Skip to content
ឌីជីថល
ស៊េរី 5000

GW-5000HS-1

G-SHOCK របស់ខ្ញុំ

ធ្វើឱ្យបទពិសោធមើលម៉ោងរបស់អ្នកប្រសើរមួយកម្រិតទៀតតាមរយៈនាឡិកាស៊េរីចាស់ដែលវិវត្តជាបន្តបបន្ទាប់ចុងក្រោយបំផុតនៃ DW-5000C ដែលជានាឡិកា G-SHOCK ដំបូងបង្អស់ដែលទទួលបានប្រជាប្រិយភាពនៅក្នុងឆ្នាំ 1983។ នាឡិកាស៊េរីចាស់ៗទាំងនេះដែលប្រើនៅលើនាឡិកា GW-5000 ផ្ដល់ជូនមុខងារកម្រិតខ្ពស់ដូចគ្នានៅក្នុងមុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យ និងគ្រប់គ្រងដោយវិទ្យុ ហើយឥឡូវនេះមានជម្រើសពណ៌តែមួយថ្មីៗ។ ទុកចិត្តចុះ ភាពលម្អិតលើការរចនាដ៏ពេញនិយមរបស់នាឡិកា G-SHOCK ដើម ចាប់ពីភាពទំនើបរឹងមាំរបស់ប្រអប់លោហៈរហូតដល់ខ្នងប្រអប់ចាក់សោដោយវីស និងការរចនាមុខ មានរចនាបថដូចគ្នាដដែល។ ទោះបីជាយកលំនាំតាមនាឡិកា G-SHOCK ដំបូងបង្អស់ក៏ដោយ នាឡិកាទាំងនេះក៏កាន់តែរឹងមាំថែមទៀត។ ប្រអប់លោហៈ និងខ្នងប្រអប់ចាក់សោដោយវីសត្រូវបានចាក់ផ្ទៃដោយការស្រោបកាបូនដូចពេជ្រដើម្បីទទួលបានភាពធន់នឹងការសឹកកាន់តែប្រសើរ។ ខ្នងប្រអប់ចាក់សោដោយវីសរចនាបន្ថែមទៀតនូវ​ផ្ទៃកញ្ចក់ដែលបង្ហាញពីគុណភាព។ កងមុខ ខ្សែ និងសមាសធាតុជ័រសំខាន់ៗផ្សេងទៀតត្រូវបានផលិតពីជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុរំពឹងថាជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ នាឡិកាទាំងនេះនាំយកបច្ចេកវិទ្យាដ៏ទំនើបទៅការរចនាគ្មានដែនកំណត់នៅឆ្នាំ 1983 ដើម្បីផ្ដល់នូវឧត្ដមភាពសម័យទំនើបពិតប្រាកដ។

  • ប្រអប់លោហៈ
  • ខ្នងប្រអប់ចាក់សោដោយវីស
  • ការរចនាមុខ៖ ការគោរពចំពោះនាឡិកា G-SHOCK ដំបូងបង្អស់
  • ផលិត​នៅប្រទេស​ជប៉ុន
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
  • អំពូល LED

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

ប្រអប់លោហៈ និងខ្នងប្រអប់​ចាក់សោដោយវីស

បច្ចេកវិទ្យាសំខាន់របស់ G-SHOCK — រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិច — ត្រូវបានផលិតឡើងវិញជាមួយនឹងប្រអប់លោហៈដូចគ្នា និងការរចនាខ្នងប្រអប់​ចាក់សោដោយវីសដែលប្រើនៅលើ DW-5000C ដំបូងបំផុត។ ការស្រោបដោយ DLC ត្រូវបានប្រើទៅលើខ្នងប្រអប់​ចាក់សោដោយវីសដើម្បីផ្តល់ភាពធន់នឹងសំណឹកកាន់តែប្រសើរឡើង ហើយផ្ទៃកញ្ចក់បន្ថែមភាពទាក់ទាញវាយនភាពកាន់តែប្រសើរ។


ការរចនាមុខ៖ ការគោរពចំពោះ G-SHOCK ដំបូងបង្អស់ដែលមិនធ្លាប់មាន

ក្រម​រចនានៃ G-SHOCK ដំបូងបំផុតត្រូវបានយកមកប្រើ រួមទាំងគំរូឥដ្ឋដ៏ល្បីល្បាញ — ឡូហ្គោ “SHOCK RESIST” និងទ្រនិចម៉ូដ និងមុខងារ។

ការរចនាមុខ៖ ការគោរពចំពោះ G-SHOCK ដំបូងបង្អស់ដែលមិនធ្លាប់មាន

ផលិត​នៅប្រទេស​ជប៉ុន

នាឡិកានេះត្រូវបានបង្កើតនៅ Yamagata Casio ដែលជា "រោងចក្រមេ" កន្លែងផលិត G-SHOCK ជាលើកដំបូង។ ការប្រកាន់ខ្ជាប់ដើមកំណើតម៉ូដែលដំបូងបំផុតនោះ ធ្វើឱ្យនាឡិកាទាំងនេះស្នងមរតកពីស្មារតីដើមនៃភាពធន់រឹងមាំ ដែលម៉ាកយីហោផលិតនៅប្រទេសជប៉ុននេះបានផ្តល់ឱ្យពិភពលោក។


ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើក្នុងកងមុខនាឡិកា ខ្សែនាឡិកា និងជាច្រើនទៀត ត្រូវបានផលិតដោយជ័របែបជីវសាស្រ្ត ដែលត្រូវបានផលិតដោយការប្រើប្រាស់ធនធានសរីរាង្គដែលកើតឡើងវិញ ហើយត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

នាឡិកាដើរដោយថាមពលពន្លឺព្រះអាទិត្យ និងគ្រប់គ្រងដោយវិទ្យុ​ Multiband 6 ដើម្បីធ្វើការកំណត់ម៉ោងបានត្រឹមត្រូវ

នាឡិកាដើរដោយថាមពលពន្លឺព្រះអាទិត្យ និងគ្រប់គ្រងដោយវិទ្យុ​ Multiband 6 ដើម្បីធ្វើការកំណត់ម៉ោងបានត្រឹមត្រូវ

Super Illuminator (ពន្លឺភ្លើង LED ស្វ័យប្រវត្តិពេញលេញដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីឱ្យអាចមើលនាឡិកាបានច្បាស់នៅទីងងឹត

* រូបភាពបង្ហាញពី GW-5000HS-1 (រូបភាពទីមួយ) និង GW-5000HS-7 (រូបភាពទីពីរ)។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location