Skip to content
ឌីជីថល
ស៊េរី 5600

GM-H5600-9

ថ្មីៗ 03/2026
G-SHOCK របស់ខ្ញុំ

ធ្វើឱ្យការរស់នៅ និងការហាត់ប្រាណរបស់អ្នកប្រសើរឡើងជាមួយខ្សែស្រឡាយ G-SQUAD GM-H5600 របស់នាឡិកាដៃ G-SHOCK។ នាឡិកាដៃប្រភេទនេះ បំពាក់មកដោយមុខងារដ៏សម្បូរបែបរបស់ម៉ូដែល DW-H5600 ដែលអ្នកពេញចិត្ត បន្ថែមជាមួយកងមុខនាឡិកាអ៊ីណុកដែលជួយលើកសម្រស់ និងភាពថ្លៃថ្នូរ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ខ្នងតួនាឡិកា ត្រូវបានផលិតឡើងពីជ័រសរសៃកាបូនដែលមានទម្ងន់ស្រាល និងធន់បំផុត ចំណែកឯរន្ធដែលច្នៃយ៉ាងសម្រិតសម្រាំងនៅជ្រុងទាំងបួននៃកងមុខនាឡិកា ផ្ដល់នូវអារម្មណ៍បែបឧបករណ៍បច្ចេកវិទ្យាទំនើប និងរូបរាងបែបកីឡាយ៉ាងពិតប្រាកដ។ ជាមួយសិនស័រអុបទិកសម្រាប់វាស់ចង្វាក់បេះដូង និងឧបករណ៍វាស់ល្បឿនសម្រាប់រាប់ជំហាន អ្នកមានមុខងារចាំបាច់ទាំងអស់នៅក្នុងដៃ ដើម្បីតាមដានការរត់ ការដើរ និងរាល់សកម្មភាពហាត់ប្រាណគ្រប់ប្រភេទ។ អ្នកអាចប្រើប្រាស់បណ្ណាល័យទិន្នន័យរបស់ Polar™ ដើម្បីវិភាគរាល់សកម្មភាពហាត់ប្រាណ តាមដានការស្ដារកម្លាំងឡើងវិញក្រោយពេលសម្រាក គាំទ្រដល់លំហាត់ប្រាណដង្ហើម វាស់កម្រិតអុកស៊ីសែនក្នុងឈាមរបស់អ្នកជាដើម។ កាយសម្បទា និងសុខភាពពិតប្រាកដ ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការគិតគូរ​ដល់បរិស្ថានផងដែរ។ នេះជាហេតុផលដែលយើងបានផលិតខ្សែនាឡិកាពីជ័របែបជីវសាស្រ្តដែលចម្រាញ់ចេញពីពោត។ វាជាវត្ថុធាតុសរីរាង្គដែលអាចកែច្នៃឡើងវិញបាន និងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ដើម្បីឈានទៅរកសេដ្ឋកិច្ចវិលជុំនាពេលអនាគត។ LCD គុណភាពបង្ហាញខ្ពស់ដែលផ្ទុកអង្គចងចាំក្នុងភីកស៊ែល (MIP) ធានាបាននូវការអានងាយស្រួល ហើយ USB និងការសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យធានាបានថាអ្នកត្រៀមរួចរាល់ជានិច្ច។

  • ពីផ្នែកខាងលើ៖ GM-H5600-9, GM-H5600-1
  • មុខងារច្រើនដែលងាយស្រួលមើលជាងមុន៖ LCD អង្គចងចាំជាភិចសែល (MIP)
  • ការវាស់់ចង្វាក់បេះដូងសម្រាប់ជីវិតដែលសកម្ម
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
  • ភ្លើង LED * រូបភាពបង្ហាញពី GM-H5600-1។
  • កញ្ចប់

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location