ្រោយ​នៃផ្ទៃខាងខ្នងនាឡិកា​។

ភាពយន្តផ្សព្វផ្សាយ

ព័ត៌មានលម្អិត

ផ្ទៃ​មុខនាឡិការលោងសម្រចបាន​ដោយដំណើរការ​បច្ចេកវិទ្យាដ៏ល្អបំផុត

គ្រោង​មុខនាឡិកាស្រទាប់ពីរជាន់​ត្រូវបាន​ប្រើ​ដើម្បីបង្ហាញ​ផ្នែក​មុខនាឡិកាខាងក្នុង និង LCD ដែល​មានផ្ទៃប្លែក​ខុសពីគេផ្ទាល់។ តាមរយៈផ្ទៃខាត់យ៉ាងរលោងបែបស្រាល និង​ដំណើរបញ្ចេញចំហាយ​ដែលប្រើទៅលើកងមុខនាឡិកាខាងក្នុង ការផ្សារភ្ជាប់ដោយឡាស៊ែរ​ដែល​ប្រើដើម្បីភ្ជាប់វានឹង​មុខ​នាឡិកា និងដំណើរការជា​ច្រើនទៀត បច្ចេកវិទ្យាចាក់ពុម្ព​ជាក់លាក់​ដែលប្រើដោយ Yamagata Casio ផ្តល់​​ទ្រង់ទ្រាយ​ដ៏ស្មុគស្មាញ និងមុខនាឡិកាមានផ្ទៃល្អិតល្អន់បំផុត។ លើសពីនេះ ដំណើរបញ្ចេញចំហាយ​ដែលបានប្រើ​ទៅ​លើ​គ្រឿង​សម្គាល់ទ្រនិចរាង​វិមាត្រ និងទ្រនិច​សូចនាករ​បង្ហាញ​បញ្ជាក់​ពីទ្រង់សណ្ឋាន​​លោហៈធាតុសម្រាប់​ការ​រចនា​មុខ​នាឡិកា​ដែលបំពេញ​បន្ថែម​ផ្នែក​ខាងក្រៅ​ដែល​ជាលោហៈ​របស់​​នាឡិកាដៃ។

*រូបភាពបង្ហាញពី GM-B2100D-1A។

គ្រោង​លោហៈសុទ្ធ​ធន់នឹងការប៉ះទង្គិច​ដំណើរការស្ល​យ៉ាងជាក់លាក់

សមាសធាតុទ្រនាប់ដែលធ្វើពីជ័រល្អត្រូវបានដំឡើងនៅចន្លោះ​កងមុខដែកអ៊ីណុក និងប្រអប់ដើម្បីការពារ​ម៉ូឌុល​ពី​ការប៉ះទង្គិច។ ដោយឆ្លងកាត់ដំណើរការដំស្មិត កាត់ និងប៉ូលាដ៏ប៉ិនប្រសប់ កងមុខនាឡិកា និងប្រអប់​នាឡិកា​​ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់គ្រប់ផ្នែកដែលរាប់បញ្ចូលទាំង​​ទម្រង់​ខាង​មុខ​ដ៏ប្រណិត ព្រមទាំង​ផ្នែកខាងខ្នង​ផងដែរ ដែលជា​គន្លឹះ​ឱ្យពាក់ទៅស័ក្ដិសមបំផុត។ លើសពីនេះ រចនាសម្ព័ន្ធខ្នែងបី​ត្រូ​វបានប្រើសម្រាប់ក្បាល​ឡោស៊ី​នៅលើ​ប្រអប់នាឡិកា​ដើម្បីទប់ការប៉ះទង្គិច​នឹងគ្រឿង​តភ្ជាប់របស់​ខ្សែនាឡិកា។

*រូបភាពបង្ហាញពី GM-B2100D-1A។

មុខងារ​កំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យជាមួយ Bluetooth® ជួយបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

Super Illuminator
(អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង)
ដើម្បីជួយឱ្យមើលឃើញច្បាស់​នៅក្នុងទីងងឹត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location