Skip to content
MR-G
ស៊េរី MRG-B2100

MRG-B2100D-1A

G-SHOCK របស់ខ្ញុំ

ផ្ដល់ការកោតសរសើរបស់អ្នកចំពោះគុណភាពដ៏ប្រណិតជាមួយនឹងនាឡិកា G-SHOCK MR-G ស្ដើងដែលផលិតដោយប្រើលោហៈដ៏ទំនើប និងផ្ទៃរចនាដ៏ល្អិតល្អន់។ តាមរយៈការសិក្សាលើជំនាញហត្ថកម្មលោហៈពិតប្រាកដ នាឡិកា MRG-B2100 មានបំពាក់ដោយសមាសធាតុប្រអប់ និងកងមុខដែលផលិតឡើងពីសំលោហៈទីតានីញ៉ូមដ៏រឹងមាំប្រភេទ Ti64។ ផ្នែកខាងលើកងមុខ​ត្រូវបានរចនាម៉ូតឡើងពី COBARION ដែលជាសំលោហៈរឹងជាងទីតានីញ៉ូមសុទ្ធបួនដង និងភ្លឺចែងចាំងដូចប្លាទីន។ ខ្សែនាឡិកានេះត្រូវបានផលិតឡើងពីសំលោហៈទីតានីញ៉ូមពិសេសមួយទៀតគឺ DAT55G ដែលមានទាំងភាពរឹងខ្លាំង និងមានប្រសិទ្ធភាពខ្ពស់។ យើងទាញយកប្រយោជន៍ច្រើនបំផុតពីវត្ថុធាតុលោហៈរឹងខ្លាំងនេះ ដើម្បីបង្កើតផ្ទៃរចនាកញ្ចក់រលោងខ្លាំង និងប្រើការស្រោបទីតានីញ៉ូមកាបូន (TiC) ដើម្បីទទួលបានភាពធន់នឹងការកោសឆ្កូតកាន់តែអស្ចារ្យ។ កងមុខនាឡិកាតែមួយមានសមាសភាគុចំនួន 27 ផ្សេងៗគ្នាក្នុងទម្រង់ស្មុគស្មាញដែលប្លែកចំពោះលទ្ធផលប្រតិបត្តិការនៃភាពធន់នឹងការប៉ះទង្គិចរបស់នាឡិកា G-SHOCK។ ផ្នែកនីមួយៗត្រូវបានប៉ូលាយ៉ាងល្អិតល្អន់ ដើម្បីសម្រេចបាននូវរូបរាងវាយនភាពលម្អិតដ៏ទាក់ទាញ។ រចនាសម្ព័ន្ធការពារច្រើនជាន់ដ៏ទំនើបនេះរួមបញ្ចូល​នូវ​ទ្រនាប់​រវាងផ្នែកនានា ដើម្បីធានាបាន​នូវ​ការស្រូបយក​ការ​ប៉ះ​ទង្គិចយ៉ាងល្អឥតខ្ចោះ និងការពារ​ម៉ូឌុល MR-G ដោយ​បន្ទះ​ការ​ពារ​ពណ៌មាសពិសេស។ មុខនាឡិកាត្រូវបានបំផុសគំនិតចេញពីសិល្បៈប្រពៃណីរបស់ជប៉ុននៃសិប្បកម្មឈើចាក់ស្រេះគ្នាហៅថា kigumi ដែលដូចនឹងកងមុខនាឡិកា MRG-B2100 នេះដែរ ដែលពាក់ព័ន្ធនឹងសមាសធាតុតូចៗជាច្រើន។ សិល្បៈប្រពៃណីនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរចនាសម្ព័ន្ធពីរផ្នែកដែលបានផ្គុំគ្នាយ៉ាងល្អិតល្អន់នៃសញ្ញានៃគ្រឿងម្គាល់ម៉ោង 12 និងជម្រៅ រួមទាំងវិមាត្រនៃមុខនាឡិកា​ដែលមានក្រឡាចត្រង្គ។ រន្ធចំហតូចៗនៅលើមុខនាឡិកា (ដែលជាលទ្ធផលនៃបច្ចេកវិទ្យាដំណើរការជាក់លាក់ខ្ពស់បំផុត) អាចឱ្យពន្លឺជាច្រើនឆ្លងកាត់ទៅដល់បន្ទះស្រូបពន្លឺព្រះអាទិត្យដែលស្ថិតនៅខាងក្រោម ដើម្បីឱ្យអ្នកអាចបន្តដំណើរការបានរលូន។ ស្នាដៃនេះគឺលើសពីសេចក្ដីសាទរដ៏អស្ចារ្យចំពោះលោហៈកម្រិតខ្ពស់ទៅទៀត។ ការរចនានេះផ្តល់នូវមុខងារដ៏អស្ចារ្យ រួមទាំងការក្រិតតាមខ្នាតដែលគ្រប់គ្រងដោយវិទ្យុ និងការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth®។ *COBARION® គឺជាពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់​ Iwate Industry Promotion Centre និង​ផលិត​ផ្តាច់​មុខ​ដោយសាជីវកម្ម Eiwa Corporation។    *DAT និង DAT55G គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Daido Steel Co., Ltd។     

  • លោហៈពេញជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត
  • រចនាសម្ព័ន្ធការពារច្រើនជាន់សម្រាប់ជួយដល់ទម្រង់ដ៏ស្មុគស្មាញ
  • សំលោហៈរឹងខ្លាំងដែលអភិវឌ្ឍនៅក្នុងប្រទេសជប៉ុន៖ ការរួមបញ្ចូលភាពរឹងមាំជាមួយនឹងភាពស្រស់ស្អាត
  • ការរចនាមុខនាឡិកាទទួលបានការបំផុសគំនិតដោយគោលគំនិត kigumi ពីសម្រស់ធម្មជាតិរបស់ជប៉ុន
  • មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់
  • អំពូល LED

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

ស្រោបលោហៈពេញជាមួយភាពស្រស់ស្អាតដ៏ប្រណិត

កងមុខផលិតឡើងពីសមាសធាតុដាច់ដោយឡែកសរុបចំនួន 27 ជំនួសឱ្យបំណែកតែមួយធម្មតា ហើយផ្នែកផតផ្សេងទៀតនៃខ្សែនាឡិកាក៏ត្រូវបានផលិតឡើងពីសមាសធាតុដាច់ដោយឡែកផងដែរ។ ការរចនាពហុសមាសធាតុអាចឱ្យយើងធ្វើការប៉ូលាយ៉ាងល្អិតល្អន់បំផុតប្រកបដោយគុណភាពខ្ពស់។ ការប៉ូលាដោយម៉ាស៊ីន Sallaz បង្កើតជាផ្ទៃកញ្ចក់ដ៏ស្រស់ស្អាត ហើយផ្ទៃ​កាប៊ីដទីតានីញូមធ្វើឱ្យកាន់តែធន់នឹងការឆ្កូត។ ផ្ទៃម៉ត់រលោង និងកញ្ចក់ដាច់ដោយឡែកពីគ្នារំលេចនូវភាពស្រស់ស្អាតរបស់សណ្ធានវាយនភាពនៃលោហៈ។


រចនាសម្ព័ន្ធពហុការពារសម្រាប់ទប់ទម្រង់សាំញ៉ាំ

រចនាសម្ព័ន្ធពហុការពារសម្រាប់ទប់ទម្រង់សាំញ៉ាំ

ទ្រនាប់ការពារត្រូវបានស៊កចូលចន្លោះ​ផ្នែកកងមុខ និងប្រអប់ ដើម្បីជួយស្រូបការប៉ះទង្គិចដល់ម៉ូឌុល ដែលផ្ដល់ភាពធន់នឹងការប៉ះទង្គិចនៅក្នុងគ្រោង​ស្រោបពេញដោយលោហៈជាមួយនឹងកងមុខពហុសមាសធាតុដ៏សាំញ៉ាំ។

រចនាសម្ព័ន្ធពហុការពារសម្រាប់ទប់ទម្រង់សាំញ៉ាំ

សំលោហៈរឹងខ្លាំងផលិតនៅប្រទេសជប៉ុន៖ ការបញ្ចូលគ្នារវាង​ភាពធន់និងភាពស្រស់ស្អាត

ផ្នែកខាងលើនៃកងមុខនាឡិកា​ត្រូវបានផលិតឡើងពី COBARION® ដែលជាសំលោហៈដែលរឹងជាងទីតានីញ៉ូមសុទ្ធបួនដង និងភ្លឺចែងចាំងប្រៀបបាននឹងប្លាទីន។ គ្រឿងភ្ជាប់​ខ្សែនាឡិកាប្រើសំលោហៈ DAT55G ដែលរឹងជាងទីតានីញូមសុទ្ធប្រហែលបីដង។ សំលោហៈរឹងបំផុតដែលផលិតឡើងដោយ​ជប៉ុនទាំងនេះត្រូវបានរចនាទៅលើផ្នែកខាងក្រៅដែលផ្ដល់ជូនទាំងភាពធន់ និងភាពស្រស់ស្អាត រួមជាមួយនឹងភាពទាក់ទាញវាយនភាពដ៏ទំនើប។ សំលោហៈទីតានីញ៉ូមពិសេស Ti64 ត្រូវបានប្រើសម្រាប់ប្រអប់ ខ្នងប្រអប់ និងប៊ូតុង។

* COBARION® គឺជាពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់​ Iwate Industry Promotion Centre និង​ផលិត​ផ្តាច់​មុខ​ដោយសាជីវកម្ម Eiwa Corporation។
* DAT គឺជាពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ក្រុមហ៊ុន Daido Steel Co ., Ltd. នៅ​ប្រទេស​ជប៉ុន។


ការរចនាមុខនាឡិកាត្រូវបានបំផុសគំនិតដោយគោលគំនិត kigumi ពីសោភ័ណភាពបែបជប៉ុន

ទម្រង់​ដូច​ស្នាដៃឈើ​ប្រទាស​ដែល​មាន​ប្រហោងជា​ប់ៗគ្នា​​ស្មុគស្មាញ​បង្កើត​លំនាំ​ធរណីមាត្រ​យ៉ាង​ស្រស់​ស្អាត​ដែលបង្ហាញ​ពី​ទិដ្ឋភាព​ពិភពលោក​នៃ kigumi ជា​សិល្បៈ​ប្រពៃណី​របស់​ជប៉ុន​នៃ​រោងជាងឈើ។ ប្រហោងនៅក្នុង​ស្នាដៃឈើ​ប្រទាស​ធានាថាពន្លឺបាញ់ចូលច្រើន ដើម្បីផ្តល់ថាមពលដល់នាឡិកា។ ទ្រនិចដែលចង្អុលម៉ោង 12 បង្ហាញពី​រចនាសម្ព័ន្ធដែលផ្គុំឡើងពីរផ្នែកដ៏ស្រស់ស្អាត។ ស្នាដៃសិប្បកម្មបែបនេះ (ដែលទាមទារឱ្យមានការផ្ចិតផ្ចង់ខ្ពស់បំផុត) អាចលេចចេញជារូបរាងបានដោយសារតែបច្ចេកវិទ្យាផលិតដ៏ល្អរបស់ Yamagata Casio។

* ក្រាហ្វិកបង្ហាញអំពីពន្លឺដែលចូលតាមលំនាំប្រទាសមុខបើកចំហលើមុខនាឡិកា។

Kigumi
Kigumi គឺជាវិធីបង្កើតគ្រោងបែបជប៉ុនបុរាណ និងជាបច្ចេកទេសផលិតពីឈើដោយមិនប្រើដែកគោល ឬគ្រឿងដែកផ្សេងទៀតទេ។ វាបង្កើតទម្រង់ដែលមានភាពរឹងមាំលើរចនាសម្ព័ន្ធ និងអារម្មណ៍​រចនាបែបសិល្បៈ។ បច្ចេកទេសស្នាដៃឈើ​ប្រទាសបែបនេះបង្កើតលំនាំធរណីមាត្រដ៏ស្មុគស្មាញ ដែលអាចសង្កេតឃើញផងដែរនៅក្នុងសិប្បកម្មប្រពៃណីផ្សេងទៀតរបស់ជប៉ុន។

ព័ត៌មានលម្អិត

ប្រអប់ស្ដើងដែលមានក្បាលរុយធន់នឹងការប៉ះទង្គិច

ទម្រង់ស្ដើងនៃគ្រោង​ការពារស្រោបដោយដែក MR-G ដើមអាចឱ្យយើងបំពាក់​សមាសធាតុសម្រាប់ការពារក្បាលរុយបាន។ ការរចនានេះអាចឱ្យយើងរក្សារាងសាមញ្ញនៃផលិតផល 2100 ហើយក៏ការពារក្បាលរុយពីការប៉ះទង្គិចផងដែរ។ គ្រោង​ពិសេសរក្សាឡូហ្គោ MR-G ដែលឆ្លាក់នៅលើក្បាលរុយ តម្រឹមតាមទិសផ្តេកនៅពេលក្បាលរុយត្រូវបានចាក់សោដោយវីស។

*រូបភាពបង្ហាញពី MRG-B2100B-1A។

ប្រអប់ស្ដើងដែលមានក្បាលរុយធន់នឹងការប៉ះទង្គិច
ប្រអប់ស្ដើងដែលមានក្បាលរុយធន់នឹងការប៉ះទង្គិច

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location