Skip to content
MR-G
ស៊េរី MRG-B5000

MRG-B5000R-1

G-SHOCK របស់ខ្ញុំ

សូមណែនាំឱ្យស្គាល់ពី​ស៊េរី MRG-B5000 ដែល​ផ្អែកលើ​ម៉ូដែល​ G-SHOCK ដំបូងគេបង្អស់ និងច្នៃឡើង​ដោយប្រើ​លោហធាតុ​ទំនើប​បំផុត និងការចាក់ពុម្ព​យ៉ាង​ល្អិតល្អន់ ដែលជា​សញ្ញា​សម្គាល់នៃ​ត្រកូលនាឡិកាដ៏ទំនើបនៃម៉ូដែល MR-G។ ដោយជាការសិក្សាលើជំនាញហត្ថកម្មលោហៈ នាឡិកាដែលជារបកគំហើញថ្មី​នេះរួមបញ្ចូលសមាសធាតុប្រអប់ និងកង ដែលផលិតឡើងពីសំលោហៈទីតានីញ៉ូមដ៏រឹងមាំប្រភេទ Ti64។ ផ្នែកខាងលើនៃកង​ត្រូវបានរចនាម៉ូដឡើងពី COBARION ដែលជាសំលោហៈដែលរឹងជាងទីតានីញ៉ូមសុទ្ធបួនដង និងភ្លឺចែងចាំងប្រៀបបាននឹងប្លាទីន។ កងមុខនាឡិកា​តែមួយ​មុខ​មាន​សមាសធាតុ 25 ផ្សេងៗ​គ្នា ដែល​ផ្នែកនីមួយៗត្រូវបានប៉ូលាសម្រាប់​វាយនភាព​លម្អិត​គួរឱ្យភ្ញាក់ផ្អើល។ រចនាសម្ព័ន្ធការពារច្រើនជាន់ រួមបញ្ចូលរ៉េស្ស័រសំប៉ែត និងទ្រនាប់​ស៊ីលីកូន ដើម្បីធានាបាននូវការកាត់បន្ថយការប៉ះទង្គិចបាន​យ៉ាងល្អសម្រាប់​កងមាន​សមាសធាតុច្រើន ដោយការពារម៉ូឌុល MR-G ដែលមានស្រាប់ តាមរយៈបន្ទះទប់​ពណ៌មាសសម្រាប់បន្ទះសៀគ្វី។ ដើម្បីជាការគោរពដល់ DW-5000C-1B ដើម ដែលជាជម្រើសពណ៌មួយសម្រាប់ G-SHOCK ដំបូងបំផុត មុខនាឡិកាបង្ហាញលំនាំដុំឥដ្ឋដ៏ល្បីល្បាញ និងខ្សែរង្វង់ជាពណ៌មាស ខណៈពេលដែលប្រអប់​ត្រូវបានចាក់ផ្ទៃ​ដោយស្រោប DLC ពណ៌ខ្មៅ។ ការរចនានេះអម​ដោយខ្សែនាឡិកា Dura Soft ដែលងាយស្រួលពាក់បំផុត ដែលត្រូវបាន​ធ្វើឡើងពីជ័រកៅស៊ូសំយោគ ដោយរួមបញ្ចូលការចាក់ពុម្ពសមាសធាតុទីតានីញ៉ូម ដែលជាការ​បង្កើនភាពរឹងមាំនៃការតភ្ជាប់ខ្សែនាឡិកា​ទៅនឹងប្រអប់។ ផ្នែកខាងលើនៃប្រអប់​ត្រូវបានចាក់ផ្ទៃ​ដោយនិមិត្តសញ្ញា SHOCK RESIST ដែលមានសណ្ឋាន​ ហើយផ្នែកខាងក្រោមបង្ហាញពីលំនាំសណ្ឋាន​ដុំឥដ្ឋរបស់មុខនាឡិកា។ នាឡិកាដ៏ស្រស់ស្អាតនេះបង្ហាញពីភាពទាក់ទាញនៃលោហៈ ហើយថែមទាំងផ្តល់នូវមុខងារផងដែរ ជាមួយនឹងការក្រិតតាមខ្នាតដែលគ្រប់គ្រងដោយរលកសញ្ញា​វិទ្យុ និងការផ្គូផ្គងទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth®។ *COBARION® គឺជាពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់​ Iwate Industry Promotion Centre និង​ផលិត​ផ្តាច់​មុខ​ដោយសាជីវកម្ម Eiwa Corporation ។

  • ផ្ទៃប៉ូលាដ៏ទំនើបដែលសម្រេចឡើងបានតាមរយៈរចនាសម្ព័ន្ធពហុសមាសធាតុ
  • ការរំលេចពណ៌ខ្មៅ និងមាស ដែលកើតចេញ​ពីខ្សែស្រឡាយនាឡិកា​ដើម
  • Dura Soft (កៅស៊ូភ្លុយអរ៉ូ) ខ្សែ​ដែលងាយស្រួលពាក់លើកដៃ
  • ខ្សែនាឡិកានេះមានលំនាំសណ្ឋាន​វាយនភាព ដែលកើតចេញផ្ទៃរចនា ដែលរក្សាមកតាំងពី G-SHOCK ដំបូងបំផុត ដោយមាននិមិត្តសញ្ញា “SHOCK RESIST” នៅលើផ្ទៃខាងលើ និងសណ្ឋានដុំ​ឥដ្ឋ​នៅផ្នែកខាងក្រោម។
  • អំពូល LED

លក្ខណៈបច្ចេកទេស

ភាពយន្តផ្សាយ​ផលិតផល

ផ្ទៃប៉ូលាដ៏ទំនើបបានបញ្ជាក់ជាមួយនឹង​រចនាសម្ព័ន្ធពហុសមាសធាតុ

កងមុខត្រូវបានបង្កើតឡើងពីសមាសធាភាគសរុបចំនួន 25 ដាច់ដោយឡែកជាជាងចេញពីដុំតែមួយ។ ផ្នែកនីមួយៗត្រូវបានប៉ូលា​មុនពេលដំឡើង ដើម្បីផ្តល់ឱ្យនាឡិកានូវផ្ទៃ​ដ៏ទំនើបដោយសិប្បករដែលមានជំនាញរហូត​ដល់​ចំណុចដែល​ពិបាក​បំផុត ដូចជាផ្នែកចន្លោះ​ផ្ទៃជាដើម។

ផ្ទៃប៉ូលាដ៏ទំនើបបានបញ្ជាក់ជាមួយនឹង​រចនាសម្ព័ន្ធពហុសមាសធាតុ

រចនាសម្ព័ន្ធការពារច្រើនស្រទាប់​​ ដើម្បីគាំទ្រដល់​រចនាសម្ព័ន្ធពហុ​សមាសភាគ

យើងបានបង្កើតរចនាសម្ព័ន្ធការពារច្រើនស្រទាប់ ដើម្បីការពារម៉ូឌុលនៅក្នុងកង ដែលបង្កើតឡើងពីសមាសធាតុដាច់ដោយឡែកជាច្រើន។ វារួមបញ្ចូលធាតុផ្សំបណ្ដុំបូមបួនជ្រុង ដែលរួមបញ្ចូលគ្នានូវរបាររាងអក្សរ T និងរ៉េស្ស័រ​រាបស្មើ ដើម្បីផ្តល់នូវការកាត់បន្ថយការប៉ះទង្គិចដ៏ល្អឥតខ្ចោះ។ កងមុខនាឡិកា​ត្រូវបាន​ធ្វើឡើង​ពី COBARION® ​ដែលជាសំលោហៈ​ដែល​ធ្វើឱ្យ​មាន​ភាព​​រឹង​ប្រហែលបួន​ដង​នៃ​ទីតានីញ៉ូមសុទ្ធ និងពន្លឺដ៏ភ្លឺចាំងជាងប្លា​ទីន។

*COBARION® គឺជាពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី​របស់​ Iwate Industry Promotion Centre និង​ផលិត​ផ្តាច់​មុខ​ដោយសាជីវកម្ម Eiwa Corporation។
*រូបភាពបង្ហាញពី MRG-B5000B-1។

រចនាសម្ព័ន្ធការពារច្រើនស្រទាប់​​ ដើម្បីគាំទ្រដល់​រចនាសម្ព័ន្ធពហុ​សមាសភាគ

Dura Soft (កៅស៊ូភ្លុយអរ៉ូ) ខ្សែ​ដែលងាយស្រួលពាក់លើកដៃ

ខ្សែនាឡិកានេះប្រើប្រាស់ជ័រកៅស៊ូសំយោគ ដែលជា​វត្ថុធាតុទន់​ ងាយស្រួលពាក់ ផ្តល់ភាពធន់នឹងការប្រែពណ៌ ស្នាមប្រឡាក់ និងការសឹករេចរឹលតាមពេលវេលា។ ការបញ្ចូលការចាក់ពុម្ព​​នៃសមាសធាតុទីតានីញ៉ូមបង្កើនភាពរឹងមាំនៃការតភ្ជាប់ខ្សែនាឡិកា​ទៅនឹងប្រអប់។ គន្លឹះកិបបត់បីជាន់ប៉ះតែមួយដង ធ្វើឱ្យខ្សែនាឡិកាងាយស្រួលភ្ជាប់ និងដកចេញ។ ការប្រើប្រាស់វត្ថុធាតុដើម​ទីតានីញ៉ូមផ្តល់នូវភាពទាក់ទាញផ្នែកសណ្ឋាន​វាយនភាពប្រសើរជាងមុន។ ខ្សែនាឡិកានេះមានលំនាំសណ្ឋាន​វាយនភាព ដែលកើតចេញផ្ទៃរចនា ដែលរក្សាមកតាំងពី G-SHOCK ដំបូងបំផុត ដោយមាននិមិត្តសញ្ញា “SHOCK RESIST” នៅលើផ្ទៃខាងលើ និងសណ្ឋានដុំ​ឥដ្ឋ​នៅផ្នែកខាងក្រោម។

*ទិសដៅនៃប្រអប់ខាងក្រោយ​អាចប្រែប្រួលពីនាឡិកាមួយទៅនាឡិកាមួយ ដោយសារតែចំណុចលម្អិតនៃដំណើរការផលិត។

ការរំលេចពណ៌ខ្មៅ និងមាសដែលកើតចេញពីខ្សែស្រឡាយដើម

ជាការគោរពចំពោះផ្ទៃពណ៌របស់ DW-5000C-1B ដែលជាទម្រង់រំលេច​ពណ៌មាសនៃ G-SHOCK ដំបូងបំផុត។ ការស្រោប DLC ពណ៌ខ្មៅត្រូវបានប្រើ​ទៅផ្នែកខាងក្រៅ និងផ្ទៃ​ IP ចំពោះប៊ូតុងចំហៀង។ ផ្ទៃមុខក៏មានការរំលេចពណ៌មាសផងដែរ ភាពផ្ទុយគ្នារវាងពណ៌ខ្មៅ និងមាសធ្វើឱ្យនាឡិកាបង្ហាញចេញមកនូវរូបរាងដ៏រឹងមាំស័ក្ដិ​សមនឹងម៉ាក G-SHOCK។

ការរំលេចពណ៌ខ្មៅ និងមាសដែលកើតចេញពីខ្សែស្រឡាយដើម
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*រូបភាពបង្ហាញពី MRG-B5000B-1។

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location