Skip to content
MR-G
ស៊េរី MRG-B2100

MRG-B2100B-1A

G-SHOCK របស់ខ្ញុំ

សូមណែនាំស៊េរី 2100 ដំបូងបង្អស់នៃរចនាប័ទ្ម G-SHOCK ដើម្បីដាក់ឈ្មោះ MR-G។ តាមរយៈការសិក្សាលើជំនាញហត្ថកម្មលោហៈ នាឡិកា MRG-B2100 មានបំពាក់ដោយសមាសធាតុប្រអប់ និងកងមុខនាឡិកា ដែលផលិតឡើងពីសំលោហៈទីតានីញ៉ូមដ៏រឹងមាំប្រភេទ Ti64។ ផ្នែកខាងលើនៃកងមុខនាឡិកា​ត្រូវបានរចនាម៉ូតឡើងពី COBARION ដែលជាសំលោហៈដែលរឹងជាងទីតានីញ៉ូមសុទ្ធបួនដង និងភ្លឺចែងចាំងប្រៀបបាននឹងប្លាទីន។ ខ្សែនាឡិកានេះត្រូវបានផលិតឡើងពីសំលោហៈទីតានីញ៉ូមពិសេសមួយទៀតគឺ DAT55G ដែលមានទាំងភាពរឹងខ្លាំង និងមានប្រសិទ្ធភាពខ្ពស់។ កងមុខនាឡិកា​តែមួយ​មុខ​មាន​សមាសធាតុ 27 ផ្សេងៗ​គ្នា ដែល​ផ្នែកនីមួយៗត្រូវបានប៉ូលាសម្រាប់​វាយនភាព​លម្អិត​គួរឱ្យភ្ញាក់ផ្អើល។ រចនាសម្ព័ន្ធការពារច្រើនជាន់ដ៏ទំនើបបំផុត រួមបញ្ចូល​នូវ​ទ្រនាប់​រវាងផ្នែក​កងមុខនាឡិកា​ពហុសមាសធាតុ និងប្រអប់ ដែល​ធានា​បាន​នូវ​ការស្រូបយក​ការ​ប៉ះ​ទង្គិចយ៉ាងល្អឥតខ្ចោះសម្រាប់កងមុខនាឡិកា និងការពារ​ម៉ូឌុល MR-G ដែល​មាន​បន្ទះ​ការ​ពារ​ពណ៌មាសពិសេសនេះ។ ភាគច្រើន យើងផលិតវា​ចេញពីសំលោហៈរឹង​បន្ថែមទាំងនេះ និងធន់នឹងការកោសឆ្កូត រួមទាំងសមត្ថភាពទប់ទល់នឹងផ្ទៃកញ្ចក់ ដោយការប្រើប្រាស់យ៉ាងទូលំទូលាយនៃផ្ទៃកញ្ចក់រលោង និងការស្រោបកាបូនដូចពេជ្រ ដើម្បីបន្ថែមពន្លឺពណ៌ខ្មៅដ៏ភ្លឺចែងចាំង។ មុខនាឡិកាត្រូវបានបំផុសគំនិតចេញពីសិល្បៈប្រពៃណីរបស់ជប៉ុននៃសិប្បកម្មឈើចាក់ស្រេះគ្នាហៅថា kigumi ដែលដូចនឹងកងមុខនាឡិកា MRG-B2100 នេះដែរ ដែលពាក់ព័ន្ធនឹងសមាសធាតុតូចៗជាច្រើន។ សិល្បៈប្រពៃណីនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរចនាសម្ព័ន្ធពីរផ្នែកដែលបានផ្គុំគ្នាយ៉ាងល្អិតល្អន់នៃគ្រឿងម្គាល់ និងជម្រៅ រួមទាំងវិមាត្រនៃមុខនាឡិកា​ដែលមានក្រឡាចត្រង្គ។ រន្ធចំហតូចៗនៅក្នុងមុខ — ការងារសិប្បកម្មដែលទាមទារភាពជាក់លាក់ខ្ពស់បំផុតក្នុងបច្ចេកវិទ្យាកែច្នៃ ដើម្បីឱ្យពន្លឺ​ចូលគ្រប់គ្រាន់ ដើម្បីបង្កើតថាមពលពន្លឺព្រះអាទិត្យសម្រាប់ឱ្យអ្នកអាចបន្តដំណើរការបានរលូន។ ស្នាដៃនេះគឺលើសពីសេចក្ដីសាទរដ៏អស្ចារ្យចំពោះលោហៈទៅទៀត។ ការរចនានេះផ្តល់នូវមុខងារដ៏អស្ចារ្យ រួមទាំងការក្រិតតាមខ្នាតដែលគ្រប់គ្រងដោយវិទ្យុ និងការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth®។ *COBARION® គឺជាពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់​ Iwate Industry Promotion Centre និង​ផលិត​ផ្តាច់​មុខ​ដោយសាជីវកម្ម Eiwa Corporation។ *DAT និង DAT55G គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Daido Steel Co., Ltd។

  • រចនាសម្ព័ន្ធពហុសមាសធាតុបង្កើតបានជាភាពរលោងដ៏ល្អបំផុតដែលមិនធ្លាប់មាន
  • រចនាសម្ព័ន្ធការពារច្រើនជាន់បូករួមទាំងភាពធន់ក្នុងការទ្រ​ទម្រង់ដ៏ស្មុគស្មាញ
  • សំលោហៈដ៏សែនរឹង​ដែល​បាន​ផលិតឡើង​នៅ​ប្រទេស​ជប៉ុន រួមបញ្ចូល​ទាំងភាពរឹងមាំ និងសោភ័ណភាព
  • ការរចនាមុខនាឡិកាទទួលបានការបំផុសគំនិតដោយគោលគំនិត kigumi ពីសម្រស់ធម្មជាតិរបស់ជប៉ុន
  • អំពូល LED
  • ការឆ្លាក់ខ្នង

លក្ខណៈបច្ចេកទេស

ភាពយន្ត

ភាពយន្តផ្សាយ​ផលិតផល

លក្ខណៈពិសេស

លក្ខណៈពិសេស 1

រចនាសម្ព័ន្ធសមាសធាតុច្រើនដែលបង្កើតជាផ្ទៃប៉ូលាទំនើបបំផុតដែលមិនធ្លាប់មាន

កងមុខត្រូវបានបង្កើតឡើងពីសមាសធាភាគសរុបចំនួន 27 ដាច់ដោយឡែកជាជាងចេញពីដុំតែមួយ។ ផ្នែកនីមួយៗត្រូវបានប៉ូលា​មុនពេលដំឡើង ដើម្បីឱ្យនាឡិកាលេចជាផ្ទៃ​ដែលមិនខូចទ្រង់ទ្រាយរហូត​ដល់​ចំណុចដែល​ពិបាក​បំផុត ដូចជាផ្នែកចន្លោះ​ផ្ទៃជាដើម។ ខ្សែនាឡិកានេះក៏មានផ្នែកតូចៗផងដែរដែលត្រូវបានបង្កើតដោយសមាសភាគដាច់ដោយឡែក។ ស្នាដៃសិប្បកម្មបង្ហាញឱ្យឃើញតាមរយៈសមាសធាតុនីមួយៗ — គ្រាន់តែមើលទៅលើផ្ទៃម៉ត់កញ្ចក់ដ៏ស្រស់ស្អាតដែលមិនខូចទ្រង់ទ្រាយបង្កើតឡើងដោយការប៉ូលា Sallaz។

រចនាសម្ព័ន្ធសមាសធាតុច្រើនដែលបង្កើតជាផ្ទៃប៉ូលាទំនើបបំផុតដែលមិនធ្លាប់មាន
រចនាសម្ព័ន្ធសមាសធាតុច្រើនដែលបង្កើតជាផ្ទៃប៉ូលាទំនើបបំផុតដែលមិនធ្លាប់មាន

រចនាសម្ព័ន្ធការពារច្រើនដែលមានភាពធន់ក្នុងការទ្រទម្រង់ស្មុគស្មាញ
លក្ខណៈពិសេស 2

រចនាសម្ព័ន្ធការពារច្រើនដែលមានភាពធន់ក្នុងការទ្រទម្រង់ស្មុគស្មាញ

ទ្រនាប់ការពារស៊កបញ្ចូលទៅក្នុងចន្លោះគ្រឿងរបស់កងមុខដែលមានសមាសធាតុច្រើន និងប្រអប់នាឡិកា ដែលការពារពីការប៉ះទង្គិចល្អបំផុត និងជួយការពារម៉ូឌុលពីការប៉ះទង្គិច។

រចនាសម្ព័ន្ធការពារច្រើនដែលមានភាពធន់ក្នុងការទ្រទម្រង់ស្មុគស្មាញ

លក្ខណៈពិសេស 3

សំលោហៈដ៏សែនរឹង​ដែល​បាន​បង្កើតឡើង​នៅ​ប្រទេស​ជប៉ុន រួមបញ្ចូល​ដោយភាពរឹងមាំទាំងភាពស្រស់ស្អាត

កងមុខនាឡិកា​ត្រូវបាន​ធ្វើឡើង​ពី COBARION ​ដែលជាសំលោហៈ​ដែល​ធ្វើឱ្យ​មាន​ភាព​​រឹង​ប្រហែលបួន​ដង​នៃ​ទីតានីញ៉ូមសុទ្ធ និងពន្លឺដ៏ភ្លឺចាំងជាងប្លា​ទីន។ តំណខ្សែប្រើ DAT55G សំលោហៈទីតានីញ៉ូម​ដែល​មាន​ភាពរឹង​ប្រហែលបី​ដង​នៃទីតានីញ៉ូមសុទ្ធដែល​ផ្តល់​នូវ​ដំណើរ​ការ​ដ៏ល្អឥតខ្ជោះ។ ជាមួយ​នឹង​សំលោហៈ​ដ៏សែន​រឹងទាំង​នេះ​ដែល​បាន​បង្កើតឡើង​នៅ​ប្រទេស​ជប៉ុន ក្រុមហ៊ុន Casio​ទទួលបាន​ការ​រចនា​ផ្នែក​ខាងក្រៅ​ដែល​ផ្តល់​នូវ​ភាពរឹង​មាំ​ទាំង​ភាពស្រស់​ស្អាត។ សំលោហៈទីតានីញ៉ូមពិសេស Ti64 ត្រូវបានប្រើសម្រាប់ប្រអប់ ខ្នងប្រអប់ និងប៊ូតុង។

*COBARION គឺជាពាណិជ្ជសញ្ញានៃសំលោហៈក្រូមីញ៉ូមគូប័លដែលជាផលិតផលផ្ដាច់មុខរបស់ Eiwa Corporation។
*DAT និង DAT55G គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Daido Steel Co., Ltd។

សំលោហៈដ៏សែនរឹង​ដែល​បាន​បង្កើតឡើង​នៅ​ប្រទេស​ជប៉ុន រួមបញ្ចូល​ដោយភាពរឹងមាំទាំងភាពស្រស់ស្អាត
សំលោហៈដ៏សែនរឹង​ដែល​បាន​បង្កើតឡើង​នៅ​ប្រទេស​ជប៉ុន រួមបញ្ចូល​ដោយភាពរឹងមាំទាំងភាពស្រស់ស្អាត

លក្ខណៈពិសេស 4

ការរចនាមុខនាឡិកាត្រូវបានបំផុសគំនិតដោយគោលគំនិត kigumi ពីសោភ័ណភាពបែបជប៉ុន

ការរចនាមុខនាឡិការួមបញ្ចូលគ្រឿងតុបតែងពិសេសដែលត្រូវបានបំផុសគំនិតដោយបច្ចេកទេសធ្វើដោយឈើបែបជប៉ុនបុរាណ kigumi។ ផ្ទៃបាតមានទម្រង់អង្កាញ់ៗដោយមានចន្លោះបើកចំហជាស៊េរីស្មុគស្មាញ ដើម្បីបង្កើតជាលំនាំធរណីមាត្រដែលបង្ហាញយ៉ាងស្រស់ស្អាតពីទិដ្ឋភាពពិភពលោក បែបប្រទាស។ ចន្លោះបើកចំហជាស៊េរីដ៏ល្អិតល្អន់នៅមុខនាឡិកាអាចឱ្យពន្លឺចូលបានគ្រប់គ្រាន់សម្រាប់បង្កើតថាមពលតាមរយៈពន្លឺព្រះអាទិត្យ ដែលអាចឱ្យមុខនាឡិកាមានផ្ទៃពណ៌ខ្មៅបែបលោហៈដ៏អស្ចារ្យ។ លើសពីនេះទៅទៀត ទ្រនិចដែលចង្អុលម៉ោង 12 គឺជារចនាសម្ព័ន្ធដែលផ្គុំឡើងពីរផ្នែកដ៏ស្រស់ស្អាត។ ស្នាដៃសិប្បកម្មបែបនេះ (ដែលទាមទារឱ្យមានការផ្ចិតផ្ចង់ខ្ពស់បំផុត) អាចលេចចេញជារូបរាងបានដោយសារតែបច្ចេកវិទ្យាផលិតដ៏ល្អរបស់ Yamagata Casio។

*ក្រាហ្វិកបង្ហាញអំពីពន្លឺដែលចូលតាមលំនាំប្រទាសមុខបើកចំហលើមុខនាឡិកា។

Kigumi
Kigumi គឺជាវិធីបង្កើតគ្រោងបែបជប៉ុនបុរាណ និងជាបច្ចេកទេសផលិតពីឈើដោយមិនប្រើដែកគោល ឬគ្រឿងដែកផ្សេងទៀតទេ។ បច្ចេកទេសនេះត្រូវបានប្រើចាប់តាំងពីសម័យកាល Heian (794–1185) ដើម្បីសាងសង់សំណង់ឈើ ដែលរួមមានទីសក្ការៈបូជា និងប្រាសាទ ក៏ដូចជាគ្រឿងសង្ហារិមធ្វើពីឈើផងដែរ។ តាមរយៈបច្ចេកទេសដែលទាមទារឱ្យមានការផ្ចិតផ្ចង់ខ្ពស់ក្នុងការបង្កើតទម្រង់ដែលមានទាំងភាពរឹងមាំនៃសំណង់ និងភាពស្រស់ស្អាតនៃការរចនាបែបសិល្បៈ kigumi ត្រូវបានចាត់ទុកថាជាទម្រង់បុរាណនៃសិប្បកម្ម។ យើងក៏អាចសង្កេតឃើញមានបច្ចេកទេសគ្រោងឈើដែលបង្កើតឱ្យមានលំនាំធរណីមាត្រដ៏ស្រស់ស្អាតបែបនេះនៅលើសម្ភារៈធ្វើដោយដៃបែបបុរាណផងដែរ។

ព័ត៌មានលម្អិត

ប្រអប់ស្ដើងដែលមានក្បាលរុយធន់នឹងការប៉ះទង្គិច

ទម្រង់ដែលកាន់តែស្ដើងនៃរចនាសម្ព័ន្ធការពារស្រោបដោយដែក MR-G ដើមបង្កើតឱ្យមានគ្រឿង​សមាសធាតុសម្រាប់ការពារក្បាលរុយ។ ការរចនានេះអាចឱ្យយើងរក្សារាងសាមញ្ញនៃផលិតផល 2100 ហើយក៏ការពារក្បាលរុយពីការប៉ះទង្គិចផងដែរ។ គ្រោង​ពិសេសរក្សាឡូហ្គោ MR-G ដែលឆ្លាក់នៅលើក្បាលរុយ តម្រឹមតាមទិសផ្តេកនៅពេលក្បាលរុយត្រូវបានចាក់សោដោយវីស។

ប្រអប់ស្ដើងដែលមានក្បាលរុយធន់នឹងការប៉ះទង្គិច
ប្រអប់ស្ដើងដែលមានក្បាលរុយធន់នឹងការប៉ះទង្គិច

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location