*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GMA-B800SC-1A2
នេះគឺជាស៊េរី GMA-B800 ដែលមានទំហំតូច និងអាចពាក់បានដែលមានភ្ជាប់មកជាមួយមុខងាររាប់ជំហាន និងមុខងារនៃកម្មវិធីកំណត់ម៉ោងសម្រាប់ការវាស់ចន្លោះពេល។ ម៉ូដែលនេះរួមបញ្ចូលនូវមុខងារជាច្រើនដែលបង្ហាញថាវាបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងសុខភាពប្រចាំថ្ងៃ និងវគ្គហាត់ប្រាណ និងមានការរចនាទំហំតូចដែលស័ក្ដិសមទាំងពីរភេទ សូម្បីតែអ្នកដែលមានដៃតូចបំផុតក៏អាចពាក់បានដែរ។ បើនិយាយពីមុខងារវិញ ឧបករណ៍វាស់ល្បឿនអ័ក្សបីវាស់ចំនួនជំហានដែលត្រូវបានបោះរៀងរាល់ថ្ងៃ និងតាមដានចំនួនជំហាន និងល្បឿនបោះជំហានដើរ។ ការតភ្ជាប់ Bluetooth® ភ្ជាប់នាឡិកាទៅនឹងទូរសព្ទឆ្លាតវៃរបស់អ្នកដែលអាចឱ្យអ្នកប្រើកម្មវិធី CASIO WATCHES ដែលមានស្រាប់ ដើម្បីពិនិត្យមើលជំហានប្រចាំថ្ងៃរបស់អ្នក និងចំនួនកាឡូរីដែលអ្នកបានដុត។ ខ្សែនេះមានពណ៌ខៀវស្រស់ដែលផ្តល់នូវការបញ្ចប់បែបកីឡា។
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
អាចឱ្យអ្នកដឹងពីចំនួនជំហាន
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ងាយស្រួលមើលក្នុងទីងងឹង
-
អស្ចារ្យសម្រាប់កីឡាផ្សេងៗ
លក្ខណៈបច្ចេកទេស
ភាពធន់រឹងមាំ 24 ម៉ោង
បង្ហាញពី MALIA MANUEL

MALIA MANUEL instagram
ការទទួលបានងារជាស្ត្រីក្មេងបំផុតដំបូងគេបង្អស់ក្នុងការឈ្នះពានរង្វាន់ US Open of Surfing គឺជារឿងមិនងាយស្រួលទេ។ មានន័យថាអ្នកត្រូវលះបង់ជីវិត និងពេលវេលារស់នៅមហាសមុទ្រ វិលវល់រាល់ថ្ងៃជាមួយកម្លាំងធម្មជាតិដែលតែងតែប្រែប្រួលឥតឈប់ឈរ។ Malia Manuel ដែលជាវីរៈនារីជិះស្គីលើផ្ទៃ ទឹកដើមកំណើតហាវ៉ៃដឹងពីរឿងនេះ។ នាងបានកសាងជីវិតរបស់នាងនៅលើជំនោរទឹក ដោយសម្របខ្លួនគ្រប់ពេល ដើម្បីយកស្ថានភាពប្រែប្រួលគ្រប់បែបយ៉ាងទាំងនោះមកពង្រឹងជំនាញរបស់នាង។ មិនថាពេលដែលត្រូវជិះលើទឹករលក ធ្វើការហាត់ប្រាណ ឬបំប៉នរាងកាយរបស់នាងដើម្បីរក្សាថាមពលរបស់នាងឱ្យនៅដដែលនោះទេ សកម្មភាពទាំងអស់នេះគឺទាក់ទងនឹងការកំណត់ពេលវេលា។ ដរាបណានាឡិកានៅតែបន្តដើរ នាងនឹងមិនឈប់ឡើយ។

ខ្សែនាឡិកាដែលងាយស្រួលពាក់លំដាប់ខ្ពស់
ខ្សែនាឡិកាមានរន្ធ 15 ត្រូវបានរចនាឡើងដើម្បីងាយស្រួលកែតម្រូវបានល្អ។ ប្រអប់ត្រូវបានបំពាក់ដោយប្រដាប់ការពារខ្នងប្រអប់ពិសេស ដើម្បីធានាថាអ្នកពាក់មានលក្ខណៈងាយស្រួល។

ការគ្រប់គ្រងសុខភាព និងកាយសម្បទា
មុខងារតាមដានជំហាន
[មុខងាររាប់ជំហាន]
សិនស័របង្កើនល្បឿនអ័ក្ស 3 ដែលបានផលិតមកចាប់ផ្តើមរាប់ជំហាននៅពេលអ្នកចាប់ផ្តើមដើរ។
ក្រាហ្វកម្រិតលេខជំហាននៅម៉ោង 6 បង្ហាញលេខជំហានបច្ចុប្បន្ន និងលេខ 1 ម៉ោងមុន។
និងផ្ទាំងសញ្ញាបញ្ជាក់ស្ថានភាពនៅផ្នែកខាងស្តាំខាងលើនៃមុខនាឡិកាបង្ហាញពីអត្រាសម្រេចគោលដៅ។
ទិន្នន័យនេះអាចជួយជំរុញអ្នកឱ្យបង្កើនចំនួនជំហានរបស់អ្នក។

* រូបភាពបង្ហាញពី GBA-800 ។
[កម្មវិធី] ការផ្ទេរទិន្នន័យវាស់ចំនួនជំហាន




ទិន្នន័យវាស់អាចត្រូវបានផ្ទេរទៅកម្មវិធីដែលបានកំណត់សម្រាប់ការប្រើប្រាស់។ បន្ថែមពីលើការផ្ទេរដោយដៃ កម្មវិធីនេះធ្វើការផ្ទេរដោយស្វ័យប្រវត្តិបួនដងក្នុងមួយថ្ងៃ។
ក្រៅពីកត់ត្រាចំនួនជំហានប្រចាំថ្ងៃ និងការប្រើប្រាស់កាឡូរី កម្មវិធីបង្ហាញក្រាហ្វចំំនួនជំហានដែលបង្ហាញពីចំនួនជំហាន កាឡូរី និងអាំងតង់ស៊ីតេលំហាត់ប្រាណ (5 កម្រិត) រៀងរាល់ថ្ងៃ សប្តាហ៍ និងខែ។
នៅពេលមានការបើកដំណើរការដោយទូរសព្ទឆ្លាតវៃ ចំនួនជំហានត្រូវបានបង្ហាញជាក្រាហ្វិកនៅលើផែនទីរៀងរាល់ 30 នាទីម្តង។
ការហាត់ប្រាណមានចន្លោះពេលសម្រាក
កម្មវិធីកំណត់ម៉ោង
មុខងារពហុកំណត់ពេលដែលមានប្រយោជន៍សម្រាប់ការហាត់ប្រាណមានចន្លោះពេលសម្រាកអាចត្រូវបានកំណត់រហូតដល់ប្រាំដងផ្សេងៗគ្នា។
ពេលវេលាដែលនៅសល់នៅលើកម្មវិធីកំណត់ម៉ោង (%) ត្រូវបានចង្អុលបង្ហាញនៅក្នុងផ្ទាំងចង្អុលបង្ហាញស្ថានភាពទៅខាងស្តាំផ្នែកខាងលើនៅលើមុខនាឡិកា។
ការធ្វើឡើងវិញដោយស្វ័យប្រវត្តិ (អតិបរមា 20 ដង) និងការចាប់ផ្តើមស្វ័យប្រវត្តិអាចប្រើបានរួមជាមួយមុខងារជូនដំណឹងអំពីការប្រកាស។

* រូបភាពបង្ហាញពី GBA-800 ។
[កម្មវិធី] បង្កើតម៉ឺនុយកម្មវិធីកំណត់ម៉ោង



បានរហូតដល់ 20 សំណុំនៃកម្មវិធីកំណត់ម៉ោងចំនួន 5 អាចត្រូវបានរៀបចំនៅលើកម្មវិធីដែលបានកំណត់។ វាបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតម៉ឺនុយនៃការហាត់ប្រាណ និងចន្លោះពេលសម្រាកដែលជាសំណុំនៃការហាត់ប្រាណ និងពេលវេលាសម្រាកដែលធ្វើឡើងវិញក្នុងរយៈពេលជាក់លាក់ណាមួយ។ អ្នកអាចរក្សាទុកម៉ឺនុយដែលអ្នកបង្កើតក្រោមចំណងជើងនីមួយៗបាន។ បន្ទាប់មកអ្នកអាចបង្ហាញវាបានភ្លាមៗទៅតាមថ្ងៃនៃការហាត់ប្រាណ ហើយបញ្ជូនការកំណត់ទៅនាឡិកា។
ការកំណត់ម៉ោង និង
ការគ្រប់គ្រងល្បឿនបោះជំហាន
នាឡិកាកំណត់ពេល
នាឡិកាកំណត់ពេល 1/100 វិនាទីដែលមានសមត្ថភាពរក្សាទុកការចងចាំរហូតដល់ 200 ជុំត្រូវបានដំឡើង។ សមត្ថភាពកំណត់ពេលវេលាគោលដៅបានរហូតដល់ 10 គឺជាសារៈប្រយោជន៍ក្នុងការបញ្ជាក់ពីល្បឿនបោះជំហានរបស់អ្នក។

[កម្មវិធី] ការផ្ទេរទិន្នន័យវាស់នាឡិកាកំណត់ពេល




កម្មវិធីពិសេសមួយអាចប្រើបានសម្រាប់កំណត់ពេលវេលាគោលដៅ។ ទិន្នន័យវាស់របស់នាឡិកាកំណត់ពេលអាចត្រូវបានផ្ទេរ ហើយលើសពីនេះទៅទៀតវាក៏មានបង្ហាញពីភាពខុសគ្នានៃពេលវេលាវាស់/ពេលវេលាគោលដៅល្អ ព្រមទាំងពេលវេលាល្អបំផុត/អាក្រក់បំផុត/មធ្យមជាមួយគ្នានៅលើកម្មវិធីផងដែរ។ លទ្ធផលអាចត្រូវបានគ្រប់គ្រងជាទិន្នន័យចងចាំកត់ត្រា ហើយបញ្ចូលទៅក្នុងការហាត់ប្រាណប្រចាំថ្ងៃ។

G-SHOCK Connected ឥតគិតថ្លៃ
កម្មវិធីទូរសព្ទឆ្លាតវៃ

ម៉ូដែលទូរសព្ទដែលអាចប្រើបាន (គិតត្រឹមខែធ្នូ ឆ្នាំ 2017)
iOS៖ iOS 10 ឬជំនាន់ក្រោយ
Android៖ Android 6.0 ឬជំនាន់ក្រោយ
* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។
* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google Inc.
* ឈ្មោះក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។