Skip to content
FULL METAL
ស៊េរី GMC-B2100

GMC-B2100ADS-1A

ថ្មីៗ 04/2026
G-SHOCK របស់ខ្ញុំ

ទាក់ទាញភ្នែក និងបែបកីឡា — នាឡិកាកំណត់ពេលស្រោបលោហៈពេញរចនាបថ 2100 ពណ៌ប្រាក់លាយខ្មៅដែលផ្ដល់ស្នងមរតកពីនាឡិកា G-SHOCK ដំបូងបង្អស់។ នាឡិកានេះមានមុខដែលចាក់ផ្ទៃដោយការបញ្ចេញចំហាយលោហៈពណ៌ប្រាក់ ដែលកំណត់តុល្យភាពដោយមុខខាងក្នុងពណ៌ខ្មៅ។ កងមុខបន្ទះដែកអ៊ីណុក (ដែលបានបង្កើតជារូបរាងបីវិមាត្រនៅក្នុងដំណើរការលត់ កាត់ និងប៉ូលាដែលប្រើពេលយូរ) ត្រូវបានចាក់ផ្ទៃ​យ៉ាងស្រស់ស្អាតដោយការស្រោបផ្ទៃម៉ដ្ឋរលោងរាងជារង្វង់នៅលើផ្ទៃខាងលើ និងការប៉ូលាកញ្ចក់នៅលើផ្ទៃជម្រាល។ ភាពឆើតឆាយនៃវាយនភាពលោហៈដ៏ទំនើបច្របាច់បញ្ចូលភាពសកម្មជាមួយនឹងរចនាបថកម្រិតខ្ពស់ ដែលធ្វើឱ្យការផ្សងព្រេងធម្មតា និងដ៏គួរឱ្យរំភើបមានភាពងាយស្រួល។ ដើម្បីរក្សារចនាសម្ព័ន្ធរឹងមាំធន់នឹងការប៉ះទង្គិចដូចនាឡិកា G-SHOCK ដើមជាមួយនឹងផ្ទៃរចនាខាងក្រៅល្អិតល្អន់របស់នាឡិកាស្រោបលោហៈពេញ សមាសធាតុបន្ថែមដែលផលិតពីជ័រល្អត្រូវបានដាក់នៅចន្លោះកងមុខដែកអ៊ីណុក និងតួនាឡិកា។ ការ​រំលេចផ្ទៃតូចៗនៅ​លើតំណខ្សែនាឡិកាលោហៈ​បង្កើតបានជា​រូបរាងដើមឡើងវិញនៃ​ការរចនាខ្សែនាឡិកា​​ជ័រ G-SHOCK ដំបូងបង្អស់។ មិនត្រឹមតែមានភាពស្រស់ស្អាតបែបលោហៈប៉ុណ្ណោះទេ នាឡិកានេះក៏ផ្ដល់នូវមុខងារដ៏ល្អឥតខ្ចោះផងដែរ។ ទាញយកកម្មវិធីដែលមានស្រាប់ ដើម្បីភ្ជាប់នាឡិកានេះជាមួយទូរសព្ទឆ្លាតវៃ​របស់អ្នកតាមរយៈ Bluetooth® សម្រាប់មុខងារកំណត់ម៉ោងជាក់លាក់ស្វ័យប្រវត្តិ។ ភ្ជាប់មកជាមួយប្រព័ន្ធសាកថាមពល Tough Solar និងអំពូល LED ដែលមានពន្លឺភ្លឺខ្លាំង នាឡិកាទាំងនេះធ្វើឱ្យអ្នកបំពេញសកម្មភាពប្រកប​ដោយប្រសិទ្ធភាពបំផុត មិនថាដំណើរផ្សងព្រេងរបស់អ្នកបែបណានោះទេ។ នាឡិកានេះត្រូវបានផលិតនៅរោងចក្រ Yamagata Casio ដែលជា "រោងចក្រមេ" ដែលជាប្រភពរឿងរ៉ាវរបស់នាឡិកា G-SHOCK ដើម។

  • រចនាសម្ព័ន្ធ​ធន់នឹងការប៉ះទង្គិច​ស្រោបលោហៈពេញ៖ ផ្ដល់ទាំងភាពរឹងមាំ និងភាពស្រស់ស្អាត * រូបភាពបង្ហាញពី GMC-B2100D-1A។
  • ផលិតនៅប្រទេសជប៉ុន
  • មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមាន Bluetooth® ជួយ​បង្កើន​ភាពត្រឹមត្រូវ និង​ភាពជឿជាក់ * រូបភាពបង្ហាញពី GMC-B2100D-1A។
  • ភ្លើង LED * រូបភាពបង្ហាញពី GMC-B2100D-1A។
  • ផ្នែកខាងក្រៅផលិតពីលោហធាតុយ៉ាងល្អិតល្អន់
  • មុខនាឡិកាមានទ្រនិចច្រើនដែលបង្ហាញពីភាពស្រស់ស្អាតនៃមុខងារ
  • ការឆ្លាក់ខ្នង

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location