*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
MT-G
MTG-B1000 Series
MTG-B1000B-1A
ម៉ូដែល MTG-B1000 ថ្មីទាំងនេះត្រូវបានរចនាឡើងមានរចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិច មានប្រអប់តូចជាងមុន ហើយត្រូវបានកែលម្អឱ្យស័ក្ដិសមនឹងកដៃ ដើម្បីបង្កើតជាជម្រើសបន្ថែមថ្មីទៅនឹងខ្សែស្រឡាយ MT-G នៃម៉ូដែលរួមបញ្ចូលគ្នារវាងលោហៈ និងជ័រ TRIPLE G RESIST។ រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចថ្មីនៃម៉ូដទាំងនេះគឺជាលទ្ធផលកើតចេញពីដំណើរស្វែងរកឥតឈប់ឈរនូវភាពធន់រឹងមាំ និងជាប់ធន់ល្អប្រសើររបស់ G-SHOCK MT-G។ រចនាសម្ព័ន្ធការពារស្នូលថ្មីរួមបញ្ចូលគម្រប និងបំពង់ដែលភ្ជាប់ខ្សែទៅក្នុងបំណែកតែមួយដោយបង្កើតរនាំងដែលដាក់ម៉ូឌុលនាឡិកានៅដាច់ដោយឡែកពីការប៉ះពាល់។ ជ័រនៃប្រអប់កណ្តាលក៏ត្រូវបានពង្រឹងដោយសរសៃកាបូនដែលជួយពង្រឹងការពារ ម៉ូឌុលបន្ថែមទៀត ប៉ុន្តែមានការកាត់បន្ថយទម្ងន់សរុប។