*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
MRG-BF1000E-1A9
-
-
-
-
គ្រឿងបន្ទាប់បន្សំ៖ ខ្សែបន្លាស់
-
-
-
ការឆ្លាក់ខ្នងខាងក្រោយ
-
អំពូល LED
-
កញ្ចប់
អបអរសាទរខួបពីរឆ្នាំនៃរចនាប័ទ្មលំដាប់ខ្ពស់ជាមួយនឹង MR-G FROGMAN ដែលមានចំនួនកំណត់សម្រាប់ការប្រារព្ធខួបលើកទី 40 របស់ G-SHOCK និងខួបទី 30 ឆ្នាំរបស់ FROGMAN។ នាឡិកានេះមានទាំងខ្សែនាឡិកាកៅស៊ូភ្លុយអរ៉ូ Dura Soft ពណ៌លឿងដែលមានចំនួនកំណត់ដែលប្រើសម្រាប់ម៉ូដែល FROGMAN ដើម និងខ្សែនាឡិកាប្រភេទខ្សែដៃដ៏ទាក់ទាញធ្វើឡើងពីទីតានីញ៉ូម។ ងាយស្រួលដោះប្តូរខ្សែនាឡិកាដោយប្រើឧបករណ៍មួលដែលមានភ្ជាប់មកជាមួយសំណុំដើម្បីដកម្ជុលចំហៀងចេញ នៅពេលចុចប៊ូតុងនៅលើផ្នែកខាងក្រោមរបស់ក្បាលឡោស៊ី។ គ្រឿងសម្គាល់ផុសឡើងត្រូវបានគូរដោយដៃយ៉ាងប្រុងប្រយ័ត្នជាមួយនឹងស្រទាប់ដ៏ល្អនៃថ្នាំលាបពណ៌លឿងភ្លឺពេលងងឹត ដើម្បីឱ្យមើលឃើញលេចធ្លោ នៅពេលអ្នកពាក់ក្រោមទឹក។ ខ្នងប្រអប់ចាក់សោដោយវីសគឺសមជាមួយនឹងគ្រីស្តាល់ត្បូងកណ្តៀងដែលចាក់ផ្ទៃដោយដំណើរបញ្ចេញចំហាយទឹកពណ៌មាស និងឆ្លាក់ដោយតួអក្សរតំណាងកង្កែបមុជទឹក FROGMAN។ ម៉ូដែលខួបលើកទី 30 នេះយកគំរូតាម MRG-BF1000 ដែលជានាឡិកាម៉ាក G-SHOCK MR-G ដ៏ប្រណិត និងស្រោបលោហៈធាតុពេញ ដើម្បីធ្វើសកម្មភាពក្នុងសមុទ្រ។ លោហៈទីតានីញ៉ូម បិទជិតការពារជម្រាបខ្យល់ធន់មិនងាយជ្រាបទឹកកម្រិត ISO ជម្រៅ 200 ម៉ែត្រ នាឡិកាម៉ាក MRG-BF1000E ចូលរួមជាមួយគ្រួសារ FROGMAN នៃនាឡិការបស់អ្នកមុជទឹកដែលមានសមត្ថភាពពេញលេញដោយមានការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ទៅនឹងភាពល្អឥតខ្ចោះគ្រប់ផ្នែក។ ការរចនាដែលមានទម្រង់រូបរាងខុសប្លែកពីគេ ខ្នងប្រអប់ចាក់សោដោយវីស និងតួអក្សរកង្កែបមុជទឹកប្លែកៗ ដែលមានប្រជាប្រិយភាពខ្លាំងនៅពេលដែល FROGMAN ដាក់ចេញក្នុងឆ្នាំ 1993 ដោយនាំយកនាឡិការបស់អ្នកមុជទឹកទៅកម្រិតថ្មីមួយទាំងស្រុង។ ជ័រដែលដែលប្រើពីមុនសម្រាប់ការរចនាស្មុគស្មាញរបស់ FROGMAN ដំបូងត្រូវបានជំនួសដោយទីតានីញ៉ូម។ សមាសធាតុនីមួយៗត្រូវបានបង្កើតដោយដៃដោយឡែកពីគ្នា និងប៉ូលាយ៉ាងម៉ត់ចត់ ដើម្បីនាំមកនូវគុណភាព MR-G ដ៏ប្រណិតដល់ត្រកូល FROGMAN នៃនាឡិការបស់អ្នកមុជទឹក។ ទីតានីញ៉ូមសុទ្ធត្រូវបានចម្រាញ់ដោយដំណើរការបង្ហាប់ស្រទាប់ជ្រៅ ដោយស្រោប DLC និងបន្ទះអ៊ីយ៉ុងពណ៌មាសដើម្បីទទួលបានកម្លាំងកាន់តែខ្លាំង។ ការរួមបញ្ចូលគ្នាដ៏ស្មុគស្មាញរវាងសមាសធាតុផ្នែកខាងក្រៅជាង 70 នោះ ប្រអប់រួមមានទ្រនាប់កងអក្សរ O ការពារទឹកជ្រាបចូល ដើម្បីផ្តល់នូវភាពធន់មិនងាយជ្រាបទឹក FROGMAN ដ៏អស្ចារ្យ និងទ្រនាប់ពិសេសដើម្បីពង្រឹងគ្រោងរចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិច។ ដើម្បីពង្រឹងកម្លាំង យើងបានបង្កើតគ្រោងរចនាសម្ព័ន្ធការពារដោយមានទ្រនាប់កៅស៊ូភ្លុយអរ៉ូដែលបានបំពាក់នៅចន្លោះគ្រឿងកងមុខជាច្រើន។ គ្រោងរចនាសម្ព័ន្ធនេះមានមុខងារការពារមុខ ដែលជួយស្រូបយកការប៉ះទង្គិចពីខាងមុខ និងចំហៀង ព្រមទាំងការពារគ្រីស្តាល់ ហើយទាំងអស់នេះនៅតែរក្សាភាពស្រស់ស្អាតនៅក្នុងទម្រង់នៃត្រកូល MR-G។
-
-
-
-
គ្រឿងបន្ទាប់បន្សំ៖ ខ្សែបន្លាស់
-
-
-
ការឆ្លាក់ខ្នងខាងក្រោយ
-
អំពូល LED
-
កញ្ចប់
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់មិនងាយជ្រាបទឹកជម្រៅ 200 ម៉ែត្រ តាមស្តង់ដារ ISO
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ផលិតនៅប្រទេសជប៉ុន
លក្ខណៈបច្ចេកទេស
លក្ខណៈពិសេស 1
ការរចនារំលឹកការចងចាំយ៉ាងល្អិតល្អន់
ពណ៌តាមគោលគំនិតគឺពណ៌លឿង ភាពលាំនៃពណ៌ដែលបង្ហាញនៅលើ FROGMAN ដំបូងបំផុតគឺ DW-6300 និងពណ៌មួយក្នុងចំណោមពណ៌ដែលតំណាងឱ្យត្រកូលផលិតផល។ ក្បាលរុយ ប៊ូតុង និងវីសស្រោបដោយ IP មាស។ គ្រីស្តាល់ត្បូងកណ្តៀងត្រូវបានសង្កត់ដោយពុម្ពទៅក្នុងខ្នងប្រអប់ទីតានីញ៉ូមសុទ្ធដែលចាក់សោដោយវីស ដែលធានាថាគ្រោងរចនាសម្ព័ន្ធបិទជិតយ៉ាងខ្លាំង ហើយក៏នៅតែរក្សាបានកម្រិតប្រែប្រួលនៃការទទួលរលកវិទ្យុរបស់អង់តែនដែលភ្ជាប់មកជាមួយ។ យើងអាចឃើញពីការគិតគូរយ៉ាងល្អិតល្អន់លើការរចនាគ្រប់កន្លែងដែលជាចំណង់ចំណូលចិត្តរបស់ Casio តាមរយៈដំណើរបញ្ចេញចំហាយពណ៌មាស និងការឆ្លាក់តួអក្សរកង្កែបមុជទឹក FROGMAN ជំនាន់ទីមួយព្រមទាំងពាក្យ “G-SHOCK 40TH” និង “FROGMAN 30TH”។
*ដោយសារគ្រោងចាក់សោដោយវីសនៅខ្នងតួប្រអប់ ការតម្រង់និមិត្តសញ្ញា និងការឆ្លាក់អក្សរនៅលើនោះអាចមិនត្រូវគ្នាយ៉ាងល្អឥតខ្ចោះជាមួយមុខនាឡិកាខាងក្នុងទេ។

លក្ខណៈពិសេស 2
ឈុតពិសេសជាមួយខ្សែនាឡិកាដែលអាចដោះប្ដូរបានមួយគូ
ខ្សែនាឡិកា Dura Soft កៅស៊ូផ្លរ៉ូពណ៌លឿងរស់រវើក មានភាពធន់រឹងមាំខ្ពស់ចំពោះស្នាមប្រឡាក់ និងអ៊ីដ្រូលីស៊ីស។ តាមរយៈភាពបត់បែនរបស់ខ្សែ អាចឱ្យអ្នកងាយស្រួលពាក់នៅលើកដៃ ក៏ដូចជាខ្សែនាឡិកាទីតានីញ៉ូមសុទ្ធដែលត្រូវបានបង្កើតជាពិសេសអាចដោះប្ដូរបានជាមួយនឹងគ្រឿងជាច្រើនដែលអាចផ្លាស់ទីបាន។ ដំណើរការយ៉ាងយកចិត្តទុកដាក់លើការស្រោបក្បាលភ្ជាប់នីមួយៗជាមួយនឹងដំណើរការបង្ហាប់ស្រទាប់ជ្រៅ និងការស្រោបដោយកាបូនដូចពេជ្រ (DLC) មុនពេលដំឡើង ធ្វើឱ្យខ្សែនាឡិកាទីតានីញ៉ូមមានគុណភាពខ្ពស់ និងទំនើប។ ក៏អាចពន្លាខ្សែនាឡិកាឱ្យវែងដើម្បីឱ្យអ្នកអាចពាក់វាបានលើសម្លៀកបំពាក់សើមក៏ដោយ។ ប្រើឧបករណ៍ដោះម្ជុលចំហៀងចេញ ខណៈពេលសង្កត់ប៊ូតុងនៅផ្នែកខាងក្រោមនៃក្បាលឡោស៊ី ដើម្បីដោះប្ដូរខ្សែនាឡិកាបានយ៉ាងងាយស្រួល និងរហ័ស។

លក្ខណៈពិសេស 3
ផ្នែកខាងក្រៅទីតានីញ៉ូមតឹងណែនខ្លាំង ជាមួយនឹងគ្រោងរចនាសម្ព័ន្ធពហុសមាសធាតុ ស្របតាមស្តង់ដារ ISO ធន់មិនងាយជ្រាបទឹកជម្រៅ 200 ម៉ែត្រ។
គេប្រើទីតានីញ៉ូមទម្ងន់ស្រាល ធន់នឹងច្រែះទៅលើផ្នែកខាងក្រៅសំខាន់ៗ ដោយចាប់ពីប្រអប់ កងមុខ និងខ្នងប្រអប់រហូតដល់ក្បាលរុយ ប៊ូតុង និងវីស។ នាឡិកានេះត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នាដ៏ទំនើបនូវសមាសធាតុគ្រឿងខាងក្រៅជាង 70 ដែលផ្ដល់ជូនទម្រង់ដ៏មានថាមពល និងស្រស់ស្អាត។ គ្រោងរចនាសម្ព័ន្ធការពារផ្តល់មុខងារការពារមុខដោយមានទ្រនាប់ធ្វើពីកៅស៊ូផ្លរ៉ូដែលបានដំឡើងនៅក្នុងចន្លោះរវាងកងមុខ និងប្រអប់។ ដំណើរការបង្ហាប់ស្រទាប់ជ្រៅ និងការស្រោប DLC ផ្តល់នូវភាពរឹងមាំ និងភាពធន់នឹងសំណឹកកាន់តែខ្លាំង។ ប្រអប់នាឡិការួមបញ្ចូលក្បាលរុយ និងខ្នងប្រអប់ ដែលទាំងពីរមានគ្រោងចាក់សោដោយវីស។ លក្ខណៈពិសេសទាំងនេះ និងលក្ខណៈពិសេសផ្សេងទៀតចំពោះការរចនាទាំងមូលរក្សាឱ្យនាឡិកាបិទជិតគ្មានខ្យល់ចូល ដើម្បីធានាថាធន់មិនងាយជ្រាបទឹកសម្រាប់ការមុជទឹក។
*ផ្នែកខ្លះមិនត្រូវបានបង្ហាញក្នុងរូបថតទេ។
*រូបភាពបង្ហាញពី MRG-BF1000R-1A។

លក្ខណៈពិសេស 4
គ្រឿងសម្គាល់ណីអូប្រ៊ីត៖ ភឺរលោងតាមរយៈបច្ចេកទេសដ៏អស្ចារ្យ
មុខនាឡិកាមានគ្រឿងសម្គាល់ធំដែលបញ្ចេញពន្លឺក្នុងទីងងឹត ដើម្បីងាយស្រួលមើលនៅក្រោមទឹក។ ផ្នែករាងផតលើផ្ទៃខាងលើត្រូវបានគូរដោយដៃ ដែលលាបពណ៌ក្រាស់ឱ្យមានពន្លឺដ៏រស់រវើកជាងតាមរយៈការចាក់ពុម្ព។ ការលាបពណ៌ឱ្យស្មើៗគ្នាគឺមានភាពលំបាកខ្លាំងដោយសារតែបរិមាណនៃផ្ទៃ បំណែកនីមួយៗត្រូវបានចាក់ផ្ទៃយ៉ាងប្រុងប្រយ័ត្នដោយបុគ្គលិកដែលមានជំនាញខ្ពស់ដែលប្រើបច្ចេកទេសសិប្បកម្មដ៏ទំនើប។

គ្រឿងសម្គាល់នីអូប្រ៊ីត៖ ភឺរលោងតាមរយៈបច្ចេកទេសដ៏អស្ចារ្យ
មុខនាឡិកាមានគ្រឿងសម្គាល់ធំដែលបញ្ចេញពន្លឺក្នុងទីងងឹត ដើម្បីងាយស្រួលមើលនៅក្រោមទឹក។ ផ្នែករាងផតលើផ្ទៃខាងលើត្រូវបានគូរដោយដៃ ដែលលាបពណ៌ក្រាស់ឱ្យមានពន្លឺដ៏រស់រវើកជាងតាមរយៈការចាក់ពុម្ព។ ការលាបពណ៌ឱ្យស្មើៗគ្នាគឺមានភាពលំបាកខ្លាំងដោយសារតែបរិមាណនៃផ្ទៃ បំណែកនីមួយៗត្រូវបានចាក់ផ្ទៃយ៉ាងប្រុងប្រយ័ត្នដោយបុគ្គលិកដែលមានជំនាញខ្ពស់ដែលប្រើបច្ចេកទេសសិប្បកម្មដ៏ទំនើប។

DETAIL1
ការវេចខ្ចប់ពិសេស៖ ស័ក្តិសមសម្រាប់កំណែមានចំនួនកំណត់
ប្រអប់តែងលម្អបង្ហាញពីនាឡិកាដែលមានរូបរាងដ៏អស្ចារ្យ និងមានបិទផ្លាកសញ្ញារំលឹកខួប G-SHOCK និង FROGMAN។ មានទាំងឧបករណ៍ភ្ជាប់ខ្សែនាឡិកា ធ្វើពីដែកអ៊ីណុកដោយប្រើដំណើរការស្រោប DLC ឆ្លាក់ដោយនិមិត្តសញ្ញា MR-G និង FROGMAN។ វាបង្ហាញពីការរចនាអង្កាញ់ដែលយកលំនាំតាមផ្ទៃរចនាក្បាលរុយនាឡិកា។

DETAIL2
បានកែសម្រួលគ្រោងរចនាសម្ព័ន្ធ Clad Guard សម្រាប់ការមុជទឹក
សមាសធាតុការពារត្រូវបានបង្កើតឡើងនៅក្នុងក្បាលរុយ និងប៊ូតុងដើម្បីជួយស្រូបយកការប៉ះទង្គិចដល់ម៉ូឌុល។ ក្បាលរុយបង្ហាញការផ្គុំវីសចាក់សោដែលបិទជិត និងរួមបញ្ចូលសមាសធាតុទ្រនាប់ដែលធ្វើពីកៅស៊ូភ្លុយអរ៉ូ ដែលមិនងាយជ្រាបទឹកយ៉ាងខ្លាំង។ ការផ្គុំពិសេសរក្សាស្លាកសញ្ញា MR-G ដែលឆ្លាក់នៅលើក្បាលរុយ តម្រឹមតាមទិសផ្តេកនៅពេលក្បាលរុយត្រូវបានចាក់សោដោយវីស។
*រូបភាពបង្ហាញពី MRG-BF1000R-1A។

DETAIL3
ម៉ូដមុជទឹក និងម៉ូដក្រាហ្វជំនោរ៖ តាមរយៈផ្ទាំងបង្ហាញអាណាឡុកពេញលេញ
នៅក្នុងម៉ូដមុជទឹក ពេលវេលាមុជទឹក និងចន្លោះពេលលើផ្ទៃទឹកត្រូវបានចង្អុលបង្ហាញដោយការបង្វិលទ្រនិចទៅមុខ និងបញ្ច្រាស។ នៅក្នុងម៉ូដក្រាហ្វជំនោរ នាឡិកាបង្ហាញក្រាហ្វជំនោរសម្រាប់កន្លែងមុជទឹក 3,300 កន្លែងជុំវិញពិភពលោករួមជាមួយនឹងម៉ោងក្នុងស្រុក។ មានផ្ដល់ជូនមុខងារដែលមានប្រយោជន៍សម្រាប់ការមុជទឹករួមជាមួយនឹងផ្ទាំងបង្ហាញអាណាឡុកពេញលេញ។

DETAIL4
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់

DETAIL5
Super Illuminator (ពន្លឺ LED ដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

DETAIL6
គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការកោសឆ្កូត និងថ្លាច្បាស់ដែលមានកញ្ចក់ការពារចំណាំងផ្លាត