*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GMC-B2100D-1A
-
-
-
-
មុខនាឡិកាមានទ្រនិចច្រើនដែលបង្ហាញពីភាពស្រស់ស្អាតនៃមុខងារ
-
ទម្រង់លោហធាតុដ៏ទំនើបជាមួយនឹងការកែច្នៃដ៏ជាក់លាក់
-
រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចស្រោបលោហៈពេញ៖ ផ្តល់ភាពរឹងមាំ និងភាពស្រស់ស្អាត
-
ការរចនាស្ដើងដែលសម្រេចបានតាមរយៈការម៉ោនដែលមានដង់ស៊ីតេខ្ពស់
-
ក្បាលរុយចាក់សោវីសរាងប្រាំបីជ្រុងសម្រាប់អារម្មណ៍បង្ហាញខ្លួនដ៏មានអានុភាព
-
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមាន Bluetooth® ជួយបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់
-
អំពូល LED
-
-
-
ការណែនាំអំពីការបញ្ចូលនាឡិកាកំណត់ពេលដែលស្រោបលោហៈពេញលើខ្សែស្រឡាយនាឡិកា 2100 ដែលមានការវិវឌ្ឍជាបន្តបន្ទាប់ ដែលទទួលមរតកពី G-SHOCK ដែលមិនធ្លាប់មានពីមុនមកនោះគឺ DW-5000C។ យើងបានបង្កើតការរចនាកងមុខរាងប្រាំបីជ្រុង និងខ្សែនាឡិការាងផតនៃនាឡិកាដើមចាប់ពីឆ្នាំ 1983 មកម៉្លេះ ប៉ុន្តែគ្រឿងទាំងអស់ធ្វើពីលោហៈជាមួយនឹងប្រអប់ កងមុខ និងខ្សែធ្វើពីដែកអ៊ីណុក។ សមាសធាតុទ្រនាប់ដែលផលិតចេញពីជ័រដែលមានគុណភាព ត្រូវបានដំឡើងនៅចន្លោះកងមុខ និងប្រអប់ ដើម្បីឱ្យទទួលបានរចនាសម្ព័ន្ធដែលធន់នឹងការប៉ះទង្គិចជាមួយនឹងផ្នែកខាងក្រៅលោហៈពេញលេញ។ កងមុខ (ដែលបានបង្កើតជារូបរាងបីវិមាត្រក្នុងដំណើរការលត់ កាត់ និងប៉ូលាដែលប្រើពេលយូរ) ត្រូវបានចាក់ផ្ទៃយ៉ាងស្រស់ស្អាតដោយការស្រោបផ្ទៃម៉ដ្ឋរលោងរាងជារង្វង់នៅលើផ្ទៃខាងលើ និងការប៉ូលាកញ្ចក់នៅលើជម្រាល។ ការចាក់ពុម្ពដ៏ប្រណិត និងការបញ្ចេញចំហាយនៃបច្ចេកវិទ្យាដំណើរការដែលមានភាពជាក់លាក់ខ្ពស់របស់ Casio បន្ថែមនូវសោភណភាព និងគុណភាពដល់គ្រឿងសម្គាល់ និងកងខាងក្នុងមុខនាឡិកា។ ក្បាលរុយចាក់សោវីសត្រូវបានរចនាឡើងជាកងមុខរាងប្រាំបីជ្រុងដដែល ដើម្បីទទួលបានប្រអប់កាន់តែតូចដែលមិនធ្វើឱ្យប៉ះពាល់ដល់ភាពធន់នឹងការប៉ះទង្គិចដ៏លេចធ្លោរបស់នាឡិកា G-SHOCK។ ការម៉ោនដែលមានដង់ស៊ីតេខ្ពស់រក្សាម៉ូឌុលនេះឱ្យមានរាងស្ដើង ខណៈនៅតែផ្ដល់មុខងារកម្រិតខ្ពស់ដែលអ្នកចូលចិត្តនៅក្នុងទម្រង់រាងតូច និងពាក់នៅលើកដៃយ៉ាងស័ក្ដិសម។ ផ្គូផ្គងជាមួយទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth®។ គ្រាន់តែចូលទៅកាន់កម្មវិធីដែលមានស្រាប់ក្នុងការកំណត់ពេលវេលាជាក់លាក់ដែលជួយបន្ដធ្វើសកម្មភាពរបស់អ្នកបាន។ ជាមួយនឹងបច្ចេកវិទ្យា Tough Solar, អំពូល LED ដែលភ្លឺខ្លាំង និងមុខងារងាយស្រួលជាច្រើនទៀត នេះគឺជានាឡិកាដែលផ្ដល់នូវរចនាប័ទ្ម និងការប្រើប្រាស់ដ៏មានប្រយោជន៍កាន់តែប្រសើរ។
-
-
-
-
មុខនាឡិកាមានទ្រនិចច្រើនដែលបង្ហាញពីភាពស្រស់ស្អាតនៃមុខងារ
-
ទម្រង់លោហធាតុដ៏ទំនើបជាមួយនឹងការកែច្នៃដ៏ជាក់លាក់
-
រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចស្រោបលោហៈពេញ៖ ផ្តល់ភាពរឹងមាំ និងភាពស្រស់ស្អាត
-
ការរចនាស្ដើងដែលសម្រេចបានតាមរយៈការម៉ោនដែលមានដង់ស៊ីតេខ្ពស់
-
ក្បាលរុយចាក់សោវីសរាងប្រាំបីជ្រុងសម្រាប់អារម្មណ៍បង្ហាញខ្លួនដ៏មានអានុភាព
-
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមាន Bluetooth® ជួយបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់
-
អំពូល LED
-
-
-
-
ផលិតនៅប្រទេសជប៉ុន
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
លក្ខណៈបច្ចេកទេស
ភាពយន្ត
ភាពយន្តផ្សាយផលិតផល
លក្ខណៈពិសេស
មុខនាឡិកាទ្រនិចច្រើនដែលរំលេចពីភាពស្រស់ស្អាតដែលមានប្រយោជន៍
មុខនាឡិកាបង្ហាញពីប្លង់មុខនាឡិកាខាងក្នុង 6-9-12 ដ៏មានប្រសិទ្ធភាព។ ផ្ទៃកញ្ចក់ដែលប្រើលើទ្រនិចនាឡិកា និងសញ្ញាសម្គាល់ម៉ោងដែលបានប៉ូលាឱ្យរលោង បន្ថែមភាពប្រណីតកាន់តែខ្លាំង។ កងមុខនាឡិកាខាងក្នុងនៅទីតាំងម៉ោង 9 មានលំនាំផ្ទៃរចនាដែលទទួលបានការបំផុសគំនិតពី កងមុខប្រាំបីជ្រុងដ៏ល្បីល្បាញរបស់នាឡិកា 2100 Style។ សម្រាប់ GMC-B2100AD ដំណើរបញ្ចេញចំហាយពណ៌ខៀវស្រាលត្រូវបានប្រើនៅលើផ្ទៃមុខនាឡិកា ដើម្បីឱ្យមើលទៅស្រស់ស្អាតនិងស្រស់ស្រាយ។


ទម្រង់លោហៈទំនើបដែលបានបង្កើតតាមរយៈសិប្បកម្មផលិតច្បាស់លាស់
ដោយឆ្លងកាត់ដំណើរការជាច្រើនដងនៃការដំស្មិត កាត់ និងប៉ូលាដ៏ប៉ិនប្រសប់ កងមុខនាឡិកា និងប្រអប់នាឡិកាត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់គ្រប់ផ្នែកដែលរាប់បញ្ចូលទាំងទម្រង់ខាងមុខដ៏ប្រណិត ព្រមទាំងផ្នែកខាងខ្នងផងដែរ ដែលជាគន្លឹះឱ្យពាក់ទៅស័ក្ដិសមបំផុត។ កងមុខនាឡិកាមានពន្លឺចែងចាំងជាមួយនឹងផ្ទៃម៉ត់រលោងជារាងរង្វង់ដ៏គួរឱ្យទាក់ទាញនៅលើផ្ទៃមុខខាងលើរបស់នាឡិកាដៃនេះ។ ខ្សែនាឡិកាដែលចម្លងរូបរាងផតនៃខ្សែ G-SHOCK ដំបូងគេ ប៉ុន្តែឥឡូវនេះជាលោហៈ ផ្ដល់សណ្ធានវាយនភាពប្រសើរជាងមុន ដោយប្រើផ្ទៃរចនាម៉ត់ និងកញ្ចក់ដាច់ពីគ្នា។
រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចស្រោបលោហៈពេញ៖ ផ្តល់ជូនទាំងភាពរឹងមាំ និងភាពស្រស់ស្អាត
នាឡិកាត្រូវបានការពារដោយផ្នែកខាងក្រៅស្រោបលោហៈពេញដោយប្រើវត្ថុធាតុដែកអ៊ីណុកលើកងមុខ ប្រអប់ និងខ្សែ។ សមាសធាតុទ្រនាប់ជ័រល្អត្រូវបានដាក់នៅចន្លោះកងមុខ និងប្រអប់ ដើម្បីជួយស្រូបការប៉ះទង្គិចលើម៉ូឌុល។ លើសពីនេះ រចនាសម្ព័ន្ធខ្នែងបីត្រូវបានប្រើសម្រាប់ក្បាលឡោស៊ីនៅលើប្រអប់នាឡិកាដើម្បីទប់ការប៉ះទង្គិចនឹងគ្រឿងតភ្ជាប់របស់ខ្សែនាឡិកា។

ការរចនាស្ដើងសម្រេចបានជាមួយនឹងការម៉ោនដង់ស៊ីតេខ្ពស់
ដោយប្រើប្រាស់ម៉ូឌុលស្ដើង នាឡិកាដៃនេះរក្សាបាននូវទំហំដូចគ្នាទៅនឹង GM-B2100 មុន ខណៈដែលផ្តល់នូវមុខនាឡិកាទ្រនិចច្រើ មុខងារជាច្រើន និងគ្រោងនាឡិកាស្រោបពេញដោយលោហៈ។ ខណៈដែលផ្តល់ជូនអត្ថប្រយោជន៍កម្រិតខ្ពស់ជាមួយនឹងមុខងារ Smartphone Link និងដំណើរការដោយពន្លឺព្រះអាទិត្យ នាឡិកា GMC-B2100 ក៏ផ្តល់ផាសុកភាពពេលពាក់វានៅលើកដៃផងដែរ។

ក្បាលរុយវីសចាក់សោប្រាំបីជ្រុង ដើម្បីបង្ហាញពីវត្តមានដ៏មានអានុភាព
ចំហៀងប្រអប់ត្រូវបានបំពាក់ដោយក្បាលរុយ ដើម្បីឱ្យការរចនាផ្ទៃមុខអាណាឡុកពេញលេញមើលទៅស្រស់ស្អាតជាងមុន។ ក្បាលរុយមានគ្រោងវីសចាក់សោ និងរូបរាងប្រាំបីជ្រុងដូចគ្នានឹងកងមុខ ដោយបន្ថែមពីវត្តមានដ៏មានអានុភាពលើទម្រង់ស្រោបលោហៈពេញលេញរបស់នាឡិកា។ រចនាសម្ព័ន្ធដើមនេះផ្ដល់ជូនទម្រង់កាន់តែតូច តែនៅរក្សាភាពធន់នឹងការប៉ះទង្គិច។


ព័ត៌មានលម្អិត
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមាន Bluetooth® ជួយបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់



Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
