Skip to content
G-STEEL
ស៊េរី GST-B600

GST-B600A-1A6

G-SHOCK របស់ខ្ញុំ

សូមណែនាំ GST-B600 — ដែលជា G-SHOCK តូចជាងមុន និង G-STEEL ប្រភេទជ័រលាយលោហៈស្តើងបំផុតក្នុងពេលបច្ចុប្បន្ន​។ GST-B600 ជាមួយនឹងការលាយបញ្ចូលគ្នារវាងសមាសធាតុលោហៈ និងជ័រ មានរូបរាងស្តើង 11.3 mm ដោយមានប្រអប់​តូចដ៏ពេញនិយម ដែលមានអង្កត់ផ្ចិតត្រឹមតែ 42 mm ដោយរក្សាបាននូវរចនាសម្ព័ន្ធកងលោហៈ​ពីរផ្នែកដែលជាចំណុចដែលគេស្គាល់អំពី​ G -STEEL។

  • Back engraving
  • LED light

លក្ខណៈបច្ចេកទេស

រូបរាងតូច និងស្ដើងសម្រាប់ភាពងាយស្រួលក្នុងការពាក់

ម៉ូឌុលតូចជាងមុន និងស្តើងជាងមុនត្រូវបានការពារដោយប្រអប់​ដែលផលិតដោយជ័រល្អ ដើម្បីឱ្យប្រអប់មានរូបរាងតូចបំផុត ស្តើងបំផុត និងស្រាលបំផុតនៃខ្សែស្រឡាយ G-STEEL ខណៈពេលដែលនៅតែអាចផ្ទុកសមត្ថភាព Bluetooth® និងប្រព័ន្ធសាកថ្ម Tough Solar។ នាឡិកាធ្វើពីលោហៈនេះផ្តល់នូវភាពទាន់សម័យដែលស័ក្តិសម និងងាយស្រួលតម្រូវតាមសម្លៀកបំពាក់របស់អ្នក មិនថាសម្រាប់ការងារ ឬការកម្សាន្តនោះទេ។

រូបរាងតូច និងស្ដើងសម្រាប់ភាពងាយស្រួលក្នុងការពាក់

ការផលិតកងមុខ​ពីរ​ផ្នែក​បង្ហាញ​ពី​សោភ័ណភាព​រចនា​សម្ព័ន្ធ​ដ៏​ប្រណិត

ផ្នែកខាងក្រៅដ៏រឹងមាំរួមបញ្ចូលគ្នានូវកងមុខខាងលើរាងសំប៉ែត និងវីសខាងមុខ។ ការផលិតកងមុខពីរផ្នែកអាចធ្វើទៅបាននូវ​គ្រឿងបង្គុំដ៏ស្មុគស្មាញដែលត្រូវការសម្រាប់ភាពស្រស់ស្អាតនៃរចនាសម្ព័ន្ធនៅក្នុងលោហៈ និងអាចឱ្យផ្នែកផ្សេងគ្នានៃកងមុខ​នីមួយៗមានផ្ទៃ​ផ្ទាល់ខ្លួនរបស់វា។ បច្ចេកទេសប៉ូលា រួមទាំងផ្ទៃរចនាម៉ត់ ការសំលៀង និងផ្ទៃកញ្ចក់ ត្រូវបានគេប្រើទៅលើផ្ទៃផ្សេងៗ ដើម្បីបញ្ចេញនូវវាយនភាពលោហធាតុ​ដ៏ទំនើបឱ្យមើលទៅស្រស់ស្អាតពីគ្រប់គែម។

ការផលិតកងមុខ​ពីរ​ផ្នែក​បង្ហាញ​ពី​សោភ័ណភាព​រចនា​សម្ព័ន្ធ​ដ៏​ប្រណិត

ការរចនាមុខវិមាត្រឱ្យមើលទៅរឹងមាំ និងអង់អាច

គ្រឿងភ្ជាប់នៅលើបាតនៃមុខនាឡិកាស្ថិតនៅខាងក្រោមគ្រឿងសម្គាល់ទ្រនិចធំ ទ្រនិចម៉ោង និងនាទី និងអេក្រង់ LCD ដែលមានរាងពិសេស។ ទម្រង់បីវិមាត្រនេះផ្តល់នូវរូបរាងបែបស៊ីជម្រៅ អំណាច និងភាពអង់អាចខ្លាំង។ មុខនាឡិកា GST-B600A ត្រូវបានចាក់ផ្ទៃពណ៌ស្វាយ ដោយបន្ថែមរចនាប័ទ្មពណ៌ទៅលើនាឡិកាដែលនាំមកនូវភាពទាន់សម័យពេញលេញដល់កដៃរបស់អ្នក។

​មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យជាមួយ Bluetooth® ជួយ​បង្កើន​ភាពត្រឹមត្រូវ និង​ភាពជឿជាក់

​មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យជាមួយ Bluetooth® ជួយ​បង្កើន​ភាពត្រឹមត្រូវ និង​ភាពជឿជាក់

Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*រូបភាពបង្ហាញពី GST-B600D-1A។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location