*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GW-9500-3
-
-
-
-
-
-
-
-
ការឆ្លាក់ខ្នងខាងក្រោយ
-
-
ផ្ទាំងបង្ហាញត្រីវិស័យឌីជីថល
-
ផ្ទាំងបង្ហាញឧបករណ៍វាស់រយៈកម្ពស់
-
ផ្ទាំងបង្ហាញឧបករណ៍វាស់សម្ពាធបរិយាកាស / ទែម៉ូម៉ែត្រ
-
អំពូល LED
យកឈ្នះភូមិសាស្រ្តដីកាន់តែពិបាកដោយមានការគាំទ្រយ៉ាងប្រសើរ ជានាឡិកាដ៏រឹងមាំមួយដែលមានការរចនាអង់អាច អំណាច និងបំពាក់សិនស័របីគ្រាប់។ នាឡិកាដៃម៉ាក G-SHOCK ជាស៊េរី Master of G ដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកជំនាញដែលធ្វើការក្នុងមជ្ឈដ្ឋានពិបាកបំផុត សូមណែនាំ MUDMAN ដែលមានបំពាក់សិនស័របីគ្រាប់ដែលមានគ្រោងធន់នឹងភក់។ ប៊ូតុងខាងមុខមានទំហំធំ ងាយស្រួលចុច និងប៊ូតុងមានបំពាក់សិនស័រផ្ទាល់ចំនួនបីនៅចំហៀងត្រូវបានរៀបចំដើម្បីបង្ហូរភក់ និងទឹកចេញ និងត្រូវបានការពារដោយបំពង់ដែកអ៊ីណុករាងស៊ីឡាំង។ ដងប៊ូតុងក៏មានបំពាក់ដោយកងទ្រនាប់សម្រាប់ការពារភក់ និងធូលីផងដែរ ដូច្នេះអ្នកអាចពាក់វាបាននៅក្នុងស្ថានភាពពិបាកបំផុតដោយមិនមានបញ្ហា។ ការរចនាដ៏អង់អាចមានអេក្រង់ LCD ពីរស្រទាប់ ក៏ដូចជាសិនស័របីគ្រាប់ ដើម្បីផ្ដល់អំណានរយៈកម្ពស់ ទិសដៅ សីតុណ្ហភាព និងសម្ពាធខ្យល់ ដោយផ្ទាល់ទៅនាឡិកាលើកដៃរបស់អ្នក។ ម៉ូឌុលស្តើង និងគ្រោងរចនាសម្ព័ន្ធប្រអប់ការពារស្នូលកាបូន មានន័យថាលក្ខណៈពិសេសទាំងអស់នេះមាននៅក្នុងនាឡិកាដែលមានរាងស្តើង និងតូចជាងមុនជាទម្រធន់ និងរឹងមាំដោយងាយស្រួលពាក់លើកដៃ។ ការរចនាស៊េរី MUDMAN ដ៏ស្ដើង ប៉ុន្តែមានអំណាចខ្លាំង បំពាក់នូវមុខងារមានប្រយោជន៍ពេញលេញនៅផ្នែកខាងក្រៅដ៏ទាក់ទាញ ដែលបង្កើតឡើងដោយការរួមបញ្ចូលដ៏ស្មុគស្មាញនៃសមាសធាតុ។ ត្រីវិស័យឌីជីថលមានប្រយោជន៍ជាងពេលណាទាំងអស់ ដោយសារ LCD ពីរស្រទាប់ ដែលបង្ហាញក្រាហ្វិកត្រីវិស័យនៅលើស្រទាប់ខាងលើ និងពេលវេលា ព្រមទាំងអំណានផ្សេងទៀតនៅលើស្រទាប់ខាងក្រោម។ GW-9500-3 និង GW-9500-1A4 មានអេក្រង់ LCD ពីរស្រទាប់អវិជ្ជមាន។ ដោយនាំយកមុខងារមានប្រយោជន៍ដល់កម្រិតថ្មីទាំងស្រុង ថាមពលពន្លឺព្រះអាទិត្យដែលគ្រប់គ្រងដោយវិទ្យុអាចឱ្យអ្នកកំណត់ពេលវេលាជាក់លាក់ដែលដំណើរការដោយពន្លឺព្រះអាទិត្យ ចំណែកឯ Super Illuminator ផ្ដល់លទ្ធភាពមើលឃើញ ទោះបីជានៅកន្លែងទីងងឹតក៏ដោយ។ ប្រអប់ កងមុខ និងខ្សែនាឡិកាជ័រអ៊ុយរ៉ែនត្រូវបានផលិតដោយជ័របែបជីវសាស្រ្ដដែលយកចេញពីធនធានសរីរាង្គកកើតឡើងវិញ។ ខ្នងប្រអប់មានឆ្លាក់រូបសញ្ញាគ្រឿងសម្គាល់ MUDMAN កំពុងកាន់ត្រីវិស័យ។
-
-
-
-
-
-
-
-
ការឆ្លាក់ខ្នងខាងក្រោយ
-
-
ផ្ទាំងបង្ហាញត្រីវិស័យឌីជីថល
-
ផ្ទាំងបង្ហាញឧបករណ៍វាស់រយៈកម្ពស់
-
ផ្ទាំងបង្ហាញឧបករណ៍វាស់សម្ពាធបរិយាកាស / ទែម៉ូម៉ែត្រ
-
អំពូល LED
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលមើលក្នុងទីងងឹង
-
ធន់នឹងភក់
លក្ខណៈបច្ចេកទេស
ភាពយន្តផលិតផល
លក្ខណៈពិសេស 1
ការរចនាធន់រឹងមាំដើម្បីបំពេញតាមការប្រើប្រាស់ដែលត្រូវការពេល និងកម្លាំងច្រើន៖ យកលំនាំតាមឧបករណ៍សម្រាប់អ្នកជំនាញ
យកលំនាំតាមឧបករណ៍សម្រាប់អ្នកជំនាញ ដែលបានផលិតឡើងដើម្បីប្រើក្នុងស្ថានភាពដ៏លំបាកបំផុត ការរចនាដ៏រឹង និងធន់ផ្តល់នូវភាពរឹងមាំ ស្តើង និងងាយស្រួលប្រើប្រាស់។ ការរចនាកងមុខដោយកាត់បន្ថយកម្ពស់អាចធ្វើទៅបានដោយកាត់កញ្ចក់ និងប្រើប្រាស់វិធីដាក់កាវស្អិតកញ្ចក់ថ្មី រីឯគ្រោងរចនាសម្ព័ន្ធការពារស្នូលកាបូនធានានូវភាពរឹងខ្ពស់ ដើម្បីឱ្យទទួលបានទម្រង់ស្តើង និងតូចជាងមុន។ ទោះបីជាប្រើប្រាស់បច្ចេកវិទ្យាសិនស័របីគ្រាប់ និង LCD ពីរស្រទាប់ក៏ដោយ ក៏តួប្រអប់នៅតែមានទំហំស្ដើងត្រឹមតែ 14.88 mm ប៉ុណ្ណោះ។ ឧបករណ៍ការពារពហុសមាសធាតុ និងប៊ូតុងខាងមុខដាច់ដោយឡែកធ្វើឱ្យរូបរាងនាឡិកាកាន់តែមើលទៅមានភាពរឹងមាំអស្ចារ្យ។

លក្ខណៈពិសេស 2
LCD ពីរជាន់៖ ផ្តល់ភាពងាយស្រួលមើលត្រីវិស័យកាន់តែប្រសើរ
ជាឧបករណ៍មានប្រយោជន៍ក្នុងស្ថានភាពជួយសង្រ្គោះជីវិត គុណប្រយោជន៍នៃត្រីវិស័យឌីជីថលត្រូវបានធ្វើឱ្យប្រសើរឡើង។ LCD ស្រទាប់ពីរជាន់នេះអាចឱ្យក្រាហ្វិកត្រីវិស័យបង្ហាញនៅលើស្រទាប់ខាងលើ រីឯស្រទាប់ខាងក្រោមផ្តល់ការបង្ហាញម៉ោង និងការវាស់ស្ទង់ផ្សេងៗបានធំទូលាយ។ អំពូល LCD ក៏ត្រូវបានធ្វើឱ្យស្តើងជាងមុនដើម្បីកាត់បន្ថយទំហំ ទោះបីជាមានពីរស្រទាប់ក៏ដោយ។ ការប្រើប្រាស់អេក្រង់ LCD ផ្ទៃពណ៌ខ្មៅ ដែលមានគ្រោងពីរជាន់គឺជាការផលិតលើកដំបូងសម្រាប់ G-SHOCK ផងដែរ។

លក្ខណៈពិសេស 3
គ្រោងដែលធន់នឹងភក់៖ សកម្មភាពដែលជាជំនួយនៅក្នុងស្ថានភាពដ៏លំបាក
ប៊ូតុងខាងមុខ និងប៊ូតុងសិនស័រផ្ទាល់ចំនួនបីត្រូវបានការពារដោយគ្រឿងដែកអ៊ីណុករាងស៊ីឡាំង និងមានទម្រង់ធំ ងាយស្រួលប្រើប្រាស់ ដែលត្រូវបានរចនាឡើងដើម្បីការពារមិនឱ្យភក់ និងទឹកចូល។ ដងប៊ូតុងក៏ត្រូវបានបំពាក់ដោយកងទ្រនាប់ដើម្បីរារាំងការប្រឡាក់ភក់ និងធូលី។

លក្ខណៈពិសេស 4
តួអក្សរតំណាង MUDMAN៖ ត្រូវបានឆ្លាក់យ៉ាងរស់រវើកនៅលើខ្នងប្រអប់នាឡិកា
តួអក្សរតូចតំណាង MUDMAN ត្រូវបានឆ្លាក់នៅលើខ្នងប្រអប់។ ការរចនាដែលបានកែប្រែបង្ហាញពីការវិវត្តថ្មីនៃស៊េរី MUDMAN។
លក្ខណៈពិសេស 1
ការរចនាធន់រឹងមាំដើម្បីបំពេញតាមការប្រើប្រាស់ដែលត្រូវការពេល និងកម្លាំងច្រើន៖ យកលំនាំតាមឧបករណ៍សម្រាប់អ្នកជំនាញ
យកលំនាំតាមឧបករណ៍សម្រាប់អ្នកជំនាញ ដែលបានផលិតឡើងដើម្បីប្រើក្នុងស្ថានភាពដ៏លំបាកបំផុត ការរចនាដ៏រឹង និងធន់ផ្តល់នូវភាពរឹងមាំ ស្តើង និងងាយស្រួលប្រើប្រាស់។ ការរចនាកងមុខដោយកាត់បន្ថយកម្ពស់អាចធ្វើទៅបានដោយកាត់កញ្ចក់ និងប្រើប្រាស់វិធីដាក់កាវស្អិតកញ្ចក់ថ្មី រីឯគ្រោងរចនាសម្ព័ន្ធការពារស្នូលកាបូនធានានូវភាពរឹងខ្ពស់ ដើម្បីឱ្យទទួលបានទម្រង់ស្តើង និងតូចជាងមុន។ ទោះបីជាប្រើប្រាស់បច្ចេកវិទ្យាសិនស័របីគ្រាប់ និង LCD ពីរស្រទាប់ក៏ដោយ ក៏តួប្រអប់នៅតែមានទំហំស្ដើងត្រឹមតែ 14.8 mm ប៉ុណ្ណោះ។ ឧបករណ៍ការពារពហុសមាសធាតុ និងប៊ូតុងខាងមុខដាច់ដោយឡែកធ្វើឱ្យរូបរាងនាឡិកាកាន់តែមើលទៅមានភាពរឹងមាំអស្ចារ្យ។
លក្ខណៈពិសេស 2
LCD ពីរជាន់៖ ផ្តល់ភាពងាយស្រួលមើលនត្រីវិស័យកាន់តែប្រសើរ
ជាឧបករណ៍មានប្រយោជន៍ក្នុងស្ថានភាពជួយសង្រ្គោះជីវិត គុណប្រយោជន៍នៃត្រីវិស័យឌីជីថលត្រូវបានធ្វើឱ្យប្រសើរឡើង។ LCD ស្រទាប់ពីរជាន់នេះអាចឱ្យក្រាហ្វិកត្រីវិស័យបង្ហាញនៅលើស្រទាប់ខាងលើ រីឯស្រទាប់ខាងក្រោមផ្តល់ការបង្ហាញម៉ោង និងការវាស់ស្ទង់ផ្សេងៗបានធំទូលាយ។ អំពូល LCD ក៏ត្រូវបានធ្វើឱ្យស្តើងជាងមុនដើម្បីកាត់បន្ថយទំហំ ទោះបីជាមានពីរស្រទាប់ក៏ដោយ។ ការប្រើប្រាស់អេក្រង់ LCD ផ្ទៃពណ៌ខ្មៅ ដែលមានគ្រោងពីរជាន់គឺជាការផលិតលើកដំបូងសម្រាប់ G-SHOCK ផងដែរ។


លក្ខណៈពិសេស 3
គ្រោងដែលធន់នឹងភក់៖ សកម្មភាពដែលជាជំនួយនៅក្នុងស្ថានភាពដ៏លំបាក
ប៊ូតុងខាងមុខ និងប៊ូតុងសិនស័រផ្ទាល់ចំនួនបីត្រូវបានការពារដោយគ្រឿងដែកអ៊ីណុករាងស៊ីឡាំង និងមានទម្រង់ធំ ងាយស្រួលប្រើប្រាស់ ដែលត្រូវបានរចនាឡើងដើម្បីការពារមិនឱ្យភក់ និងទឹកចូល។ ដងប៊ូតុងក៏ត្រូវបានបំពាក់ដោយកងទ្រនាប់ដើម្បីរារាំងការប្រឡាក់ភក់ និងធូលី។
លក្ខណៈពិសេស 4
តួអក្សរតំណាង MUDMAN៖ ត្រូវបានឆ្លាក់យ៉ាងរស់រវើកនៅលើខ្នងប្រអប់នាឡិកា
តួអក្សរតូចតំណាង MUDMAN ត្រូវបានឆ្លាក់នៅលើខ្នងប្រអប់។ ការរចនាដែលបានកែប្រែបង្ហាញពីការវិវត្តថ្មីនៃស៊េរី MUDMAN។



DETAIL1
ជ័របែបជីវសាស្រ្ត
ប្រអប់ កងមុខ និងខ្សែនាឡិកាអ៊ុយរ៉េតានទន់ ត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើធនធានសរីរាង្គដែលអាចកកើតឡើងវិញបាន ដូចជារុក្ខជាតិប្រេងល្ហុង និងពោត វត្ថុធាតុដើមនេះត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

DETAIL2
មានសិនស័របីគ្រាប់ (ត្រីវិស័យឌីជីថល ឧបករណ៍វាស់សម្ពាធបរិយាកាស/ឧបករណ៍វាស់រយៈកម្ពស់ និងទែម៉ូម៉ែត្រ) បង្ហាញពីអារម្មណ៍នៃការផ្លាស់ប្តូរបែបធម្មជាតិ

DETAIL3
នាឡិកាដើរដោយថាមពលពន្លឺព្រះអាទិត្យគ្រប់គ្រងដោយវិទ្យុ 6 ដែលមានកម្រិតបញ្ជូនច្រើន ដើម្បីធ្វើការកំណត់ម៉ោងបានត្រឹមត្រូវ

DETAIL4
Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
*រូបភាពបង្ហាញពី GW-9500-3។