Skip to content
ខួបលើកទី 50 ឆ្នាំរបស់នាឡិកា Casio
FULL METAL
ស៊េរី 5000

GMW-B5000SS-2

G-SHOCK របស់ខ្ញុំ

សូមណែនាំនាឡិកាដែលរំលឹកដល់គម្រប់ខួប 50 ឆ្នាំរបស់នាឡិកា Casio ជាមួយការរចនាយកតាម GMW-B5000 ដែលជាម៉ូដែលផលិតនូវទម្រង់ដែលមាននិមិត្តសញ្ញារបស់ G-SHOCK ដំបូងបំផុត ប៉ុន្តែផ្នែកខាងក្រៅស្រោប​លោហៈពេញលេញ។ លក្ខណៈពិសេសនៃ​ការរចនារួមទាំងការរំលេចពណ៌ខៀវ និងមាស និងការរចនាដែលមានឆ្នូតផ្ដល់ការគោរពដល់ Casiotron និងធ្វើឱ្យនាឡិកាមើលទៅមានលក្ខណៈពិសេសយ៉ាងស័ក្ដិសមដែលធ្វើឱ្យនឹកឃើញដល់មេឃ និងសមុទ្រ។

  • ការរចនាលោហៈពេញលេញដែលរំលេចដោយពណ៌ខៀវ និងមាស
  • ខ្នងប្រអប់នាឡិកាចាក់សោដោយវីសដែលមានឆ្លាក់និមិត្តសញ្ញាគម្រប់ខួបលើកទី 50
  • ខ្សែនាឡិកាលោហៈដែលមានផ្ទៃពីរពណ៌
  • ការវេចខ្ចប់មិនប៉ះពាល់បរិស្ថានដ៏ពិសេស
  • កងមុខនាឡិកា និងប្រអប់នាឡិកាលុតដំ៖ ផលិតឡើងដោយមានក្ដីប្រាថ្នាធ្វើការកែលម្អរឱ្យបានល្អិតល្អន់បំផុត។
  • គម្រប់ខួបលើកទី 50 របស់នាឡិកា ​CASIO ពីខាងឆ្វេង៖ BGA-S290SS-2A, GMW-B5000SS-2, TRN-50SS-2A, PRW-61SS-2, ECB-2000SS-2A

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

លក្ខណៈពិសេស 1

ការរចនាដោយលោហៈពេញត្រូវបានរំលេចដោយពណ៌ខៀវ និងពណ៌មាស

បរិវេណនៃមុខនាឡិកាត្រូវបានតុបតែងដោយលំនាំឆ្នូតៗពេញនិយមនៃ Casiotron ដើម និងត្រូវបានផ្ដល់នូវភាពរលោងដ៏ស្រស់ស្អាតដោយដំណើរការបញ្ចេញចំហាយទឹកពណ៌មាស។ ដោយមានការរួមបញ្ចូលគ្នាជាមួយនឹងផ្ទៃ IP ពណ៌ខៀវដែលប្រើចំពោះផ្នែកខាងលើនៃមុខនាឡិកា ការរចនាផ្ដល់ឱ្យនាឡិកានូវអារម្មណ៍ទាក់ទាញនៅពេលកំពុងពាក់។ IP ពណ៌មាសត្រូវបានប្រើចំពោះប៊ូតុងចំហៀងផងដែរ សម្រាប់ការរចនាពិសេសបន្ថែម។

ការរចនាដោយលោហៈពេញត្រូវបានរំលេចដោយពណ៌ខៀវ និងពណ៌មាស
ការរចនាដោយលោហៈពេញត្រូវបានរំលេចដោយពណ៌ខៀវ និងពណ៌មាស

ខ្នងប្រអប់នាឡិកាចាក់សោដោយវីសដែលឆ្លាក់ដោយនិមិត្តសញ្ញាខួបលើកទី 50
លក្ខណៈពិសេស 2

ខ្នងប្រអប់នាឡិកាចាក់សោដោយវីសដែលឆ្លាក់ដោយនិមិត្តសញ្ញាខួបលើកទី 50

ខ្នងប្រអប់​នាឡិកាបំពាក់ដោយគ្រោង​វីសចាក់សោអ៊ីណុករឹងមាំដែលបិទភ្ជិតតឹងណែន។ ការស្រោបកាបូនដូចពេជ្រ (DLC) ត្រូវបានប្រើចំពោះលោហៈ ដើម្បីផ្ដល់នូវការធន់នឹងសំណឹកដែលល្អជាងមុន ហើយនិមិត្តសញ្ញាខួបលើកទី 50 ត្រូវបានឆ្លាក់នៅខ្នងប្រអប់នាឡិកា។

*ទិសដៅនៃប្រអប់ខាងក្រោយ​អាចប្រែប្រួលពីនាឡិកាមួយទៅនាឡិកាមួយ ដោយសារតែចំណុចលម្អិតនៃដំណើរការផលិត។

ខ្នងប្រអប់នាឡិកាចាក់សោដោយវីសដែលឆ្លាក់ដោយនិមិត្តសញ្ញាខួបលើកទី 50

លក្ខណៈពិសេស 3

ខ្សែលោហៈដែលមាន ផ្ទៃពីរពណ៌

ផ្ទៃពីរពណ៌ ពណ៌មាសនិងពណ៌ប្រាក់ត្រូវបានផ្ដល់នូវគន្លឹះកិបបីជាន់ជាលក្ខណៈពិសេសនៃការរចនាពិសេស។ ផ្នែកបត់ដែលត្រូវបានបង្ហាញនៅពេលបើក ឬបិទគន្លឹះកិបត្រូវបានឆ្លាក់ដោយលំនាំត្រីកោណ និងអក្សរ “ខួបលើកទី 50”។

ខ្សែលោហៈដែលមានផ្ទៃពីរពណ៌
ខ្សែលោហៈដែលមានផ្ទៃពីរពណ៌

ព័ត៌មានលម្អិត

ការវេចខ្ចប់ពិសេសដែលមិនប៉ះពាល់ដល់បរិស្ថាន

នាឡិកាត្រូវបានវេចខ្ចប់នៅក្នុងកញ្ចប់ពិសេសដែលមិនប៉ះពាល់ដល់បរិស្ថានផលិតពីវត្ថុធាតុដែលអាចកែច្នៃឡើងវិញ ហើយក៏មានកាបូបកប្បាសសម្រាប់រក្សាទុកគ្រឿងបន្ទាប់បន្សំផងដែរ។

ការវេចខ្ចប់ពិសេសដែលមិនប៉ះពាល់ដល់បរិស្ថាន
ការវេចខ្ចប់ពិសេសដែលមិនប៉ះពាល់ដល់បរិស្ថាន

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

បង្កើតថាមពលបានគ្រប់គ្រាន់ពីពន្លឺព្រះអាទិត្យដែលជាប្រភពថាមពលធម្មជាតិ សម្រាប់ប្រតិបត្តិការយ៉ាងរលូនសូម្បីតែប្រើមុខងារដែលប្រើថាមពលច្រើនបំផុតក៏ដោយ ចាប់ពីការភ្ជាប់ Bluetooth® រហូតដល់ការទទួលរលកវិទ្យុ។

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

ការបង្ហាញការពិតអំពីប្រភពដើម និងការច្នៃប្រឌិតថ្មីឥតឈប់ឈរ៖ រចនាសម្ព័ន្ធ​ធន់នឹងការប៉ះទង្គិច​ស្រោបដោយលោហៈពេញលេញ

សមាសធាតុទ្រនាប់ដែលធ្វើឡើងពីជ័រល្អត្រូវបានដំឡើងនៅចន្លោះកងមុខនិងប្រអប់អ៊ីណុក ដែលបង្កើតបានជារចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចនៃ G-SHOCK ដំបូងបង្អស់ ប៉ុន្តែនៅក្នុងនាឡិកាដែលមានផ្នែកខាងក្រៅជាលោហធាតុ។ លើសពីនេះ គ្រោង​រចនាសម្ព័ន្ធខ្នែងបី​ត្រូ​វបានប្រើសម្រាប់គ្រឿងភ្ជាប់ខ្សែ ដើម្បីបែងចែកការប៉ះទង្គិច​នឹទៅបំពង់តភ្ជាប់។

*រូបភាពបង្ហាញពី GMW-B5000D-1។

ការបង្ហាញការពិតអំពីប្រភពដើម និងការច្នៃប្រឌិតថ្មីឥតឈប់ឈរ៖ រចនាសម្ព័ន្ធ​ធន់នឹងការប៉ះទង្គិច​ស្រោបដោយលោហៈពេញលេញ
ការបង្ហាញការពិតអំពីប្រភពដើម និងការច្នៃប្រឌិតថ្មីឥតឈប់ឈរ៖ រចនាសម្ព័ន្ធ​ធន់នឹងការប៉ះទង្គិច​ស្រោបដោយលោហៈពេញលេញ

កងមុខនាឡិកា និងប្រអប់នាឡិកាលុតដំ៖ ផលិតឡើងដោយមានក្ដីប្រាថ្នាធ្វើការកែលម្អរឱ្យបានល្អិតល្អន់បំផុត

កងមុខនាឡិកា និងប្រអប់នាឡិកាលុតដំ៖ ផលិតឡើងដោយមានក្ដីប្រាថ្នាធ្វើការកែលម្អរឱ្យបានល្អិតល្អន់បំផុត

កងមុខនាឡិកា និងប្រអប់នាឡិកាឆ្លងកាត់ដំណើរការយ៉ាងល្អិតល្អន់នៃការលុតដំ ការកាត់ និងការប៉ូលា ដោយកែច្នៃពួកវាឱ្យទៅជាទម្រង់ដ៏រឹងមាំនិងមានអានុភាព។ ផ្ទៃគ្រើមម៉ត់​រលោងត្រូវបានប្រើសម្រាប់ផ្នែកខាងលើកងមុខ និងផ្ទៃកញ្ចក់ទៅជ្រុងគែម ដើម្បីបង្កើនសោភ័ណភាព​សណ្ឋានរបស់​លោហៈ។

*រូបភាពបង្ហាញពី GMW-B5000D-1។

កងមុខនាឡិកា និងប្រអប់នាឡិកាលុតដំ៖ ផលិតឡើងដោយមានក្ដីប្រាថ្នាធ្វើការកែលម្អរឱ្យបានល្អិតល្អន់បំផុត

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*រូបភាពបង្ហាញពី GMW-B5000D-1។

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត
Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

ខួបលើកទី 50 ឆ្នាំរបស់នាឡិកា Casio

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location