Skip to content
MR-G
ស៊េរី MRG-B5000

MRG-B5000BA-1

G-SHOCK របស់ខ្ញុំ

សូមស្វាគមន៍ស៊េរី MRG-B5000 ដែល​ផ្អែកលើ​ម៉ូដែល​ G-SHOCK ដំបូងគេបង្អស់ និងច្នៃឡើង​ជាមួយ​នឹង​លោហធាតុ​ទំនើប​បំផុត និងការចាក់ពុម្ព​យ៉ាង​ល្អិតល្អន់ ដែលជា​សញ្ញា​សម្គាល់នៃ​ត្រកូលនាឡិកាដ៏ទំនើបនៃម៉ូដែល MR-G ។ នាឡិកាដៃដែលឈាន​មុខគេទាំងនេះ​គឺ​ជាការសិក្សា​លើជំនាញ​សិប្បកម្មលោហៈ។ ប្រអប់ និងកងមុខនាឡិកា​ផលិតឡើងពី​សំលោហៈ​ទីតានីញ៉ូម​មហារឹងផ្អែកលើ Ti64 ខណៈដែលខ្សែនាឡិកា​ផលិត​ពី​សំលោហៈទីតានីញ៉ូម​ពិសេស​មួយ​ទៀត DAT55G ដែល​លោហៈទាំងពីរ​នេះ​រឹង​ជាង​ទីតានីញ៉ូម​សុទ្ធ​បីដង ហើយ​អាច​​ធ្វើការបាន​យ៉ាងមានប្រសិទ្ធភាពខ្ពស់។ ខាងលើកងមុខនាឡិកា​​ផលិតឡើងដោយ COBARION ដែល​ជា​សំលោហៈក្រូមកូបាល់ដែលរឹងជាងទីតានីញ៉ូម​សុទ្ធ​បួនដង។ កងមុខនាឡិកា​តែមួយ​មុខ​មាន​សមាសធាតុ 25 ផ្សេងៗ​គ្នា ដែល​ផ្នែកនីមួយៗត្រូវបានប៉ូលាសម្រាប់​វាយនភាព​លម្អិត​គួរឱ្យភ្ញាក់ផ្អើល។ រចនាសម្ព័ន្ធការពារច្រើនជាន់ដ៏ទំនើបបំផុត រួមបញ្ចូល​នូវ​រ៉េស្ស័ររាបស្មើ និងទ្រនាប់​ស៊ីលីកូន​ទៅ​ដល់​កងមុខនាឡិកា​ពហុសមាសធាតុ ដែល​ធានា​បាន​នូវ​ការស្រូបយក​ការ​ប៉ះ​ទង្គិចយ៉ាងល្អឥតខ្ចោះ ដើម្បី​ការពារ​ម៉ូឌុល MR-G ដែល​មាន​បន្ទះ​ការ​ពារ​ពណ៌មាសពិសេសនេះ។ មានការបំផុសគំនិតដោយការគូសវាសដោយទឹកថ្នាំ និងការសរសេរអក្សរផ្ចង់ដែលធ្វើឡើងដោយទឹកថ្នាំពណ៌ខៀវ MRG-5000BA មានបំពាក់នូវវីសលើខ្សែនាឡីកា និងសមាសធាតុកងមុខ ដែលស្រោបដោយបន្ទះអ៊ីយ៉ុងពណ៌ខៀវទៅលើបាតនៃស្រទាប់កាបូនដូចពេជ្រខ្មៅ។ អារម្មណ៍​លើដំណើរការបញ្ចេញចំហាយពណ៌ខៀវ បន្ថែមនូវភាពទាក់ទាញយ៉ាងខ្លាំងចំពោះមុខនាឡិកា ហើយលំនាំឥដ្ឋដែលអណ្តែតឡើងគឺជាសញ្ញាបង្ហាញពីការរចនា DW-5000 G-SHOCK ដើម។ ភាពស្រស់ស្អាត​នៃលោហៈធាតុ​ទាំងនេះផ្តល់​នូវភាពស្រស់ស្អា​ត​នៅ​ពេល​ដំណើរ​ការ​ផងដែរ ជាមួយនឹងការក្រិត​ខ្នាត​ដែលគ្រប់គ្រងដោយវិទ្យុ និងការផ្គូផ្គង​ទូរសព្ទឆ្លាតវៃ​តាមរយៈ Bluetooth®។

  • អំពូល LED
  • មុខដែលមានស៊ុមលំនាំឥដ្ឋ
  • គម្របខ្នងនៃសំលោហៈទីតានីញ៉ូម Ti64

លក្ខណៈបច្ចេកទេស

“Ao-zumi”:
បង្ហាញពីភាពស្ងប់ស្ងាត់ល្អ

ការប្តេជ្ញាចិត្តរបស់ MR-G ចំពោះគុណភាពសំខាន់ៗនៃភាពរឹងមាំ និងភាពស្រស់ស្អាតមានច្រើនដូចគ្នាជាមួយនឹងការប្រើស្មារតី Zen ដែលបង្ហាញពីលក្ខណៈពិតរបស់នរណាម្នាក់។ ជាមួយនឹងផ្ទៃរចនា "ao-zumi" របស់វា MRG-B5000BA បង្ហាញពីលក្ខណៈរឹងមាំដ៏ល្អដែលផ្តោតលើភាពស្ងប់ស្ងាត់នៃផ្នត់គំនិត Zen។ o-zumi ដែលជាទម្រង់នៃទឹកថ្នាំ sumi ផលិតចេញពីបណ្តុំនៃសារធាតុពណ៌ខៀវ ត្រូវបានប្រើក្នុងការសរសេរអក្សរផ្ចង់ និងគំនូរ។ ជម្រៅ និងភាពស្ងប់ស្ងាត់នៃលក្ខណៈ​ពណ៌ខៀវរបស់វាត្រូវបានចាត់ទុកថាមានបែបផែននៃភាពស្ងប់ស្ងាត់។ ការស្រោបដោយបន្ទះអ៊ីយ៉ុងពណ៌ខៀវ (IP) ​ដាក់ទៅលើកងមុខពហុសមាសភាគ និងគន្លឹះខ្សែនាឡិការំលេចនូវកាបូនដូចពេជ្រខ្មៅ (DLC) ដែលស្រោបប្រអប់ និងខ្សែនាឡិកា ដោយផ្ទៃមុខមានអេក្រង់ LCD ពណ៌ និងគ្រីស្តាល់ត្បូងកណ្តៀងដែលត្រូវបានធ្វើប្រព្រឹត្តកម្មដោយដំណើរការបញ្ចេញចំហាយពណ៌ខៀវ។

រចនាសម្ព័ន្ធពហុសមាសភាគ
អាចឱ្យមានការប៉ូលាកញ្ចក់ដ៏ទំនើបបំផុត
ដែលមិនធ្លាប់មាន

នៅក្នុងរចនាសម្ព័ន្ធនេះ កងមុខត្រូវបានបង្កើតឡើងពីសមាសធាភាគសរុបចំនួន 25 ដាច់ដោយឡែកជាជាងចេញពីដុំតែមួយ។ ផ្នែកនេះអាចឱ្យផ្ទៃដ៏ស្រស់ស្អាតត្រូវបានចាក់ទៅលើផ្ទៃខាងលើដែលជាធម្មតាពិបាកក្នុងការប៉ូលារួមទាំងចង្អូរ កន្លែងផត និងគែមដែលមានរាងបញ្ឆិត។ ខ្សែនាឡិកានេះក៏មានផ្នែកតូចៗផងដែរដែលត្រូវបានបង្កើតដោយសមាសភាគដាច់ដោយឡែក។ ការប៉ូលាដោយម៉ាស៊ីន Sallaz ត្រូវ​បាន​ប្រើទៅ​លើគ្រឿងនីមួយៗ​ដើម្បី​បង្កើត​ផ្ទៃកញ្ចក់។ សិប្បករដែលមានជំនាញធ្វើការខាត់ប៉ូលាផ្នែកនីមួយៗដោយដៃមុនពេលដំឡើង ដើម្បីធ្វើឱ្យនាឡិកាមានភាពអស្ចារ្យ មិនខូចទ្រង់ទ្រាយផ្ទៃ។

រចនាសម្ព័ន្ធពហុការពារ៖
ភាពធន់រឹងមាំក្នុងការគាំទ្រ
ដល់ទម្រង់ស្រស់ស្អាត

រចនាសម្ព័ន្ធពហុការពារការពារម៉ូឌុលទប់ទល់​នឹងការប៉ះទង្គិចបានដ៏ល្អឥតខ្ចោះ។ កងមុខ និងប្រអប់ពហុសមាសភាគ មានសមាសធាតុទប់បួនជ្រុងដែលរួមបញ្ចូលគ្នានូវរបាររាងអក្សរ T និងរ៉េស្ស័ររាបស្មើក៏ដូចជាទ្រនាប់ជ័រផងដែរ។

ព័ត៌មានលម្អិត

ភាពច្នៃប្រឌិត ធន់នឹង​ការកោសឆ្កូត វត្ថុធាតុរឹងមាំខ្លាំង COBARION*1 & DAT55G*2

កងមុខផ្នែកខាងលើត្រូវបានផលិតដោយ COBARION ដែលជាសំលោហៈរឹងមាំខ្លាំង ដែលជាមូលដ្ឋានដ៏ល្អសម្រាប់ផ្ទៃកញ្ចក់ដ៏ទំនើប។ វាមានភាពរឹង​ប្រហែលបួន​ដង​នៃ​ទីតានីញ៉ូមសុទ្ធ និងពន្លឺដ៏ភ្លឺចាំងជាងប្លា​ទីន។ ខ្សែនាឡិកាប្រើ DAT55G សំលោហៈទីតានីញ៉ូម​ដែល​មាន​ភាពរឹង​ប្រហែលបី​ដង​នៃទីតានីញ៉ូមសុទ្ធដែល​ផ្តល់​នូវ​ដំណើរ​ការ​ដ៏ល្អឥតខ្ជោះ។ ជាមួយ​នឹង​វត្ថុធាតុដែលមានភាពច្នៃប្រឌិតទាំង​នេះ​ដែល​បាន​បង្កើតឡើង​នៅ​ប្រទេស​ជប៉ុន ក្រុមហ៊ុន Casio​ ទទួលបាន​ការ​រចនា​ផ្នែក​ខាងក្រៅ​ដែល​ផ្តល់​ទាំង​ភាពរឹង​មាំ និងភាពស្រស់​ស្អាត។ សំលោហៈទីតានីញ៉ូមពិសេស Ti64 ត្រូវបានប្រើសម្រាប់ប្រអប់ ខ្នងប្រអប់ និងប៊ូតុង។
*1 COBARION ដែលជាសំលោហៈស្រោបដោយកូប័លត្រូវបានផលិតផ្តាច់មុខដោយក្រុមហ៊ុន Eiwa Corporation គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជី។
*2 DAT គឺជាពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់ក្រុមហ៊ុន Daido Steel Co ., Ltd. នៅ​ប្រទេស​ជប៉ុន។

ម៉ូឌុលមុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យជាមួយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុជួយបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

បំពាក់នូវលក្ខណៈពិសេសរបស់ម៉ូឌុលជាក់លាក់ជាមួយនឹងបន្ទះមាសដែលប្រើ ទៅលើបន្ទះចាប់ភ្ជាប់​សម្រាប់បន្ទះសៀគ្វីដើម្បីកាត់បន្ថយភាពធន់នឹងអគ្គិសនី។

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ជាមួយនឹងកញ្ចក់ការពារចំណាំងផ្លាតផ្ទៃខាងក្នុង

MR-G Connected


មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
នាឡិកា CASIO

(កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការបង្ហាញ​ស្ថានភាព​នាឡិកា៖
ការបង្ហាញក្រាហ្វិកនៃស្ថានភាពផលិតថាមពលពន្លឺព្រះអាទិត្យ និងច្រើនទៀត។

- ពិនិត្យដោយខ្លួនឯង៖
ការវាយតម្លៃដោយស្វ័យប្រវត្តិលើស្ថានភាពប្រតិបត្តិការរបស់មុខងារនាឡិកាដៃ។ បង្ហាញការជូនដំណឹងលើអេក្រង់ក្នុងករណីដំណើរការខុសប្រក្រតី។

- កំណត់ហេតុម៉ោង និងទីកន្លែង៖
ការចុចប៊ូតុងនៅលើនាឡិកាកត់ត្រាម៉ោងបច្ចុប្បន្ន និងទីតាំងនៅលើផែនទី។ អត្ថប្រយោជន៍ជាកំណត់ហេតុសកម្មភាព។

ការកំណត់កម្មវិធីរំលឹក៖
នាឡិកានេះនឹងរំលឹកអ្នកអំពីព្រឹត្តិការណ៍ជិតមកដល់ចំនួនប្រាំដែលអ្នកបានកំណត់នៅក្នុងកម្មវិធី។

- ប្រតិទិនក្នុងស្រុក៖
ស្គាល់ភាសាថ្ងៃនៃសប្តាហ៍ និងលំដាប់នៃការបង្ហាញខែ/ថ្ងៃសម្រាប់ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ បារាំង អ៊ីតាលី និងរុស្ស៊ី។

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (បួនដងក្នុងមួយថ្ងៃ)​
- ម៉ោងពិភពលោកជាង 300 ទីក្រុង
- ការប្តូរម៉ោងក្នុងតំបន់/ម៉ោងពិភពលោក
-
 ការកំណត់កម្មវិធីកំណត់ម៉ោង/ម៉ោងរោទ៍
- មុខងារស្វែងរក​ទូរសព្ទ

 

លក្ខណៈបច្ចេកទេស

  • រចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិច
  • ភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ
  • Tough Solar (ដើរដោយថាមពលពន្លឺព្រះអាទិត្យ)
  • Smartphone Link
  • គ្រប់គ្រងដោយវិទ្យុ (Multi Band 6)
  • ម៉ោងពិភពលោកចំនួន 5 ត្រូវបានជ្រើសរើសពី 39 ទីក្រុង
  • នាឡិកាកំណត់ពេល 1/100 វិនាទី
  • កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
  • ម៉ោងរោទ៍ប្រចាំថ្ងៃ 5
  • ពន្លឺភ្លើង LED ស្វ័យប្រវត្តិពេញ (Super Illuminator)

Bluetooth® គឺជាពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Bluetooth SIG, Inc.

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location