Skip to content
G-STEEL
GST-B200 Series

GST-B200D-1A

G-SHOCK របស់ខ្ញុំ

ពី G-SHOCK ដែលបន្តវិវត្តក្នុងដំណើរស្វែងរកភាពធន់មាំ ម៉ូដែល G-STEEL នេះមានរចនាសម្ព័ន្ធ​ការពារស្នូលកាបូន និងខ្សែ​ដែកអ៊ីណុកសុទ្ធ។ ប្រអប់ផលិតពីជ័រល្អដែលមានជាតិសរសៃកាបូន ទោះបីជាមានទម្ងន់ស្រាលក៏ដោយ ក៏ផ្ដល់នូវភាពរឹងមាំលើសពីជ័រធម្មតាដែរ។ ការពារការបាក់បែក និងការខូចទ្រង់ទ្រាយពីការប៉ះទង្គិច ដើម្បីការពារម៉ូឌុលខាងក្នុង។ ទំហំត្រូវបានកាត់បន្ថយ ដើម្បីឱ្យកាន់តែងាយស្រួលពាក់ ខណៈពេលដែលរក្សាបាននូវទម្រង់មុខដ៏ធំទូលាយដដែល។ ម៉ូដែលនេះមានបំពាក់អេក្រង់ LCD បញ្ច្រាសឌីជីថល ដើម្បីសម្រេចបានទាំងមុខងារ និងការរចនាខ្ពស់។ បានចាក់ផ្ទៃដោយការរចនាដ៏ធន់រឹងមាំ​ដែលបង្កើតបានជារូបរាងដ៏មានឥទ្ធិពល។ ម៉ូដែលដែលបង្ហាញពីការរចនា និងរចនាសម្ព័ន្ធការការពារការប៉ះទង្គិច​ដែលនឹងកំណត់ស្តង់ដារសម្រាប់​នាឡិកា G-SHOCK ជំនាន់ក្រោយ។

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

រចនាសម្ព័ន្ធការពារស្នូលកាបូន

រចនាសម្ព័ន្ធការពារស្នូលកាបូន

រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចថ្មីនេះការពារម៉ូឌុលជាមួយនឹងប្រអប់ជ័រធ្វើពីសរសៃកាបូនរឹង។

បច្ចេកវិទ្យា / ការរចនា

ប៊ូតុងធន់នឹងការប៉ះទង្គិច

ប៊ូតុងធន់នឹងការប៉ះទង្គិច

ប្រអប់កាបូនថ្មីជួយអភិវឌ្ឍចនាសម្ព័ន្ធប៊ូតុងថ្មី។

Full-dot STN LCD

Full-dot STN LCD

Super Illuminator (LED ដែលភ្លឺខ្លាំង)

Super Illuminator (LED ដែលភ្លឺ​ខ្លាំង)

Tough Solar

Tough Solar

ទំហំដែលសមសួនល្អ

ទំហំដែលសមសួនល្អ

រាងតូចជាង G-STEEL ពីមុន ប៉ុន្តែមានអង្កត់ផ្ចិតមុខវែងជាង 2.44 mm ។

ការប្រើប្រាស់

G-SHOCK Connected

G-SHOCK Connected ឥតគិតថ្លៃ

កម្មវិធីទូរសព្ទឆ្លាតវៃ

មុខងារសំខាន់ៗ

- ការកំណត់ម៉ោងរោទ៍
អាចដាក់ឈ្មោះម៉ោងរោទ៍បានរហូតដល់ 5 (កាលបរិច្ឆេទ និងម៉ោង)។

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ*
- ម៉ោងពិភពលោកជាង 300 ទីក្រុង*
- មុខងារស្វែងរកទូរសព្ទ


* ការធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទៃក្នុងយោងតាមល្វែងម៉ោង/ ព័ត៌មានអំពីម៉ោងសន្សំពន្លឺថ្ងៃចុងក្រោយបង្អស់

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែង
ដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។

ម៉ូដែលទូរសព្ទដែលអាចប្រើបាន (គិតត្រឹមខែមករា ឆ្នាំ 2019)

iOS៖ iOS 10 ឬជំនាន់ក្រោយ
Android៖ Android 6.0 ឬជំនាន់ក្រោយ

* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។

* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជ​សញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន​ Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
* ឈ្មោះ​ក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជ​សញ្ញា ឬពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location