Skip to content
MR-G
ស៊េរី MRG-B5000

MRG-B5000B-1

G-SHOCK របស់ខ្ញុំ

សូមស្វាគមន៍ស៊េរី MRG-B5000 ដែល​ផ្អែកលើ​ម៉ូដែល​ G-SHOCK ដំបូងគេបង្អស់ និងច្នៃឡើង​ជាមួយ​នឹង​លោហធាតុ​ទំនើប​បំផុត និងការចាក់ពុម្ព​យ៉ាង​ល្អិតល្អន់ ដែលជា​សញ្ញា​សម្គាល់នៃ​ត្រកូលនាឡិកាដ៏ទំនើបនៃម៉ូដែល MR-G ។ នាឡិកាដៃដែលឈាន​មុខគេទាំងនេះ​គឺ​ជាការសិក្សា​លើជំនាញ​សិប្បកម្មលោហៈ។ ប្រអប់ និងកងមុខនាឡិកា​ផលិតឡើងពី​សំលោហៈ​ទីតានីញ៉ូម​មហារឹងផ្អែកលើ Ti64 ខណៈដែលខ្សែនាឡិកា​ផលិត​ពី​សំលោហៈទីតានីញ៉ូម​ពិសេស​មួយ​ទៀត DAT55G ដែល​លោហៈទាំងពីរ​នេះ​រឹង​ជាង​ទីតានីញ៉ូម​សុទ្ធ​បីដង ហើយ​អាច​​ធ្វើការបាន​យ៉ាងមានប្រសិទ្ធភាពខ្ពស់។ កងមុខនាឡិកា​ខាងលើ​ផលិតឡើងដោយ COBARION® ដែល​ជា​សំលោហៈក្រូមកូបាល់ដែលរឹងជាងទីតានីញ៉ូម​សុទ្ធ​បួនដង។ កងមុខនាឡិកា​តែមួយ​មុខ​មាន​សមាសធាតុ 25 ផ្សេងៗ​គ្នា ដែល​ផ្នែកនីមួយៗត្រូវបានប៉ូលាសម្រាប់​វាយនភាព​លម្អិត​គួរឱ្យភ្ញាក់ផ្អើល។ រចនាសម្ព័ន្ធ Multi-guard ដ៏ទំនើបបំផុត រួមបញ្ចូល​នូវ​រ៉េស្ស័ររាបស្មើ និងទ្រនាប់​ស៊ីលីកូន​ទៅ​ដល់​កងមុខនាឡិកា​ពហុសមាសធាតុ ដែល​ធានា​បាន​នូវ​ការស្រូបយក​ការ​ប៉ះ​ទង្គិចយ៉ាងល្អឥតខ្ចោះ ដើម្បី​ការពារ​ម៉ូឌុល MR-G ដែល​មាន​បន្ទះ​ការ​ពារ​ពណ៌មាសពិសេសនេះ។ MRG-B5000B មាន​ពន្លឺរលោង​ និង​ស្រោបកាបូន​ដូច​ពេជ្រ​សម្រាប់ពណ៌ខ្មៅ​ដ៏ភ្លឺចែងចាំ​ងដែល​មាន​រូបរាង​ដូច G-SHOCK ដំបូងបង្អស់ ប៉ុន្តែមាន​ការចាក់ពុម្ព​រលោង​ដែល​មានពន្លឺភ្លឺច្បាស់។ មុខនាឡិកា​មាន​លំនាំរូបឥដ្ឋជារូបសញ្ញា និង​ខ្សែ​នាឡិកា​ពណ៌ក្រហមដែល​មើល​ទៅ​ដូចជា​ការចនា​ដើម។ ភាពស្រស់ស្អាត​នៃលោហៈធាតុ​ទាំងនេះផ្តល់​នូវភាពស្រស់ស្អា​ត​នៅ​ពេល​ដំណើរ​ការ​ផងដែរ ជាមួយនឹងការក្រិត​ខ្នាត​ដែលគ្រប់គ្រងដោយវិទ្យុ និងការផ្គូផ្គង់​ទូរសព្ទឆ្លាតវៃ​តាមរយៈ Bluetooth®។

  • អំពូល LED

លក្ខណៈបច្ចេកទេស

ការប្រកួតប្រជែងដែនកំណត់

ផ្ទៃប៉ូលាដ៏ទំនើបបានបញ្ជាក់
ជាមួយនឹងរចនាសម្ព័ន្ធពហុសមាសធាតុ

ដើម្បី​ប្រើ​​ផ្ទៃប៉ូលាដ៏ទំនើប​ទៅ​ជ្រុង​តូច​បំផុត​នៃ​ទម្រង់​ស្មុគស្មាញ​របស់​ម៉ូដែល​នេះ ការ​រចនា​កងមុខ​ត្រូវតែ​មាន 25 សមាសធាតុ។ ខ្សែនាឡិកានេះក៏មានផ្នែកតូចៗដែលត្រូវបានបង្កើតដោយធាតុផ្សំដាច់ដោយឡែកផងដែរ។ ការប៉ូលាដោយម៉ាស៊ីន Sallaz ត្រូវបានអនុវត្តទៅលើគ្រឿង​នីមួយៗមុនពេលដំឡើង ដើម្បីផ្តល់ឱ្យនាឡិកានូវភាពអស្ចារ្យដែលរួមមាន ផ្ទៃដែលមិនមានការបង្ខូចទ្រង់ទ្រាយ កន្លែងដែលពិបាកៗ ដូចជាផ្នែកខាងក្នុងដែលបិទជិតជាដើម។ ស្នាដៃសិប្បកម្មដោយសិល្បករបញ្ចេញស្មើ នៅក្នុងសមាសធាតុនីមួយៗទាំងអស់។

រចនាសម្ព័ន្ធមានមុខងារការពារច្រើន៖
ភាពធន់ក្នុងការទ្រ​ទម្រង់ដ៏ស្រស់ស្អាត

រចនាសម្ព័ន្ធមានមុខងារការពារច្រើនដែលទើបនឹងបង្កើតថ្មី ការពារម៉ូឌុលប្រឆាំង​នឹងការប៉ះទង្គិចដ៏ល្អឥតខ្ចោះ។
កងមុខនាឡិកាពហុសមាសធាតុបង្គុំ​ធាតុផ្សំនៃរ៉េស្ស័រ​បួនជ្រុងដែលរួមបញ្ចូលគ្នានូវរបាររាងអក្សរ T និងរ៉េស្ស័ររាបស្មើក៏ដូចជាទ្រនាប់ស៊ីលីកូនផងដែរ។

COBARION® & DAT55G:
វត្ថុធាតុដែល​ធន់នឹងការកោសឆ្កូត រឹងខ្លាំង
និងមានភាពច្នៃប្រឌិត

កងមុខនាឡិកា​ត្រូវបាន​ធ្វើឡើង​ពី COBARION® ​សំលោហៈក្រូមកូប័រ​ដែល​មាន​ភាព​រឹង​ប្រហែលបួន​ដង​នៃ​ទីតានីញ៉ូមសុទ្ធ និងពន្លឺដ៏ភ្លឺចាំងជាងប្លា​ទីន។
ខ្សែប្រើ DAT55G សំលោហៈទីតានីញ៉ូម​ដែល​មាន​ភាពរឹង​ប្រហែលបី​ដង​នៃទីតានីញ៉ូមសុទ្ធដែល​ផ្តល់​នូវ​ដំណើរ​ការ​ដ៏ល្អឥតខ្ជោះ។
ជាមួយ​នឹង​សំលោហៈ​ដ៏សែន​រឹងទាំង​នេះ​ដែល​បាន​បង្កើតឡើង​នៅ​ប្រទេស​ជប៉ុន ក្រុមហ៊ុន Casio​ទទួលបាន​ការ​រចនា​ផ្នែក​ខាងក្រៅ​ដែល​ផ្តល់​នូវ​ភាពរឹង​មាំ​ទាំង​ភាពស្រស់​ស្អាត។
ទន្ទឹមនឹងនេះ សំលោហៈទីតានីញ៉ូមពិសេស Ti64 ត្រូវបានប្រើសម្រាប់ប្រអប់ គម្របខាងក្រោយ និងប៊ូតុង។

*COBARION® គឺជាពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់​ Iwate Industry Promotion Centre និង​ផលិត​ផ្តាច់​មុខ​ដោយសាជីវកម្ម Eiwa Corporation ។

*DAT គឺជាពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ Daido Steel Co ., Ltd.

ផ្ទៃទីតានីញ៉ូមកាបៃ និងស្រោបដោយ DLC

ផ្ទៃទីតានីញ៉ូមកាបៃផ្តល់ឱ្យ MRG-B5000D នូវភាពរលោងនៃលោហធាតុដ៏គួរឱ្យភ្ញាក់ផ្អើល ហើយកាបូនដូចពេជ្រ (DLC) ដែលត្រូវបានប្រើទៅលើស្រោមប្រអប់ និងខ្សែនាឡិការបស់ MRG-B5000B សម្រេចបាននូវពណ៌ខ្មៅនៃម៉ូដែល G-SHOCK ដំបូងបង្អស់ ប៉ុន្តែឥឡូវនេះ មានជាលោហៈ។ សមាសធាតុរួមទាំងប៊ូតុង និងគម្របខាងក្រោយត្រូវបានចាក់ផ្ទៃដោយ IP ពណ៌មាស។

ការរចនាមុខរាងការ៉េពិតប្រាកដទៅនឹងដើមកំណើតរបស់វា

អ្នកស្នងមរតកពិតប្រាកដចំពោះអត្តសញ្ញាណប្លែកនៃម៉ូដែល G-SHOCK ដែលមិនធ្លាប់មានពីមុនមក MRG-B5000 រក្សានូវលំនាំគំរូឥដ្ឋ និងខ្សែពណ៌ក្រហមនៃការរចនាដើម។ រូបសញ្ញា MR-G នៅផ្នែកខាងឆ្វេងខាងក្រោមបន្តិចនៃផ្ទៃមុខក៏បង្ហាញពីតម្លៃរបស់ខ្លួន​ដ៏រឹងមាំផងដែរ។

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យជាមួយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុជួយបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

MRG-B5000 បំពាក់នូវម៉ូឌុលពិសេសតែមួយគត់ដែលមានមូលដ្ឋាននៅលើ GMW-B5000 ជាមួយនឹងការលាបពណ៌មាសទៅលើបន្ទះជ័រទប់នាឡិកាសម្រាប់បន្ទះសៀគ្វី ដើម្បីកាត់បន្ថយភាពធន់នឹងអគ្គិសនី។

Super Illuminator
(ភ្លើង LED ភ្លឺច្បាស់)
ដើម្បីជួយឱ្យមើលឃើញច្បាស់​នៅក្នុងទីងងឹត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ជាមួយនឹងកញ្ចក់ការពារចំណាំងផ្លាត

G-SHOCK MOVE

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
នាឡិកា CASIO

(កម្មវិធីទូរសព្ទឆ្លាតវៃ)

- បង្ហាញស្ថានភាពនាឡិកាដៃ
ការបង្ហាញក្រាហ្វិកនៃស្ថានភាពទទួលម៉ោង ស្ថានភាពបង្កើតថាមពលដោយពន្លឺព្រះអាទិត្យ ប្រវត្តិបច្ចុប្បន្នភាពទិន្នន័យផ្ទៃក្នុង និងអ្វីៗជាច្រើនទៀត។

- ការពិនិត្យដោយស្វ័យប្រវត្តិ
ការវាយតម្លៃដោយស្វ័យប្រវត្តិលើស្ថានភាពប្រតិបត្តិការរបស់មុខងារនាឡិកាដៃ។ បង្ហាញការជូនដំណឹងលើអេក្រង់ក្នុងករណីដំណើរការខុសប្រក្រតី។

- កំណត់ហេតុម៉ោង និងទីកន្លែង
ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាម៉ោង ឬពេលវេលាបច្ចុប្បន្ន និងទីតាំងនៅលើផែនទីនៅក្នុងកម្មវិធី។ អត្ថប្រយោជន៍ជាកំណត់ហេតុសកម្មភាព។

ការកំណត់មុខងាររំលឹក
នាឡិកានេះនឹងរំលឹកអ្នកអំពីព្រឹត្តិការណ៍ជិតមកដល់ចំនួនប្រាំដែលអ្នកបានកំណត់នៅក្នុងកម្មវិធី។

ប្រតិទិនក្នុងស្រុក
ស្គាល់ភាសាថ្ងៃនៃសប្តាហ៍ និងលំដាប់នៃការបង្ហាញខែ/ថ្ងៃសម្រាប់ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ បារាំង អ៊ីតាលី និងរុស្ស៊ី។

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (មួយថ្ងៃបួនដង)
- ម៉ោងពិភពលោកជាង 300 ទីក្រុង
- ការប្តូរម៉ោងក្នុងតំបន់/ម៉ោងពិភពលោក
- ការកំណត់ម៉ោងរាប់ថយក្រោយ/ការកំណត់ម៉ោងរោទ៍
- មុខងារស្វែង​រកទូរសព្ទ

លក្ខណៈបច្ចេកទេស

  • រចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិច
  • ភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ
  • Tough Solar (ដើរដោយថាមពលពន្លឺព្រះអាទិត្យ)
  • Smartphone Link
  • គ្រប់គ្រងដោយវិទ្យុ (Multi Band 6)
  • ម៉ោងពិភពលោកចំនួន 5 ត្រូវបានជ្រើសរើសពី 39 ទីក្រុង
  • នាឡិកាកំណត់ពេល 1/100 វិនាទី
  • កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
  • ម៉ោងរោទ៍ប្រចាំថ្ងៃ 5
  • ពន្លឺ LED ស្វ័យប្រវត្តិពេញ
    (Super Illuminator)

ចំណាំ៖ Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជី ឬពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Bluetooth SIG, Inc.

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location