Skip to content
គម្រប់ខួបទី 40 ឆ្នាំរបស់ G-SHOCK បានកែច្នៃ​ឡើងវិញ
FULL METAL
ស៊េរី 5000

GMW-B5000PS-1

G-SHOCK របស់ខ្ញុំ

បន្ថែមអារម្មណ៍ដ៏មុតមាំច្បាស់លាស់មួយទៅនឹងរចនាប័ទ្មរបស់អ្នកតាមរយៈនាឡិកា G-SHOCK ខួបលើកទី 40 ដែលត្រូវបានកែច្នៃឡើងវិញដោយមានចំនួនកំណត់។ យើងប្រារព្ធខួបនេះជាមួយ GMW-B5000PS ដែលជាការបន្ថែមលើខ្សែផលិតផលលោហៈពេញលេញ GMW-B5000 ប្រើលើ G-SHOCK ដំបូងបំផុតគឺ DW-5000 ដែលបានបង្ហាញខ្លួនកាលពី 40 ឆ្នាំមុនក្នុងខែមេសា ឆ្នាំ 1983។ នាឡិកាដែលមានចំនួនកំណត់គឺត្រូវបានស្រោបដោយដែកអ៊ីណុករឹងស្រទាប់ជ្រៅដែលបានកែច្នៃឡើងវិញ និងត្រូវបានបង្កើតឡើងដោយគិតគូរពីដំណើរការនេះ។ បន្ទាប់ពីដំណើរការកែច្នៃ​ឡើងវិញ និងការពង្រឹងស្រទាប់ជ្រៅ កងមុខ និងខ្សែ​ត្រូវបានស្រោប​ដោយថ្នាំកូតទីតានីញ៉ូមកាបូន (TiC) និងខ្នងតួចាក់សោដោយវីសជាមួយនឹងថ្នាំកូត DLC សម្រាប់រូបរាងដ៏មោះមុត និងភ្លឺថ្លា។ មុខនាឡិកាមានឆកពិសេសចំពោះ DW-5000 ដោយភ្ជាប់ឃ្លាពិសេសថា “តាំងពីឆ្នាំ 1983”។ ខ្នងតួត្រូវបានឆ្លាក់ដោយរូបសញ្ញា "រចនាដោយ Eric Haze ទី 40" ហើយប៊ូតុងឆ្វេងខាងក្រោមត្រូវបានឆ្លាក់ដោយផ្កាយមួយ សម្រាប់នាឡិកាដែលបង្ហាញពីការប្រារព្ធខួបលើកទី 40 របស់ G-SHOCK។

  • ខួបលើកទី 40 ឆ្នាំរបស់ G-SHOCK បានកែច្នៃ​ឡើងវិញ ពីខាងឆ្វេង៖ GMW-B5000PG-9, DW-5040PG-1, GMW-B5000PS-1
  • ការឆ្លាក់ខ្នងខាងក្រោយ
  • កញ្ចប់

លក្ខណៈបច្ចេកទេស

GMW-B5000PS

សណ្ឋានដែកអ៊ីណុកសម្រាប់ម៉ូដែលនេះត្រូវបានពង្រឹងមិនត្រឹមតែប្រើ​ដំណើរការកែច្នៃឡើងវិញ និងការពង្រឹងស្រទាប់ជ្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមការស្រោប TiC ​ផងដែរ។ ខ្នងតួប្រអប់ចាក់សោដោយវីស​ក៏​មាន​ស្រោប DLC ដែល​លាប​លើ​វា​ដែរ ហើយ​ត្រូវ​បាន​ឆ្លាក់​ដោយ​និមិត្តសញ្ញា​គម្រប់​ខួបទី 40 ឆ្នាំ។ ផ្កាយមួយត្រូវបានឆ្លាក់នៅលើប៊ូតុង "ម៉ូដ" នៅផ្នែកខាងឆ្វេងក្រោមនៃតួប្រអប់ ហើយឃ្លា "ចាប់តាំងពីឆ្នាំ 1983" លេចឡើងនៅលើមុខនាឡិកា។

*ដោយសារគ្រោង​ចាក់សោដោយវីសនៅខ្នងតួប្រអប់ ការតម្រង់និមិត្តសញ្ញា និងការឆ្លាក់អក្សរនៅលើនោះអាចមិនត្រូវគ្នាយ៉ាងល្អឥតខ្ចោះ​ជាមួយមុខនាឡិកាខាងក្នុងទេ។

GMW-B5000PS

សណ្ឋានដែកអ៊ីណុកសម្រាប់ម៉ូដែលនេះត្រូវបានពង្រឹងមិនត្រឹមតែប្រើ​ដំណើរការកែច្នៃឡើងវិញ និងការពង្រឹងស្រទាប់ជ្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមការស្រោប TiC ​ផងដែរ។ ខ្នងតួប្រអប់ចាក់សោដោយវីស​ក៏​មាន​ស្រោប DLC ដែល​លាប​លើ​វា​ដែរ ហើយ​ត្រូវ​បាន​ឆ្លាក់​ដោយ​និមិត្តសញ្ញា​គម្រប់​ខួបទី 40 ឆ្នាំ។ ផ្កាយមួយត្រូវបានឆ្លាក់នៅលើប៊ូតុង "ម៉ូដ" នៅផ្នែកខាងឆ្វេងក្រោមនៃតួប្រអប់ ហើយឃ្លា "ចាប់តាំងពីឆ្នាំ 1983" លេចឡើងនៅលើមុខនាឡិកា។

*ដោយសារគ្រោង​ចាក់សោដោយវីសនៅខ្នងតួប្រអប់ ការតម្រង់និមិត្តសញ្ញា និងការឆ្លាក់អក្សរនៅលើនោះអាចមិនត្រូវគ្នាយ៉ាងល្អឥតខ្ចោះ​ជាមួយមុខនាឡិកាខាងក្នុងទេ។

ព័ត៌មានលម្អិត

DETAIL1

ការពិតអំពីប្រភពដើម និងការច្នៃប្រឌិតថ្មីឥតឈប់ឈរ៖ រចនាសម្ព័ន្ធ​ធន់នឹងការប៉ះទង្គិច​ស្រោបលោហៈពេញ

សមាសធាតុទ្រនាប់ដែលធ្វើពីជ័រល្អត្រូវបានដំឡើងនៅចន្លោះកងមុខដែកអ៊ីណុក និងតួប្រអប់។ ជាមួយនឹងផ្នែកខាងក្រៅនៃលោហៈរបស់វាក្នុងទម្រង់ដើមរបស់ G-SOCK ដំបូងបង្អស់ នាឡិកាដៃផ្ដល់ជូនគ្រោងរចនាសម្ព័នធន់នឹងការប៉ះទង្គិចខ្លាំងបំផុត។

*រូបភាពបង្ហាញពី GMW-B5000D-1។

DETAIL2

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

GMW-B5000PG/B5000PS

DETAIL3

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

GMW-B5000PG/B5000PS

*រូបភាពបង្ហាញពី GMW-B5000D-1។

DETAIL4

ការវេចខ្ចប់ពិសេស

MR-G Connected

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
នាឡិកា CASIO

( កម្មវិធីទូរសព្ទឆ្លាតវៃ )

GMW-B5000PS/B5000PG

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (មួយថ្ងៃបួនដង)
-  ការកំណត់នាឡិកាដៃមានភាពងាយស្រួល
-  ម៉ោងពិភពលោក (ប្រហែល 300 ទីក្រុង) និងពេលវេលាសម្រាប់ទីតាំងដែលអាចកំណត់បានផ្សេងទៀត
- ម៉ោង និងទីកន្លែង
ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាកាលបរិច្ឆេទ ម៉ោង និងទីតាំងបច្ចុប្បន្ននៅលើផែនទីនៅក្នុងកម្មវិធី។ អត្ថប្រយោជន៍ជាកំណត់ហេតុសកម្មភាព។

-  មុខងារំលឹក
នាឡិកានេះនឹងរំលឹកអ្នកអំពីព្រឹត្តិការណ៍ជិតមកដល់ចំនួនប្រាំដែលអ្នកបានកំណត់នៅក្នុងកម្មវិធី។

- មុខងារស្វែងរក​ទូរសព្ទ

 

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location