Skip to content
G-STEEL
ស៊េរី GST-B400

GST-B400CX-1A

G-SHOCK របស់ខ្ញុំ

សូមស្វាគមន៍ឆ្នាំម្សាញ់ជាមួយនឹងម៉ូដែល G-STEEL កំណែពិសេស ផលិតឡើងដោយលាយបញ្ចូលគ្នារវាង​លោហៈ និងជ័រ។ អបអរសាទរឆ្នាំ 2025 ជាមួយនឹងទម្រង់ច្នៃប្រឌិត និងការរចនាដែលយកលំនាំតាមសត្វពស់លេបកន្ទុយជារាងរង្វង់បែបបុរាណ។ GST-B400 ដ៏ស្ដើងនេះ​ មានផ្ទៃរចនាដែលជានិមិត្តសញ្ញាដ៏រុងរឿងបែបបុរាណអំពីសត្វពស់លេបកន្ទុយរបស់វាជារាងរង្វង់ តំណាងឱ្យភាពគ្មានទីបញ្ចប់ និងអមតៈ។ នាឡិកាដ៏ពិសេសនេះបំពាក់ដោយកងមុខនាឡិកាលោហៈពណ៌ប្រាក់ និងមុខនាឡិកាពណ៌ខ្មៅរំលេចពណ៌មាស ដើម្បីឱ្យមានការរចនាដែលនាំអ្នកពីកម្មវិធីធម្មតាទៅកម្មវិធីផ្លូវការ និងត្រឡប់មកវិញយ៉ាងរលូន។ ប៊ូតុងចំហៀង និងឆ្នូតសេះបង្កង់នៅមុខនាឡិកាពីទីតាំងម៉ោង 3 ដល់ម៉ោង 9 បន្ថែមភាពទាក់ទាញផ្នែកវាយនភាពតាមរយៈលក្ខណៈលំនាំសត្វពស់ដែលសំដៅដល់ឆ្នាំម្សាញ់។ ខ្នងប្រអប់នាឡិកាត្រូវបានឆ្លាក់ដោយរូបសត្វពស់លេបកន្ទុយរបស់វារាងជារង្វង់យ៉ាងពិសេស តំណាងឱ្យលទ្ធភាពគ្មានទីបញ្ចប់។ GST-B400 ប្រមូលផ្ដុំសមាសធាតុតូចៗ និងម៉ូឌុលកាន់តែស្ដើង ដើម្បីផ្ដល់ទម្រង់កាន់តែស្ដើង តែនៅតែរក្សាមុខងារតភ្ជាប់ Bluetooth និងមុខងារបញ្ចូលថាមពលពីពន្លឺព្រះអាទិត្យដែលអ្នកចង់បានសម្រាប់ភាពងាយស្រួលកាន់តែប្រសើរ និងការស៊ីថាមពលតិចជាងមុន។ បន្ថែមទៅលើរចនាសម្ព័ន្ធការពារស្នូលកាបូនរបស់នាឡិកានេះ អ្នកទទួលបាន G-STEEL ដែលស្ដើងបំផុត (គិតត្រឹមខែធ្នូ ឆ្នាំ 2024) ដែលវាស់ថាមានទំហំត្រឹមតែ 12.9 mm ពីខ្នងនាឡិកាទៅផ្នែកខាងលើកងមុខនាឡិកា ស្ដើងជាង GST-B100 មួយមិល្លីម៉ែត្រ។ ការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនចំពោះគ្រឿងលម្អិតតូចបំផុត ដូចជាប៊ូតុងដែកអ៊ីណុកធំ ងាយស្រួលចុច ខ្សែជ័រ និងប្រអប់នាឡិកាលោហៈប្រាក់ដែលបង្ហាញពីផ្ទៃរចនាខុសប្លែកពីគ្នានៅលើកងមុខនាឡិកាផ្នែកខាងលើ និងកណ្ដាល — បានបង្កើតរូបរាងឆើតឆាយ និងផ្លាស់ប្ដូរពីរូបរាងដើមស័ក្តិសមសម្រាប់ឆ្នាំម្សាញ់។

  • ការវេចខ្ចប់

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location