Skip to content
FULL METAL
ស៊េរី 5000

GMW-B5000D-1C

G-SHOCK របស់ខ្ញុំ

បន្ត​កេរ្តិ៍ដំណែល G-SHOCK — ធ្វើ​តាមលំនាំ​ប្រពៃណី​ជាមួយ​នឹង​ពណ៌​ដើម​នៃ DW-5000C ដែល​ជាប្រភេទ G-SHOCK ដំបូង​បំផុត ឥឡូវ​ជា​នាឡិកា​ដែលប្រើលោហៈស្រោបជិត។ ពណ៌របស់ G-SHOCK បុរាណត្រូវបាន​បង្ហាញឱ្យឃើញទាំងស្រុងជាមួយនឹងការផលិតឡើងវិញដូចដើមដោយប្រើលក្ខណៈក្រហមរបស់ G-SHOCK តំណាងឱ្យក្ដីប្រាថ្នាក្នុងការទទួលយកការប្រកួតប្រជែងផ្សេងៗ ពណ៌ខៀវ តំណាងឱ្យភាពធន់មិនងាយជ្រាបទឹកដ៏ល្អឥតខ្ចោះ និងពណ៌លឿង បង្ហាញពីភាពធន់នឹងការប៉ះទង្គិចដ៏អស្ចារ្យ។ ការបង្កើតកងមុខនាឡិកាដែកអ៊ីណុកដែលមានជម្រៅ និងវិមាត្រនេះ ទាមទារដំណើរការកែច្នៃ កាត់ និងប៉ូលាដែលចំណាយពេលច្រើន។ ខាងលើកងមុខនាឡិកាត្រូវបានចាក់ផ្ទៃយ៉ាងស្រស់ស្អាតម៉ត់រលោង និងគែមបញ្ឆិតជាមួយនឹងផ្ទៃកញ្ចក់ ដើម្បីទទួលបានភាពស្រស់ស្អាតវាយនភាពខ្លាំងបំផុត។ ការរចនានាឡិកាដែកពេញដែលមានរចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចរបស់ G-SHOCK ដើមដូចគ្នាជារឿងមិនងាយស្រួលនោះទេ។ យើងបានដំឡើងសមាសធាតុទ្រនាប់ធ្វើពីជ័រល្អនៅចន្លោះ​កងមុខនាឡិកាដែកអ៊ីណុក និងតួនាឡិកា ហើយបានប្រើក្បាលឡោស៊ីខ្នែង​បីសម្រាប់ភ្ជាប់ខ្សែនាឡិកា ដើម្បីពង្រាយ​ការប៉ះទង្គិចទៅបំពង់តភ្ជាប់។ តួនាឡិកាដែកអ៊ីណុកក៏មានគ្រោងចាក់សោដោយវីសដូចគ្នាទៅនឹងកំណែដើម ដើម្បីឱ្យបិទជិតណែនល្អ។ ​ការរចនាផតដែលត្រូវ​បាន​ប្រើប្រាស់​លើ​បំណែក​ខ្សែលោហធាតុបង្កើតឡើងវិញនូវ​លក្ខណៈ​រចនា​ខ្សែនាឡិកា​ជ័រ​របស់ G-SHOCK ដំបូង​បង្អស់។ ហើយការពិតដែលថានាឡិកានេះត្រូវបានផលិតនៅ Yamagata Casio ដែលជា "រោងចក្រមេ" ដែលផលិត G-SHOCK ជាលើកដំបូង នាំមកនូវវដ្ដនៃការរចនាពេញលេញទាំងមូល។

  • ពីផ្នែកខាងឆ្វេង៖ GM-B2100SD-1C, GMW-B5000D-1C
  • ម៉ូដែលនាឡិកាយកលំនាំដោយផ្ទាល់​តាមការរចនា G-SHOCK ដើម
  • រចនាសម្ព័ន្ធ​ធន់នឹងការប៉ះទង្គិច​ស្រោបដោយលោហៈពេញលេញ៖ ការយកលំនាំតាមកំណែដើមទាំងស្រុង និងការច្នៃប្រឌិតឥតឈប់ឈរ * រូបភាពបង្ហាញពី GMW-B5000D-1។
  • ផលិត​នៅប្រទេស​ជប៉ុន
  • ផ្នែកខាងក្រៅផលិតពីលោហធាតុយ៉ាងល្អិតល្អន់
  • អំពូល LED
  • Back engraving

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

ម៉ូដែលនាឡិកាយកលំនាំដោយផ្ទាល់ពីការរចនានាឡិកា G-SHOCK ដើម

GMW-B5000D

ក្រម​រចនានៃ G-SHOCK, DW-5000C ដំបូងបំផុតត្រូវបានយកមកប្រើ រួមទាំងគំរូឥដ្ឋដ៏ល្បីល្បាញ (និមិត្តរូបនៃភាពធន់រឹងមាំ) — រូបសញ្ញា “SHOCK RESIST” និងទ្រនិចម៉ូដ និងមុខងារ។ ជានាឡិកាយកលំនាំពីនាឡិកាដើមផ្ទាល់ដែលតំណាងឱ្យដើមកំណើត និងភាពច្នៃប្រឌិតរបស់នាឡិកា G-SHOCK ពណ៌ចម្រុះដើមរបស់នាឡិកានេះបង្ហាញពីដួងព្រលឹងនៃភាពធន់រឹងមាំដ៏អមត។

ម៉ូដែលនាឡិកាយកលំនាំដោយផ្ទាល់ពីការរចនានាឡិកា G-SHOCK ដើម GMW-B5000D

រចនាសម្ព័ន្ធ​ធន់នឹងការប៉ះទង្គិច​ស្រោបដោយលោហៈពេញលេញ៖ ការយកលំនាំតាមកំណែដើមទាំងស្រុង និងការច្នៃប្រឌិតឥតឈប់ឈរ

សមាសធាតុទ្រនាប់ដែលធ្វើពីជ័រល្អត្រូវបានដំឡើងនៅចន្លោះកងមុខដែកអ៊ីណុក និងតួនាឡិកា។ គ្រោង​រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចដែលនៅតែមានចាប់តាំងពី G-SHOCK ដំបូងបំផុតត្រូវបានបង្កើតឡើងនៅក្នុងនាឡិកាដែលមានផ្នែកខាងក្រៅជាលោហធាតុ។ លើសពីនេះ គ្រោង​រចនាសម្ព័ន្ធខ្នែងបី​ត្រូ​វបានប្រើសម្រាប់គ្រឿងភ្ជាប់ខ្សែ ដើម្បីពង្រាយ​ការប៉ះទង្គិច​នឹងទៅបំពង់តភ្ជាប់។ ខ្នងតួ​នាឡិកាបំពាក់ដោយគ្រោង​វីសចាក់សោដែលបិទភ្ជិតតឹងណែន។

* ទិសដៅនៃប្រអប់ខាងក្រោយ​អាចប្រែប្រួលពីនាឡិកាមួយទៅនាឡិកាមួយ ដោយសារតែចំណុចលម្អិតនៃដំណើរការផលិត។
*រូបភាពបង្ហាញពី GMW-B5000D-1។


ផលិត​នៅប្រទេស​ជប៉ុន

នាឡិកានេះត្រូវបានបង្កើតនៅ Yamagata Casio ដែលជា "រោងចក្រមេ" កន្លែងផលិត G-SHOCK ជាលើកដំបូង។ ការប្រកាន់ខ្ជាប់ដើមកំណើតម៉ូដែលដំបូងបំផុតនោះ ធ្វើឱ្យនាឡិកាទាំងនេះស្នងមរតកពីស្មារតីដើមនៃភាពធន់រឹងមាំ ដែលម៉ាកយីហោផលិតនៅប្រទេសជប៉ុននេះបានផ្តល់ឱ្យពិភពលោក។


ផ្ទៃខាងក្រៅលោហៈដែលត្រូវបានផលិតឡើងយ៉ាងល្អិតល្អន់

កងមុខនាឡិកា និងប្រអប់នាឡិកាឆ្លងកាត់ដំណើរការយ៉ាងល្អិតល្អន់នៃការលុតដំ ការកាត់ និងការប៉ូលា ដោយកែច្នៃពួកវាឱ្យទៅជាទម្រង់ដ៏រឹងមាំនិងមានអានុភាព។ ផ្ទៃម៉ដ្ឋ​រលោងត្រូវបានប្រើសម្រាប់ផ្នែកខាងលើកងមុខ និងផ្ទៃកញ្ចក់ដល់ជ្រុងគែមនាឡិកា ដើម្បីបង្កើនសោភណភាព​សណ្ឋានរបស់​លោហៈ។ ​ការរចនាផតត្រូវ​បាន​ប្រើប្រាស់​លើ​បំណែក​ខ្សែលោហធាតុ ​ដើម្បី​បង្កើតឡើងវិញនូវ​លក្ខណៈ​រចនា​ខ្សែនាឡិកា​ជ័រ​របស់ G-SHOCK ដំបូង​បង្អស់។

* រូបភាពបង្ហាញពី GMW-B5000D-1C (រូបភាពទីមួយ) និង GM-B2100SD-1C (រូបភាពទីពីរ)។

ព័ត៌មានលម្អិត

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយការតភ្ជាប់ Bluetooth® ឬគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

GMW-B5000D៖ Bluetooth® និងការគ្រប់គ្រង​ដោយវិទ្យុ
GM-B2100SD៖ Bluetooth®

*រូបភាពបង្ហាញពី GM-B2100SD-1C។

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយមុខងារតភ្ជាប់ Bluetooth® ឬមុខងារគ្រប់គ្រងដោយវិទ្យុ ដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់ GMW-B5000D៖ Bluetooth® និងការគ្រប់គ្រងដោយវិទ្យុ GM-B2100SD៖ Bluetooth®

Super Illuminator ដើម្បីឱ្យអាចមើលនាឡិកាក្នុងទីងងឹត

GMW-B5000D (រូបភាពទីមួយ)៖ ពន្លឺភ្លើង LED ស្វ័យប្រវត្តិពេញលេញដែលពន្លឺភ្លឺខ្លាំង
GM-B2100SD (រូបភាពទីពីរ)៖ អំពូល LED ពីរដែលមានពន្លឺភ្លឺខ្លាំង

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location