*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
MASTER OF G - SEA
FROGMAN
GWF-A1000XC-1A
ស្វាគមន៍មកកាន់នាឡិកាប្រភេតអាណាឡុក G-SHOCK Master of G Frogman ជាមួយខ្សែចម្រុះ។ នាឡិកាទាំងនេះត្រូវបានរចនាឡើងដើម្បីប្រតិបត្តិការសម្រាប់អ្នកមុជទឹក ផ្តល់នូវភាពជាប់ធន់ និងភាពស្រាលជាមួយស៊ុមពាក់កណ្តាលធ្វើពីជ័រដ៏ល្អសម្រាប់ WF-A1000XC និងជ័រកាបូនសម្រាប់ GWF-A1000C។ ខ្សែចម្រុះនេះត្រូវបានបំពេញបន្ថែមដោយក្លាស់គន្លឹះជាមួយឧបករណ៍ពង្រីក ដើម្បីរអិលយ៉ាងងាយស្រួលនៅលើអាវរឹបកីឡា។ នាឡិកា Frogman ពិសេសទាំងនេះ មិនមានការសម្របលើម៉ូត និងពណ៌ឡើយ។ បំពាក់ដោយកងមុខដែកអ៊ីណុកស្រោបដោយអ៊ីយ៉ុងពណ៌ខៀវដ៏ស្រស់ស្អាតជាមួយខ្សែទីពីរ ដែលមានពណ៌លឿងស្រស់ស្អាត គួរឱ្យទាក់ទាញ។ ឬជ្រើសយកការរចនាដែលមានពណ៌លេចធ្លោ- ពីស្រទាប់ពណ៌ទឹកក្រូចតែមួយ នៅក្នុងកងមុខកាបូនស្រោបលោហៈរហូតដល់កងមុខនាឡិកាខាងក្នុង ជាពណ៌ទឹកក្រូចដិត។
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ល្អបំផុតសម្រាប់អ្នកមុជទឹក