Skip to content
MASTER OF G - SEA
FROGMAN

GW-8230B-9A

G-SHOCK របស់ខ្ញុំ

​​​ឈានចូល​ដល់ការ​ប្រារព្ធ​ខួប​លើក​ទី 30 នៃ​នាឡិកា G-SHOCK Master របស់​គ្រួសារត្រកូល G Frogman នៃ​នាឡិកា​អ្នក​មុជ​ទឹក​ពេញ​លក្ខណៈ​ជាមួយ​នឹង​ស្តង់ដារ ISO ធន់​មិនងាយជ្រាបទឹកជម្រៅ 200 ម៉ែត្រ។ Frogman ជំនាន់ទីពីរ ដែលមានប្រជាប្រិយភាពមិនធ្លាប់មានគឺ DW-8200 បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគេដាក់ចេញវាឡើងវិញនៅក្នុងឆ្នាំ 1990 និង 1993 ជាមួយនឹងការរចនាលក្ខណៈមិនស្មើគ្នាដែលមានឥទ្ធិពលខ្ពស់ជាមួយនឹងកងមុខជ័រ និងប្រអប់ទីតានីញ៉ូម។ លើសពីការបង្ហាញវត្តមាននៃ​ការរចនាដើមនេះសារជាថ្មី GW-8230B តំណាងឱ្យការវិវត្តថ្មី ដែលវាគឺជា Frogman ដំបូងគេដោយកងមុខ និងខ្សែនាឡិកាផលិតចេញពីជ័រជីវម៉ាសដែល​មិនប៉ះពាល់ដល់ផែនដី។ បន្ថែម Tough Solar ថាមពលដើរដោយបន្ទះស្រូបពន្លឺព្រះអាទិត្យដែលត្រូវបានរចនាឡើង​ជាពិសេសដើម្បីបង្កើតរូបរាងរបស់មុខនាឡិកា DW-8200 ហើយអ្នកមាននាឡិការបស់អ្នក​មុជទឹកពិសេសដែល​លើសពីអ្វីដែលរំពឹងទុកដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ការផលិតមានកំណត់នេះបង្កើតឡើងវិញនូវពណ៌ដ៏ពេញនិយម DW-8200B-9A ពណ៌ខ្មៅ និងពណ៌មាស ដោយបន្ថែមមុខងារបច្ចេកវិទ្យាខ្ពស់ដើម្បីនាំយកបច្ចេកវិទ្យាទំនើប​នៃសតវត្សទី 21 ដល់​ការរចនានាទសវត្សរ៍ឆ្នាំ 1990។ ខ្នងប្រអប់ទីតាញ៉ូម និងអំពូលភ្លើង LED ទាំងពីរនេះបង្ហាញការរចនាពិសេសខួបលើកទី 30 របស់ Frogman។

  • អំពូល LED
  • ការឆ្លាក់ខ្នងខាងក្រោយ
  • កញ្ចប់

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location