Skip to content
មានការកំណត់ចំនួនត្រឹម 800 នាឡិកាទូទាំងពិភពលោក ដែលនាឡិកានីមួយៗមានលេខសៀរៀល
MR-G
ស៊េរី MRG-B2000

MRG-B2000JS-1A

G-SHOCK របស់ខ្ញុំ

សូមណែនាំឱ្យស្គាល់ G-SHOCK ដ៏គួរឱ្យទាក់ទាញ ដែលបានបំផុសគំនិតដោយសិល្បៈនៃការលុតដំដាវកាតាណារបស់ជប៉ុន ពីខ្សែស្រឡាយនាឡិកាដ៏ល្បីម៉ាក MR-G ដែលផ្ដល់ការគោរពដល់ហត្ថកម្មបែបប្រពៃណី។ ទាក់ទងនឹងបច្ចេកទេសសិល្បៈប្រពៃណីរបស់ជប៉ុនដែលមានរាប់សតវត្សមកហើយ នាឡិកានេះអបអរចំពោះប្រពៃណី និងសោភ័ណភាពប្លែកពីគេនៃដាវរបស់ជប៉ុន ជាមួយនឹងការរចនាដែលរួមបញ្ចូល Juryoku-Maru៖ San ដែលជាកាតាណាដែលបានប្រគល់ជូនដោយ Casio សម្រាប់ខ្សែស្រឡាយ MR-G។ ជាពាក្យជប៉ុនដែលមានន័យថាត្រចះត្រចង់ San ដែលមាននៅក្នុងឈ្មោះដាវបង្ហាញអំពីភាពចែងចាំងនៃផ្លែដាវរបស់ជប៉ុន និងស្រោមដាវដែលបានរចនាយ៉ាងរឹងមាំ។ កងមុខដែលផលិតឡើងដោយទីតានីញ៉ូមកូនកាត់ដែលបង្កើត​ជាគ្រីស្តាល់ឡើងវិញ រំលឹកដល់លំនាំជ្រុងប្លែកពីគេដែលត្រូវបានលុតដំដោយលោកគ្រូផលិតដាវ Kamiyama Teruhira។ លំនាំនេះត្រូវបានផលិតឡើងដោយស្រទាប់ដែលបង្កើត​ជាគ្រីស្តាល់ឡើងវិញនៃទីតានីញ៉ូមសុទ្ធ និង Ti64 ដែលត្រូវបានកាត់ ប៉ូលា និងឆ្លងកាត់ដំណើរការពង្រឹង​ស្រទាប់ជ្រៅ ដើម្បីទទួលបានលក្ខណៈពិសេសប្លែកពីគេនៃលំនាំនេះ។ ភាពខុសគ្នាបន្តិចបន្តួចលើវត្ថុធាតុ និងលក្ខខណ្ឌនៃការដំណើរការ ក៏ដូចជាចំណារ 燦 ដែលជាតួអក្សរសម្រាប់ពាក្យ San ដែលបានឆ្លាក់ដោយដៃនៅលើខ្នងប្រអប់ដោយលោកគ្រូផ្ទាល់ មានន័យថា នាឡិកានីមួយៗមានរូបរាងខុសប្លែកពីគ្នាគ្មានពីរ។ បន្ទាប់ពីការបង្កើត​ទៅជាគ្រីស្តាល់ឡើងវិញ និងដំណើរការពង្រឹងស្រទាប់ជ្រៅ AIP® ពណ៌ខៀវប្រផេះត្រូវបានបញ្ចូលទៅប្រអប់កណ្ដាលដែលធ្វើពីទីតានីញ៉ូមសុទ្ធ ដើម្បីបង្ហាញអំពីពណ៌ខៀវនៃ Juryoku-Maru៖ ដាវ San។ ខ្សែនាឡិកាមានការរចនាម្រ័ក្សណ៍ខ្មុកសំបកពណ៌ខៀវ Aogai-nuri ដោយសិល្បករ Nomura Mamoru ដែលតុបតែង Juryoku-Maru៖ ស្រោមដាវ San ផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាដំណើរការដែលអភិវឌ្ឍជាពិសេសសម្រាប់នាឡិកានេះ។ Aogai-nuri សំដៅដល់ការដាំគុជខ្យង​ដែលបានប្រើប្រាស់ជារឿយៗនៅក្នុងស្រោមដាវរបស់ជប៉ុន។ ខ្សែ DAT55G ដែលជាសំលោហៈទីតានីញ៉ូមត្រូវបានចាក់ផ្ទៃដោយបច្ចេកទេសចាក់ពណ៌រចនាសម្ព័ន្ធ ដែលប្រើប្រាស់ដំណើរការល្អិតល្អន់​ច្បាស់លាស់កម្រិតខ្ពស់និងលម្អិត ដើម្បីបង្កើតពណ៌ដូចឥន្ធនូ ដែលបានបំផុសគំនិតដោយម្រ័ក្សណ៍ខ្មុកសំបកពណ៌ខៀវ Aogai-nuri។ តាមរយៈភាពរឹងមាំជាងទីតានីញ៉ូមសុទ្ធបីដង សំលោហៈពិសេស DAT55G ការពារពីការឆ្កូត និងសឹក ដើម្បីការពារមិនឱ្យមានបញ្ហាលើផ្ទៃដែលមានការរចនាបែបកញ្ចក់ និងពណ៌រចនាសម្ព័ន្ធក្នុងរយៈពេលជាច្រើនឆ្នាំ។ លើសពី​ការ​គោរព​តាម​ប្រពៃណីដ៏ស្រស់ស្អាត នាឡិកា​នេះ​ក៏ផ្តល់​នូវ​មុខងារ​ទំនើប​ដ៏​អស្ចារ្យ​ផងដែរ។ បំពាក់ដោយ Bluetooth® សម្រាប់ការភ្ជាប់ទូរសព្ទឆ្លាតវៃ នាឡិកាលៃតម្រូវទៅនឹងសញ្ញាពេលវេលារលកវិទ្យុ សម្រាប់ការរក្សាពេលវេលាច្បាស់លាស់ និងភ្ជាប់មកជាមួយមុខងារងាយស្រួលប្រើ ដែលដំណើរការដោយបច្ចេកវិទ្យា Casio ដើម។ MR-G ដ៏ពិសេសនេះអបអរទាំងសិល្បៈហត្ថកម្មប្រពៃណី និងបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន — ទាំងអស់នៅក្នុងនាឡិកាដែលបំផុសគំនិតដោយកាតាណាតែមួយនេះប៉ុណ្ណោះ។ Kamiyama Teruhira Kamiyama ដែលជាអ្នកផលិតដាវវ័យក្មេងពោរពេញដោយទេពកោសល្យដឹកនាំពិភពកាតាណានៅក្នុងប្រទេសជប៉ុនសម័យទំនើប។ ដំណើរស្វែងរកភាពខ្លាំង និងសម្រស់ដាវរបស់ជប៉ុនដោយ Kamiyama ឆ្លុះបញ្ចាំងអំពីចក្ខុវិស័យរបស់ Casio សម្រាប់ G-SHOCK ហើយនេះគឺជាមូលហេតុដែល Casio បានសហការជាមួយលោកគ្រូផលិតដាវកាតាណា ដើម្បីលុតដំដាវ G-SHOCK ដើម Juryoku-Maru៖ San។ Nomura Mamoru ថ្នាក់ដឹកនាំជំនាន់ទីបីនៃ SAGARADEN NOMURA នៅ Kyoto។ Nomura បានចូលរួមក្នុងអាជីវកម្មលក្ខណៈគ្រួសារនៅអាយុ 20 ឆ្នាំ។ ដោយបានសិក្សាអំពីបច្ចេកទេសប្រើ​ម្រ័ក្សខ្មុក Urushi គាត់ធ្វើគ្រប់ជំហានចាប់ពីដំណើរការលាបពណ៌រហូតដល់ការតុបតែង (ការដាំបង្កប់គុជខ្យង និងម្សៅលោហៈ Maki-e) ដោយផ្ទាល់។ ក្នុងឆ្នាំ 2018 Nomura ទទួលបានពានរង្វាន់ប្រធានហត្ថកម្មប្រពៃណីប្រទេសជប៉ុនចំពោះម្រ័ក្សខ្មុក Natsume របស់គាត់ (ប្រអប់ដាក់ម៉ាត់ឆា)។ *AIP® (ការស្រោបបន្ទះអ៊ីយ៉ុងដោយផ្កាភ្លើងអគ្គីសនី) គឺជាពាណិជ្ជសញ្ញាចុះបញ្ជីរបស់ Kobe Steel, Ltd.។ *DAT និង DAT55G គឺជាពាណិជ្ជសញ្ញចុះបញ្ជីរបស់ Daido Steel Co., Ltd.។

  • កងមុខធ្វើពីទីតានីញ៉ូមកូនកាត់ដែលបង្កើតទៅជាគ្រីស្តាល់ឡើងវិញរំលឹកដល់សម្រស់ផ្លែដាវកាតាណា
  • ចំណារនៅលើខ្នងប្រអប់បង្កប់ក្ដីប្រាថ្នារបស់លោកគ្រូហត្ថករ
  • ខ្សែដែលមានវាយនភាព Aogai ត្រូវបានបំផុលគំនិតដោយការរចនាស្រោមដាវដោយម្រ័ក្សខ្មុកសំបកពណ៌ខៀវ
  • មុខនាឡិកាដែលមានលំនាំពេជ្រ Hishimaki-gara រួមបញ្ចូលទស្សនៈរបស់ពិភពលោកចំពោះដាវរបស់ជប៉ុន
  • ការវេចខ្ចប់ពិសេស
  • ការប៉ូលាដោយម៉ាស៊ីន Sallaz និងដំណើរការពង្រឹងស្រទាប់​ពីរដង ដើម្បីរំលេចសម្រស់លោហៈ
  • មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់
  • អំពូល LED

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

កងមុខនាឡិកាទីតានីញ៉ូមកូនកាត់ដែលបង្កើតឡើងដោយការធ្វើ​ប្រតិកម្មកំណកគ្រីស្តាល់ឡើងវិញ ធ្វើឱ្យនឹកឃើញដល់ដាវ​កាតាណា

កងមុខនាឡិកាត្រូវបានបំផុសគំនិតដោយលំនាំកញ្ចក់ដ៏ល្អឥតខ្ចោះ​ដែលត្រូវបានបង្កើតឡើងសម្រាប់ Juryoku-Maru៖ ផ្លែដាវ San ដោយកំពូលអ្នកធ្វើដាវ Kamiyama Teruhira។ លំនាំកងមុខនាឡិកា​ចាប់យកការរចនាពីផ្លែដាវរបស់ Kamiyama ជាស្រទាប់នៃទីតានីញ៉ូមសុទ្ធ និងទីតានីញ៉ូម Ti64 ដែលរងនូវការបង្ហាប់ដោយ​សីតុណ្ហភាពខ្ពស់ និងសម្ពាធខ្ពស់។ បន្ទាប់មក វត្ថុធាតុដើម​​នេះត្រូវបានកាត់ ប៉ូលា និងធ្វើប្រតិកម្មកំណកគ្រីស្តាល់ឡើងវិញ ដើម្បីបង្កើតរូបរាងកងមុខនាឡិកា ដែលមានលំនាំប្លែកពីគេ ​ដោយមានទីតានីញ៉ូម​ពីរប្រភេទរួមបញ្ចូលគ្នា។ ប្រអប់នេះក៏ធ្វើប្រតិកម្មកំណកគ្រីស្តាល់ឡើងវិញ ដើម្បីរំលេចនូវគ្រីស្តាល់ nie ដែលអាចមើលឃើញនៅក្នុងលំនាំកញ្ចក់របស់ផ្លែដាវ។

* លំនាំនៅលើកងមុខនាឡិកាអាចប្រែប្រួលទៅតាមនាឡិកានីមួយៗ ដោយសារតែចំណុចលម្អិតនៃដំណើរការផលិត។


ការឆ្លាក់នៅលើខ្នងប្រអប់នាឡិកា បង្កប់នូវព្រលឹងរបស់កំពូល​សិប្បករ

ការឆ្លាក់នៅលើខ្នងប្រអប់នាឡិកា បង្កប់នូវព្រលឹងរបស់កំពូល​សិប្បករ

ដោយប្រើបច្ចេកទេសដូច​គ្នានឹងការធ្វើដាវ Kamiyama បានឆ្លាក់អក្សរ 燦 ដោយដៃជាអក្សរជប៉ុនដែលមានន័យថា San នៅលើនាឡិកានីមួយៗ ដោយផ្តល់ឱ្យអ្នកគ្រប់គ្នានូវរូបរាងពិសេសប្លែកពីគេ​រៀងៗខ្លួន។ មានចំនួន​កំណត់ត្រឹម 800 គ្រឿង​ទូទាំងពិភពលោក ដែលមួយគ្រឿងៗមានលេខស៊េរីមួយ។

* រូបរាងបញ្ចប់នឹងប្រែប្រួលទៅតាមនាឡិកានីមួយៗ ដោយសារភាព​លម្អិតនៃដំណើរការផលិត។

ការឆ្លាក់នៅលើខ្នងប្រអប់នាឡិកា បង្កប់នូវព្រលឹងរបស់កំពូល​សិប្បករ

ខ្សែនាឡិកាដែល​មានសណ្ឋាន​វាយនភាពសំបកខ្យង Aogai ដែលបំផុសគំនិតដោយការរចនាស្រោម​សំបកខ្មុកពណ៌ខៀវ

ភាពស្រស់ស្អាតនៃសំបកខ្មុកពណ៌ខៀវដែលមានការតុបតែលក្ខណៈសំបកខ្យង aogai*1 របស់សិប្បករ Nomura Mamoru នៅលើ Juryoku-Maru៖ ស្រោម San ត្រូវបាន​ចាប់យកនៅក្នុងការរចនាដើម ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់នាឡិកានេះ។ Casio បានប្រើប្រាស់បច្ចេកទេសពណ៌តាមរចនាសម្ព័នដើមរបស់វា (កំពុងរង់ចាំប៉ាតង់) ដើម្បីបង្កើតរូបរាងរស់រវើក និងសណ្ឋាន​វាយនភាពដែលផ្លាស់ប្តូរពណ៌អាស្រ័យលើមុំមើល។ ការដំណើរការមានភាពសុក្រឹតរហូតដល់កម្រិតតូចបំផុត បង្កើតបាននូវ​រចនាសម្ព័ន្ធខ្នាតតូចនៅលើផ្ទៃលោហៈ ដែលចាំងឆ្លុះពន្លឺ ដើម្បីបង្កើតបានជាពណ៌ដ៏អស្ចារ្យ។ រឹងមាំជាងទីតានីញ៉ូមសុទ្ធបីដង សំលោហៈ​ពិសេស DAT55G*2 ត្រូវបានជ្រើសរើស ដើម្បីកុំឱ្យពណ៌រចនាសម្ព័ន្ធឆ្កូត ហើយក៏ស្រោប​កាបូនមើលទៅដូច​ពេជ្រ (DLC) ផងដែរ ដើម្បី​ផ្តល់នូវភាពធន់នឹងសំណឹកកាន់តែបានប្រសើរ។

*1 Aogai៖ បច្ចេកទេស Raden (ការដាក់បញ្ចូលគុជខ្យង) ដោយប្រើសំបកខ្យង​អាបាឡូន ខ្យងបន្លា សំបក​គុជខ្យង នឹងប្រភេទសំបកខ្យង aogai ផ្សេងទៀត។

*2 DAT55G៖ DAT គឺជាពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ក្រុមហ៊ុន Daido Steel Co ., Ltd. នៅ​ប្រទេស​ជប៉ុន។

ខ្សែនាឡិកាដែល​មានសណ្ឋាន​វាយនភាពសំបកខ្យង Aogai ដែលបំផុសគំនិតដោយការរចនាស្រោម​សំបកខ្មុកពណ៌ខៀវ
ខ្សែនាឡិកាដែល​មានសណ្ឋាន​វាយនភាពសំបកខ្យង Aogai ដែលបំផុសគំនិតដោយការរចនាស្រោម​សំបកខ្មុកពណ៌ខៀវ

មុខនាឡិកាដែលមាន​លំនាំពេជ្រ hishimaki-gara រួមបញ្ចូលនូវទសន្សនៈពិភពលោកចំពោះ​ដាវជប៉ុន

មុខនាឡិកាដែលមាន​លំនាំពេជ្រ hishimaki-gara រួមបញ្ចូលនូវទសន្សនៈពិភពលោកចំពោះ​ដាវជប៉ុន

លំនាំវាយនភាព hishimaki-gara រាងពេជ្របែបប្រពៃណី ដែលមើលឃើញនៅលើ Juryoku-Maru៖ ដង San តុបតែងបាតមុខនាឡិកា ខណៈ​ដែល​ការ​រចនា​តុបតែងរំលេចពី​​រូបរាង​នៃ​ផ្លិតដែលតុបតែងដល់​បរិវេណ​ជុំវិញ​។ គ្រឿងសម្គាល់​ធ្វើឱ្យនឹកដល់​កំណោងនៃ​​ផ្លែ​​ដាវ។ ទស្សនៈពិភពលោកចំពោះ​កាតាណា និងសោភ័ណភាពបែបប្រពៃណីរបស់ជប៉ុនបានធ្វើឱ្យ​នាឡិកាពោរពេញដោយ​ភាពទាក់ទាញ ដោយសារសណ្ឋាន​វាយនភាពដ៏ទំនើបរហូតដល់ចំណុច​លម្អិតបំផុត។

មុខនាឡិកាដែលមាន​លំនាំពេជ្រ hishimaki-gara រួមបញ្ចូលនូវទសន្សនៈពិភពលោកចំពោះ​ដាវជប៉ុន

ព័ត៌មានលម្អិត

ការវេចខ្ចប់ពិសេស

ការវេចខ្ចប់ពិសេស
ការវេចខ្ចប់ពិសេស

ការប៉ូលាដោយម៉ាស៊ីន Sallaz និងដំណើរការធ្វើឱ្យរឹង​ពីរដង ដើម្បីនាំមកនូវភាពស្រស់ស្អាតនៃលោហៈ

ការប៉ូលាដោយម៉ាស៊ីន Sallaz និងដំណើរការធ្វើឱ្យរឹង​ពីរដង ដើម្បីនាំមកនូវភាពស្រស់ស្អាតនៃលោហៈ

ការប៉ូលាដោយម៉ាស៊ីន Sallaz និងបច្ចេកទេសផ្សេងទៀតត្រូវបានអនុវត្តយ៉ាងល្អិតល្អន់ដោយសិប្បករជំនាញទៅលើសមាសធាតុលោហៈខាងក្រៅ ដើម្បីទទួលបានភាពរលោងកម្រិត​ខ្ពស់។ កងមុខនាឡិកា និងប្រអប់ក៏ត្រូវបានធ្វើប្រព្រឹត្តកម្មដោយ​ដំណើរការធ្វើ​ឱ្យរឹង​ស្រទាប់ជ្រៅ ដើម្បីធ្វើឱ្យស្រទាប់ផ្ទៃរឹង។ ការស្រោបកាបូនមើលទៅដូចពេជ្រ (DLC) ត្រូវបានប្រើនៅលើកងមុខនាឡិកា និងការ​ស្រោបបន្ទះអ៊ីយ៉ុងកោង (AIP®) ទៅលើប្រអប់ ដើម្បីផ្តល់នូវភាពធន់នឹងការប៉ះទង្គិចបានកាន់តែប្រសើរ។

* AIP® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Kobe Steel, Ltd.

ការប៉ូលាដោយម៉ាស៊ីន Sallaz និងដំណើរការធ្វើឱ្យរឹង​ពីរដង ដើម្បីនាំមកនូវភាពស្រស់ស្អាតនៃលោហៈ

រចនាសម្ព័ន្ធការពារដែកសម្រាប់ភាពធន់រឹងនឹងការប៉ះទង្គិច និងប្រត្តិបត្តិការដែលអាចទុកចិត្តបាន

ផ្នែកការពារត្រូវបានបង្កើតឡើងនៅក្នុងក្បាលរុយ និងប៊ូតុងដើម្បីជួយស្រូបយកការប៉ះទង្គិច​ដល់ម៉ូឌុល។

*រូបភាពបង្ហាញពី MRG-B2000B-1A4។

រចនាសម្ព័ន្ធការពារដែកសម្រាប់ភាពធន់រឹងនឹងការប៉ះទង្គិច និងប្រត្តិបត្តិការដែលអាចទុកចិត្តបាន
រចនាសម្ព័ន្ធការពារដែកសម្រាប់ភាពធន់រឹងនឹងការប៉ះទង្គិច និងប្រត្តិបត្តិការដែលអាចទុកចិត្តបាន

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location