Skip to content
FULL METAL
ស៊េរី 2100

GM-B2100PC-1A

G-SHOCK របស់ខ្ញុំ

អបអរសាទរខួបលើកទី 40 ឆ្នាំរបស់ G-SHOCK ក្នុងរចនាប័ទ្មពេញលក្ខណៈជាមួយនឹងការរចនាដ៏មានទឹកដៃដែលនាំយកពណ៌ឥន្ទធនូទៅកាន់នាឡិកាលោហៈស្រោបពេញដ៏អស្ចារ្យ។ ធ្វើតាមចិត្ត ប្រកាន់ខ្ជាប់តាមស្ដាយល៍ និងគុណតម្លៃផ្ទាល់ខ្លួនរបស់អ្នក។ បង្ហាញខ្លួនអ្នកជាពណ៌ទាំងអស់របស់ឥន្ទធនូ។ ការបង្ហាញប្រអប់នាឡិកាម៉ូដែល​ 2100 ទម្រង់ប្រាំបីជ្រុងប្លែកពីគេដែលមានផ្នែករំលេចនៃការរចនាជាសំណុំពណ៌ទាំងអស់។

  • ពីផ្នែកខាងឆ្វេង៖ GM-B2100BPC-1A, GMW-B5000BPC-1, GM-B2100PC-1A, GMW-B5000PC-1
  • Back engraving

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

ពណ៌ប្រាក់ជាមួយនឹងពណ៌រំលេចស្វាយ/ខៀវ
[GM-B2100PC]

ផ្នែក​ខាង​ក្រៅ​ពណ៌​ប្រាក់​ដែលផ្សំ​ជា​មួយ​នឹង​មុខនាឡិកាពណ៌​ខ្មៅ គ្រឿងសម្គាល់ទ្រនិច ទ្រនិចម៉ោង ​និង​នាទី​ត្រូវ​បានតែងលម្អ​​ដោយ​ពណ៌​ស្វាយ/ខៀវ ។ ជាមួយនឹងការដាក់ពណ៌ក្រហម និងបៃតង  ផ្ទៃពណ៌បង្ហាញពីតួអក្សរនីមួយៗ ដែលមានពណ៌ច្រើនចូលគ្នា និងមិនមានការរំខាន និងងាយស្រួលមើល។

ការពិតអំពីប្រភពដើម និងការច្នៃប្រឌិតថ្មីឥតឈប់ឈរ៖ រចនាសម្ព័ន្ធ​ធន់នឹងការប៉ះទង្គិច​ស្រោបលោហៈពេញ

សមាសធាតុទ្រនាប់ដែលធ្វើពីជ័រល្អត្រូវបានដំឡើងនៅចន្លោះកងមុខដែកអ៊ីណុក និងតួប្រអប់។ រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចត្រូវបានបង្កើតឡើងតាំងពី G-SHOCK ដំបូងបំផុតដោយបានផលិតឡើងនៅក្នុងនាឡិកាដែលមានផ្នែកខាងក្រៅស្រោបលោហៈ មានខ្នងប្រអប់ចាក់សោដោយវីស​ដើម្បីធានាថាបិទជិតល្អ។

ការពិតអំពីប្រភពដើម និងការច្នៃប្រឌិតថ្មីឥតឈប់ឈរ៖ រចនាសម្ព័ន្ធ​ធន់នឹងការប៉ះទង្គិច​ស្រោបលោហៈពេញ

ព័ត៌មានលម្អិត 1

ផ្ទៃត្រូវបានចាក់យ៉ាងល្អិតល្អន់ដើម្បីបង្កើនសោភ័ណភាពវាយនភាពលោហធាតុ

ផ្ទៃរលោងត្រូវបានប្រើសម្រាប់ផ្នែកខាងលើកងមុខ និងផ្ទៃកញ្ចក់ទៅជ្រុងគែម ដើម្បីបង្កើនសោភ័ណភាព​វាយនភាពនៃលោហៈទៅកម្រិត​ពេញលេញបំផុត។ IP ពណ៌ខ្មៅត្រូវបានប្រើទៅលើកងមុខ និងខ្សែនាឡិកានៅលើ GM-B2100BPC និង GMW-B5000BPC។

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

ព័ត៌មានលម្អិត 2

​មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យជាមួយ Bluetooth® ជួយ​បង្កើន​ភាពត្រឹមត្រូវ និង​ភាពជឿជាក់

*GMW-B5000PC និង GMW-B5000BPC៖ មុខងារកំណត់​ពេល​ដើរដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ជាមួយ Bluetooth® និង​ការ​គ្រប់​គ្រង​ដោយវិទ្យុ

Super Illuminator ដើម្បីឱ្យអាចអាននាឡិកាក្នុងទីងងឹត

ព័ត៌មានលម្អិត 3

Super Illuminator ដើម្បីឱ្យអាចអាននាឡិកាក្នុងទីងងឹត

GM-B2100PC និង GM-B2100BPC៖ អំពូល LED ពីរដែលមានពន្លឺភ្លឺខ្លាំង
GMW-B5000PC និង GMW-B5000BPC៖ ពន្លឺ LED ស្វ័យប្រវត្តិពេញដែលភ្លឺខ្លាំង

*រូបភាពបង្ហាញពី GM-B2100PC-1A។

ភាពយន្តផ្សាយ​ផលិតផល

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location