Skip to content
MT-G
ស៊េរី MTG-B2000

MTG-B2000B-1A2

G-SHOCK របស់ខ្ញុំ

ម៉ូដែល MT-G ស្រោបកាបូនបំពាក់ដោយបច្ចេកវិទ្យាទំនើបនៅរូបរាងលាយ​បញ្ចូលគ្នា លោហៈ និងជ័រធន់នឹងការប៉ះទង្គិច។ រចនាសម្ព័ន្ធការពារស្នូលពីរ ត្រូវបានបង្កើតឡើងក្នុងគោលបំណង​ការពារម៉ូឌុលដោយប្រអប់ម៉ូណូខុកកាបូន និងស្រោបខាងក្រៅដោយគ្រឿងលោហៈ។ ចំហៀងប្រអប់ត្រូវបានផលិតឡើងពីលោហៈ ដើម្បីឱ្យមានការរចនាបែបទំនើបទាន់សម័យ។ ការលាបពណ៌ដែលធន់នឹងការប៉ះទង្គិចខ្ពស់អាចធ្វើបានដោយការធ្វើស៊ុមលោហៈ និង កងមុខដាច់ដោយឡែកពីគ្នា។ គ្រឿងលោហៈខាងក្រៅមានផ្ទៃភ្លឺដូច​កញ្ចក់ ហើយប៊ូតុងចំហៀងមានរចនាសម្ព័ន្ធការពារតិច។ លើសពីនេះទៀត ការប្រើកញ្ចក់គ្រីស្តាល់ត្បូងកណ្តៀងថ្លាច្បាស់ និងការឆ្លាក់យ៉ាងល្អ អាចធ្វើទៅបានដោយមានបច្ចេកទេសកែច្នៃពីរោងចក្រ Casio Yamagata ផ្តល់រូបរាងសណ្ឋាន​ផលិតផលទាំងមូលនូវវាយនភាពដែលមានគុណភាពខ្ពស់។ ក៏មានបំពាក់មកជាមួយដោយខ្សែដែលអាចផ្លាស់ប្តូរបានផងដែរ។ ទទួលបានព័ត៌មានពេលវេលាដោយភ្ជាប់ទៅកម្មវិធី -SHOCK Connected តាមរយៈការតភ្ជាប់ Bluetooth®។ ក៏មានបំពាក់នូវមុខងារជាក់ស្តែងដូចជា Multi-Band 6, Tough Solar, អំពូល LED ដែលភ្លឺច្បាស់ផងដែរ។

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location