Skip to content
MR-G
ស៊េរី MRG-B2100

MRG-B2100R-2A

G-SHOCK របស់ខ្ញុំ

ដាក់អារម្មណ៍របស់អ្នកចូលទៅក្នុងភាពស្ងប់ស្ងាត់ពណ៌ខៀវនៃ​នាឡិកាដៃស៊េរី MRG-B2100R ដ៏អស្ចារ្យ​ ដែល​ជា​មោទនភាពបន្ថែមទៀត​ដល់​ខ្សែស្រឡាយ MR-G ដែល​ជា​ស៊េរីនាឡិកាដៃកំពូល​របស់​ម៉ាកយីហោ G-SHOCK។ ផ្ដល់ការកោតសរសើររបស់អ្នកចំពោះគុណភាពដ៏ប្រណិតជាមួយនឹងនាឡិកា G-SHOCK MR-G ស្ដើងដែលផលិតដោយប្រើលោហៈដ៏ទំនើប និងផ្ទៃរចនាបែបប្រពៃណីជប៉ុនដ៏វិសេសវិសាល។ មុខនាឡិកាត្រូវបានបំផុសគំនិតដោយសិល្បៈបែបប្រពៃណីជប៉ុននៃរបស់របរធ្វើពីឈើដែលមានលក្ខណៈចាក់ស្រេះគ្នា ដែលត្រូវបានហៅថា Kigumi។ សិល្បៈប្រពៃណីនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរចនាសម្ព័ន្ធពីរផ្នែកដែលបានផ្គុំគ្នាយ៉ាងល្អិតល្អន់នៃទ្រនិច និងជម្រៅ ព្រមទាំងវិមាត្រនៃមុខនាឡិកា​ដែលមានក្រឡាចត្រង្គ។ រន្ធចំហតូចៗនៅលើមុខនាឡិកា (ដែលជាលទ្ធផលនៃបច្ចេកវិទ្យាដំណើរការជាក់លាក់ខ្ពស់បំផុត) អាចឱ្យពន្លឺជាច្រើនឆ្លងកាត់ទៅដល់បន្ទះស្រូបពន្លឺព្រះអាទិត្យដែលស្ថិតនៅខាងក្រោម ដើម្បីឱ្យអ្នកអាចបន្តដំណើរការបានរលូន។ ដោយមានការបំផុសគំនិតដោយគំនូរ និងអក្សរផ្ចង់ដែលគូរដោយជក់ជាមួយនឹងទឹកថ្នាំ ao-zumi ពណ៌ខៀវដិត នាឡិកាដៃស៊េរី MRG-B2100R បង្ហាញមុខនាឡិកាដែលមានផ្ទៃរចនាស្រោបដោយប្រើដំណើរបញ្ចេញចំហាយ និងត្រូវបានរំលេចដោយលក្ខណៈពណ៌មាសនៅលើទ្រនិចវិនាទី។ សមាសធាតុកងមុខនាឡិកានៅជ្រុងទាំងបួនត្រូវបានស្រោបដោយអ៊ីយ៉ុងពណ៌ខៀវចាស់ដាក់ពីលើកាបូនដូចពេជ្រពណ៌ខ្មៅ។ ស្រដៀងគ្នានឹងបច្ចេកទេស Kigumi ដ៏ល្អិតល្អន់ កងមុននាឡិកាដៃស៊េរី MRG-B2100 ចាក់ស្រេះដោយសមាសធាតុចំនួន 27 ផ្សេងៗគ្នា ដើម្បីបង្កើតបានជាការរចនាធន់នឹងការប៉ះទង្គិចរបស់ G-SHOCK ទំនើប និងប្លែកពីគេ — ដែលសមាសធាតុនីមួយៗត្រូវបានប៉ូលាដាច់ដោយឡែកពីគ្នា និងយ៉ាងល្អិតល្អន់ ដើម្បីទទួលបានរូបរាងបែបវាយនភាពលម្អិតដ៏អស្ចារ្យ។ រចនាសម្ព័ន្ធការពារច្រើនជាន់ដ៏ទំនើបនេះរួមបញ្ចូល​នូវ​ទ្រនាប់​រវាងផ្នែកនានា ដែលធានាបាន​នូវ​ការស្រូបយក​ការ​ប៉ះ​ទង្គិចយ៉ាងល្អឥតខ្ចោះ ដើម្បីការពារ​ម៉ូឌុល MR-G ដោយ​បន្ទះ​ការ​ពារ​ពណ៌មាសពិសេស។ កងមុខនាឡិកា​ត្រូវបាន​ធ្វើឡើង​ពី COBARION® ​ដែលជាសំលោហៈ​ដែល​ធ្វើឱ្យ​មាន​ភាព​​រឹង​ប្រហែលបួន​ដង​នៃ​ទីតានីញ៉ូមសុទ្ធ និងពន្លឺដ៏ភ្លឺចាំងជាងប្លា​ទីន។ ខ្សែនាឡិកាជ័រកៅស៊ូសំយោគផ្ដល់មកនូវផាសុកភាពដ៏ពិសេស ជាមួយនឹងសមាសធាតុទីតានីញ៉ូមដែលបានបញ្ចូលក្នុងពុម្ព ដែលខ្សែនាឡិកាភ្ជាប់ទៅនឹងប្រអប់ ដើម្បីទទួលបានភាពធន់រឹងមាំរឹតតែខ្លាំង។ ផ្ទៃខាងលើនៃខ្សែនាឡិកាបង្ហាញផ្ទៃរចនាដែលមាននិមិត្តសញ្ញា “SHOCK RESIST” ចំណែកឯផ្នែកខាងក្រោមមានលក្ខណៈវាយនភាពជាលំនាំដុំឥដ្ឋ។ ស្នាដៃនេះគឺលើសពីសេចក្ដីសាទរដ៏អស្ចារ្យចំពោះលោហៈកម្រិតខ្ពស់ និងស្នាដៃបែបប្រពៃណីទៅទៀត។ ការរចនានេះផ្តល់នូវមុខងារដ៏អស្ចារ្យ រួមទាំងការក្រិតតាមខ្នាតដែលគ្រប់គ្រងដោយវិទ្យុ និងការភ្ជាប់ទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth®។ * COBARION® គឺជាពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់​ Iwate Industry Promotion Centre និង​ផលិត​ផ្តាច់​មុខ​ដោយ Eiwa Co., Ltd.។

  • Ao-zumi, បង្ហាញភាពរឹងមាំដ៏ស្ងប់ស្ងាត់
  • លោហៈពេញជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត
  • សំលោហៈរឹងខ្លាំងដែលអភិវឌ្ឍនៅក្នុងប្រទេសជប៉ុន៖ ការរួមបញ្ចូលភាពរឹងមាំជាមួយនឹងភាពស្រស់ស្អាត
  • ខ្សែនាឡិកា Dura Soft ដែលធានាថាជាប់ធន់ និងងាយស្រួលពាក់
  • សំលោហៈទីតានីញ៉ូមក៏ត្រូវបានប្រើទៅលើគន្លឹះកិបបីបត់ផងដែរ
  • ការរចនាមុខនាឡិកាទទួលបានការបំផុសគំនិតដោយគោលគំនិត kigumi ពីសម្រស់ធម្មជាតិរបស់ជប៉ុន
  • អំពូល LED
  • មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

Ao-zumi ពណ៌លាំៗបង្ហាញភាពរឹងមាំដ៏ស្ងប់ស្ងាត់

ចក្ខុវិស័យដ៏រឹងមាំដែលរួមបញ្ចូលការប្ដេជ្ញាចិត្តរបស់ MR-G ក្នុងការរក្សាភាពរឹងមាំ និងភាពស្រស់ស្អាតចុងក្រោយជាមួយនឹងការលះបង់របស់ Zen ក្នុងការសញ្ជឹងគិតពីធម្មជាតិផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ណែនាំឱ្យមានផ្ទៃរចនាពណ៌ ao-zumi ដែលបង្ហាញពីពណ៌លាំពណ៌ខៀវដិតដែលប្រើប្រាស់ក្នុងគំនូរ និងអក្សរផ្ចង់ដែលគូរដោយជក់ជាមួយនឹងទឹកថ្នាំរបស់ជប៉ុន។ ដំណើរបញ្ចេញចំហាយពណ៌ខៀវទឹកសមុទ្រត្រូវបានប្រើទៅលើមុខនាឡិកា និង IP ពណ៌ខៀវទៅលើផ្នែកខាងក្រៅ។ ការផ្គូផ្គងយ៉ាងល្អជាមួយការស្រោបដោយ DLC ពណ៌ខ្មៅ ទឹកពណ៌បញ្ចេញនូវភាពស្ងប់ស្ងាត់ និងជម្រៅ។

Ao-zumi, បង្ហាញភាពរឹងមាំដ៏ស្ងប់ស្ងាត់

លោហៈពេញជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត

កងមុខនាឡិកាត្រូវបានបង្កើតឡើងពីសមាសធាតុសរុបចំនួន 27 ដាច់ដោយឡែកជំនួសឱ្យដុំតែមួយធម្មតា។ ការរចនាគ្រឿងច្រើនអាចឱ្យមានការលាបថ្នាំប៉ូលាដែលមានគុណភាពខ្ពស់យ៉ាងល្អិតល្អន់ រួមទាំងផ្ទៃកញ្ចក់ដែលគួរឱ្យទាក់ទាញ និងគ្មានការបង្ខូចទ្រង់ទ្រាយដែលបង្កើតឡើងដោយការប៉ូលា Sallaz។ ផ្នែកនីមួយៗត្រូវបានប៉ូលាមុនពេលដំឡើង ដើម្បីសម្រេចបានផ្ទៃរចនាដ៏ស្រស់ស្អាត។ លក្ខខណ្ឌតម្រូវ​សម្រាប់ភាពធន់នឹងការប៉ះទង្គិចក៏ត្រូវបានបំពេញតាមដោយរចនាសម្ព័ន្ធការពារច្រើនកន្លែង ដែលប្រើទ្រនាប់នៅចន្លោះផ្នែកកងមុខ និងប្រអប់នាឡិកា ដើម្បីជួយស្រូបការប៉ះទង្គិចដល់ម៉ូឌុល។


សំលោហៈរឹងខ្លាំងដែលអភិវឌ្ឍនៅក្នុងប្រទេសជប៉ុន៖ ការរួមបញ្ចូលភាពរឹងមាំជាមួយនឹងភាពស្រស់ស្អាត

កងមុខនាឡិកា​ត្រូវបាន​ធ្វើឡើង​ពី COBARION® ​ដែលជាសំលោហៈ​ដែល​ធ្វើឱ្យ​មាន​ភាព​​រឹង​ប្រហែលបួន​ដង​នៃ​ទីតានីញ៉ូមសុទ្ធ និងពន្លឺដ៏ភ្លឺចាំងជាងប្លា​ទីន។ សំលោហៈរឹងបំផុតដែលផលិតឡើងដោយ​ប្រទេស ជប៉ុនទាំងនេះត្រូវបានរចនាទៅលើផ្នែកខាងក្រៅដែលផ្ដល់ជូនទាំងភាពធន់ និងភាពស្រស់ស្អាត រួមជាមួយនឹងភាពទាក់ទាញវាយនភាពដ៏ទំនើប។ សំលោហៈទីតានីញ៉ូមពិសេស Ti64 ត្រូវបានប្រើសម្រាប់ប្រអប់ ខ្នងប្រអប់ ប៊ូតុង និងក្បាលរុយ។

* COBARION® គឺជាពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់មជ្ឈមណ្ឌលលើកកម្ពស់ឧស្សាហកម្ម ​ Iwate និង​ផលិត​ផ្តាច់​មុខ​ដោយសាជីវកម្ម Eiwa Co., Ltd។


ខ្សែនាឡិកា Dura Soft ដែលធានាថាជាប់ធន់ និងងាយស្រួលពាក់

ខ្សែនាឡិកានេះត្រូវបានផលិតដោយ Dura Soft ដែលជាវត្ថុធាតុកៅស៊ូជ័រសំយោគដែលរួមបញ្ចូលគ្នានូវភាពជាប់ធន់ពិសេសជាមួយនឹងភាពបត់បែន និងងាយស្រួលពាក់នៅលើកដៃ។ សមាសធាតុទីតានីញ៉ូមត្រូវបានចាក់ពុម្ពបញ្ចូលទៅក្នុងផ្នែកនៃខ្សែនាឡិកាដែលភ្ជាប់ទៅនឹងប្រអប់នាឡិកា ធានាថាពាក់ជាប់ល្អ និងរឹងមាំ។ សំលោហៈទីតាញ៉ូមក៏ត្រូវបានប្រើទៅលើគន្លឹះកិបបត់បីជាន់ផងដែរ ដែលជួយបង្កើនភាពធន់រឹងមាំ។ ផ្ទៃខាងលើរបស់ខ្សែនាឡិកាមានផ្ទៃ​រចនាម៉ូដដែលរួមបញ្ចូលនិមិត្តសញ្ញា “SHOCK RESIST” ចំណែកឯផ្នែកខាងក្រោមបង្ហាញលំនាំឥដ្ឋដ៏ល្បីល្បាញ។


ការរចនាមុខនាឡិកាត្រូវបានបំផុសគំនិតដោយគោលគំនិត kigumi ពីសោភ័ណភាពបែបជប៉ុន

ទម្រង់​ដូច​ស្នាដៃឈើ​ប្រទាស​ដែល​មាន​ប្រហោងជា​ប់ៗគ្នា​​ស្មុគស្មាញ​បង្កើត​លំនាំ​ធរណីមាត្រ​យ៉ាង​ស្រស់​ស្អាត​ដែលបង្ហាញ​ពី​ទិដ្ឋភាព​ពិភពលោក​នៃ kigumi ជា​សិល្បៈ​ប្រពៃណី​របស់​ជប៉ុន​នៃ​រោងជាងឈើ។ ប្រហោងនៅក្នុង​ស្នាដៃឈើ​ប្រទាស​ធានាថាពន្លឺបាញ់ចូលច្រើន ដើម្បីផ្តល់ថាមពលដល់នាឡិកា។ ទ្រនិចដែលចង្អុលម៉ោង 12 បង្ហាញពី​រចនាសម្ព័ន្ធដែលផ្គុំឡើងពីរផ្នែកដ៏ស្រស់ស្អាត។ ស្នាដៃសិប្បកម្មបែបនេះ (ដែលទាមទារឱ្យមានការផ្ចិតផ្ចង់ខ្ពស់បំផុត) អាចលេចចេញជារូបរាងបានដោយសារតែបច្ចេកវិទ្យាផលិតដ៏ល្អរបស់ Yamagata Casio។

* ក្រាហ្វិកបង្ហាញអំពីពន្លឺដែលចូលតាមលំនាំប្រទាសមុខបើកចំហលើមុខនាឡិកា។

Kigumi
Kigumi គឺជាវិធីបង្កើតគ្រោងបែបជប៉ុនបុរាណ និងជាបច្ចេកទេសផលិតពីឈើដោយមិនប្រើដែកគោល ឬគ្រឿងដែកផ្សេងទៀតទេ។ វាបង្កើតទម្រង់ដែលមានភាពរឹងមាំលើរចនាសម្ព័ន្ធ និងអារម្មណ៍​រចនាបែបសិល្បៈ។ បច្ចេកទេសស្នាដៃឈើ​ប្រទាសបែបនេះបង្កើតលំនាំធរណីមាត្រដ៏ស្មុគស្មាញ ដែលអាចសង្កេតឃើញផងដែរនៅក្នុងសិប្បកម្មប្រពៃណីផ្សេងទៀតរបស់ជប៉ុន។

ព័ត៌មានលម្អិត

ប្រអប់ស្ដើងដែលមានក្បាលរុយធន់នឹងការប៉ះទង្គិច

ទម្រង់ស្ដើងនៃគ្រោង​ការពារស្រោបដោយដែក MR-G ដើមអាចឱ្យយើងបំពាក់​សមាសធាតុសម្រាប់ការពារក្បាលរុយបាន។ ការរចនានេះអាចឱ្យយើងរក្សារាងសាមញ្ញនៃផលិតផល 2100 ហើយក៏ការពារក្បាលរុយពីការប៉ះទង្គិចផងដែរ។ គ្រោង​ពិសេសរក្សាឡូហ្គោ MR-G ដែលឆ្លាក់នៅលើក្បាលរុយ តម្រឹមតាមទិសផ្តេកនៅពេលក្បាលរុយត្រូវបានចាក់សោដោយវីស។

*រូបភាពបង្ហាញពី MRG-B2100B-1A។

ប្រអប់ស្ដើងដែលមានក្បាលរុយធន់នឹងការប៉ះទង្គិច

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location