Skip to content
FULL METAL
ស៊េរី GMW-B5000

GMW-B5000MB-1

G-SHOCK របស់ខ្ញុំ

រុករក​វាយនភាព​ដ៏រឹងមាំ​ដែលបង្កើត​ឡើង​ក្នុងរបៀប​នៃ​ការ​ចាក់ពុម្ពដ៏ល្អ​លើ​ខ្សែសំណាញ់​ដែក​ពណ៌​ខ្មៅ។ សូមណែនាំស៊េរី GMW-B5000 ដែល​ជា​អ្នក​ស្នង​មរតក​ពិតប្រាកដ​របស់ G-SHOCK ដែល​មិន​ធ្លាប់​មាន​ពីមុន​មកក្នុងការ​រចនា​លោហៈពណ៌​ខ្មៅ​ដែល​មានការចាក់​ពុម្ពជាពហុ​។ សិល្បៈ​នៃការចាក់ពុម្ព​នៅលើ​នាឡិកា​គឺ​មាននៅ​លើ​អេក្រង់​បង្ហាញ​ពេញ​​ជាមួយ​នាឡិកាដៃនេះ។ ការចាក់​ពុម្ព​ដ៏ជំនាញបង្ហាញ​ពីភាពលេច​ធ្លោនៅលើ​កងមុខ និងខ្សែនាឡិកា ដោយផ្ទៃ​​ចំហៀង​មានលក្ខណៈម៉ត់រលោង ព្រមទាំង​ផ្ទៃខ្សែនាឡិកា វីស និងខ្សែនាឡិកា​រាង​បញ្ឆិតដែលស្រោបដោយផ្ទៃភ្លឺដូចកញ្ចក់។ នាឡិកាទាំងមូល​ស្រោប​ដោយ​បន្ទះ​អ៊ីយ៉ុងពណ៌ខ្មៅ។ ជា​ចុង​ក្រោយ​ ផ្ទៃ​ខាង​លើ​នៃ​កង​មុខ​ត្រូវបាន​ប៉ូលា​ម្តង​ទៀត​នៅក្នុង​ការ​ចាក់​ពុម្ពម៉ត់​ដើម្បីលាតត្រដាង​ដែក​អ៊ីណុក​​ស្ទើរ​តែទាំងស្រុង​ដែល​មាននៅពីក្រោម​បន្ទះអ៊ីយ៉ុង។ បន្ទះអ៊ីយ៉ុង​មាន​ពណ៌​ស្រាល​ជាង​ពណ៌ខ្មៅ​ធម្មតា​ ដែល​រួមបញ្ចូល​ដែកអ៊ីណុកដែល​លាតត្រដាងឡើង​វិញ​នៅលើ​កង​មុខនាឡិកា​យ៉ាងរលូនទៅក្នុងការរចនាទាំងមូល​សម្រាប់​នាឡិកាដៃដ៏ទំនើប មានតុល្យភាពល្អ និង​គួរឱ្យ​ចាប់​អារម្មណ៍​ខុសប្លែកគេ។

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location