Skip to content
MT-G
MTG-B1000 Series

MTG-B1000WLP-1A

G-SHOCK របស់ខ្ញុំ

ម៉ូដែលដែលផលិតឡើងដោយមានការសហការជាមួយ Wildlife Promising ជា NPO ដែលមានការបញ្ជាក់ដែលគិតពីវិធីក្នុងការសម្រេចបាននូវការរួមរស់ចុះសម្រុងរវាងការអភិរក្សសត្វព្រៃ និងការរស់នៅរបស់ប្រជាជននៅទ្វីបអាហ្វ្រិក។ ផ្ទៃរចនានៃម៉ូដែល 2020 កើតចេញពីលំនាំពស់ថ្លាន់ថ្មអាហ្រ្វិក ដែលជាពស់ធំជាងនៅទ្វីបអាហ្វ្រិក និងត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជក្រោមអនុសញ្ញាវ៉ាស៊ីនតោន។ ការចនាដ៏ស្រស់ស្អាតមួយនេះតំណាងឱ្យលំនាំពស់ថ្លាន់មិនទៀងទាត់ដែលបានរកឃើញពស់ថ្លាន់ថ្មនៅអាហ្វ្រិក។ និមិត្តសញ្ញា Love The Sea And The Earth ត្រូវបានឆ្លាក់នៅលើគម្របខាងខ្នង។ កញ្ចប់មានការចនាពិសេសដែលមានលំនាំពស់ថ្លាន់បោះពុម្ពលើការវេចខ្ចប់នោះ។ បើនិយាយពីមុខងារវិញ នាឡិកានេះអាចភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃរបស់អ្នកតាមការតភ្ជាប់ Bluetooth® និងភ្ជាប់ទៅកម្មវិធី CASIO WATCHES ដែលមានស្រាប់ ដើម្បីទទួលបានព័ត៌មានពេលវេលា។ ថែមទាំងមានបំពាក់ដោយ Multi-Band 6 ដែលមានន័យថាវាកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ នៅក្នុងតំបន់ដែលអាចអនុវត្តបានដោយមិនចាំបាច់ភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃឡើយ។ ម៉ូដែលពិសេសដែលបានបំផុសគំនិតដោយស្មារតីនៃការខិតខំស្វែងរកបរិស្ថានរស់នៅល្អប្រសើរសម្រាប់សត្វព្រៃ និងមនុស្ស។

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location