*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GST-B400BD-1A2
ម៉ូឌុលស្តើងខ្លាំងដែលស្រោបដោយសរសៃកាបូនផ្ដល់ឱ្យនាឡិកា G-STEEL ទាន់សម័យ នេះនូវរូបរាងស្តើងបំផុត។ រចនាសម្ព័ន្ធការពារស្នូលកាបូនរឹងមាំ ប៉ុន្តេមានទម្ងន់ស្រាលទប់ទល់នឹងការប៉ះទង្គិចខាងក្រៅ និងរក្សាតំណភ្ជាប់ Bluetooth និងមុខងារថាមពលពន្លឹព្រះអាទិត្យ ទោះបីជាមានសមាសធាតុកាន់តែតូច និងម៉ូឌុលស្ដើងជាងមុនក៏ដោយ។ GST-B400 ដែលមានកម្រាស់ត្រឹមតែ 12.9mm ពីខ្នងប្រអប់រហូតដល់ផ្នែកខាងលើ នៃកងមុខគឺមានកម្រាស់ស្តើងជាងម៉ូដែលមុនមួយមីល្លីម៉ែត្រ។ ម៉ូដែលនេះផ្ដល់ជូនជម្រើសនៃរចនាប័ទ្មប្លែកៗចំនួនបួន ដែលរួមមានខ្សែលោហៈប្រាក់ និងប្រអប់ប្រាក់លក្ខណៈសាមញ្ញ ប្រអប់ប្រាក់ស្រាលអមដោយខ្សែជ័រពណ៌ខ្មៅ មុខនាឡិកាជាផ្ទៃរចនាដោយការបញ្ចេញចំហាយពណ៌ក្រហមគួរឱ្យចាប់អារម្មណ៍អមដោយកងមុខអ៊ីយ៉ុងពណ៌ខ្មៅ ឬ មុខនាឡិកាផ្ទៃរចនាដោយការបញ្ចេញចំហាយពណ៌ខៀវដិតគួរឱ្យចាប់អារម្មណ៍អមដោយកងមុខ និងខ្សែស្រោបដោយបន្ទះអ៊ីយ៉ុងពណ៌ខ្មៅ។ ជាមួយកងមុខខាងលើស្រោបដោយផ្ទៃប្រាំផ្សេងគ្នា និងកងមុខកណ្តាល ស្រោបដោយផ្ទៃបួន នាឡិកា G-STEEL ទាំងនេះផ្តល់នូវវាយនភាពលោហៈពិសេសពីគ្រប់មុំ។ * ទម្រង់ស្តើងបំផុត គិតត្រឹមខែធ្នូ ឆ្នាំ 2020
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ងាយស្រួលមើលក្នុងទីងងឹង