Skip to content
MR-G
FROGMAN

MRG-BF1000B-1A

G-SHOCK របស់ខ្ញុំ

នាឡិកាម៉ាក G-SHOCK MR-G ធ្វើពីលោហធាតុសុទ្ធល្អប្រណិតសម្រាប់សមុទ្រ — ស្រោបដោយ​ពាសដែកទីតានីញ៉ូម MRG-BF1000 បិទជិត មិន​ងាយជ្រាបទឹករហូតដល់កម្រិត ISO 200 ម៉ែត្រ — ចូលរួមជាមួយក្រុមផលិតផលម៉ាក FROGMAN ដែលជានាឡិការបស់អ្នកមុជទឹកពេញលក្ខណៈ។ នាឡិការបស់អ្នកមុជទឹក MR-G នេះយកគំរូរចនារូបរាងដែលខុសប្លែកពីគ្នា​ តួវីសចាក់សោខាងខ្នង និងតួអក្សរកង្កែបមុជទឹកប្លែកៗ ដែលមានប្រជាប្រិយភាពខ្លាំងនៅពេលដែល FROGMAN ចេញមកវិញក្នុងឆ្នាំ 1993 — ដល់កម្រិតថ្មីមួយទាំងស្រុង។ ដើមឡើយត្រូវបានផលិតឡើងដោយជ័រ ការរចនាដ៏ស្មុគស្មាញឥឡូវនេះត្រូវបានកែច្នៃឡើងវិញដោយផលិតពីទីតានីញ៉ូម ដោយធាតុផ្សំនីមួយៗត្រូវបានកែច្នៃដាច់ដោយឡែកពីគ្នា និងប៉ូលាយ៉ាងល្អិតល្អន់ ដើម្បីទទួលបានរូបរាងថ្មីទាំងស្រុងដែលមានគុណភាពខ្ពស់។ នាឡិកានេះត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នាដ៏ស្មុគស្មាញរវាងគ្រឿងខាងក្រៅជាង 70 រួមទាំងថ្នាំភ្ជិត​ការពារជ្រាប​ទឹករាងអក្សរ O ដើម្បីផ្តល់នូវ FROGMAN ដែលមិនងាយចូលទឹកដ៏លេចធ្លោ និងទ្រនាប់ពិសេសក្នុងការពង្រឹងគ្រោងរចនាសម្ព័ន្ធធន់នឹងការប៉ះរង្គើ - ហើយក៏រក្សាបាននូវភាពស្រស់ស្អាតនៃទម្រង់ខ្សែស្រឡាយ MR-G ដ៏ល្បី។ ដើម្បីពង្រឹងកម្លាំង យើងបានបង្កើតគ្រោងរចនាសម្ព័ន្ធការពារដោយមានទ្រនាប់កៅស៊ូភ្លុយអរ៉ូដែលបានបំពាក់នៅចន្លោះគ្រឿង​កងមុខ​ជាច្រើន។ គ្រោងរចនាសម្ព័ន្ធនេះមានមុខងារការពារមុខ ដែលជួយស្រូបយកការប៉ះទង្គិចពីខាងមុខ និងចំហៀង ព្រមទាំងការការពារគ្រីស្តាល់ផងដែរ។ ម៉ូឌុល MR-G តែមួយគត់ដែលបំពាក់បន្ទះទប់អបពណ៌មាស។ តួវីសចាក់សោខាងខ្នងគឺសមជាមួយនឹងគ្រីស្តាល់ត្បូងកណ្តៀងដែលចាក់ផ្ទៃដោយដំណើរបញ្ចេញចំហាយពណ៌ក្រហម និងឆ្លាក់ដោយតួអក្សរកង្កែបមុជទឹក FROGMAN។ ខ្សែទីតានីញ៉ូមត្រូវបានចាក់ផ្ទៃដោយ​ដំណើរការធ្វើឱ្យរឹង​ស្រទាប់ខាងក្នុង​ជ្រៅ និងការស្រោប DLC។ ក៏អាចពន្លាខ្សែនាឡិកាឱ្យវែងដើម្បីឱ្យ​អ្នកអាចពាក់វាបានលើសម្លៀកបំពាក់សើមក៏ដោយ។ គ្រាន់​តែ​ដោះ​ម្ជុល​ចំហៀង​ចេញ ​ខណៈ​ពេល​ដែល​ចុច​ប៊ូតុង​នៅ​ផ្នែក​ខាង​ក្រោមនៃក្បាលឡោស៊ី ​ដើម្បី​ដោះ​ដូរ​ខ្សែ​បាន​យ៉ាង​ងាយ​ស្រួល​ និង​រហ័ស។ លើសពីភាពសង្ហារ នាឡិកានេះផ្តល់នូវមុខងារដ៏ល្អឥតខ្ចោះផងដែរ។ បំពាក់ដោយ Bluetooth® ទ្រនិចម៉ោង និងនាទីត្រួតលើគ្នា និងធ្វើការរួមគ្នាដើម្បីបង្កើតជាទ្រនិចតែមួយនៅពេលប្រើម៉ូដមុជទឹក ធ្វើឱ្យពេលវេលាចំណាយក្រោមទឹកងាយស្រួល និងការមើលដោយមិនបាច់ប្រឹង និងមើលឃើញច្បាស់។ ទាញយកកម្មវិធីដែលមានស្រាប់ដើម្បីផ្គូផ្គងជាមួយទូរសព្ទឆ្លាតវៃរបស់អ្នក និងងាយស្រួលបង្ហាញទិន្នន័យជំនោរសម្រាប់ជាង 3,000 ទីតាំងជុំវិញពិភពលោក។ ពិនិត្យមើលកំណត់ហេតុមុជទឹកនៅលើទូរសព្ទឆ្លាតវៃរបស់អ្នក និងទទួលបានព័ត៌មានលម្អិតបន្ថែមអំពីទិន្នន័យដែលតាមដានដោយនាឡិការបស់អ្នក។

  • ពណ៌រំលេចក្រហមដិត ដើ​ម្បីទទួលបានអារម្មណ៍ដ៏​ទាក់ទាញ
  • ខ្សែនាឡិកាទីតានីញ៉ូម ដែលត្រូវបាន​រចនាឡើងឱ្យមាន​ភាពទាក់ទាញរាងសណ្ឋាន​និងភាពស័ក្ដិសម
  • ខ្នងប្រអប់នាឡិកាចាក់សោដោយវីស​ ត្រូវបាន​ផលិត​ឡើង​ដោយ​ការ​រួម​បញ្ចូល​គ្នា​យ៉ាង​ច្នៃប្រឌិត​នៃវត្ថុធាតុដើម
  • អំពូល LED

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

លក្ខណៈពិសេស 1

ផ្នែក​ខាងក្រៅទីតានីញ៉ូមតឹងណែនខ្លាំង ជាមួយនឹងគ្រោង​រចនាសម្ព័ន្ធពហុសមាសធាតុ ស្របតាមស្តង់ដារ ISO ធន់មិនងាយជ្រាបទឹកជម្រៅ 200 ម៉ែត្រ។

គេប្រើទីតានីញ៉ូម​ទម្ងន់ស្រាល ធន់នឹងច្រែះទៅលើផ្នែកខាងក្រៅសំខាន់ៗ ដោយចាប់ពី​ប្រអប់ កងមុខ និងខ្នងប្រអប់រហូតដល់ក្បាលរុយ ប៊ូតុង និងវីស។ នាឡិកានេះត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នាដ៏ទំនើបនូវសមាសធាតុគ្រឿង​ខាងក្រៅជាង 70 ដែលផ្ដល់ជូនទម្រង់ដ៏មានថាមពល និងស្រស់ស្អាត។ គ្រោងរចនាសម្ព័ន្ធការពារផ្តល់មុខងារការពារមុខដោយមានទ្រនាប់ធ្វើពីកៅស៊ូភ្លុយអរ​ដែលបានដំឡើងនៅក្នុងចន្លោះរវាងកងមុខ និងប្រអប់។ ដំណើរការបង្ហាប់ស្រទាប់ជ្រៅ និងការស្រោបកាបូនដូចពេជ្រ (DLC) ផ្តល់នូវភាពរឹងមាំ និងភាពធន់នឹងសំណឹកកាន់តែខ្លាំង។ ប្រអប់នាឡិការួមបញ្ចូលក្បាលរុយ និងខ្នងប្រអប់ ដែលទាំងពីរមានគ្រោងចាក់សោដោយវីស។ លក្ខណៈពិសេសទាំងនេះ និងលក្ខណៈពិសេសផ្សេងទៀតចំពោះការរចនាទាំងមូលរក្សា​ឱ្យនាឡិកាបិទជិតគ្មានខ្យល់ចូល ដើម្បីធានាថាធន់មិនងាយជ្រាបទឹកសម្រាប់ការមុជទឹក។

*ផ្នែកខ្លះមិនត្រូវបានបង្ហាញក្នុងរូបថតទេ។
*រូបភាពបង្ហាញពី MRG-BF1000R-1A។

ផ្នែក​ខាងក្រៅទីតានីញ៉ូមតឹងណែនខ្លាំង ជាមួយនឹងគ្រោង​រចនាសម្ព័ន្ធពហុសមាសធាតុ ស្របតាមស្តង់ដារ ISO ធន់មិនងាយជ្រាបទឹកជម្រៅ 200 ម៉ែត្រ។
ផ្នែក​ខាងក្រៅទីតានីញ៉ូមតឹងណែនខ្លាំង ជាមួយនឹងគ្រោង​រចនាសម្ព័ន្ធពហុសមាសធាតុ ស្របតាមស្តង់ដារ ISO ធន់មិនងាយជ្រាបទឹកជម្រៅ 200 ម៉ែត្រ។

ខ្សែនាឡិកាទីតានីញ៉ូម​ រចនាឡើងសម្រាប់ការទាក់ទាញបែបវាយនភាព និងងាយស្រួលពាក់
លក្ខណៈពិសេស 2

ខ្សែនាឡិកាទីតានីញ៉ូម​ រចនាឡើងសម្រាប់ការទាក់ទាញបែបវាយនភាព និងងាយស្រួលពាក់

នាឡិកានេះមានខ្សែទីតានីញ៉ូមដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដែលងាយស្រួលពាក់នៅលើកដៃ ដោយសារផ្នែកជាច្រើនអាចលៃតម្រូវ​បាន។ រាល់គ្រឿងភ្ជាប់ទាំងអស់ត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ដោយប្រើ​ដំណើរការពង្រឹង​ស្រទាប់ជ្រៅ និងដំណើរស្រោបដោយ DLC មុនពេលដំឡើង ដែលធ្វើឱ្យខ្សែនាឡិកាមានគុណភាពខ្ពស់ និងផ្ទៃប្រទាក់គ្នា។ ក៏អាចពន្លាខ្សែនាឡិកាឱ្យវែងដើម្បីឱ្យ​អ្នកអាចពាក់វាលើសម្លៀកបំពាក់រឹបរាងបានផងដែរ។ គ្រាន់​តែ​ដោះ​ម្ជុល​ចំហៀង​ចេញ ​ខណៈ​ពេល​ដែល​ចុច​ប៊ូតុង​នៅ​ផ្នែក​ខាង​ក្រោមនៃក្បាលឡោស៊ី ​ដើម្បី​ដោះ​ដូរ​ខ្សែ​បាន​យ៉ាង​ងាយ​ស្រួល​ និង​រហ័ស។

ខ្សែនាឡិកាទីតានីញ៉ូម​ រចនាឡើងសម្រាប់ការទាក់ទាញបែបវាយនភាព និងងាយស្រួលពាក់

លក្ខណៈពិសេស 3

ខ្នងប្រអប់នាឡិកាចាក់សោដោយវីសផលិតឡើងដោយធ្វើការ​រួមបញ្ចូលគ្នានូវវត្ថុធាតុយ៉ាងច្នៃប្រឌិត

គ្រីស្តាល់ត្បូងកណ្តៀងត្រូវបានសង្កត់ដោយពុម្ពទៅក្នុង​ខ្នងតួប្រអប់ទីតានីញ៉ូមសុទ្ធ​ដែល​ចាក់សោ​ដោយ​វីស ដែលធានាថាគ្រោងរចនាសម្ព័ន្ធបិទជិតយ៉ាងខ្លាំង ហើយក៏នៅតែធ្វើឱ្យកាន់តែប្រសើរឡើងនូវកម្រិតប្រែប្រួលនៃការទទួលរលកវិទ្យុរបស់អង់តែនដែលភ្ជាប់មកជាមួយ។ យើងអាចឃើញពីការគិតគូរយ៉ាងល្អិតល្អន់លើការរចនាគ្រប់កន្លែង​ រួមបញ្ចូលតួអក្សរកង្កែបមុជទឹក FROGMAN ជំនាន់ទីមួយដែលបានឆ្លាក់។

*ដោយសារគ្រោង​ចាក់សោដោយវីសនៅខ្នងតួប្រអប់ ការតម្រង់និមិត្តសញ្ញា និងការឆ្លាក់អក្សរនៅលើនោះប្រហែលជា​មិនត្រូវគ្នាល្អឥតខ្ចោះ​ជាមួយមុខនាឡិកាខាងក្នុងទេ។

ខ្នងប្រអប់នាឡិកាចាក់សោដោយវីសគ្រីស្តាល់ Sapphire ផលិតឡើងជាមួយនឹងការរួមបញ្ចូលគ្នានៃវត្ថុធាតុយ៉ាងច្នៃប្រឌិត
ខ្នងប្រអប់នាឡិកាចាក់សោដោយវីសគ្រីស្តាល់ Sapphire ផលិតឡើងជាមួយនឹងការរួមបញ្ចូលគ្នានៃវត្ថុធាតុយ៉ាងច្នៃប្រឌិត

ពណ៌រំលេចពណ៌ក្រហមឆ្អៅសម្រាប់អារម្មណ៍ទាក់ទាញនៅពេលកំពុងពាក់
លក្ខណៈពិសេស 4

ពណ៌រំលេចពណ៌ក្រហមឆ្អៅសម្រាប់អារម្មណ៍ទាក់ទាញនៅពេលកំពុងពាក់

កងមុខនាឡិកា និងកងមុខនាឡិកាខាងក្នុងមានការរំលេចជាពណ៌ក្រហមប្រចាំ​ម៉ាក G-SHOCK ដែល​បង្កើត​កម្រិតពណ៌ដ៏​រស់​រវើក​ដោយមានពណ៌​គោល​ខ្មៅ ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង និង​ភាពស្រស់ស្អាត។ ដំណើរការបញ្ចេញចំហាយទឹកពណ៌ក្រហមត្រូវបានប្រើ​ទៅលើគ្រីស្តាល់ត្បូងកណ្តៀងរបស់ខ្នងនាឡិកាផងដែរ។

ពណ៌រំលេចពណ៌ក្រហមឆ្អៅសម្រាប់អារម្មណ៍ទាក់ទាញនៅពេលកំពុងពាក់

ព័ត៌មានលម្អិត

រចនាសម្ព័ន្ធ​ការពារស្រោប​ដោយដែក៖ សម្របខ្លួនក្នុងការមុជទឹក

ផ្នែកការពារត្រូវបានបង្កើតឡើងនៅក្នុងក្បាលរុយ និងប៊ូតុងដើម្បីជួយស្រូបយកការប៉ះទង្គិច​ដល់ម៉ូឌុល។ ក្បាលរុយបង្ហាញការផ្គុំ​វីសចាក់សោដែលបិទជិត និងរួមបញ្ចូលសមាសធាតុ​ទ្រនាប់ដែលធ្វើពីកៅស៊ូភ្លុយអរ៉ូ ដែលមិន​ងាយជ្រាបទឹកយ៉ាងខ្លាំង។ គ្រោង​ពិសេសរក្សានិមិត្តសញ្ញា MR-G ដែលឆ្លាក់នៅលើក្បាលរុយ តម្រឹមតាមទិសផ្ដេកនៅពេលក្បាលរុយត្រូវបានចាក់សោដោយវីស។

*រូបភាពបង្ហាញពី MRG-BF1000R-1A។

រចនាសម្ព័ន្ធ​ការពារស្រោប​ដោយដែក សម្របខ្លួនក្នុងការមុជទឹក
ខ្នងប្រអប់នាឡិកាចាក់សោដោយវីសគ្រីស្តាល់ Sapphire ផលិតឡើងជាមួយនឹងការរួមបញ្ចូលគ្នានៃវត្ថុធាតុយ៉ាងច្នៃប្រឌិត

ម៉ូដមុជទឹក និងម៉ូដក្រាហ្វជំនោរ៖ តាមរយៈផ្ទាំងបង្ហាញអាណាឡុកពេញលេញ

ម៉ូដមុជទឹក និងម៉ូដក្រាហ្វជំនោរ៖ តាមរយៈផ្ទាំងបង្ហាញអាណាឡុកពេញលេញ

នៅក្នុងម៉ូដមុជទឹក ពេលវេលាមុជទឹក និងចន្លោះពេលលើផ្ទៃទឹកត្រូវបានចង្អុលបង្ហាញដោយការបង្វិលទ្រនិចទៅមុខ និងបញ្ច្រាស។ នៅក្នុងម៉ូដក្រាហ្វជំនោរ នាឡិកាបង្ហាញក្រាហ្វជំនោរសម្រាប់កន្លែងមុជទឹកដែលបានជ្រើសរើស រួមជាមួយនឹងម៉ោងក្នុងស្រុក។ មានផ្ដល់ជូនមុខងារដែលមានប្រយោជន៍សម្រាប់ការមុជទឹករួមជាមួយនឹងផ្ទាំង​បង្ហាញអាណាឡុកពេញលេញ។

ខ្សែនាឡិកាទីតានីញ៉ូម​ រចនាឡើងសម្រាប់ការទាក់ទាញបែបវាយនភាព និងងាយស្រួលពាក់

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់
ខ្នងប្រអប់នាឡិកាចាក់សោដោយវីសគ្រីស្តាល់ Sapphire ផលិតឡើងជាមួយនឹងការរួមបញ្ចូលគ្នានៃវត្ថុធាតុយ៉ាងច្នៃប្រឌិត

Super Illuminator (ពន្លឺ LED ដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

Super Illuminator (ពន្លឺ LED ដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

ខ្សែនាឡិកាទីតានីញ៉ូម​ រចនាឡើងសម្រាប់ការទាក់ទាញបែបវាយនភាព និងងាយស្រួលពាក់

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត
ខ្នងប្រអប់នាឡិកាចាក់សោដោយវីសគ្រីស្តាល់ Sapphire ផលិតឡើងជាមួយនឹងការរួមបញ្ចូលគ្នានៃវត្ថុធាតុយ៉ាងច្នៃប្រឌិត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location